. នៅពេលយប់ស្ងាត់ មនុស្សគ្រប់គ្នាគេងលក់អស់នៅសល់តែថេហ្យុងដែលគេមិនលក់ក្នុងចិត្តគិតស្រមៃទៅរឿងកើតឡើងល្ងាចមិញ ក្រោយពេលជុងហ្គុកចេញទៅបាត់ ពួកគេក៏រកកន្លែងនិយាយគ្នា
"ឯងយ៉ាងម៉េចហើយថេយ៍ៗ"
"យើងយ៉ាងម៉េច?..គឺល្អទេ ចុះពួកឯងវិញ?"
"យើងឥឡូវរកបានការងារល្អមួយ តែរៀនផងធ្វើការផងវាមិនងាយស្រួលទេ"Olivia
"យ៉ាងណាក៏គ្រាន់ជាយើងដែរ ចេញរកស៊ី ម្ងៃៗគ្មានពេលទំនេរទេ ថ្ងៃខ្លះត្រូវគេបោកប្រាស់កម្លាំងពលកម្មទៀត"ថេហ្យុងនិយាយមុខស្ងួតៗយ៉ាងម៉េចមិនដឹងទេ
"យើងឃើញឯងឥឡូវក៏កាក់កបដែរ ការងារក៏ល្អ ប្ដីក៏ស្រលាញ់តាមចិត្តខ្លាំងទៀត"
"មែនហើយ..ថេយ៍ៗមានរឿងមួយយើងឆ្ងល់យូរហើយ ប្ដីឯងកាលពីយើងមកលើកមុនដូចជាឃើញគាត់ជិះរទេះរុញទេ ម៉េចក៏លើកនេះ..."
"យើងក៏ភ្ញាក់ផ្អើលដែរ សុខៗគាត់ក៏ស្រាប់តែក្រោកឈរ"
"តិចគាត់លរសាក់ចិត្តឯងទេដឹង?"
"រឿងនឹង..យើងមិនចាប់អារម្មណ៍ផង"
"មកពីឯងមិនចង់ប្រាប់យើងទេដឹង.."
"មិនមែនទេ...បើពេលហ្នឹងយើងអត់បានស្រលាញ់គាត់ផង"
"ចឹងពេលនេះឯងស្រលាញ់គាត់?"July
"យ៉ា...ថេហ្យុង នេះយើងឃើញឯងផុសរូបsweetៗរាល់ថ្ងៃ ឃើញផុសផ្ទះ ផុសឡានថែមទៀត ស្មានតែគាត់ជាប់អន្ទាក់ឯងហើយតើ មានអីឯងបែរជាជាប់ស្នេហ៍គាត់"Olivia
"នេះឯងស្រលាញ់គាត់តាំងពីពេលណាមកហា ថេយ៍ៗ"
"យើងមិនដឹងទេ"ថេហ្យុងដូចជាអៀនៗយ៉ាងម៉េចទេ ពេលត្រូវមិត្តគេបង្អាប់ចឹង
"កាពិត.."
"ហៃយ៉ា..ថេយ៍ៗ នេះចិញ្ចៀនរៀបការឯងមែន យើងទើបតែបានឃើញលើកទីមួយទេនៀកស្រស់ស្អាតដល់ហើយមើលចុះ"
"មែនហើយ..មកលើកមុនមិនបានចាប់អារម្មណ៍ទេ..ប៉ុន្តែវាមាន2ហេស?"ពួកគេនិយាយនាំគ្នាលើកមើល
"ដំបូងយើងក៏មិនដឹងដែរ ពេលបំពាក់ចិញ្ចៀនគាត់ស៊កអោយតែមួយទេ តែពេលយប់ឡើងគាត់ស៊កអោយមួយទៀតថាជាឈុតគូរ មិនមែនតែចិញ្ចៀនទេនៅខ្សែករនេះមួយទៀត គាត់កម្មង់ធ្វើជាមួយគ្នា"ថេហ្យុងនិយាយពេលលាត់អាវអោយគេមើលមិនដែលដោះចេញទេ
"Wow ថេយ៍..នេះមានភ្លើងទៀត!"
"ឯណា?"Olivaប្រញាប់ចូលមកមើល
"ឡូយដល់ហើយថេយ៍ៗ..នេះឯងទិញវានៅឯណា?"Olivia
"យើងមិនដឹងដែរគាត់ថាកម្មង់មិត្តធ្វើ"
"យើងចង់បានដល់ហើយ ឡូយណាស់"Olivia
"ចាំមើល យើងសួរគាត់អោយ"
"ថេយ៍..គាត់ស្រលាញ់ឯងខ្លាំងណាស់យើងច្រណែនណាស់"July
"ជួនកាលគ្រប់យ៉ាងគ្រាន់ជាការបោកប្រាស់"
"ហឹម?"ក្នុងខណ:ពេលដែលមិត្តគ្រប់គ្នាកំពុងនិយាយគ្នាពីរឿងថេហ្យុង Emylaដែលស្ងាត់ជាយូរក៏និយាយឡើងអោយគេស្ងាត់ងាកទៅរកគ្រប់គ្នា
"ឯងយ៉ាងម៉េចក៏និយាយចឹង?"
"យើងបានប្រាប់ឯងរួចហើយថេហ្យុង បើសិនជាឯងមិនព្រមឈប់គ្រប់យ៉ាងនឹងត្រូវចប់"
"លា!"ថេហ្យុងនិយាយ ដូចជាមិនដឹងត្រូវបកស្រាយអីទៀតបើគ្រប់យ៉ាងបង្ហាញឡើងច្បាស់លាស់ទៅហើយ
"យើងទទួលទូរសព្ទ័បន្តិចមកវិញចាំនិយាយគ្នា"ថេហ្យុងនិយាយងើបចេញទៅ
"នេះពួកឯងឈ្លោះគ្នាហេស?"
"គ្មានទេ យើងបានប្រាប់គេ កុំអោយបោកប្រាស់ យើងគ្រាន់តែចង់ដាស់តឿនគេ ប៉ុន្តែគេ..ហ៊ើយ..មិនស្ដាប់យើងទេ"
"មែនហើយ បើមិត្តធ្វើខុសយើងគួរតែបញ្ឈប់"Olivia
"កាលនុស..យើងក៏ខុសដែលជួយចូកជួយចែវគេ "July
"ឯងគិតមើលគ្រាន់តែយើងប្រាប់អោយគេឈប់ហើយប្រាប់ការពិតទៅលោកជុងសោះ គេស្រាប់តែខឹងយើង នៅឌៀមដាមដាក់យើងទៀត ថ្ងៃមុនឃើញគេទាលោកជុងទិញដីអោយ50លានទៀត ឯងថាមើលធ្វើអញ្ចឹងសមដែរទេ..."
"ចាំគេមកវិញ យើងសាកនិយាយជាមួយគេ"
"ថេហ្យុងមិនគួរធ្វើចឹងទេ ប៉ុន្តែថា..លោកជុងនោះធ្វើការខាងអី ម៉េចក៏មានខ្លាំងម៉េស ទាំងផ្ទះទាំងដីយ៉ាងម៉េចក៏100លានដែរ បានលុយមកពីណា?"July
"ឮថាជាអ្នកចំការ"Emyla
"ពិតមែន?"
"មិនដែលអ្នកចំការឯណាមានខ្លាំងយ៉ាងហ្នឹង..យើងថា...."
"អើយ..ឯងកុំយាយចឹងមើល យើងព្រឺសម្បុរណាស់"Olivia
"នែ៎..ព័ត៌មានមិនច្បាស់ការទេណា..ឮថាលោកជុងលាលែងពីដំណែងក្រុមហ៊ុនហើយមករកស៊ីប៊ូសានវិញ ជិតកំពុងផែ..ឯងគិតដូចយើងដែរទេ"July
"ចុះថេយ៍..."
"អើយ..ឯងគិតអីពីគេ..បន្តិចទៀតរលាយហើយហ្នឹង"Emyla
"ហ៊ី..!"
"ឯងចាំមើលតែលោកជុងដឹងរឿង ដឹងតែទួកសាច់ហើយចាំមើល"July
"យើងថាទួកសាច់តាំងពីដំបូងហ្នឹង ស្រួលមិនស្រួលអោយខ្លួនគេដើម្បីប្ដូរគ្រប់យ៉ាងផងទេដឹង?"Emyla
"មែនហើយ..មិនស្រួលនិយាយថាចង់បោកគេគ្រាន់តែបន្លំភ្នែកយើងទេដឹង"July
"មនុស្សថេហ្យុងហ្នឹងនឹងរកការពិតស្អី ម្ងៃៗដេញចាប់តែប្រុសអ្នកមាន"Emyla
"មែនហើយ ចាប់ប្អូនគេមិនបាន តាមចាប់បងគេបន្តទៀត"
"ហឹស../ហ្អែមៗ"ថេហ្យុងចូលមកក្អកក្រហែម
"ជុំៗគ្នារកអី?និយាយដើមគេមែន"
"មិនមែន និយាយដើមអី?គ្មានទេ...!យើងកំពុងគិតថាធ្វើម៉េចបានប្ដីអ្នកមានដូចជាឯង"
"ប្ដីយើងមិនចេះតែរកបានងាយៗទេ" ថេហ្យុងនិយាយសើចម្នាក់ឯងបានបន្តិចក៏ចេញមកវិញ
"មុននេះជុងហ្គុកខលមកយើង ប្រហែលមិនបាននៅយូរទេ ចាំទៅគិតលុយអោយឲ្យ"
"អឺ..ចាំយើងទៅរកឯង"
"ទៅហើយ"ថេហ្យុងនិយាយ ដើរចេញមកក្រៅហៅតាក់ស៊ីជិះមកផ្ទះវិញ។
ការពិតរឿងគ្រប់យ៉ាងគេបានដឹងឮទាំងអស់គ្រាន់តែ...គេមិនដឹងឆ្លើយតបយ៉ាងម៉េច មានតែរត់គេចចេញ វាភ្លាមៗពេក មិត្តជិតស្និទ្ធដែលគេទុកចិត្ត និយាយប្រាប់ដឹងរឿងគ្រប់យ៉ាង ចុងក្រោយបែរជាយករឿងយើងមកនិយាយដើមពីក្រោយខ្នង បង្កាច់បង្ខូចបញ្ចេញបញ្ចូលហួសហេតុអោយគេធ្វើម៉េច?ឈ្លោះប្រកែកតវ៉ាយ៉ាងម៉េច?គេមិនដឹង?ប្រឹងទៅក៏កាន់តែខូចខាត ណ្ហើយ...
"តទៅ ខ្ញុំត្រូវធ្វើយ៉ាងម៉េចទៀត..ខ្ញុំអាចទុកចិត្តអ្នកណាបានទៀត មនុស្សជុំវិញខ្លួនខ្ញុំសុទ្ធតែស្គាល់ខ្ញុំច្បាស់ ប៉ុន្តែពួកសុទ្ធតែជាអ្នកបោកប្រាស់ " ស្គាល់គ្នាមិនមែនតិចឆ្នាំ ប៉ុន្តែម្នាក់ៗចូលមកជីវិតគេដូចជាគ្រាន់តែចង់បោកប្រាស់ ធ្វើល្អយ៉ាងខ្លាំងណាស់បានតែពីដំបូង ចុងក្រោយ...តើគេអាចមានលទ្ធភាពទុកចិត្តអ្នកណាបានទៀត? ចុះជុងហ្គុក?មនុស្សចុងក្រោយដែលកំពុងធ្វើល្អដាក់គេក្នុងពេលនេះ តើនាយមានគំនិតចង់បោកប្រាស់ដូចពួកគេឬអត់?ថេហ្យុងចាប់ផ្ដើមគំនិតមិនទុកចិត្តឡើងមកហើយ ស្រាប់តែភ្លាមៗនាយប្រះខ្លួនបែរខ្នងដាក់គេ មើលចុះឆាកជីវិត ពិតជាលេងសើចពេកហើយ...ហឹស!To be continues....

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)