ថ្ងៃបន្ទាប់
ពេលព្រឹកជុងហ្គុកក្រោកឡើងរៀបចំខ្លួនរួចរាល់ជិះលើរទេះរុញចេញមកក្រៅទទួលទានអាហារព្រឹកជាមួយគ្រួសារតាមទម្លាប់ ប៉ុន្តែថ្ងៃនេះមើលទៅនាយដូចជាប្រញាប់ណាស់ ញ៉ាំអាហារតែពីរបីមាត់ប៉ុណ្ណោះក៏ឈប់សុំចេញទៅក្រៅអាងថាមានការសំខាន់
"ជុងហ្គុកកើតអីកូន អាហារមិនឆ្ងាញ់មែនទេ"
"អត់ទេប៉ាកូនឆ្អែតហើយ"
"ម៉េចចឹង?កូនប្រញាប់ទៅណាមែនទេ"
"បាទ មីនយូ តោះ!"
"ហ្យុងកុំភ្លេចល្ងាចនេះមកអោយទាន់ពិធីខ្ញុំ" ជុនស៊ូនិយាយពេលនាយបែររទេះចេញទៅ មើលទៅនាយដូចជាសប្បាយអរជាមួយពិធីរៀបការនេះណាស់មិនដូចមនុស្សត្រូវគេបង្ខំរៀបការនោះទេ
"បងដឹងហើយ បងទៅតែមួយភ្លែតប៉ុណ្ណោះ"
"លោកប៉ា ខែក្រោយប្រជុំភាគហ៊ុនហើយមែនទេ"
"មែនហើយកូនសួរធ្វើអី?"
"គ្មានអីទេ ខ្ញុំគ្រាន់តែសួរបញ្ជាក់ប៉ុណ្ណោះ"
"រឿងឡើងដំណែងនោះទាល់តែម្ចាស់ភាគហ៊ុនឯកភាពសិន"
"បាទ"នាយបានត្រឹមញញឹមញញែម យ៉ាងណានាយកំចាត់ឆ្អឹងទទឹងកររួចទៅហើយទៅខ្វល់អីទៀត
"អ្នកប្រុសមិនគួរសោះ"នាយជំនិតនិយាយពេលលើកជុងហ្គុកចូលឡាន ពាក្យសម្ដីសន្ទនាគ្នាមុននេះនាយឮទាំងអស់ ហើយក៏ដឹងឮដែលថាគេនិយាយចង់អោយនាយឮ
"បើគេចង់បានអោយគេទៅ យើងមិនចង់បានទេ"
"ខ្ញុំគ្រាន់តែស្ដាយជំនួយអ្នកប្រុស"
"មិនបាច់ស្ដាយទេយើងមានសមត្ថភាពចិញ្ចឹមខ្លួនឯងរស់"ប្រាប់ហើយថានាយមិនចង់បានទេ កុំឃើញនាយពិការថាធ្វើអីមិនកើតរស់គ្រួសារបើកកុង(ធនាគារ)អោយមើលឥឡូវហើយ ប្រាក់ចំណូលនាយបានមកពីច្រើនកន្លែងណាស់សុទ្ធតែរកបានដោយញើសឈាមនាយគ្មានទទួលជំនួយពីគ្រួសារបន្តិចទេ ដែលនាយខំធ្វើការនៅក្រុមហ៊ុននោះក៏ដោយសារសងគុណប៉ាម៉ាក់ដែលទទួលចិញ្ចឹមបីបាច់ ការពិតនាយចង់ដកខ្លួនយូរហើយគ្រាន់តែចាំអោយពេលវេលាមកដល់ប៉ុណ្ណោះSKIP
និយាយពីកម្លោះតូចរបស់យើងវិញម្ដង ស្មើរនេះថ្ងៃរះចាំងគូតកម្ពស់ណាណីទៅហើយ គេទើបតែក្រោកពីគេង មិនមែនដោយសារស្រវឹងឬក្រោកមិនរួចដោយសារខ្ជិលនោះទេ តែដោយសារពេលវេលា គេមិនទាន់សម្របខ្លួនបាននៅឡើយ ពេលក្រោកឡើងរាងមីងមាំងដោយសារឃ្លានផងឈឺក្បាលផង
"ហឹម?ទីនេះកន្លែងណា?"សំណួរទីមួយដែលគេសួរពេលក្រោកឡើងស្ទុះវឹងមើលជុំវិញ ទីនេះមិនមែនផ្ទះក៏មិនមែនកន្លែងស្នាក់នៅឯប៉ារីសដែរចឹងទីនេះកន្លែងណា?
<<សួស្តី!ខ្ញុំជាម្ចាស់បន្ទប់នេះ យប់មិញខ្ញុំឃើញលោកស្រវឹងទើបយកលោកមកទីនេះ បើលោកក្រោកហើយប្រញាប់ទៅផ្ទះគ្រួសារលោកប្រាកដជាបារម្ភណាស់...>>
"បុគ្គលិកក្នុងមាតមានលុយទិញខនដូចធំថ្នាក់ហ្នឹង?"ថេហ្យុងនិយាយបែបមិនចង់ជឿពេលអានក្រដាស់ note ដែលបិទលើក្បាលគ្រែរួច យប់មិញគេចាំបានគេផឹកស្រវឹងនៅមាត🤦
"អេ..គេជាប្រុសហេសសង្ហាដែរតើ មុខដូចស៊ូជុនចឹង...ហេតុអីខ្ញុំត្រូវគិតពីគេប្រុសក្បត់ចិត្តម្នាក់នោះ"ថេហ្យុងនិយាយរួចទុករូបថតកញ្ចក់តូចនោះទុកវិញ ដើររកមើលជុំវិញទីនេះ
"ប្រហែលគេមិនថាអីទេណ៎ ត្រឹមខោអាវមួយឈុត"ថេហ្យុងបន្ទាប់ពីងូតទឹកហើយដើរមកបើកទូរកាយរកខោអាវស្លៀក យ៉ាងណាក៏មិនអាចពាក់ខោអាវនោះទៅផ្ទះបានដែរ ឈួសក្លិនស្រាម៉ាក់គេប្រាកដជាសួរនាំមិនខាន ប៉ុន្តែគេកាយរកយូរហើយគ្មានមួយឈុតណាគេត្រូវនឹកគេសោះ មើលចុះសុទ្ធតែធំៗ
"ខោអាវសម្រាប់មនុស្សឬដំរីស្លៀកអោយប្រាកដនៀក"ថេហ្យុងស្លៀកពាក់ហើយងាកមើលខ្លួនឯងក្នុងកញ្ចក់ ខោអាវឡើងធំខ្លួនមនុស្សស្លៀកតូចមួយទាំងដែលគេខំមូរដៃរផងជើងផង ចងចង្កេះទៀតទម្រាំងស្លៀកត្រូវតែលទ្ធផលចេញមកទីងមូងជាគ្នា តែណ្ហើយចុះទាល់ហើយមានតែបង្ខំចិត្តស្លៀក...។

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)