កើតក្នុងត្រកូលអភិជន គីម ថេហ្យុង មានមុខមាត់ស្អាតបាទ ញញឹមស្រស់ស្រទន់ដូចជាមនុស្សស្រី អ្នកណាឃើញក៏នឹកស្រមៃចង់បានទាំងប្រុសទាំងស្រី ប៉ុន្តែគួរអោយស្ដាយគេមានគូរដណ្ដឹងប្រចាំចិត្តរួចហើយ ម្នាក់នោះជាកូនប្រុសអ្នកមានអភិជនមួយរូបដែរ គ្រាន់តែឃើញថេហ្យុងភ្លាមក៏ចង់បានភ្លែតប្រាប់ប៉ាម៉ាក់អោយចូលមកដណ្ដឹងកក់ទុកមុនអោយហើយភ្លាម ប្រាប់ថាចង់បានមិនប្រកាន់ទោះបីគេជាប្រុស ប៉ាម៉ាក់ថេហ្យុងក៏មិនថា ព្រោះដឹងថាចរិកកូនគាត់គឺបែបណា ។ ថេហ្យុងជាប្រុសពិតមែនតែងារការផ្ទះគេចេះគ្មានចន្លោះ គ្រាន់តែគេនៅក្មេងមិនទាន់ចេះធ្វើខ្លួន ចរិកគេក៏កាចឆ្នាស់តាមធម្មជាតិនឹងកាលទេស:ផ្ដល់អោយប៉ុណ្ណឹង ។
ឈានចូលដល់វ័យ18ឆ្នាំ រៀនចប់បាក់ឌុបចូលសកលវិទ្យាល័យ ថេហ្យុងតាមពិតត្រូវរៀបការតាមពាក្យសន្យាចាស់ទុំ ប៉ុន្តែដោយសារគ្រួសារគេធ្លាក់ខ្លួនជួញខាត ព្រោះនាវាដឹងទំនិញខ្នាតធំរបស់ប៉ាគេជួបព្យុះលិចកណ្ដាលសមុទ្រ ធ្វើអោយខាតបង់ទាំងទំនិញទាំងលុយកាក់ធ្លាក់ខ្លួនជាប់បំណុលគេជុំទិស គ្រាន់តែឮបែបនោះគ្រួសារខាងគូរដណ្ដឹងក៏គិតចង់រេរែកភ្លាម
"គិតអោយស្រួលបួលណាកូន ជិតដល់ថ្ងៃរៀបការហើយ អាណិតប្អូន"
"ម៉ាក់អោយខ្ញុំអាណិតប្អូន ចុះម៉ាក់មានអាណិតខ្ញុំទេ ឈ្មោះជាគូដណ្ដឹងរាប់ឆ្នាំមិនអោយខ្ញុំប៉ះខ្ញុំមិនថាទេ តែបើអោយខ្ញុំរៀបការហើយជួយសងបំណុលជំនួសខ្ញុំមិនការទេ"
"ប៉ុន្តែប្អូនមិនបានខុសអីឯណាកូន"
"មិនបានខុសក៏ខ្ញុំមិនព្រមដែរ ផ្ដាច់ពាក្យទៅ"
"ផ្ដាច់ពាក្យក៏ផ្ដាច់ តោះម៉ាក់យើងទៅវិញខ្ញុំមិនចង់នៅហិតក្លិនស្អុយគម្រួករបស់ប្រុសម្នាក់នេះទៀតទេ" ថេហ្យុងនិយាយតាមសំនៀងកាចឆ្នាស់របស់គេទាញម៉ាក់គេទៅវិញព្រោះមិនចង់នៅអោយខ្លួនឯងមានអារម្មណ៍កាន់តែអស់តម្លៃជាងនេះ
ត្រឡប់ទៅផ្ទះប៉ារបស់គេបានចាត់ការរឿងទាំងអស់ គាត់បានលក់ផ្ទះ លក់ភាគហ៊ុន លក់ក្រុមហ៊ុនទាំងអស់នៅសេអ៊ូលនេះហើយរើរទៅនៅឯប៊ូសានទឹកដីកំណើតរបស់គាត់ចាប់ផ្ដើមជីវិតថ្មី ចំណែកថេហ្យុងគេត្រូវទៅរៀនបន្តនៅប៉ារីសដោយសារតែគេរៀនពូកែដែរទើបគេដាក់ពាក្យប្រឡងជាប់អាហារូបករណ៍ទៅសិក្សាបន្តរយ:ពេល5ឆ្នាំដោយឥគិតថ្លៃ។ គេរៀនផ្នែកសា្ថបត្យកម្មកែលំអផ្ទៃខាងក្នុង(admin អត់ដឹងខ្មែរប្រែបកត្រូវឬអត់ប៉ុន្តែអង់គ្លេសគឺ interior designer )
ទៅសិក្សាទីនោះប្រាំឆ្នាំថេហ្យុងបានស្គាល់គេម្នាក់ឈ្មោះ ចន ជុងស៊ូ ជាជនជាតិកូរ៉េដូចគ្នា ស្នាក់នៅកន្លែងជាមួយគ្នា(បន្ទាប់ផ្សេងគ្នា) ពួកគេរៀនផ្នែកផ្សេងគ្នាទេតែសកលវិទ្យាតែមួយ បែបនេះទើបពួកគេឧស្សាហ៍ជួបគ្នា
"ជួបគ្នាទៀតហើយ មករកសៀវភៅអានហេស"
"ខ្ញុំមានកិច្ចការស្រាវជ្រាវ"
"អរ.."ពួកគេជួបនិយាយគ្នាតែប៉ុណ្ណឹងក៏ស្ងាត់ទៅព្រោះទីនេះគឺបណ្ណាល័យត្រូវការភាពស្ងប់ស្ងាត់
"អេ..ចេញពីទីនេះទៅដើរលេងហី"
"ដើរលេងឯណា?ខ្ញុំខ្លាចវង្វេង"
"មិនអីទេគ្រាន់តែកាន់ដៃបងអោយជាប់ទៅបានហើយ"
"បងហេស?"
"បងយ៉ាងម៉េច? ក្រែងឯងប្អូនបងមិនចឹង"
"ហិហិ"ថេហ្យុងសើចរបៀបអៀន ក្មេងៗវ័យ17 18ឆ្នាំឆាប់ជ្រួតជ្រាបរឿងស្នេហាណាស់

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)