ជុងហ្គុកត្រូវសម្រាកនៅផ្ទះពេទ្យជាច្រើនថ្ងៃ ដោយសាររបួសនាយមិនទាន់ជាហើយត្រូវទឹកទៀតនោះវាបង្ករទៅជាហើម ហើយមេរោគបង្ករទៅជាខ្ទុះ ជាងពីរសប្ដាហ៍ហើយដែលនាយមិនបានទៅចម្ការ នៅតែផ្ទះពេទ្យពេលថ្ងៃ យប់ឡើងត្រឡប់ទៅផ្ទះវិញ គេងនៅបន្ទប់ការងារដោយមិនបានប្រាប់ថេហ្យុងថាខ្លួនឯងកើតអីនោះទេ
ពេលរសៀលម៉ោង4នាយត្រឡប់ទៅផ្ទះវិញ ឃើញរបស់គេលក់តាមផ្លូវ នឹកដល់ចំការ..បើនាយបានទៅច្បាស់ជាមានរបស់ផ្ញើរថេហ្យុងច្រើន ព្រោះ cherry និង strawberry កំពុងតែដល់រដូវទុំ ដើមដៃបែបនេះច្បាស់ជាផ្អែមឆ្ងាញ់ណាស់
ម៉ោង5សៀលនាយត្រឡប់ទៅដល់ផ្ទះ រាងភ្ញាក់បន្តិចព្រោះឃើញថេហ្យុងនៅផ្ទះ ព្រោះត្រង់តាំងពីរៀបការមកជាង2ខែ ថេហ្យុងមិនដែលនៅផ្ទះទេ គេទៅក្រៅបាត់ៗរហូតទោះថ្ងៃសម្រាកក៏ដោយ ឡើងជុងហ្គុកទម្លាប់ទៅហើយ
"អូន.."ចង់សួរនាំតែមិនហ៊ាន ឃើញគេមុខក្រញ៉ូវមកពីណាពីណី ចង់សួរដែរតែខ្លាចគេស្រែកច្រឡោតច្រើនជាងទើបព្រមស្ងាត់មិននិយាយ
"ថ្ងៃនេះមកផ្ទះពីថ្ងៃ" ទាញទ្វាបិទនិយាយតិចៗ មិនចង់អោយថេហ្យុងឮខ្លាចថានាយរអ៊ូ
"អាហាររៀបចំរួចហើយ"
"អូនធ្វើ?"សួរវិញផ្ទួនៗ
"ខ្ញុំចេះធ្វើ?" ជុងហ្គុកស្ងាត់ មានអារម្មណ៍ថាថេហ្យុងកាចណាស់ថ្ងៃនេះ
"ទៅប្ដូរខោអាវ ហើយមកញ៉ាំបាយ"
"បាទ"ថេហ្យុងនិយាយពេលទម្លាក់ខ្លួនអង្គុយចុះ មុខកាន់តែក្រញ៉ូវ ពេលនាយមិនសួរនាំអី
"អូនហា.."បង្វិលកង់រទេះចូលមកជិត
"មានការអី"
"អោយ.."លើកប្រអប់ផ្លែឈើដាក់លើតុ
"ក្នុងហ្នឹងអី?"
"របស់អូនចូលចិត្ត ផ្លែត្រសក់ស្រូវ"
"អត់យកទេ"
"ហេតុអី"
"អត់ឃ្លាន អត់ចង់បាន"
"ចឹងចង់បានមកយកទៅ" ជុងហ្គុកមិនដឹងធ្វើម៉េចក៏បង្វិលកង់រទេះយករបស់ទៅទុក ហើយបង្វិលចូលបន្ទប់សៀវភៅ(ក្នុងហ្នឹងមានបន្ទប់ផ្លាស់ខោអាវ)
ថេហ្យុងតាមមើលពីក្រោយពិតជាហួសចិត្ត គិតថានាយ ស្រលាញ់តាមលួងតាមលោមទ្រគេបានតែពីដំបូង ដល់យូរទៅចាប់ផ្ដើមណាយចិត្ត
"មើលចុះ គ្រាន់តែសួរបន្តិចក៏អត់" និយាយហើយដើរចូលបន្ទប់យកការងារទៅទុកទាំងពេបមាត់តូចចិត្ត
នៅក្នុងតុអាហារគ្មាននរណានិយាយ ថេហ្យុងគិតតែពីអោនមុខញ៉ាំបាយ ជុងហ្គុកតាមមើលចេះតែមិនអស់ចិត្ត ឃើញគេមុខក្រញ៉ូវទៅៗ នាយកាន់តែចង់សួរ ឈ្ហើយ...តឹងទ្រូងណាស់ ទ្រាំមិនបានទេ
"អូនហា៎.."
"ថី?"
"កើតអី?"
"គ្មានស្អី"
"ហត់នឿយនឹងការងារ?"
"អត់ទេ"
"ចឹងកើតអី?"
"..."ស្ងាត់
"បើហត់ណាស់ឈប់ទៅ"
"នែ៎.."ថេហ្យុងស្រែក ជុងហ្គុកឡើងភ្ញាក់
"អូនកើតអី"
"គ្មានអីទេ"និយាយហើយ ងើបចេញដើរទៅបន្ទប់បាត់ ជុងហ្គុកតាមមើលពីក្រោយក្រវីក្បាលរអ៊ូតិចៗ
"ខឹងអីទៀតហើយលោកអើយ"និយាយទាំងក្រវីក្បាល ដឹងហើយថាខឹង តែមិនដឹងខឹងរឿងអី

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)