抖阴社区

?????18:?????????????? ???????

3K 136 27
                                    

      រីងៗ សម្លេងទូរស័ព្ទរោទ៍ឥតដាច់បុរសសង្ហាម្នាក់កំពុងអង្គុយមើលរូបថតរៀបការថេហ្យុងដែលនាយថតបានកាលពីយប់មិញ
"ស្អាតណាស់" មើលកាន់តែយូរនាយកាន់តែជញ្ជក់មាត់សសើរ នឹកស្ដាយថាមិនគួរណាបានលើជុងហ្គុកសោះ
"ហេឡូ! ចាត់ការបានហើយមែនទេ"
"បាទ!លោកម្ចាស់"
"ល្អណាស់!"
*ចាំជួបគ្នាណាអូនសម្លាញ់ និយាយទាំងញញឹមខ្ជិបបិទភ្លើងចូលគេង ពេលនេះគឺយប់ជ្រៅទៅហើយ

SKIP
ថ្ងៃបន្ទាប់

       ព្រះទិនកររះចែងចាំងបញ្ចេញរស្មីបំភ្លឺផែនដី ពពួកបក្សាបក្សីក៏នាំគ្នាហោះខ្វែងខ្វាត់ពេញទីក្រុង នាយកម្លោះជុងហ្គុកភ្ញាក់ពីគេងពេលព្រឹកព្រលឹមបានឃើញភរិយាលេងលក់ក្នុងរង្វង់ដៃ ក្នុងចិត្តនឹកស្រមៃទៅដល់អតីតកាល
7ខែដែលបានជួបគ្នា 1ខែដែលគិតពិតប្រាកដច្បាស់លាស់ និង1ថ្ងៃដែលបានរៀបការគិតមើលតើនាយសំណាងប៉ុណ្ណា?
"សឺត!បងស្រលាញ់អូន"មុននឹងក្រោកចេញពីគ្រែនាយឆ្លៀតថើបប្រពន្ធមួយខ្សឺតសិន បន្ទាប់មកទើបលើក្បាលគេដាក់អោយគេងត្រឹមត្រូវ រួចហើយទើបក្រោកចេញទៅធ្វើធុរ:របស់នាយ

មួយសន្ទុះក្រោយមក

"អូនសម្លាញ់!"សម្លេងល្វើយៗហោះចេញពីបន្ទប់គេង ហាក់ដាស់រំខានអោយថេហ្យុងភ្ញាក់ពីដំណេក
"ប្រពន្ធសម្លាញ់!"
"ហឹម?លោក.."ថេហ្យុងភ្ញាក់មកដូចផ្អើលៗ ញោចខ្លួនថយពីនាយខណ:នាយកំពុងចាប់ដៃគេយកទៅថើប(កាពិតគេថើបរួចហើយ)
"គេងយូរម្លេះ"
"សុំទោស" ធម្មតាគេក្រោកលឿនណាស់ ថ្ងៃនេះកើតអី
"សុំទោសធ្វើអី អូនក្រោកហើយឆាប់ទៅងូតទឹកទៅ កុំហួសម៉ោង8"
"ហេតុអី"
"ពួកយើងត្រូវទៅផ្ទះប៉ាណាអូនចាំបានទេ"
"អរ.."ថេហ្យុងងក់ក្បាលហើយក្រោកចេញទៅ ជុងហ្គុកក៏ចេញទៅក្រៅ
"ទៀតហើយ"នៅក្នុងបន្ទប់ទឹក ថេហ្យុងឈោងដៃចុចសាប៊ូស្រាប់តែក្រឡេកឃើញចិញ្ចៀន ងាកមកម្ខាងទៀតឃើញនាឡិកា
"ប្រុសម្នាក់នេះ"ថេហ្យុងពិតជាហួសចិត្តនឹងនាយខ្លាំងមែនទែនគិតថាធ្វើចឹងយកចិត្តគេបានមែនទេ
"កើតអី?"
"គ្មានអីទេ"
"ចឹងឆាប់ញ៉ាំទៅ បងធ្វើបានប៉ុណ្ណឹងទេ"នាយហុចសាំងវិចក្នុងចានអោយ
"លោកធ្វើ? មិនមែនទិញទេ"
"បងទិញគេ ប៉ុណ្ណឹងច្បាប់នៅ"
"ឆើស.."
"ចាំបងគ្រាន់ជាងនេះនឹងធ្វើអាហារអោយអូនភ្លក្ស"
"កុំបានតែនិយាយ"
"អូនហា៎..កូនមួយឥឡូវហើយណា..កាលណាទើបឈប់និយាយពាក្យហ្នឹង"
"មានលុយអោយទេ"
"2ម៉ឺនគ្រាន់ទេ"
"5លានបានយក"
"5លានវ៉ុន? ok"
"អត់ទេ5លានដុល្លា"
"អូនកំពុងចាក់ករបងមែនទេ?"
"មែនហើយ"
"អូនឃោរឃៅពេកហើយថេហ្យុង"
"ជួយមិនបាន អ្នកណាអោយលោកនិយាយរឿងលុយជាមួយខ្ញុំ"ថេហ្យុងនិយាយហីៗញាក់ស្មាធ្វើមិនដឹងខាំញ៉ាំសាំងវិចថ្ពាល់ឡើងប៉ោងជុងហ្គុកពិតជាគ្រឺតណាស់ប៉ុន្តែនាយអត់ហ៊ានថើបទេដឹងហើយថាថេហ្យុងកាច(ថើបរាល់ដងទាល់តែលួច😅)
ពេលថ្ងៃបន្តិច ប្រហែលជាម៉ោង8កន្លះព្រឹកពួកគេបានចេញដំណើរទៅផ្ទះថេហ្យុង ដោយមីនយូ ជាអ្នកបើកឡានអោយពួកគេ
"ចេញពីទីនេះ អូនចង់ទៅណា"
"ធ្វើការ"
"ថ្ងៃសម្រាកណា អូនសម្លាញ់"
"សម្រាកអីថ្ងៃសុក្រ?"
"បងចង់និយាយថ្ងៃសម្រាកក្រោយរៀបការ"
"អត់ទេ ខ្ញុំចង់ធ្វើការ"
"ទទួលការងារគេរួចហើយ" ថេហ្យុងនិយាយបន្ត ព្រោះឃើញថានាយស្ងាត់ ដឹងថាអន់ចិត្តតែគេអត់លួងទេ
      ទៅដល់ផ្ទះថេហ្យុង ជុងហ្គុកត្រូវការមីនយូដើម្បីជួយគ្រានាយចុះទៅលើកៅអី(wheelchair)រួចបន្តដំណើរចូលទៅក្នុង ដោយសារផ្ទះគាត់មានកាំជណ្ដើរនៅផ្ទះវាពិបាកសម្រាប់នាយរុញរទេះចូល ត្រូវការគេជួយលើកចុះឡើង សាងជាការមិនពេញចិត្តដល់អ្នកស្រីគីមជាខ្លាំងគិតថានៅផ្ទះ(នៅapartment)ជុងហ្គុកក៏ធ្វើបែបហ្នឹងដាក់ថេហ្យុងដូចគ្នា ។ ប្អូនប្រុសតូចរបស់ថេហ្យុង ដែលបានមកចូលរួមពិធីមង្គលការកាលពិម្សិលមិញនោះ ថ្ងៃនេះត្រូវទៅវិញហើយ ថេហ្យុងអ្នកជូនទៅ ប្រលានយន្តហោះ
"តោះ" ជុងហ្គុកមិនបានទៅតាមទេ នាយត្រឡប់ទៅចំការវិញ ដោយសារថេហ្យុងមិននៅទៅហើយ នាយក៏មិនដឹងត្រឡប់ទៅផ្ទះវិញធ្វើអី
"ខ្ញុំប្រាប់ចៅហ្វាយហើយ ហេតុអីមិនស្ដាប់ខ្ញុំ"
"តើអាចកែបានទេ"
"សង្ឃឹម30%ប៉ុណ្ណោះ"
"ចឹងមិនអីទេ ប៉ុណ្ណឹងក៏បានដែរ"
"កុំអោយត្រូវទឹកទៀតដឹងហើយ"
"ដឹងហើយ"
ត្រឡប់ទៅដល់ផ្ទះវិញម៉ោងប្រហែលជា4រសៀល ថេហ្យុងមិនទាន់ត្រឡប់មកទេ នាយនៅapartmentម្នាក់ឯង ទាល់តែម៉ោង10យប់ទើបគេត្រឡប់មកវិញ
ទីងតុងៗ
ក្រាក
"ផ្ញើរថេយ៍ផងណា"មិត្តរបស់គេយកគេមកដាក់ទីនេះហើយក៏ប្រញាប់ចេញទៅវិញរកតែជុងហ្គុកសួរនាំអីមិនទាន់ ងាកមកមើលប្រពន្ធទន់ករក្រងិទៅហើយ
"ទៅជុបលាងអីមកពីណា?"ឃើញថាគេស្រវឹងហើយនាយខ្ជិលមាត់ទាញទ្វាបិទនាំគេទៅសម្រាកនៅបន្ទប់វិញ ដោយដាក់គេគេងលើភ្លៅដដែល
"ថេយ៍! ថេយ៍ៗ ក្រោកឡើងអូនសម្លាញ់...អូនសម្លាញ់ហា៎..ភ្ញាក់ឡើងអូន.."ជុងហ្គុកប្រឹងទះថ្ពាល់ថេហ្យុងតិចៗដាស់គេអោយភ្ញាក់ព្រោះនាយមិនអាចងើបឈរបីគេឡើងបានទេ
"ហឹម..អួក"ជំនួសអោយការក្រោកថេហ្យុងបែរជាក្អួតលើខ្លួននាយទៅវិញ
"ថេយ៍.."នាយមិនខឹងទេយកដៃគួកខ្នងអោយគេព្រោះឃើញគេប្រឹងក្អួតឡើងក្រហមមុខ
"អូនយ៉ាងម៉េចហើយ ថេយ៍.."ថេហ្យុងមិនឆ្លើយ គេវិលមុខសេសឺ ដើរតម្រង់ទៅពូកទម្លាក់ខ្លួនគេងទាំងបិទភ្នែក ជុងហ្គុកតាមមើលខ្លាចតែគេដួលទេ បើចឹងមែនអ្នកណាជួយលើក

ឈូ!! បន្ទាប់ពីងូតទឹកហើយផ្លាស់ប្ដូរសម្លៀកបំពាក់រួចជុងហ្គុកក៏យកក្រណាត់សើមមកជូតខ្លួនអោយថេហ្យុង ធម្មតានាយតែងតែដាក់របស់ទាំងអស់នៅលើខ្លួនហើយនាំយកមក ពេលនេះនាយដាក់ចានដែកមានទឹកតែមិនទាន់បានមកដល់ថេហ្យុងក្រវាស់ដៃធ្លាក់ទឹកនោះអស់ថែមទាំងកំពប់លើខ្លួននាយពាក់កណ្ដាលទៀត ជុងហ្គុកមានតែដកដង្ហើមធំ មិនដឹងនិយាយអី បើជាយើងធម្មតាផ្លាស់ខោអាវត្រឹមមួយឈុតពីរឈុតជាការងាយស្រួលនោះទេ តែសម្រាប់នាយត្រូវចំណាយពេលយូរណាស់ ហើយក៏ពិបាកខ្លាំងណាស់ដែរ
បន្ទាប់ពីចាត់ការអ្វីគ្រប់យ៉ាងរៀបរយអស់ នាយក៏បង្វិលកង់រទេះចេញទៅក្រៅ យប់នេះនាយមិនគេងជាមួយថេហ្យុងនោះទេ
"គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ចន ជុនស៊ូ!"កែវភ្នែកតូចៗដែលបើកប្រឹមៗតាមសម្លឹងនាយមកជាយូរនោះពេលឃើញនាយចេញទៅក៏ចាប់បើកលាតត្រដាងមកអស់ជាមួយស្នាមញញឹមចុងមាត់បន្តិច


To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now