抖阴社区

?????58:"?? ????????!"

1.8K 136 24
                                    


"តើលោកនឹងគេដល់ណាហើយ?"
"ដល់ណាអី?"
"ក៏..នៅជាមួយគ្នាជាង2ម៉ោងនោះអី នែ! បើអៀនមិនបាច់និយាយប្រាប់ខ្ញុំក៏បានដែរ"
"ហឹស!ខ្ញុំមិនបានស្មោគគ្រោកដូចនាងគិតទេ"
"អេ.."នាងស្រែកហើយជុនស៊ូក៏បើកឡានចេញទៅ
"ក្រែងចង់បានថេហ្យុងមកវិញហ្អី?"ពាក្យសម្ដីបានត្រឹមឆ្ងល់

.         ពេលទៅដល់ផ្ទះជុងហ្គុកជិះឡានមកមុនបើកទ្វាចូលរួចទើបថេហ្យុងមកតាមក្រោយដែរ។ ដំបូងឡើយគេស្មានតែនាយរង់ចាំត្រឡប់មកដោះស្រាយគ្នានៅផ្ទះតែអត់សោះ នាយតាំងពីមកដល់ឡើងទៅលើបន្ទប់ស្ងាត់បាត់ឈឹងតែម្ដង
តុតុ!
រង់ចាំរៀងយូរដែរទើបថេហ្យុងសម្រេចចិត្តទៅគោះទ្វា គេធ្វើដូចនាយកាលពីមុនចឹង រង់ចាំអោយអ្នកខាងនោះស្ងប់ចិត្តរួចទើបឡើងទៅនិយាយ
តុតុ!
ក្រាក!
ទ្វាបានបើកតាមការគិត ថេហ្យុងហាក់សប្បាយចិត្តគិតថានាយនឹងព្រមស្ដាប់តែមិនដូចច្នេះទេ ស្នាមញញឹមតិចៗរបស់គេស្រាប់តែរលុបប្រែជាស្រឡាំងកាំងទៅវិញ
"បងទៅណា?"គេសួរព្រោះឃើញនាយទាញវ៉ាលីអូសចេញមកក្រៅ
"បងទៅនៅផ្ទះពូជីនមួយរយ:"
"នេះហេតុអី?"ជុងហ្គុកស្ងាត់ ចាំស្ដាប់គេនិយាយ
"ក្រែងបងធ្លាប់និយាយថាចាំស្ដាប់អូនជាអ្នកដំបូងហ្អី ក្រែងធ្លាប់និយាយថាលើកលែងអោយអូនគ្រប់យ៉ាងនោះអី?"ថេហ្យុងនិយាយសម្លឹងមុខនាយកែវភ្នែកកំពុងតែក្រហមទប់សម្លេងយំ ពេលនាយក្រាស់ឈរស្ងៀមទ្រឹងសម្លឹងមកគេដោយក្រសែភ្នែកត្រជាក់ដដែល
"លែងបងទៅ"
*ល្អ! ថេហ្យុងងក់ក្បាលចាប់ផ្ដើមឈូលចុងច្រមុះក្រហមរកយំ គេប្រលែងដៃនាយមុននឹងនិយាយពាក្យប៉ុន្មានម៉ាត់ចុងក្រោយ
"បើមិនយោគយល់គ្នាក៏មិនបាច់រស់នៅជាមួយគ្នាទៀតដែរ"និយាយហើយគេក៏រត់ទៅបន្ទប់បិទទ្វា ក្រឹប!
ង៉ោង!
ឮសម្លេងបញ្ឆេះឡានចាកចេញ ថេហ្យុងលួចសម្លឹងតាមបង្អួច ឃើញឡាននាយបើកចេញទៅពិតមែន កែវភ្នែកដែលក្រហមណែនដោយទឹកភ្នែកក៏ចាប់ផ្ដើមហូរចេញ« វាមិនពិបាកនោះទេ ក្នុងការដែលត្រឡប់ទៅធ្វើជាគីមថេហ្យុងកាលពីមុនវិញ» ថេហ្យុងជូតទឹកភ្នែកស្អាតរួចទើបចាប់ផ្ដើមតាំងចិត្តឡើងវិញ
*យើងប្រាប់ឯងថេហ្យុងថ្ងៃណាដែលគាត់ដឹង ថ្ងៃនោះឯងនឹងរលាយគ្រប់យ៉ាង*ពាក្យរបស់Emylaលោតចូលខួរក្បាលរបស់គេ ធ្វើឱ្យការតាំងចិត្តទាំងអស់រលាយដូចខ្យល់ដង្ហើម
"ហឹកៗ"គេដាក់ខ្លួនអង្គុយស្រែយំខ្លាំងៗ ពិតមែនគេបាត់បង់គ្រប់យ៉ាងពិតមែន
.      ចំណែកជុងហ្គុកទ្រាំមិនបាន នាយជិះឡានបានពាក់កណ្ដាលផ្លូវក៏សម្រេចចិត្តបញ្ឈប់

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now