[ច្បាប់កែសម្រួលថ្មី]
. ថ្ងៃដំបូងក្នុងការរើរមកនៅផ្ទះថ្មី សម្ភារៈមានមិនច្រើនទេ ពួកគេរើរតែខោអាវនិងសម្ភារ:ចាំបាច់ប៉ុណ្ណោះ ម្យ៉ាងទៀតដោយសារថេហ្យុងចង់អោយគេរៀបចំសារថ្មី ទើបមិនទាន់ទិញអីសូម្បីបន្ទប់ក៏រៀបចំតែមួយសិនដែរក្រៅពីនេះគឺផ្ទះបាយ សល់ប៉ុន្មានគឺរើរចេញទៅវិញទាំងអស់
"អូនច្បាស់ហើយថាចង់បានបែបនេះ?"
"ច្បាស់ ហេតុអី?បងមិនទុកចិត្តឬបងមិនដឹងអូនជំនាញខាងហ្នឹង?"
"បងដឹង បងមានថាមិនទុកចិត្តឯណា គ្រាន់តែចង់សួរអូនច្បាស់នៅ ស្រលាញ់នៅប៉ុណ្ណឹង ព្រោះមិនចង់អោយអូនពិបាករើសចុះរើរឡើងច្រើនដងទៀតប៉ុណ្ណឹង"
"បើនិយាយថាស្រលាញ់ម៉ូតធម្មតាមុននឹងក៏អូនស្រលាញ់ គ្រាន់តែអូនជាអ្នកកាន់គ្រោងការម៉ៅការសំណង់រៀបចំផ្ទះអោយគេស្អាតផូរផង់ រៀបចំផ្ទះខ្លួនឯងម៉ូតធម្មតាម៉េចនឹងបាន ធ្វើអញ្ចឹងគេច្បាស់ជាឈប់ជួលអូនមិនខាន"
"អញ្ចឹងទើបអូនបង្ខំអោយគេរើរចេញបន្ទាន់យ៉ាងហ្នឹង?"
"ត្រូវ ព្រោះផ្ទះអូនត្រូវតែទំនើបនឹងឆ្លាតវៃ ថែមទាំងងាយស្រួលពួកយើងមិនចំណាយពេលច្រើនក្នុងការសំអាតទៀត"ថេហ្យុងនិយាយពេលបង្វិល mouse មើលគំរូ 3Dក្នុងកុំព្យូទ័រដោយមានរាងក្រាស់ជុងហ្គុកអង្គុយជូតសក់ក្បែរ នាយទើបតែចេញពីងូតទឹកព្រោះវាក៏យប់ហើយដែរ
"អូ!និយាយអញ្ជឹងថេយ៍ រឿងអ្នកនៅជាមួយអូនគិតយ៉ាងម៉េចដែរ?"
"ចាំមើលអូនទៅនិយាយជាមួយម៉ាក់ គាត់នៅទីនេះយូរប្រហែលស្គាល់គេច្រើន និយាយត្រង់អូនមិនសូវទុកចិត្តមនុស្សប្លែកមុខដែរ អូនចង់សុំមនុស្សពីរនាក់ពីផ្ទះគាត់"
"ចុះបើបងយកមនុស្សពីចំការរបស់មក?"
"បងទុកចិត្តបានដែរ?"
"ច្បាស់ជាទុក យ៉ាងណាក៏មិនគួររំខានម៉ាក់ក្មេកដែរ"
"អោយតែបងប្រាកដចិត្ត"
"អូនចង់បានប៉ុន្មានអ្នក?"
"អូនគិតថាយកអ្នកថែសួននឹងអ្នកសម្អាតម្នាក់ យ៉ាងម៉េចដែរ សន្តិសុខមិនបាច់ទេ ពួកយើងប្រើតែកាំមេរ៉ាសុវត្ថិភាពបានហើយ"
"ចុះចុងភៅ អូនមិនយកទេ?"
"អូនជួលរួចហើយតើ"
"អ្នកណាគេ?"
" ចន ជុងហ្គុកនោះ បងមិនស្គាលទេ គេជាចុងភៅដែលអូនជួល"
"អ្នកណាគេ?បងមិនដឹងទេ មិនឮអូនប្រាប់ផង"
"ចុះអ្នកណាធ្វើម្ហូបអោយអូនញ៉ាំរាល់ថ្ងៃ?"
"គឺ បងប៉ុន្តែមិនឃើញអូនអោយប្រាក់ខែផង"
"ឆើស..គេអោយរាល់ងៃហី នៅថាមិនអោយទៀត"
"ឯណា?មិនឃើញផង"
"គឺ បងជិះអូនរាល់ថ្ងៃនោះអី"
"គីមថេហ្យុង"នាយស្រែកហៅពេលថេហ្យុងបិទគ្រឿងកុំព្យូរទ័រហើយដើរសម្ដៅទៅលើគ្រែ
"យ៉ាងម៉េចមិនសុខចិត្ត ចាំអូនអោយកូនមួយទៅ"
"អញ្ចឹងអូនមិនបាច់ជួលអ្នកបម្រើទេ អ្នកថែសួនក៏មិនបាច់ដែរ"
"ហេតុអី?"
"ព្រោះបងនឹងធ្វើគ្រប់យ៉ាងនោះអី អូនរាប់មើល ចុងភៅ អ្នកសម្អាត អ្នកថែសួន សន្តិសុខ អ្នកបើកឡាន 5នាក់គ្រប់ល្មម តោះពួកយើងចាប់ផ្ដើមទៅ"នាយនិយាយហើយទម្លាក់កន្សែងចុះឡើងទៅទ្រោបលើថេហ្យុង
"អេ..ស្អី 5នាក់ស្អីអូនអត់យល់"
"Aww?គឺ5នាក់ កូនពួកយើងនោះអី ក្រែងអូននិយាយជួលបងក្នុងមួយការងារកូនម្នាក់នោះអី បើបងធ្វើការបានប្រាំ"
"នែ៎..អូនមិបនិយាយក្នុងន័យអញ្ចឹងទេ"
"ក្នុងន័យយ៉ាងម៉េច ម៉ោះ ទុកចិត្តលើបងចុះ គ្រប់ការងារទាំងអស់អូនមិនបាច់ភ័យទេចនជុងហ្គុកម្នាក់នេះជាអ្នករាប់រង"នាយនិយាយទាំងទះទ្រូងខ្លួនឯងអួតថេហ្យុងជាអ្នកគ្រប់គ្រងកុំអោយគេភ័យទោះមុខគេស្លេកទៅហើយក្ដី។

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)