ត្រឡប់ទៅការណាត់ជួបថ្ងៃមិញ
បន្ទាប់ពីពួកគេក៏បាននិយាយគ្នា ជជែកពីការងាររួចរាល់ហើយក៏បំបែកគ្នាទៅផ្ទះរាងខ្លួន តែមុននឹងចាកចេញជុងហ្គុកចង់និយាយរឿងក្នុងចិត្តប៉ុន្មានមាត់សិន
"ថេយ៍.."នាយទម្រាំតែដាច់ចិត្តហៅនៅអេះអុញទាល់តែថេហ្យុងស្ទើរតែរៀបចំក្រោកចេញទៅផ្ទះទៅហើយ
"ហឹម? លោកមានអីបន្ថែមហេស"ថេហ្យុងងាកមកវិញស្មានតែនាយមានការមិនយល់ចំពោះការងារ តែអត់នោះទេ វាជារឿងផ្ទាល់ខ្លួន
"ខ្ញុំ...ខ្ញុំមានរឿងចង់និយាយជាមួយថេយ៍តែ2នាក់ តើ...អាចសុំពេលបន្តិចបានទេ" បេះដូងនាយស្ទើរតែលោតកន្រ្កាក់ពេលដឹងដល់សំណើមទឹកថ្លាៗហូរចុះមកយឺតៗគឺញើស
"បានតើ មានការអី?"ថេហ្យុងនិយាយធម្មតា ព្រោះតែគេគិតធម្មតា
"ខ្ញុំ...ខ្ញុំដឹងថាមិនគួរនិយាយ សង្ឃឹមថាថេយ៍មិនប្រកាន់នឹងពាក្យឆ្គួតៗរបស់ខ្ញុំ ហើយមិនខឹងខ្ញុំ"ថេហ្យុងបានត្រឹមជ្រួញចិញ្ចើមឆ្ងល់ ពេលនាយលូកចូលហោបា៉វយកអ្វីម្យ៉ាងចេញមក
"ការពិត ពួកយើងស្គាល់គ្នាខ្លីណាស់ ខ្ញុំដឹងថាថេយ៍មិនចាំខ្ញុំ ប៉ុន្តែខ្ញុំស្គាល់ថេយ៍យូរហើយ គិតមកដល់ថ្ងៃនេះគឺកន្លះឆ្នាំ តាំងពីថ្ងៃដែលយើងជួបគ្នាចៃដន្យនោះមកមានមួយថ្ងៃណាដែលខ្ញុំមិនគិតពីថេយ៍ វាពិតជាឆ្គួតណាស់ដែលព្យាយាមគិតពីមនុស្សម្នាក់ដែលមិនស្គាល់យើងសោះ ខ្ញុំធ្លាប់សួរខ្លួនឯងថាតើវាជាអារម្មណ៍បែបណា? ប៉ុន្តែតាំងពីខ្ញុំបានជួបថេយ៍លើកទី2នៅចំណត់ឡាននោះមក វាធ្វើអោយខ្ញុំដឹងថា តាមពិតខ្ញុំ..ស្រលាញ់ថេយ៍ ខ្ញុំស្រលាញ់ថេយ៍ទៅហើយមិនដឹងពីពេលណានោះទេប្រហែលតាំងពីជួបថេយ៍ដំបូងទេដឹង"ជុងហ្គុកនិយាយទាំងអោនមុខបើកប្រអប់ចិញ្ជៀនបង្ហាញចំពោះមុខថេហ្យុងតែម្ដង ធ្វើអោយគេស្រឡាំងគាំងមែនទែនរកពាក្យតបមិនចេញមិនដឹងឆ្លើយតបបែបណា តែបើតាមចិត្តគេគឺចង់បដិសេធ
"អឺ..លោកគឺ"
"ខ្ញុំសុំនិយាយបញ្ចប់ប្រយោគសិនបានទេ"ជុងហ្គុកខ្លាចថេហ្យុងយល់ច្រឡំពីគោលបំណងរបស់នាយទើបនិយាយកាត់
"ខ្ញុំដឹងថាថេយ៍កំពុងគិតអី ពេលវេលាវាខ្លីណាស់សម្រាប់ថេយ៍ ខ្ញុំយល់ ខ្ញុំក៏មិនមកថ្ងៃនេះដើម្បីទាមទាចម្លើយថាថេយ៍ស្រលាញ់ខ្ញុំវិញឬអត់ដែរ ខ្ញុំគ្រាន់តែចង់មកសារភាពប្រាប់ថេយ៍ថាខ្ញុំស្រលាញ់ថេយ៍ ហើយក៏យកចិញ្ជៀនមួយវង់នេះមកសុំឱកាសបន្តិចបន្តួចពីថេយ៍ អាចទេបើថេយ៍បើកឱកាសអោយខ្ញុំបានចូលទៅរកទោះជាគ្មានហេតុផលអីក៏ដោយ អោយខ្ញុំបានស្រលាញ់ថេយ៍ហើយពិសោធន៍អោយថេយ៍ឃើញថា ទោះជាខ្ញុំពិកា អវយវៈមិនប្រក្រតីដូចគេប៉ុន្តែខ្ញុំអាចមើលថែថេយ៍ ហើយអាចធ្វើអី្វៗបានច្រើនជាងគេ"គេមិនបានមកសុំស្រលាញ់ មកសុំធ្វើសង្សានោះទេ គេមកថ្ងៃនេះគ្រាន់តែចង់សុំឱកាសបន្តិចប៉ុណ្ណោះអាចទេគ្រាន់តែពេលវេលាបន្តិចបន្តួចដើម្បីអោយគេអាចពិសោធន៍បាន?
"តើលោកកំពុងលេងសើចមែនទេ?"
"ខ្ញុំគ្មានពេលទេឆ្នាំនេះខ្ញុំអាយុ28ឆ្នាំហើយចិញ្ជៀនពេជ្យមួយវង់នេះតម្លៃ2700$ទិញពីហាងលក់ពេជ្យធំមួយកណ្ដាលក្រុងថេហ្យុងច្បាស់ជាស្គាល់យីហោនេះហើយមិនបាច់ខ្ញុំបញ្ជាក់ទេ"
"ប៉ុន្តែខ្ញុំអត់ស្រលាញ់លោកទេ"
"ខ្ញុំប្រាប់ហើយ ខ្ញុំកំពុងសុំញ៉ែថេយ៍ តាមពិតខ្ញុំមិនបាច់ប្រាប់ត្រង់ក៏បាន ប៉ុន្តែខ្ញុំខ្លាចថេយ៍យល់ច្រឡំគិតទៅអីផ្សេងហើយការខំប្រឹងប្រែជាអត់ន័យ "
"ចុះបើតាមហើយ ខ្ញុំនៅតែមិនស្រលាញ់លោកទៀត លោកមិនខាតពេលទៅហើយទេហេស និយាយប្រាប់លោកត្រង់ចុះ លោកប្រហែលមិនដឹងទេ ខ្ញុំបែកបាក់ស្នេហាពីរដងទៅហើយ ខ្ញុំមិនជឿជាក់លើវាទៀតទេ ទាន់លោកនៅមានឱកាសរកអ្នកថ្មីទៅកុំខាតពេលអី"ថេហ្យុងនិយាយហើយក៏ងើបចេញ គេមិនចង់អោយរាងក្រាស់ខាតពេលទើបខំនិយាយ មិនមែនបំបាក់ទឹកចិត្តនាយនោះទេ
"ខ្ញុំមិនដឹងថាថេយ៍បានជួបអី ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺថេយ៍ជាស្នេហាគ្រាដំបូងរបស់ខ្ញុំ ហើយទម្រាំតែខ្ញុំអាចសម្រេចចិត្តនិយាយបែបនេះចេញមកបាន ខ្ញុំបានគិតច្បាស់ហើយ សូមយកចិញ្ជៀននេះទៅផងបើសិនជាថេយ៍គិតថាខ្ញុំមានឱកាសអាចពិសោធន៍អោយថេយ៍ឃើញបាន"
"លោកមិនស្ដាយក្រោយទេ?"
"ខ្ញុំអាយុ28ឆ្នាំហើយ មិនមែនក្មេងនោះទេ"
"ខ្ញុំថាលោកនឹងស្ដាយក្រោយ"
"ខ្ញុំមិនចូលចិត្តចុះចាញ់មុនចាប់ផ្ដើមនោះទេ"
"បាន.ជញ្ជៀនមួយនេះខ្ញុំនឹងយកអោយលោកវិញនៅថ្ងៃក្រោយ"ថេហ្យុងនិយាយហើយក៏បែរក្រោយចាកចេញទៅក្ដាប់ជញ្ជៀនទៅតាមដែរ ធម្មតាគេមានការងារច្រើនត្រូវធ្វើ គ្មានពេលគិតច្រើនពីបញ្ហាស្នេហានោះទេ គេយកចិញ្ជៀនទៅតាមគឺដើម្បីអោយនាយអស់ចិត្តហើយឈប់មានចិត្តលើគេបន្តទៀតប៉ុណ្ណោះSKIP
រឿងរ៉ាវទាំងនេះ គ្រាន់តែជាការគិតស្រមើស្រមៃរបស់ថេហ្យុងប៉ុណ្ណោះ បន្ទាប់ពីត្រូវអ្នកមា៉ក់ចាប់អោយផ្សំផ្គុំជាមួយអ្នកណាមិនដឹងរួចហើយគេក៏រត់ឡើងមកលើយកចិញ្ជៀននេះមកមើល មែនហើយយុទ្ធសាស្រ្តតាមស្នេហ៍របស់ជុងហ្គុកពិតជាបានផល បើសិនជានាយមិនប្រាប់គេមុនទេ យប់នេះគេច្បាស់ជាគេងលក់ឬគិតតែពីរឿងណាត់ជួបគូរស្រករនោះហើយ គ្មានពេលគិតខ្វល់ខ្វាយពីឈ្មោះរបស់នាយនោះទេ ពេលនេះវាប្រៀបដូចជានាយមានឋាន:អ្វីម្យ៉ាងមិនដឹងដែលគេមិនដែលបានចាប់អារម្មណ៍តាំងពីយូ
ទីង!
សម្លេងសារលោតចូលទូរសព្ទ៍ គឺជុងហ្គុកចុច following មក Igរបស់គេ ថេហ្យុងយកមកមើលហើយចាប់ផ្ដើមភ័យ
"គេលេងមែនទែនហើយ" ឆ្ងល់ណាស់ហេតុអីយកចិញ្ជៀនគេមក បើមិនស្រលាញ់គេផ្ដល់ឱកាសអោយគេធ្វើអី មិនយល់ទេអាថេយ៍អើយឯងកំពុងជាប់អន្ទាក់គេហើយ
ទីង!!
សម្លេងសារមួយទៀតលោតមកម្ដងទៀត ថេហ្យុងក៏រហ័សយកមកបើកមើលលទ្ធផលពិតជាដូចការគិតពិតមែនមែន គឺជុងហ្គុកឆាតមក
*យប់ហើយ ហេតុអីមិនទាន់គេង?
*រៀបគេងហើយប៉ុន្តែលោកឆាតមក
*អូ!បើចឹងខ្ញុំរំខានថេយ៍ហើយ សុំទោស good night
"អុញ!តែប៉ុណ្ណឹងទេ"ថេហ្យុងលាន់មាត់ពេលដែលសម្លេងសារស្ងាត់បាត់ទៅតែម្ដង
"សម្រេចថាគេតាមញ៉ែខ្ញុំឬអត់នេះ?"បន្ទាប់ពីអង្គុយរង់ចាំ.. អូ!មិនមែនធ្វើការងារអស់មួយសន្ទុះធំរួចហើយថេហ្យុងក៏ប្រញាប់ក្រោកឡើងរៀបចំខ្លួនទៅងូតទឹក
ទីង! ឮសម្លេងសារ ថេហ្យុងក៏ងាកមើលយ៉ាងលឿន
"មិញភ្លេចបន្ថែម... សំណព្វចិត្ត" ឃើញសារនោះហើយថេហ្យុងមានតែសើច
"សង្ស័យទើបដេកយល់សប្តិហើយ ហាសហា" ថេហ្យុងសើចក្រវីក្បាលហួសចិត្តហើយទើបដើរទៅងូតទឹក ចំណែកជុងហ្គុកនាយមិនបានគេងទេ កំពុងតែគេងញញឹមមើលសារដែលខ្លួនឯងផ្ញើរទៅ តាមពិតវាជាយុទ្ធសាស្រ្តតាមញ៉ែរបស់អូនគុកទេ អូនថេយ៍កំពុងជាប់អន្ទាក់ហើយ ហាហា🤭🤣🤣To be continues...

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)