抖阴社区

?????61:??????????????????????

1.8K 152 27
                                    

.         ត្រឡប់ទៅកាលពីប៉ុន្មានថ្ងៃមុនវិញ បន្ទាប់ពីជុងហ្គុកចាកចេញ ថេហ្យុងស្រាប់តែមានមនុស្សមករក
ទីងតុង!
ឮសម្លេងកណ្ដឹង ថេហុ្យងស្មានតែជាជុងហ្គុកភ្លេចអីទើបគេចេញទៅបើកដោយគ្មានការសង្ស័យអី
"ជុង!បង-អូ!ចន ជុនស៊ូ?"ថេហ្យុងភ្ញាក់ផ្អើលប៉ុន្តែមិនចម្លែកចិត្តទេ ផ្ទះនេះក៏ជារបស់រាងក្រាស់ដែរ កាលដែរប្អូនមករកក៏មិនចម្លែកនោះដែរ
"មានការអី?"
"បងមានការចង់និយាយ"
"ជុងហ្គុកមិននៅទេ"
"បងមានការជាមួយអូនទេ ថេហ្យុង!"នាយស្រាប់តែចូលមកអោបគេ ថេហ្យុងភ្លាមៗមិនដឹងនិយាយថាម៉េច គេនៅភ្ញាក់ផ្អើលម្យ៉ាងទីនេះនៅខាងមុខផ្ទះទៀត
"លែងខ្ញុំ"
"បងនឹកអូនថេហ្យុង!"នាយនៅតែព្យាយាមអោប ក្រសោបកាន់តែណែនជាងមុនទៀត ពេលគេរុញចេញ ស្រាប់តែភ្លាមៗរូបអនុស្សាវរីយ៍របស់ពួកគេទាំង5ឆ្នាំនោះក៏ផុសប្រឌិតខ្លួនឡើង ថេហ្យុងសន្សឹមៗលើកដៃចង់អោបនាយវិញតាមអារម្មណ៍របស់គេ ប៉ុន្តែស្រាប់តែក្នុងក្ដីស្រមៃនោះលេចរូបជុងហ្គុកចេញមក នាយឈរនៅម្ខាងទឹកមុខមិនល្អនោះទេ
"អត់ទេ លែងខ្ញុំ!"ថេហ្យុងប្រើកម្លាំងទាំងអស់រុញនាយចេញ ទោះក្នុងក្ដីស្រមៃក៏ដោយ គេបានរើសយកជុងហ្គុកហើយ
"ហេតុអី?"
"ពួកយើងគ្មានអីជាមួយគ្នាទៀតទេ សូមគោរពខ្ញុំជាបងថ្លៃលោកផង"ថេហ្យុងបែរខ្លួនចេញទៅស្រាប់តែត្រូវនាយចាប់ដៃ
"ម៉េចក៏ថាគ្មានអី ពួកយើងនៅស្រលាញ់គ្នា"
"ឈប់ស្រមៃអ្វីដែលមិនអាចកើតឡើងបានទៅ"គេព្យាយាមបេះដៃរបស់នាយចេញ
"ព្រោះតែគេមែនទេ?"
"ព្រោះតែលោកនោះទេ អូយ!លែងខ្ញុំជុនស៊ូ!"គេកាន់តែព្យាយាមនាយច្របាច់កាន់តែខ្លាំង ប៉ុន្តែគេនៅតែព្យាយាមទាល់តែអាចសម្រេចបាន
"ខ្ញុំបញ្ជាក់លោកម្ដងទៀត ពេលនេះខ្ញុំជាបងថ្លៃលោក ទោះកាលពីមុនពួកយើងធ្លាប់ជាស្អីក៏ដោយពេលនេះគ្មានទៀតឡើយ សូមគោរពខ្ញុំផង ព្រោះបងលោកជាស្វាមីរបស់ខ្ញុំ!"គ្រាំង! ថេហ្យុងនិយាយហើយទាញទ្វាបិទដើរចូលត្រឡប់ទៅវិញ ជុនស៊ូញញឹមSmirkបន្តិចទើបចេញទៅវិញដែរ។
.      ថេហ្យុងដើរចូលផ្ទះទាំងអារម្មណ៍មិនល្អពេលទៅដល់ក្នុងស្រាប់តែដាក់ខ្លួនអង្គុយយំ ពេលឃើញឡាននាយបើកចេញគេយំកាន់តែខ្លាំងទៀត។
"ហឹកៗសុំទោស...សុំទោសជុងហ្គុក"ទោះរាងកាយមិនបានក្បត់ប៉ុន្តែចិត្តរបស់គេ..គេមិនទាន់ឈប់ស្រលាញ់អ្នកចាស់ទេ អាចនិយាយបានថា នាយជាអ្នកមកមុនបានសាងកន្លែងទុកយ៉ាងសាកសមបំផុតរួចរាល់ហើយ ចំណែកជុងហ្គុក នាយជាអ្នកមកក្រោយក៏មិនអាចចូលមកជំនួសកន្លែងមានម្ចាស់បានដែរ ប៉ុន្តែនាយបានសាងកន្លែងមួយទៀតយ៉ាងសាកសមបំផុតសម្រាប់នាយដូចគ្នា។ បែបនេះទើបគេមានអារម្មណ៍ថាខុស ព្រោះគេមិនបានស្រលាញ់នាយដោយស្មោះអស់ពីចិត្តដូចអ្នកមុនឡើយ ប៉ុន្តែគេបានព្យាយាមស្រលាញ់នាយបានច្រើនបំផុតហើយ។
.     ថេហ្យុងនៅទីនេះរហូតគេលក់ដល់ម៉ោង12យប់ ទើបនាយត្រឡប់មកវិញ
"ជុង!"គេបានភ្ញាក់ម្ដងទៀត(លើកទីពីរ)ពេលនាយយកថ្នាំត្រជាក់ៗមកលាបត្រង់កដៃរបស់គេ
"ហេតុអ្វីបានជាដៃអូនមានរបួស?"
"អូនផ្ទុះខ្លាញ់លើ"
"ថ្ងៃក្រោយប្រយ័ត្នផង"
"អឹម!"
"គេងវិញទៅ យប់ជ្រៅហើយ"
"បងឡើងមកគេងដែលទៅ"
"អឹម"នាយងក់ក្បាលហើយឡើងទៅ
"អូនធ្លាបនិយាយថាមានសង្សាចាស់?អូនស្អប់គេណាស់?"ថេហ្យុងឈប់តបត នាយក៏មិននិយាយអីទៀត តែក្នុងចិត្តគិតពីរូបភាពក្នុងកាំមេរ៉ានោះរហូត។ ការពិតសម្ពន្ធភាពរវាងថេហ្យុងនិងជុនស៊ូ នាយបានដឹងយូរហើយ តាំងពីថ្ងៃដែលនាយនាំគេទៅចំការលើកទីមួយ។
*ចម្លើយរបស់ពួកគេទាំងពីខុសគ្នា ប្លែកៗ* នាយគិតក្នុងចិត្ត ម្នាក់ថាស្គាល់ច្បាស់ ហើយម្នាក់ទៀតថាអត់ស្គាល់ឡើយ នាយចង់ដឹង នរណាកុហកទើបព្យាយាមស៊ើបសួរតាមមិត្តជុនស៊ូ ពេលបានដឹងចម្លើយហើយ នាយក៏បញ្ជាក់រឿងនៅសល់ទៀត
.      នៅថ្ងៃជប់លៀងទិញផ្ទះនោះ នាយមានចេតនាទាញពួកគេអោយមកជួបគ្នា ចំណែកនាយគ្រាន់តែចាំមើលប្រតិកម្មរបស់ពួកគេប៉ុណ្ណោះ វាមិនខុសពីការគិតរបស់នាយឡើយ ថេហ្យុងបានអង្គុយខូចចិត្តពេញមួយថ្ងៃ វាជាចម្លើយដែលបញ្ជាក់ច្បាស់ហើយថា នៅស្រលាញ់នៅឡើយ។ នាយមិនដឹងគួរនិយាយយ៉ាងម៉េច បើថេហ្យុងសម្រេចលាក់បាំងទៅហើយ នាយក៏សម្រេចចិត្តមិនសួរនាំដូចគ្នា(សួរធ្វើអីបើគេចប់គ្នាហើយ)
.     នៅថ្ងៃកើតរឿងមួយនោះនាយមានចេតនាចាកចេញ មិនមែនដើម្បីសម្លាប់ចិត្តEmylaមួយមុខនោះទេ តែដើម្បីការសម្រេចចិត្តធំបំផុត។ បើពេលនោះថេហ្យុងរស់នៅមានក្ដីសុខ (នៅតែទាក់ទងជាមួយជុនស៊ូ)នាយនិងចាកចេញ ប៉ុន្តែបើគេរស់នៅជួបការលំបាក(ដូចនាយឃើញក្នុងកាំមេរ៉ារាល់ថ្ងៃ)នាយនឹងត្រឡប់មកវិញហើយមិននិយាយអី្វបន្តទៀត ប៉ុន្តែវានៅតែបែកការនៅថ្ងៃចុងក្រោយ នាយមិនអាចធ្វើមិនដឹងមិនឮទៀតឡើយ ដូចនេះហើយនាយត្រូវតែទៅដោះស្រាយអោយចប់
<<ពួកយើងគួរតែនិយាយគ្នា>>
<<យល់ព្រម>>អ្នកខាងនោះឆ្លើយតបហើយនាយក៏ចាកចេញទៅ ដោយទុកខ្សែករអោយថេហ្យុង ហេតុផលគឺខ្លាចគេចាប់ទីតាំងបាន ប៉ុន្តែនាយមិននឹកស្មានឡានដែលនាយជិះ មានGPS ថេហ្យុងលួចដាក់តាំងពីថ្ងៃនាយអោយគេខ្ចីជិះម្លេះ(ហេតុផលអត់ទុកចិត្តប្ដី ព្រោះមនុស្សជុំវិញខ្លួនគេបានក្បត់គេអស់ហើយ )

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now