. ក្រោយពេលសម្រាកញ៉ាំអាហារថ្ងៃត្រង់រួចហើយ ថេហ្យុងបានរៀបចំsetថតវីដេអូទី2បន្តទៀត គេបានអោយជុងហ្គុកអង្គុយស្ងៀមធ្វើជាតួម៉ាឡាកាំអោយគេតែងខ្លួនអោយ តែវីដេអូនេះជុងហ្គុកក៏និយាយខ្លះដែរដូចជា...
"ជម្រាបសួរ!សួស្តី អ្នកទាំងគ្នា welcome to VK V log! ខ្ញុំគីមថេហ្យុង! "គេអង្គុយមុខកាំមេរ៉ាមិនទាន់អោយជុងហ្គុកចូលទេ
"ថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសពិសេស ដូច្នេះសូមស្វាគមន៍ទាំងអស់គ្នា សូមអញ្ជើញ!"
"ហេសហេ..សួស្តី!"ជុងហ្គុកចូលទៅមិនដឹងនិយាយអីបានត្រឹមសើចញឹមៗប៉ុណ្ណឹង
"ដឹងថាមកនឹងគេអោយធ្វើអីអត់?"
"ដឹង"
"អីគេ?"
"ក៏...ក្រែងអូនដឹងហើយតើ សួរបងធ្វើអី?"ជុងហ្គុកងាកមកសួរធ្វើមុខឆ្ងល់ គឺឆ្ងល់ពិតមែន ប៉ុន្តែនាយមិនដឹងសួរបែបហ្នឹងគឺខុសប្លង់ហើយ
"ហ៊ី..ចឹងបងឆ្លើយថាដឹង"
"ក៏ដឹងហ្នឹងហើយ"
"ប៉ុន្តែបងត្រូវឆ្លើយថាមិនដឹង"
"អរ..អញ្ចឹង..បងអត់ដឹង"ជុងហ្គុកងើបចេញពីកៅអី
"បងទៅណា?"
"ក្រែងចូលថតម្ដងទៀតហី?"
"ថតថ្មីធ្វើអី កន្លែងហ្នឹងអូនកាត់វាចោលបានតា"
"ចឹងហ៎.."នាយប្រុងចូលទៅវិញ
"មិនបាច់ទេ ជ្រុលហី្អ ថតថ្មីក៏បាន"និយាយរួចដើរទៅយកកាំមេរ៉ាមក reset ថតម្ដងទៀត
"សួស្តី!..ស្វាគមន៍ភ្ញៀវកិត្តិយសពិសេសរបស់យើង" គេនិយាយហៅនាយក្រាស់ចូល
"សួស្តី!ខ្ញុំចនជុងហ្គុកស្វាមីរបស់ភរិយាដ៏ស្រស់ស្អាតគីមថេហ្យុងបាទ"
"គាត់គឺជាម្ចាស់ចំការដែលខ្ញុំតែងតែមកថតរាល់ដង..ចឹងបងដឹងថាយើងមកនឹងធ្វើអីអត់?"
"ដឹង..អូ!..អត់ដឹងទេ គេអោយមកអង្គុយហ្នឹង"
"អរ..ចឹងគេអោយមកអង្គុយចេះតែមកទៅ"
"បាទ..ហិហិ ប្រពន្ធថាអង្គុយទៅបានលុយចេះតែអង្គុយទៅ ហិហិ"ជុងហ្គុកធ្វើមុខឡេឡឺងាកមកឆ្លើយនឹងថេហ្យុងព្រមទាំងសើចតិចៗធ្វើអោយគេទប់មិនជាប់ងាកទៅសើចនៅជ្រុងម្ខាង
"អូន.."
"ហាសហា..តោះ ថ្ងៃនេះអូននឹងតែងខ្លួនអោយបងដោយប្រើគ្រឿងសំអាងមកពីហាងJewelry cosmetic ok យល់បាន?"
"Ok សង្ឃឹមថាបងមិនក្លាយជាស្វាប៉ាហ៊ីទៅចុះ"ជុងហ្គុកនិយាយពេលថេហ្យុងដើរទៅយកអ្វីម្យ៉ាងចេញមក
"អូន!ធ្វើអី"នាយគេចេញថេហ្យុងដាក់ក្រណាត់បិតភ្នែករូបភ្នែកកង្កែបអោយនាយ (ក្នុងrun btsនោះ🤭)
"ក្រែងថាស្រលាញ់អូនហី?"
"ប៉ុន្តែ.."
"អត់ទុកចិត្តអូន?"
"កុំផាត់បងទៅជាស្វាណា"នាយនិយាយអោយថេហ្យុងសើចតែក៏ព្រមអង្គុយស្ងៀមអោយថតទាំងឆ្ងល់ថាចាំបាច់បិទមុខធ្វើអីដែរ?រហូតដល់ពេលបញ្ចប់ទើបនាយដឹង ការពិតគេគ្រាន់ចង់ surprise នាយប៉ុណ្ណឹង
"យ៉ាងម៉េចដែរ?"
"មានអី"
"មានអី?"
"គឺ..ស្អាត មានអារម្មណ៍ថាដូច oppa,oppa"នាយនិយាយពេលបង្វែលខ្លួនមើលកញ្ចក់
"បើអូនខំតែងខ្លួនបងដូចoppaដែរ"
"ចឹងរវាងបងនឹងoppa អូនស្រលាញ់មួយណាជាង"
"ច្បាស់ជាoppaហើយ"
"ថេយ៍ៗ.."
"ហាសហា"ថេហ្យុងសើច
"ចឹងបងឈប់ថត ទៅហៅoppaអូនមកថតមកចឹង"នាយធ្វើមុខងរហើយប្រុងនឹងដោះអាវ
"អេៗ អូននិយាយលេងទេលោកប្ដី ច្បាស់ជាស្រលាញ់បងជាងហី"
"កុំជឿ អ្នកទាំងអស់គ្នា ថេយ៍ៗពិតជាពូកែបោកណាស់"
"អីយ៉ាស់..ធម្មតាអ្នកមកមុខច្បាស់ជាស្រលាញ់ជាងហើយ ប៉ុន្តែបងលោកប្ដីជាគ្រប់យ៉ាងរបស់អូនណា"
"ឆើស..មិនចង់ជឿសោះ"
"ម៉ោះពួកយើងបញ្ចប់វា.. bye byeអ្នកទាំងអស់គ្នាជួបគ្នាពេលក្រោយ😘😘"ថេហ្យុងនិយាយពេលងាកមកកាំមេរ៉ាវិញ បន្ទាប់មកទើបនាំជុងហ្គុកទៅក្រៅថតរូបពីរបីប៉ុសទុកដាក់នៅនាទីចុងក្រោយនៃវីដេអូរបស់គេ បន្ទាប់មកទើបហៅនាយចូលថតbehind the scenesរបស់គេ
"មានអារម្មណ៍ម៉េចដែរពេលចូលថតលើកដំបូង?"
"គឺភ័យ"
"ភ័យខ្លាចអូនផាត់មុខបងក្លាយជាស្វាហី?"
"អត់ទេ ខ្លាចថតខុស ចង់ថតអោយលឿនឆាប់ហើយកុំអោយអូនហត់"
"ចុះរឿងoppaមិញ"
"បងធ្វើកំប្លែងតា"
"អីយ៉ា..បងពិតជាខូចណាស់"គឺមុននេះនាយបង្គាប់អោយគេថើបនាយសិនទើបបាត់ខឹង
"ហាសហា..បងទៅក្រៅហើយ អូនចង់ទៅដើរលេងម្ដុំនេះទៅចុះ"
"ឆើស.."
"សឺត..ស្រលាញ់អូនថេយ៍ៗ"នាយចូលមកថើបព្រោះឃើញគេងរពេក បន្ទាប់មកទើបចេញទៅក្រៅ ថេហ្យុងមិនដឹងនិយាយអីក៏បិតវីដេអូដើរចេញទៅក្រៅដូចគ្នា។. វេលារសៀលប្រហែលជាម៉ោង5ល្ងាច ជុងហ្គុកដើររកថេហ្យុងឡើងវិលក្បុង ដោយសារជិតដល់ម៉ោងទៅផ្ទះហើយអត់ឃើញគេ តេរកមិនព្រមទទួល នាយដឹងច្បាស់ថាគេមិនវង្វេងទេតែចូលចិត្តទៅសម្ងំធ្វើអីនៅកន្លែងណាមួយ
"ថេយ៍ៗ..មីងឃើញថេហ្យុងទេ?"
"ថៅកែតូចអត់ទេ"
"យូរ៉េ...ឃើញទេ"
"ថៅកែតូចមែនទេ..ខ្ញុំឃើញគាត់មុននឹងជានៅម្ដុំចំការកាហ្វេ..មិនអញ្ចឹងទេស្ត្រប៊ីរី"
"Ok អរគុណហើយ"នាយដើរចេញទៅ នាងបានត្រឹមសម្លឹងមើលពីក្រោយ ក្ដីស្រមៃហួសហើយព្រោះតែគេមានប្រពន្ធហើយ ក៏មិនយកភ្នែកមើលនាងដែរ
"ថេយ៍.ថេយ៍"ជុងហ្គុកដើររកមើលពេញចំការកាហ្វេ ធ្លាយដល់ស្ត្រប៊ីរីទៀតទម្រាំឃើញស្មានតែគេរវល់ធ្វើអីគេតាមពិតសម្ងំញ៉ាំចុចអំបិលម្ទេសសោះ
"ថេយ៍.."គេងាកមកគាំង អំបិលជាប់ថ្ពាល់ឡើងក្រហមងាំងថែមទាំងគេញ៉ាំតែអាណាខ្ចីៗទៀត ញ៉ាំបណ្ដើរក្រញ៉ែញខ្លួនបណ្ដើរព្រោះវាជូរពេក
"អូនធ្វើអី"
"ក៏កំពុងញ៉ាំហ្នឹងហី"
"បងដឹងកំពុងញ៉ាំហើយ ប៉ុន្តែញ៉ាំអី"ថេហ្យុងគ្រាន់តែលើកស្រ្តប៊ីរីខ្ចីតែមិននិយាយអី
"អូនឃើញកម្មករខ្មែរគេញ៉ាំអាហ្នឹងដែរ អូនក៏សុំគេសាកមើល មានអីឆ្ងាញ់ដែរតា បងសាកអត់"
"អត់ទេ"ជុងហ្គុកនិយាយទាំងទឹកមាត់តាមព្រោះថេហ្យុងញ៉ាំទំនងពេក
"ខ្ចីអញ្ចឹងញ៉ាំកើតដែរអី"
"មានអី..មិនឃើញអូនញ៉ាំទេហី"
"អាទុំមិនព្រមញ៉ាំ វាផ្អែមសឹងអី"
"អត់ទេ"គេបដិសេធពេលនាយបេះអោយ
"ម៉ោះ..បានហើយទៅផ្ទះវិញ ថេយ៍.."នាយហៅព្រោះគេអត់ព្រមងើបនៅតែបេះបន្តទៀត
"ថេយ៍..អូនហ៎ា"
"ហ៊ើយ..អត់ឃើញមនុស្សកំពុងញ៉ាំទេអី"ថេហ្យុងនិយាយធ្វើមុខស្អុយ កំពុងឆ្ងាញ់ហ្នឹង ហៅនោះហៅមិនដឹងហៅរកអី គេឈោងបេះអាក្បែរដៃមកញ៉ាំបន្តទៀត
"ប៉ុន្តែពេលយប់ហើយ..ចុះពីភ្នំពិបាកណាស់"
"មិនដឹងទេ អូនចង់នៅហ្នឹង"
"ថេយ៍.."
"ហឹកៗ..លោកប្ដី អូនចង់គេងហ្នឹង អូនចង់ញ៉ាំអាហ្នឹង លោកប្ដីពួកយើងគេនៅហ្នឹងហី..ណាណាលោកប្ដី"ថេហ្យុងញិញ៉ក់ដាក់នាយ ពេបមាត់ផងរកយំផង ទោះជុងហ្គុកចង់បដិសេធក៏មិនបាន បានត្រឹមអេសក្បាលឆ្ងល់ថាថេយ៍ចាំបាច់ធ្វើចឹងធ្វើអីបើគ្រាន់តែនិយាយធម្មតានាយក៏okស្របតាម សំខាន់គេទៅបានចរិកមួយហ្នឹងមកពីណា?SKIP
. ព្រឹកថ្ងៃថ្មី ជុងហ្គុករាវដៃប៉ះចំខ្នើយបាត់ប្រពន្ធដែលបានគេងអោបកាលពីយប់
"ជុង!"
"ថេយ៍.."នាយស្ទុះក្រោកយ៉ាងលឿនបន្ទាប់ពីឮសម្លេងមនុស្សចេញពីក្នុងបន្ទប់ទឹក ទាយមើលថាវាជាអី?🤭🤣To be continues...

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)