抖阴社区

?????32:????????????????????????

2.2K 144 6
                                    

       នៅក្នុងតុអាហារនៃពេលព្រឹក ថេហ្យុងចូលមកអង្គុយញ៉ាំបាយបន្ទាប់ពីសំអាតខ្លួនរួចហើយ
"ថេយ៍.."
"ហឹម.."
"បងប្រហែលជិះយន្តហោះមកវិញ"
"ម៉េចចឹង?"
"ព្រោះការប្រជុំយូរពេក បងមិនចង់គេងទីនោះ"
"ហេតុអី? ក្រែងថានឹកលោកប៉ាហី មិនបាច់បារម្ភខ្ញុំទេ ខ្ញុំគេងផ្ទះម៉ាក់ក៏បានដែរ"
" បងមិនចង់គេង"
"ចឹងខ្ញុំមកគេងទីនេះវិញដែរ"
"ខ្ញុំទៅហើយ"បន្ទាប់ពីញ៉ាំបាយហើយពួកគេក៏បំបែកគ្នា ថេហ្យុងទៅធ្វើការ ជុងហ្គុកទៅប្ដូរខោអាវ ឡើងទៅសេអ៊ូ ឆៀងចូលកាត់សក់ ដោយអោយមីនយូជិះឡានមកទទួល
"អ្នកប្រុស"
"ហឹម?"
"ម៉េចក៏អោយខ្ញុំយករទេះមកអញ្ចឹង?"
"មិនចង់ដើរចូលផ្ទះ"
"ហា្អក..ហេតុអីអ្នកប្រុស? លោកម្ចាស់ប្រាកដជាសប្បាយចិត្តពេលឃើញអ្នកប្រុសដើរបានវិញ"
"ឯងក៏ដឹង...យើងខំដើរឡើងវិញដោយសារអ្នកណា"បញ្ចប់ការនិយាយស្ដីជុងហ្គុកងាកសម្លឹងមើលទេសភាពតាមកញ្ចប់ មីនយូក៏មិនហ៊ានសួរនាំអីទៀត ក្នុងឋាន:ជាកូនចៅ រឿងចៅហ្វាយនាយ នាយមិនគួរសួរនាំច្រើន

. ការធ្វើដំណើរចំណាយពេល4ម៉ោងតាំងពីម៉ោង7ដល់ម៉ោង11នាយទៅដល់ផ្ទះលោកចនក៏ចូលទៅញ៉ាំបាយក្រោមការនិយាយរាក់ទាក់ពីអ្នកគ្រប់គ្នាលើកលែងតែប្អូននាយដែលដែលអង្គុយសម្លក់សម្លឹងមួយមាត់មិននិយាយស្ដី។
. ជុងហ្គុកក្នុងឋាន:ជាបងទោះម្ដាយទីទៃតែនាយពិតជាឆ្ងល់ហេតុអីជុនស៊ូស្អប់នាយថ្នាក់ហ្នឹង បើតាំងពីនាយចេញទៅមិនដែលមកពាក់ពន្ធ័អីអោយនាយទាស់ចិត្តផង
"ជុនស៊ូ!"ជុងហ្គុកចូលមកហៅប្អូននាយពីក្រោយ មុនចូលofficeចាប់ផ្ដើមប្រជុំការងារ
"មានការអី?"
"ឥឡូវហ្នឹងយ៉ាងម៉េចដែរសុខសប្បាយដែរទេ?"
" មិនទាន់ស្លាប់ទេ"
"មួយរយៈនេះររវល់ខ្លាំងណាស់មែន?"
"ក៏ធម្មតា សួរធ្វើចង់បានអី?"
"គ្មានចង់បានអីទេ បងគ្រាន់តែឆ្ងល់ហេតុអីឯងអត់ទៅមង្គលការបង លោកប៉ាថាឯងរវល់ ឯងរវល់ខ្លាំងណាស់មែន ការងារពិបាកណាស់មែន បើពិបាកខ្លាំងសួរលោកប៉ា..ឬសួរបងក៏បាន"
"ហឹស!"
"ជុនស៊ូ!"
"គិតថាខ្លួនឯងជាអី គ្រាន់តែជាបងប្អូនម្ដាយទីទៃ ខ្ញុំប្រាប់ទៅចុះ រឿងមង្គលការនោះខ្ញុំមិនចាប់អារម្មណ៍ទេ រាល់ថ្ងៃបើកុំតែជាប់ឈាមលោកប៉ា ខ្ញុំក៏មិនហៅថាបងដែរ"
"ហេតុអីឯងស្អប់បង?"
"មានបងដូចបងខ្ញុំសុខចិត្តអត់មាន"
"ជុនស៊ូ!"ជុងហ្គុកស្រែកហៅពេលនាយបែរខ្លួនចេញទៅ
"អូ!ខ្ញុំភ្លេចប្រាប់បងរឿងមួយ មើលថែមង្គលការខ្លួនឯងអោយបានល្អ កុំគិតតែរឿងយកឈ្នះដណ្ដើមអ្នកដទៃ យកពេលមើលថែប្រពន្ធក្នុងដៃ ប្រយ័ត្នបន្តិចព្រោះថេហ្យុងមិនចូលចិត្តចរិកដូចបង"
"ស៊ូ?នេះឯងស្គាល់គេ?"
"ស្គាល់ច្បាស់ជាបងគិត"នាយនិយាយដោយដើរមកគៀកដាក់អ្វីម្យ៉ាងក្នុងដៃហើយដើរចេញទៅវិញទាំងញញឹមតិចៗ។ មូលហេតុដែលនាយមិនដែលខ្វល់ចិត្តរឿងមង្គលការមួយនោះគឺដោយសារស្គាល់ចរិកថេហ្យុងច្បាស់ នាយដឹងថាថេហ្យុងចង់បានអី ទទួលយកជុងហ្គុកដើម្បីអី?
*ទុកជូតទឹកភ្នែកពេលដែលបងអស់ពីខ្លួន*ជុងហ្គុកបានត្រឹមសម្លឹងនាយពីក្រោយឆ្លាស់គ្នាហ្នឹងរបស់ក្នុងបាតដៃគឺក្រដាស់ជូតទឹកភ្នែកសម្រាប់អ្នកចាញ់នោះអី..

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now