. ម៉ោងប្រហែលជាប្រាំល្ងាចពួកគេបានត្រឡប់ទៅផ្ទះវិញ ពេលពេញមួយថ្ងៃជុងហ្គុកមិនសូវបាននូវក្បែរថេហ្យុងដែរដោយសារតែរវល់ធ្វើការដូច្នេះហើយនាយក៏អោយមីនយូដើរនាំផ្លូវគេ ជូនគេដើរលេងកុំអោយវង្វេង ប៉ុន្តែចំការនេះធំណាស់រយ:ពេលពេញមួយថ្ងៃមើលមិនអស់ទេ
"បែបនេះទើបលោកស្គាល់ជុងហ្គុកហេស"
"បាទ អ្នកប្រុសចិត្តល្អណាស់ គាត់មិនត្រឹមតែជួយខ្ញុំ នៅជួយប្អូនខ្ញុំបានទៅរៀន អាចនិយាយបានថាគ្រួសារខ្ញុំអាចមានថ្ងៃនេះមួយចំណែកធំបានមកពីគាត់"
"គេតែងតែល្អជាមួយមនុស្សគ្រប់គ្នា"
"មែនហើយ តែមិនទាំងអស់ទេ មនុស្សដែលគាត់ជួយហើយចិត្តល្អជាមួយមានតែមនុស្សដែលគាត់ស្រលាញ់ យល់ថាគួរតែល្អជាមួយដូចជាគ្រួសារ ចំណែកអ្នកប្រុសថេយ៍ជាករណីពិសេស"
"ខ្ញុំហេស?"
"បាទ ស្ដាយណាស់ដែលអ្នកប្រុសខ្ញុំពិការកុំអីពេលនេះគាត់មានគ្រប់យ៉ាងច្រើនជាងនេះក៏មិនលំបាកដូចនេះដែរប៉ុន្តែគាត់សុខចិត្តលះបង់អោយយល់ថាជាគ្រួសារ គួរឲ្យស្ដាយមនុស្សពីរនាក់នោះមើលមិនឃើញ"មីនយូនិយាយបង្ហើរចោលថេហ្យុងក៏មិនតបតអី
"អ្នកប្រុសខ្ញុំជាមនុស្សស្រលាញ់ណាស់អោយណាស់ ក្នុងមួយជីវិតរបស់គាត់ស្រលាញ់តែមនុស្សពីរនាក់ប៉ុណ្ណោះ ខ្ញុំក៏សង្ឃឹមថាមនុស្សពីរនាក់នោះ នឹងមើលឃើញវាហើយក៏តបស្នងគាត់វិញដូចគ្នានៅថ្ងៃក្រោយ" មីនយូនិយាយបន្ត ប៉ុន្តែថេហ្យុងប្រហែលមិនរវល់ស្ដាប់ទេព្រោះតែកែវរវល់ចោលសម្លឹងទៅមនុស្សពីរនាក់ដែលអង្គុយរើសបន្លែជុំគ្នា
"អីយ៉ាស់"ថេហ្យុង ខណៈពេលដែលមនុស្សពីរនាក់នោះកំពុងសម្លឹងភ្នែកគ្នា គេក៏ធ្វើជាដួលទាំងដែលទីនោះគ្មានទឹក ហើយគេពាក់ស្បែកជើងប៉ាតា?
"ថេយ៍"ជុងហ្គុកទម្លាក់ដុំស្ពៃចុះ ស្ទុះរត់មកថេហ្យុងលឿនៗ ពុទ្ធោ..មីនយូនៅក្បែរម៉េចក៏មិនជួយមើល?
"អូនយ៉ាងម៉េចហើយ មានឈឺជើងទេមើល?"នាយនិយាយដោយទឹកមុខបារម្ភដោះស្បែកជើងគេចេញយកមកមើលក្រែងគ្រិចឬឈឺ
"មិនអីទេគ្រាន់តែរអិលបន្តិចប៉ុណ្ណោះ"ថេហ្យុងគេគ្រាន់តែធ្វើដួលព្រោះចង់អោយនាងម្នាក់នោះបានឃើញថាគេជាអ្នកណា មានភាពសំខាន់បែបណាចំពោះជុងហ្គុកប៉ុណ្ណោះ កុំអោយថ្ងៃក្រោយចេះតែស្រមើស្រមៃខ្ពស់ទៀត
"អូនមិនអីពិតមែន?"
"អឹម.មិនអីទេ"គេរើសស្បែកជើងពាក់វិញជុងហ្គុកជួយចង់ខ្សែរអោយ លើកគេឈប់ហើយនៅអោនបំបោសដីអោយទៀត
"លោកមានប្រាប់នាងទេថាខ្ញុំជាអ្នកណា"ឆ្លៀតពេលនាយអោនមកជិតទើបគេឆ្លៀតសួរ ជុងហ្គុកឮអញ្ចឹងមានតែញញឹម អោនថើបជំនួសចម្លើយ
"សឺត!ប៉ុណ្ណឹងច្បាស់ហើយ"
"នែ៎.."ថេហ្យុងអៀនវៃខ្នងនាយ មកថើបអីកណ្ដាលហ្វូងមនុស្សហ្នឹង
"មីនយូ ឯងទៅរាប់បន្លែបង្ហើយហើយសម្រាកចុះ យើងទៅផ្ទះវិញហើយ"
"បាទ"
"តោះអូន"
"អេ..ធ្វើអី"
"គឺអៀវនោះអី ក្រែងអូនឈឺជើងហី"
"អត់ទេ"
"ថាមោ"ជុងហ្គុកចចេសចូលទៅអៀវគេថេហ្យុងក៏មិនប្រកែកអីបន្តទៀត
"ថេយ៍..ទៅជប់លៀងជាមួយបងទេ"
"ខ្ញុំអាចទៅបានដែរ"
"ថីមិនបាន អូនក៏ដូចមិត្តបងដែរ"
"ឆើស..មិត្តអីប្ដីប្រពន្ធសោះ"
"អូនឥឡូវនិយាយប្ដីប្រពន្ធញឹកដល់ហើយ"
"យ៉ាងម៉េច លោកក៏មិនដែលហៅខ្ញុំប្រពន្ធទៀតដែរ"
"មកពីវាទម្លាប់មាត់ ដូចអូនហៅបងលោកៗរហូត បងក៏ហៅវាទម្លាប់ដូចគ្នា"
"ចឹងថ្ងៃក្រោយលោកក៏ឈប់ហៅខ្ញុំអូនទៀតដែរ"
"មិនប្រាកដដែរ បងស្រេចតែលើអូនប៉ុណ្ណោះ"
"ហ៊ី!"
"អូនយល់ថាពួកយើងនឹងរស់នៅបែបនេះរហូតទៅមែនទេ មិនអាចទេ"ជុងហ្គុកនិយាយថេហ្យុងបានត្រឹមស្ងាត់ យល់ថានេះជាពាក្យគម្រាម

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)