抖阴社区

?????26:????????????????????????????

2.2K 124 2
                                    

     កាលពីល្ងាចមិញពេលដែលថេហ្យុងរវល់អោនងើបរកកំប៉ុងថ្នាំនោះស្រាប់តែមានមនុស្សវាយគេពីក្រោយ ហើយស្រែកថាយកទៅអោយចៅហ្វាយនាយខ្លួនម្នាក់នោះគ្មានអ្នកណាឆ្ងាយទេ គឺនាយសុងអ៊ុកនេះឯង។ មនុស្សនាយឆ្កួតអំណាចរវង្វេងនឹងបុណ្យសក្តិភាពស្រស់សង្ហា អាងថាជាកូនចៅហ្វាយក្រុងចង់ធ្វើអីអ្នកណាក៏បាន ហើយអ្វីដែលនាយចង់បានគឺត្រូវតែបាន មិនខ្វល់ថាត្រូវខាតបង់ឬចំណាយទន់អស់ប៉ុន្មានក៏ដោយព្រោះតែមានឪពុកនៅឈរពីក្រោយ
"សឺត!ស្រស់ស្អាតដល់ហើយ" នាយនិយាយដោយអោនហិតស្រង់ក្លិនក្រអូបលើខ្លួនថេហ្យុងពេលដែលគេសន្លប់បាត់ទៅហើយ នាយគុំតាំងពីថ្ងៃរៀបការ ពិតជាស្ដាយដែលដំបូងឡើយថេហ្យុងត្រូវបានមកនាយទៅហើយ បែរជាភ្លាត់ទៅអោយមនុស្សពិការបែបនេះ គិតដល់ពេលណាក្ដៅក្រហាយពេលហ្នឹង
"ហឹម..ហ៊ើយ.."ថេហ្យុងដឹងខ្លួនឡើងសេសឺរ សម្លឹងជុំវិញបន្ទប់ស្រាប់តែឃើញនាយឈរដោះអាវសម្លឹងមកគេដោយចំណង់តណ្ហា
ផាំងៗក្រាក!
មុនពេលថេហ្យុងអាចធ្វើអីឬនិយាយអីបាន សម្លេងធាក់ទ្វាបន្លឺរឡើងភឹងៗ បន្ទាប់មកជុងហ្គុកក៏រត់ចូលមក
"ថេយ៍.."
"ឯង..ឯងជាអ្នកណាអាចង្រៃ ចូលមករកអី?" សុងអ៊ុកស្រវាស្ទុះចូលទៅរកជុងហ្គុក
"ឌឹប!យើងជាប្ដីមនុស្សដែលឯងចាប់មកហ្នឹងហើយអាចង្រៃ"ជុងហ្គុកយារដាល់មួយដៃពេញៗខណ:ពេលដែលនាយរត់មកធ្វើអោយមានហូរឈាមស្រក់ទៅលើឥដ្ឋ
"ប្ដី?ក្រែងឯងពិការហី" ពាក្យមួយឃ្លានេះធ្វើអោយជុងហ្គុកងាកសម្លឹងទៅរកថេហ្យុងបន្តិច
"អ្នកណានិយាយប្រាប់ឯងថាយើងពិការហាសអាចង្រៃ ឌិបៗ!"ជុងហ្គុកស្ទុះទៅវៃបន្ថែម
"អ្នកប្រុសៗ!បានហើយ"មីនយូចូលមកដល់ក៏ចូលទៅឃាត់ ចំណែកថេហ្យុងនៅអង្គុយឆ្កឹងនៅលើគ្រែដូចជាស្រឡាំងកាំងនៅឡើយ
"យកវាចេញពីមុខយើង មិនចឹងវានឹងស្លាប់មិនខានឡើយ"
"ហាសៗមនុស្សដូចពួកឯងធ្វើអីយើងបាន គ្រាន់តែយើងហាមាត់ប្រាប់ប៉ាយើងតែបន្តិចពួកឯងក៏រលាយបាត់ពីលើលោកនេះទៅហើយ"សុងអ៊ុកប្រឹងហាមាត់សើចចម្អកនាយទាំងដែលជុងហ្គុកវៃឡើងទ្រមទៅហើយ
"ហឹស..សម្អាងលើឋាន:ឪចៅហ្វាយក្រុងរបស់ឯងហេស បានតើ យើងចង់ដឹងបើយើងធ្វើអីឯង ឪឯងធ្វើអីយើងបានអត់"ជុងហ្គុកនិយាយព្រមទាំងដកកាំភ្លើងខ្លីមួយដើមចេញមក ដំបូងឡើយនាយចង់ផ្ដល់ឱកាសអោយតែនាយម្នាក់នេះមិនទទួលយកខ្លួនឯង
"ឯង ឯងចង់ធ្វើស្អី?"
"ឯងចូលចិត្តមើលងាយជនពិការណាស់មែនទេ ចឹងពេលនេះយើងនឹងអោយឯងស្គាល់រសជាតិដើរមិនបាននឹងគេម្ដង ផាំងៗ" ជុងហ្គុកនិយាយទាំងមុខស្មើរ ទាញកាំភ្លើងបាញ់ទៅនាយម្នាក់នោះមិនញញឹតសោះ ថេហ្យុងដែលនៅអង្គុយទ្រឹងសម្លឹងមើលគ្រប់សកម្មភាពនោះស្ទើរមិនជឿ ត្រឹមមួយប៉ព្រិចភ្នែកនាយប្រែក្លាយជាមនុស្សថ្មីបែបហ្នឹង
      នេះបើមានអ្នកនិយាយថាជុងហ្គុកមនុស្សពិការជិះរទេះរុញសុខៗស្រាប់តែក្រោកឈររត់ធាក់ទ្វាចូលមកបានដោយគ្មានបញ្ហាអី ជុងហ្គុកមនុស្សសុភាពនិយាយពិរោះសុខៗស្រាប់តែប្ដូរទៅជាមនុស្សឃោឃៅទាញកាំភ្លើងបាញ់មនុស្សមិនញញើតដៃ នេះហេសប្ដី?មនុស្សដែលគេតែងតែដេកអោបជាប់ទ្រូងរាល់ថ្ងៃ?បើគេមិនឃើញផ្ទាល់ភ្នែកគេមិនជឿនោះទេ នេះបានន័យថាគេមើលមនុស្សខុសទៀតហើយ?ម្ដងនេះដូចជាខុសខ្លាំងពេកហើយ
"ថេយ៍..ថេហ្យុង នេះអូនមិនអីទេហេស" ពាក្យសម្ដីនឹងកាយវិកាជុងហ្គុកប្រែមកស្រទន់ភ្លាមៗពេលដែលនាយចូលមករកថេហ្យុង ហើយនឹងកាត់ផ្ដាច់ការគិតរបស់គេ
"ខ្លាចខ្ញុំត្រូវគេរំលោភហេស?"
"ថេយ៍..ម៉េចក៏អូននិយាយចឹង?"
"បើអញ្ចឹងខ្ញុំគួរនិយាយអី? មនុស្សបោកប្រាស់ល្អដែរទេ?"
"ថេយ៍...អត់ទេ.អូនយល់ច្រឡំហើយ ស្ដាប់បងនិយាយសិន ថេយ៍ៗៗ" ជុងហ្គុករត់ចូលទៅក្នុងផ្ទះតាមស្រែកហៅថេហ្យុងព្រោះគេដើរចូលទៅលឿនស្លើតមិនចាំនាយ មុននេះគឺឈ្លោះគ្នាលើឡានមួយឆ្អែតទៅហើយ
"យល់ច្រឡំ?តើខ្ញុំគួរតែយល់ច្រឡំពីរឿងអីបើខ្ញុំឃើញនឹងភ្នែកខ្លួនឯងច្បាស់លាស់ហើយ?"ថេហ្យុងខឹងមុខក្រហមងាំងងាកមកស្រែច្រឡោតដាក់នាយព្រោះតែគេមិនចង់ស្ដាប់ពាក្យដោះសារដដែលៗរបស់នាយ
"ជួនកាលអ្វីដែលអូនឃើញអាចមិនមែនជាការពិត"
"ត្រូវហើយ រាល់ថ្ងៃអ្វីដែលខ្ញុំឃើញវាមិនមែនជាការពិតស្រាប់ហើយ"
"ថេយ៍..នេះអូនកំពុងតែខឹងបងដែលដើរបានមែនទេ?អូនគួរតែសប្បាយចិត្ត"
"ខ្ញុំគួរតែសប្បាយចិត្ត? ត្រូវហើយខ្ញុំសប្បាយចិត្តណាស់ដែលត្រូវបានលោកបោកប្រាស់"
"ថេយ៍...អូនយល់ពីបងខ្លះផងបងមិនបានបោកអូនទេ"
"បើចឹងលោកនិយាយមកពេលនេះលោកជាអី? ខ្ញុំសួរថាប្ដីខ្ញុំដែលដេកអោបខ្ញុំរាល់ថ្ងៃនេះជាអី?មនុស្សពិការឬក៏ដើរបានធម្មតា?"ថេហ្យុងស្រែកអោយនាយបន្តព្រោះជុងហ្គុកនៅឈរគាំងមិនព្រមនិយាយ
"នេះអូនមិនសប្បាយចិត្តដែលបងដើរបានដូចគេមែនទេ?"នាយនៅតែនិយាយប្រយោគនេះដដែលធ្វើអោយថេហ្យុងហាក់ដូចជាអស់សង្ឃឹមនឹងរងចាំចម្លើយពីនាយ
"ហឹស..ខ្ញុំយល់ហើយ លោកមិនបាច់និយាយអ្វីទេ"ថេហ្យុងបែរខ្លួនដើរចេញ
"ថេយ៍..នេះអូនយល់អីគេ?"ជុងហ្គុកចូលទៅទាញគេមកសួរ មនុស្សនិយាយគ្នាមិនទាន់ដឹងរឿងផងដើរចេញយ៉ាងម៉េច
"ថេយ៍..ថេហ្យុង គីមថេហ្យុង!"ជុងហ្គុកកាន់តែគ្រឺតពេលថេហ្យុងមិនព្រមតបអី នាយស្ទុះទៅទាញគេបុកនឹងជញ្ជាំងដាក់ដៃទាំងពីឃុំគេជាប់
"លោកធ្វើស្អី?លែងខ្ញុំ"
"ថេយ៍..អូនខឹងនឹងបងរឿងអី ហេតុអីមិននិយាយ ហេតុអីដើរចេញ អូនក៏ដឹងរឿងមិនទាន់ចប់ ការដើរចេញមិនមែនដើម្បីដោះស្រាយបញ្ហាតែជាការបន្ថែមបញ្ហា..អូនចង់បានបែបណា អូនចង់នៅយល់ច្រឡំបែបនេះរហូតដល់ណា ?ហេតុអីមិនសួរ វាមានរឿងអី បងបានធ្វើអីហេតុអីសុខៗក្រោកឈរបានបែបហ្នឹង បើអូនថាបងបោកប្រាស់អញ្ចឹងតើបងទទួលបានអីពីការបោកប្រាស់មួយហ្នឹង? ថេហ្យុងអូនត្រូវតែដឹង អូនត្រូវតែសួរអោយអស់ពីចម្ងល់ដែលមាននៅក្នុងខ្លួនអូនហ្នឹង"
"ខ្ញុំមិនបានឆ្ងល់អីទេ លែងខ្ញុំ ថយចេញ"ថេហ្យុងនិយាយកាត់ចម្លើយដេញនាយថយក្រោយព្រោះគេកំពុងមានបញ្ហាមួយទៀតដែលកំពុងកើតឡើងដូចគ្នា
"អូនក៏ដឹងថាបងស្រលាញ់អូនប៉ុណ្ណា បងក៏បានប្រាប់អូនហើយថាបងមិនបានបោកអូនទេ តើអោយបងនិយាយប៉ុន្មានដងទើបអូនព្រមជឿស្ដាប់បង? ថេហ្យុងបើទោះជាអូនមិនស្រលាញ់បងក៏ហីទៅចុះ ប៉ុន្តែហេតុអីចាំបាច់មើលងាយស្នេហារបស់បង កន្លងមកអី្វដែលបងធ្វើអូនមិនដែលគិតថាវាជាការពិតសោះមែនទេ?"
"លោកមិនមែនជាខ្ញុំលោកមិនយល់ទេ"
"ថេយ៍.."
"ថយទៅ"ថេហ្យុងរុញនាយចេញហើយប្រញាប់ដើរទៅ គ្រាន់តែឈានជើងមិនបានមួយជំហ៊ានផងជុងហ្គុកស្រាប់តែទាញគេយកទៅសង្រ្កប់ថើប
"អឹប!"បបូរមាត់ប៉ះគ្នាថេហ្យុងហាក់ដូចជាស្រឡាំងកាំងសូម្បីតែជុងហ្គុកខ្លួនឯងក៏ដោយ នាយមិនយល់ថាខ្លួនឯងកំពុងធ្វើអី មានអារម្មណ៍ថាមានអ្វីម្យ៉ាងជម្រុញនាយធ្វើរឿងបែបហ្នឹង
"ថេយ៍ៗ បង...បងសុំទោស.."ជុងហ្គុកលែងចេញពីការថើបសម្លឹងមើលមុខថេហ្យុងដែលពោពេញដោយតំណក់ទឹកភ្នែកនោះ នាយចង់ដើរចេញមានអារម្មណ៍ថាកាន់តែនៅក្បែរថេហ្យុងកាន់តែចង់ធ្វើរឿងនោះទាំងដែលនាយមិនដែកគិតឬចង់បង្ខំគេបន្តិចផង ប៉ុន្តែផ្ទុយទៅវិញថេហ្យុងបែរជាស្ទុះមកទាញនាយទៅថើបទៅវិញ
"លោកគិតពីអីធ្វើវាបែបហ្នឹងទៅ"
"ថេយ៍..នេះអូន..."

To be continues....

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now