បើនិយាយពីជំនួញគ្រួសារចន មនុស្សគ្រប់គ្នាតែងនិយាយថាគ្រួសារមួយនេះមានកូនប្រុសតែម្នាក់ដែលជាទាយាទស្នងត្រកូល តែតាមពិតទៅគឺមានពីរនាក់ ដែលអ្នកជាកូនច្បងឈ្មោះចន ជុងហ្គុក គេមិនសូវចេញមុខតាម Social media នោះទេ គេចូលចិត្តរស់នៅស្ងប់ស្ងាត់ហើយដោយសារមានជំងឺប្រចាំកាយទៀតនោះទើបគេមិនសូវទៅណាឬចេញមុខតាមកម្មវិធី ជាហេតុធ្វើអោយក្មេងៗជំនាន់ក្រោយយល់ច្រឡំថា ចន ជុនស៊ូជាកូនទោលតែម្នាក់ ប៉ុន្តែចាស់ៗជំនាន់មុនក៏ដូចជាអ្នករួមភាគហ៊ុនទាំងអស់សុទ្ធតែស្គាល់នឹងស្ញាប់ស្ញែងស្នាដៃធ្វើការរបស់នាយថ្នាក់លើកកូនប្រគេនអោយក៏មាន។
ជុងហ្គុកវ័យ28ឆ្នាំល្មមដល់ពេលសមគួររៀបការហើយ ប៉ុន្តែដោយសារគ្រោះចរាចរណ៍ធ្វើអោយជើងរបស់គេពិការទាំងពីរទើបមិនមានស្រីណាចង់បានរៀបការជាមួយ ជាហេតុធ្វើអោយនាយមានឈ្មោះត្រឹមជាប្រធានក្រុមហ៊ុនធម្មតាម្នាក់មិនមានសិទ្ធឡើងជាអគ្គនាយកនោះឡើយទាល់តែគេរៀបការសិន ។
ចំណែកចន ជុនស៊ូ ត្រឡប់មកពីប៉ារីសវិញ ក៏ចាប់ផ្ដើមចាត់ចែងការងារនៅសល់រួច ចូលវឹកហាត់ការងារបន្ត។ បងប្អូនពីរគេនាក់នេះត្រូវប្រគួតប្រជែងគ្នាបញ្ចេញសមត្ថភាពដើម្បីឈរឈ្មោះជាអគ្គនាយក ប៉ុន្តែមើលទៅជុងហ្គុកដូចជាមានប្រៀបជាងព្រោះតែនាយធ្វើការមានបទពិសោធន៍ច្រើនឆ្នាំទៅហើយ មានចំណុចខ្លះនាយក៏ចូលទៅណែនាំប្អូនដូចគ្នា មើលទៅនាយដូចជាមិនសូវចង់បានសោះដំណែងធំអីនោះ ខុសពីជុនស៊ូដែលតែងតែខំប្រឹង បញ្ចេញមុខមាត់តាមកម្មវិធីជារឿយៗដើម្បីអោយគេចាប់អារម្មណ៍ច្រើន
"ខែក្រោយកូនត្រូវរៀបការហើយណាជុង ត្រៀមខ្លួនទៅ"
"បាទ ប៉ុន្តែនាងម្នាក់នោះជាអ្នកណាទទួលយកកូនបានឬអត់"
"ម៉ាយអារីយ៉ា អ៊ូរ៉ាសាកិ កូនស្គាល់ហើយមែនទេ"
"អរ..បាទកូនស្គាល់ហើយ"
"ចាំប៉ាណាត់នាងអោយ"
"បាទ"ធម្មតាអ្នកជំនួញធំបែបនេះគេមិនសូវប្រកាសព័ត៌មានរៀបការអីលឿនពេកទេភាគច្រើនគៀកដល់ថ្ងៃមែនទែនឬរៀបការហើយទើបគេប្រកាស ដូចជាពេលនេះចឹង ខ្វះតែ7ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃរៀការហើយព័ត៌មានក៏ចាប់ផ្ដើមផ្សារចេញទៅបណ្ដើរៗ << កូនស្រីអ្នកជំនួញធំមកពីជប៉ុនរៀបជាកូនប្រុសអ្នកជំនួញធំពីកូរ៉េ?>> ព័ត៌មានល្បីខ្លាំងបែបនេះច្បាស់ជាឮរន្ទើ ដល់អ្នកនៅប៉ារីសអន្ទះសារឡើងមកកូរ៉េជាបន្ទាន់ដើម្បីនិយាយគ្នាពីរឿងនេះ
"ឮថាបងជិតរៀបការ.."
"មែនហើយ បងសុំទោស.."
"បងសុំទោស? ប៉ុណ្ណឹងក៏ចប់មែនទេ?"
"បង.."
"ចុះខ្ញុំ?បងទុកខ្ញុំត្រង់ណា?"ថេហ្យុងពិតជាហួសចិត្តមែនទែន គេងើបឈរស្រែកសម្លុតជុនស៊ូកណ្ដាលហាងតែម្ដងលែងខ្វល់អ្នកណាទៀតហើយ សំខាន់ពេលនេះគេចង់បានចម្លើយរាល់ថ្ងៃប្រុសម្នាក់នេះទុកគេជាអី?ពាក្យបែកក៏មិននិយាយសុខៗស្រាប់តែទៅរៀបការទាំងដែលគេជាសង្សា5ឆ្នាំទៅហើយ
"បង...បើសិនជាអូនព្រមពួកយើងនៅតែអាចទាក់ទងគ្នា បងចង់និយាយថាលួចលាក់ក៏បាន../ផាច់!!" នាយនិយាយមិនទាន់ផុតពីមាត់ផងម្រាមដៃទាំងប្រាំរបស់ថេហ្យុងវាត់ទៅលើថ្ពាល់នាយឮសូរផាច់ ធ្វើអោយមនុស្សគ្រប់គ្នាសម្លឹងមកពួក
"តាមពិតកន្លងមកបងទុកខ្ញុំត្រឹមប្រុសលួចលាក់ បែបនេះទើបបងមិនព្រមប្រាប់ប៉ាម៉ាក់បងអោយដឹង ហឹស ខ្ញុំមិនស្មានខ្ញុំមើលបងខុសដល់ទៅប្រាំឆ្នាំ"ថេហ្យុងនិយាយទាំងខឹងសើចចម្អកខ្លួនឯងបន្តិចហើយក៏ដើរចេញទៅ ស៊ូជុនបានត្រឹមសម្លឹងមើលថេហ្យុងពីក្រោយខ្នង នឹងពោលពាក្យសុំទោស ការពិតនាយស្រលាញ់គេណាស់ ប៉ុន្តែនាយក៏ត្រូវទទួលខុសត្រូវលើទង្វើររបស់នាយបានធ្វើដែរ ដោយសារភាពភ្លើតភ្លើន អាងថាថេហ្យុងនៅឆ្ងាយគេមិនដឹងម្យ៉ាងរឿងពួកគេក៏គ្មានអ្នកដឹងទើបនាយបណ្ដោយខ្លួនចូលក្លឹបទាក់ទងស្រីធ្វើខ្លួននៅលាវ ទាក់ទងប៉ះម្នាក់ដែលត្រូវនឹងក្លាយជាបងថ្លៃខ្លួនរហូតបែកធ្លាយព័ត៍មានត្រូវលោកប៉ាចាប់បាន បង្ខំអោយរៀបការជំនួយអោយការរៀបការរបស់ជុងហ្គុក ចំណែកនាយជាបងក៏មិនថាបើប្អូនៗស្រលាញ់គ្នាទៅហើយ
"លោកប៉ាចាត់ចែងចុះខ្ញុំមិនថាទេ"
"ចុះកូនចង់ទៅណា"
"ខ្ញុំទៅជួបមិត្តចាស់"ជុងហ្គុកនិយាយហើយងាយទៅអង់រក្សជិតអោយចូលមករុញរទេះខ្លួនចេញទៅ
"អ្នកប្រុសអោយអ្នកប្រុសតូចរៀបការមុនបែបនេះ ចុះតំណែងនោះហ៎"
"ខ្ញុំមិនចង់បានទេ"
"អ្នកប្រុស..!"នាយហៅឈ្មោះសំនៀងសោកស្ដាយជំនួស ការងារនេះនាយខំប្រឹងប្រែងធ្វើយ៉ាងលំបាកច្រើនឆ្នាំចុងក្រោយបែរជាអោយផលទៅប្អូនប្រុសដែលមានត្រឹមអេតាស៊ីវិលមួយច្បាប់ (មុនពេលលោកចន រៀបការជាមួយម៉ាក់ជុនស៊ូ គាត់បានស្រលាញ់ម៉ាក់ជុងហ្គុករស់នៅលួចលាក់ជាមួយគ្នារហូតគាត់ត្រូវរៀបការក៏បែកគ្នាភ្លាមៗ ប៉ុន្តែពេលនោះនាងមានទំងន់ជុងហ្គុកទៅហើយ ក្រោយពេលកើតនាងក៏យកកូនមកប្រគល់អោយគាត់ចិញ្ចឹមព្រោះតែគ្មានសមត្ថភាព លោកចនក៏ផ្ដល់លុយអោយខ្លះៗដើម្បីផ្ដាច់ទំនាក់ទំនង ត្បិតតែជាកូនក្រៅអេតាស៊ីវិលនាយក៏មិនខ្វះខាតក្ដីស្រលាញ់ឬទទួលការធ្វើបាបពីអ្នកស្រីចនដែរទោះបីជាគាត់មានកូនផ្ទាល់ខ្លួនក៏ដោយមានតែអោយលើសកូនខ្លួនឯងព្រោះស្រលាញ់អាណិតជុងហ្គុកកំសត់ដែរគាត់ចិញ្ចឹមមើលថែតាំងពីតូចមិនទាន់ដឹងអីហៅគាត់ថាម៉ាក់ៗ)បែបនេះទើបនាយមិនសូវទៅណាព្រោះនាយមានការខ្មាស់អៀនចំពោះប្រវត្តិខ្លួនឯង ត្បិតតែលោកចនអ្នកស្រីចនមិនថា មិនមែនមានន័យថាមិនមានអ្នកប្រកាន់ឯណា
"លោកប៉ា កូនមានរឿងចង់ពិភាក្សា"ជុងហ្គុកចូលមកវិញនិយាយស្ងាត់ៗជាមួយប៉ារបស់នាយ
"មានរឿងអីហេសកូន"
"ពេលប្អូនរៀបការហើយកូនសុំទៅនៅប៊ូសាន បានទេប៉ា"
"ម៉េចចឹងកូន "
"កូនចង់ទៅបើកហាងរកស៊ីទៅនោះ មុននេះកូនជួបមិត្តកូនគេមានសំណើរល្អមួយអោយកូនធ្វើ"
"កូនទៅនៅម្នាក់ឯងបានមែនទេ ប៉ាមិនទុកចិត្តសោះ"
"មិនអីទេ ទីនោះកូនស្គាល់គេច្រើន ម្យ៉ាងកូនធំហើយប៉ាកូនអាចមើលថែខ្លួនឯងបាន"
"អឹម..មិនអីទេ ប៉ាតាមកូន មានការអីទាក់ទងមកប៉ាបានណា"
"បាទ"
"ចាំប៉ាអោយលេខទាក់ទងមិត្តចាស់ប៉ាម្នាក់ គេនៅទីនោះស្រាប់ប្រហែលស្គាល់កន្លែងរកស៊ីច្រើន"
"បាទ"ជុងហ្គុកងក់ក្បាលតិចៗញញឹមត្រេកអរដែលគាត់យល់ព្រមតាមសំណើរនាយ ប៉ុន្តែទោះគាត់ជំទាស់ក៏នាយត្រូវតែទៅដែរ ព្រោះតែទីនេះមិនមែនកន្លែងរបស់នាយទេ
"យប់ហើយកូនឡើងទៅគេទៅ"
"បាទ លោកប៉ាក៏គួរតែទៅសម្រាកដែរហើយ"
"មែនហើយ ..ហៃយ៉ា..បើឯងទៅបាត់បានអ្នកដេញប៉ាទៅគេងទៀតនោះ"
"ប្អូនប្រុសនោះអីប៉ា គេនឹងមើលថែប៉ាបានល្អជាងកូន" នាយនិយាយពេលដែលលោកចនរុញនាយទៅបន្ទប់ហើយក៏ដើរហួសទៅបន្ទប់គាត់បិទទ្វាចូលគេង
"បើជ្រុលជាទៅហើយ ទៅអោយបាត់កុំនៅទើសមុខទើសមាត់ខ្ញុំ"
"បងដឹងហើយ"
"ហឹស!"ជុនស៊ូទម្លាក់ដៃដែលអោបចុះហើយដើរចេញទៅ
"ពេលចេញទៅវិញទាញទ្វាបិទផង កុំភ្លេចមើលថែក្រុមហ៊ុនលោកប៉ាអ្នកម៉ាក់ តាមអ្វីដែលឯងសន្យានឹងបង"
"រឿងទាំងនោះបងមិនបាច់ខ្វល់ទេ របស់ដែលជារបស់ខ្ញុំ ខ្ញុំមើលថែបានយ៉ាងល្អប្រាកដណាស់ គ្រាំង!!" និយាយហើយទាញទ្វាបិទឮសូរគ្រាំង អ្វីដែលជារបស់នាយ នាយមើលថែប្រាកដណាស់មិនបាច់អ្នកក្រៅមកក្រើនរំលឹកទេTo be continues....

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)