ជាច្រើនថ្ងៃកន្លងទៅ ពេលវេលាដែលនៅជាមួយគ្នាមានមិនច្រើនណាស់ណាទេ ត្បិតតែពួកនៅផ្ទះជាមួយគ្នា ប៉ុន្តែម្នាក់ៗដូចជារវល់ណាស់ ថេហ្យុងតែងយកលេសធ្វើការ គេទៅក្រៅភាគច្រើនសូម្បីថ្ងៃសម្រាកក៏មិននៅផ្ទះដែរ ទាល់តែយប់ក្បាលព្រលប់ទើបត្រឡប់មកវិញ ។ បើជុងហ្គុកនាយទៅតែចម្ការ ចេញចូលពេលណាក៏បាន មិនកំណត់ម៉ោងដូចថេហ្យុងទេ ចំណែកការងារក្រុមហ៊ុនភាគច្រើនយកមកធ្វើនៅផ្ទះ ទៅប្រជុំយូរៗម្ដងប៉ុណ្ណោះ
"អូននៅឯណា?"ត្រឡប់មកផ្ទះវិញម៉ោង4រសៀលមិនឃើញថេហ្យុងនៅផ្ទះនាយក៏ឆាតទៅសួរនាំ ធម្មតាគេមកពេលយប់នាយដឹង គ្រាន់តែបើនាយមិនសួរពួកគេមិនបាននិយាយគ្នាទេពេញមួយថ្ងៃ
" នៅក្រៅ "
"ចេញពីធ្វើការអោយបងទៅទទួលទេ"
"ខ្ញុំមិននៅក្រុមហ៊ុនទេ"
"ចឹងឆាប់មកវិញផងបងបារម្ភ"សម្លេងឆាតស្ងាត់ទៅគ្មានការឆ្លើយតប វាស្ទើរតែជារឿងធម្មតាទៅហើយដែលជុងហ្គុកតែងតែផ្ញើរសារទៅថេហ្យុងច្រើនជាងការឆ្លើយតបនោះចំណែកនាយតូចពេលនេះគេកំពុងនៅកន្លែង party ជាមួយមិត្ត ពួកគេមកទស្សនកិច្ចនៅសេអ៊ូក៏ហួសមកប៊ូសានលេងថេហ្យុងតែម្ដង សម្លេងតន្ត្រីនៃបាសជាច្រើនគ្រាប់មិនអាចអោយគេស្ដាប់ឮសម្លេងទូរសព្ទ័រោទ៍ឥតឈប់នោះទេ
"ថេហ្យុង!"
"ហឹម?"
"ប៉ុន្មានថ្ងៃមុន សង្សាចាស់របស់ឯងខលមកយើង"
"យ៉ាងម៉េច?"
"គាត់សួររកឯង"
"គិតអី?"
"យើងមិនដឹងទេ សង្ស័យឃើញរូបរៀបការឯងទេដឹង គាត់សួរយើងថា ថេហ្យុងនៅឯណា នៅប៊ូសានមែនទេ រូបភាពទាំងនេះពិតប្រាកដទេ"
"ឯងឆ្លើយថាម៉េច?"
"ក៏ឆ្លើយថា ឯងរៀបការជាមួយបងគាត់នោះអី ប៉ុណ្នឹងគាត់ក៏ឈប់និយាយបិទចោលទៅ"
"សមមុខ"
"សង្ស័យកំពុងដេកសោកស្ដាយឯងហើយមើលទៅ"
"ឆើស..គិតថាយើងនឹងយកគេវិញហេស"ថេហ្យុងនិយាយទាំងលើកកែវស្រាមកផឹក
"សួស្តី!" ភ្លាមនោះមានកម្លោះម្នាក់ដើរចូលមក
"តើខ្ញុំអាចអង្គុយទីនេះបានទេចៃដន្យខ្ញុំមានរឿងចង់និយាយ"
"បានតើ លោកមានការអី"
"គឺ...ខ្ញុំមានគម្រោងបុកគ្រឹះសាងសង..ផ្ទះវីឡាមួយកន្លែងឮថាថេហ្យុងជាម្ចាស់ឃ្លាំងស្ដុកទំនិញស្រាប់ តើមានអ្វីខ្លះណែនាំខ្ញុំទេ"
"រឿងមួយនេះទាល់តែលោកទៅហាងខ្ញុំផ្ទាល់ទើបច្បាស់លាស់"
"អរ...ចឹងតើខ្ញុំអាចសុំលេងទាក់ទងបានទេ"
"បានតើ" ថេហ្យុងមិនរុញរាទេ អោយតែការងារកន្លែងណាក៏ជាអតិថិជនដែរ
"អរគុណហើយ"
"រំខានលោកហើយ"
"មិនអីទេ"ភ្ញៀវម្នាក់នោះដើរចេញទៅ ថេហ្យុងរៀបនឹងទុកទូរសព្ទ័វិញ សារជុងហ្គុកក៏លោតចេញមក នាយផ្ញើរមកតាំងពីម៉ោង4 ឥឡូវនេះម៉ោងជាង6ហើយ ជាខ្សែរតែម្ដង
"កើតអី?"
"គ្មានអីទេ"
"ប្ដីតេមកហៅហេស"
"គ្រាន់តែសួរថានៅឯណា"
"អញ្ចឹងឯងមិនឆ្លើយវិញទេ"
"ខ្ជិលណាស់យើងទៅវិញឥឡូវហើយ"
"ចង់លេងអីសប្បាយទេ"
"ស្អីគេ?"
"នោះ.."នាងបូញមាត់ទៅមនុស្សម្នាក់ ដែលកំពុងលើកកែវស្រាបាញ់ក្រសែភ្នែកមកពួកគេ
"ឆ្គួតទេហេស មិនលេងចូលទេ"ថេហ្យុង ត្បិតតែចង់ធ្វើបាបគេ ក៏មិនត្រូវធ្វើបាបខ្លួនឯងដែរមិនចឹង
"ចឹងបែបនេះវិញល្អទេ"និយាយហើយអោនខ្សិបដាក់ត្រចៀកថេហ្យុង ធ្វើអោយបបូរមាត់គេញោចញញឹមឡើងបន្តិច
"បែបនេះសប្បាយណាស់"
ពេលយប់ស្ងាត់ប្រហែលជាម៉ោង10យប់ ជុងហ្គុកកំពុងអង្គុយមុខទូរទស្សន៍គិតថាយប់នេះនាយគេងឯណា ជើងនាយរបួសហើយពេទ្យមិនអោយត្រូវទឹកឬធ្វើចលនាខ្លាំងទេ នាយគិតបណ្ដើររងចាំប្រពន្ធបណ្ដើរ យប់ជ្រៅហើយគេមិនព្រមមកផ្ទះ ទូរស័ព្ទក៏មិនលើកឆាតក៏មិនព្រមតប..
ទីងតុងៗ
គ្រាន់តែឮសម្លេងកណ្ដឹងនាយក៏ប្រញាប់ចេញទៅភ្លាម
ក្រាក
"អ្នកនាងគឺ..."
"ផ្ញើរថេហ្យុងផងណា"មុននឹងជុងហ្គុកសួរនាំអ្វីបាន នាងក៏ហុចថេហ្យុងអោយ ហើយប្រញាប់ចេញទៅជាមួយមិត្តម្នាក់ទៀត
"អូន..."ឃើញគេគេងលក់ហើយ នាយមិនដឹងនិយាយអីទៀតទេ ក៏លើកគេដាក់លើភ្លៅនាំយកទៅក្នុងបន្ទប់
"អូនហា៎..ក្រោកឡើង"បន្ទាប់ពីដាស់យ៉ាងយូរ ថេហ្យុងបានក្រោកពិតមែនប៉ុន្តែគេក្រោកទៅក្អួតនោះទេ ជុងហ្គុកដំបូងរាងស្រឡាំងកាំងបន្តិច ព្រោះពេទ្យហាមនាយមិនអោយងូតទឹក ប៉ុន្តែបើវាប្រលាក់ពេញខ្លួនចឹងមិនងូតក៏មិនកើត
ឈូ!! បន្ទាប់ពីទឹកចាក់លើខ្លួននាយលើកទីពីរ ថេហ្យុងលួចញញឹមសមចិត្តជាខ្លាំង ពេលឃើញនាយត្រឡប់ទៅប្ដូរខោអាវម្ដងទៀត
"វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ចនជុងហ្គុក"
ក្រាក..
សម្លេងបើកទ្វា ថេហ្យុងក៏ធ្វើជាបិតភ្នែកវិញ មិញនេះគេអត់ស្រវឹងទេ កាលដែលក្អួតគឺទឹកដោះគោលាយស្រាប៉ុណ្ណោះ
ជុងហ្គុកចេញមកវិញ នាយមិនបាននិយាយអីទេ ក៏មិនបន្ទោសរឿងធ្វើអោយនាយពិបាកដែរគ្រាន់តែ..
"ដឹងថាខ្លួនឯងមិនចេះផឹកស្រាហើយ ម៉េចក៏នៅតែប្រឹងផឹកទៀត ដឹងទេ លើកទីពីរហើយដែលបងជួបអូនក្នុងសភាពបែបនេះ បើលើកក្រោយអូននៅតែធ្វើបែបនេះទៀត បងនឹងវៃអូនហើយ"និយាយបណ្តើរជូតមុខជូតមាត់អោយគេបណ្ដើរបន្ទោសខ្លួនឯងបណ្ដើរ បើនាយគ្រាន់បើជាងនេះនាយនឹងបានមើលថែគេបានច្រើនជាងនេះ
"ស្រានឹងធ្វើអោយអូនពិបាក ដូចច្នេះកុំផឹកទៀតអីណា បងសុំ "និយាយហើយអោនថើបគេមួយខ្សឺតទើបទាញភួយមកគ្រប់ ហើយបង្វិលកង់រទេះចេញទៅ យប់នេះនាយគេងខាងក្រៅ ព្រោះនាយក្រោកឈរមិនបានឡើងគ្រែមិនរួច
"ប្រុសម្នាក់នេះមិនចេះខឹងទេហេស"ថេហ្យុងក្រោកឡើងសម្លឹងទៅមាត់ទ្វា មិញនេះគេស្មានតែនាយក្រាស់ខឹងគេដាច់ក្បាលដាច់កន្ទុយទុកគេចោលហើយតើ រឿងគេធ្វើអោយនាយពិបាកប្រលាក់ដល់ទីពីរដង
"ប៉ុន្តែមិញនេះគេថើបយើង? ចឹងមានន័យថារាល់ដង...ពេលយើងគេងលក់..គេមិន..អើយ ចន ជុងហ្គុក លោកឯងលូកលាន់ខ្ញុំ"ថេហ្យុងធាក់ពូកធាក់ខ្នើយមិនសុខចិត្ត មនុស្សគេកំណាញ់ខ្លួនណាស់ ដល់មកដឹងចឹងពិតជាឈឺចិត្តណាស់
"ហឹស..លោកឯងចាំមើលបើប៉ះខ្ញុំបានទៀត"និយាយហើយប្រះខ្លួនគេងទៅ ទោះឈឺចិត្តតែក៏ត្រូវគិតរឿងសងសឹកគេវិញដែរTo be continues...

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)