抖阴社区

?????6:??????????????????????????

3K 167 9
                                    

      រយៈពេលនៅលើរថភ្លើង ជាពេលដែលថេហ្យុងត្រូវគិតពីរឿងអនាគត មែនហើយការពីមុនគេមិនដែលគិតថានឹងត្រូវរស់នៅដោយគ្មាននាយជាសង្សានោះទេ គេហ៊ានដល់ថ្នាក់សុំប៉ាមករស់នៅសេអ៊ូលម្នាក់ឯងព្រោះតែចង់ក្បែរនាយ គេស្រលាញ់នាយ គេគិតថានាយនឹងស្រលាញ់ហើយច្បាស់លាស់ជាមួយគេ ចូលដណ្តឹងគេរៀបការជាមួយគ្នា សាងអនាគតរួមគ្នា មានកូនជាមួយគ្នា ដើម្បីអោយគ្រួសារពេញលេញ ថេហ្យុងថែមទាំងគិតពីរឿងកូន គ្រប់ជំហ៊ានទាំងអស់នៃជីវិតរបស់គេសុទ្ធតែមាននាយថ្នាក់គេមិនដែលគិតត្រៀមចិត្តទុកសម្រាប់រឿងទាំងនេះ គេមិនដែលគិតថានឹងមានថ្ងៃនេះថ្ងៃដែលនាយបោះបង់គេចោល ថ្ងៃដែលនាយប្រាប់ថាស្រលាញ់ត្រឹមជាប្រុសលួចលាក់ ហាសហា គេស្រលាញ់នាយ តើគេខុសត្រង់ណា?គេមិនល្អត្រង់ណា?ប្រៀបមិនបាននឹងនាងម្នាក់នោះកន្លែងណា?គេចង់សួរនាយតែគេគ្មានសូម្បីឱកាសសួរ តែតើគេសួរនាយបានប្រយោជន៍អីបើនាយគង់តែរៀបការ បើនាយគង់តែបោះបង់គេចោលដដែលបែបនេះក្នុងខណៈពេលនេះគេគួរតែសួរខ្លួនឯងថាតើគេគួរធ្វើអី្វបន្តក្នុងអនាគតពាក់កណ្តាលជីវិតដែលនៅសល់របស់គេ?តើគេនឹងគិតគូរបែបណា? រស់នៅបែបណា? ប៉ុន្តែមុននឹងដល់សំណួរទាំងនេះថេហ្យុងត្រូវតែគិតពីយប់នេះសិនមែនទេ? មែនហើយក្នុងហោប៉ៅរបស់គេគ្មានលុយមួយវ៉ុននោះទេ តើគេត្រូវទៅណា?គេងទីណា?ទៅផ្ទះដោយរបៀបណា?សំណួរជាច្រើនលេចឡើងក្នុងខួរក្បាលគេក្នុងពេលវេលាតែមួយ ថេហ្យុងពិតជាវិលវរល់មិនដឹងគិតបែបណានោះទេវាភ្លាមៗពេកគេត្រៀមខ្លួនមិនទាន់បាន។
ពេលរថភ្លើងឈប់ ជាពេលវេលាដ៏សែនតានតឹងថេហ្យុងមិនដឹងទៅណានោះទេ គេដើរយឺតៗសម្លឹងមើលជុំវិញខ្លួនមានតែផ្ទៃមេឃងងឹតស្លប់គ្មានកោះគ្មានត្រើយឯទីណា ប៉ុន្តែភ្លាមនោះស្រាប់តែមាននរណាគេមិនដឹងដើរប្រជ្រៀតចេញមកបុកគេដួលហើយឆ្លៀតស្រែកថាអោយគេទៀត
ថេហ្យុងមិនបានចង់ចាំនូវពាក្យជេរប្រមាថរបស់គាត់នោះទេ គេបែរជានឹកឃើញដល់មនុស្សដែលធ្វើអោយគេក្លាយជាបែបនេះទៅវិញ តើពេលនេះនាយកំពុងធ្វើអីរាត្រីក្រេបទឹកឃ្មុំនាយច្បាស់ជាមានក្ដីសុខច្រើនណាស់ហើយមែនទេ? ចុះគេ?ពេលនេះគេជាស្អី?ថេហ្យុងសម្លឹងមើលខ្លួនឯង រាងកាយដែលប្រៀបមិនបាននឹងស្មូមយាចកដើរសុំទានតាមផ្លូវ? ហាសហា ថេហ្យុងគិតដល់ត្រង់នេះស្រាប់តែសើចទាំងយំចេញមក គេព្យាយាមប្រាប់ខ្លួនឯងកុំយំឃាតទឹកភ្នែកកុំអោយហូរតែកាន់តែឃាត់កាន់តែហូរទប់មិនបាន។
មនុស្សថេហ្យុងរឹងមាំណាស់អ្នកណាក៏ដឹងភ្លាមៗគេក៏ព្យាយាមតាំងសតិឡើងវិញប្រមូលស្មារតីហើយរកស្វែងរកជំនួយ គេមិនអាចទន់ជ្រាយបែបនេះមិនបានទេ គេមិនអាចគេចិញ្ចើមថ្នលឡើយ។
អាចថាជាសំណាងដែរ ថេហ្យុងស្រាប់តែក្រឡេកឃើញនរណាម្នាក់មិនដឹងដូចប្រហែលៗមុខមនុស្សធ្លាប់ស្គាល់ គេក៏ចូលទៅរកគាត់ភ្លាម
"លោកឈប់សិន"ថេហ្យុងគ្រាន់តែក្រឡេកឃើញភ្លាមក៏រត់ទៅកេះហៅភ្លែត ទាំងបន់ប្រាថ្នាអោយជាគេម្នាក់នោះចុះ
"ហឹម?.."
"មានការអី?"នាយតូចជាប្រពន្ធពេលឃើញមនុស្សប្លែកមុខកេះហៅប្ដីខ្លួនបែបនេះក៏ចងមុខម៉ូវដាក់
"អត់ទោស លោកគឺលោកពូគីម ណាមជូនមែនទេ?"
"មែនហើយលោកមានការអី?"
"ខ្ញុំគឺគីមថេហ្យុងណាចាំខ្ញុំបានទេ"
"លោកប៉ាខ្ញុំឈ្មោះគីមដេយ៉ុង កាលពីក្មេងខ្ញុំធ្លាប់លួចស្វាយផ្ទះពូត្រូវអង្រ្កងខាំក្ដៅខ្លួនបីថ្ងៃនោះពូចាំបានទេ?"ថេហ្យុងនិយាយបន្ត ពេលឃើញគាត់ចងចិញ្ចើមឆ្ងល់ដូចជាមិនចាំហើយព្យាយាមរំលឹកក្រែងគាត់នៅចាំខ្លះ
"អូ! មែនហើយ..នេះគឺក្មួយថេហ្យុងហ៎..ហៃយ៉ាបែកគ្នាច្រើនឆ្នាំហើយឯងធំលឿនណាស់ពូចាំមិនបានសោះ"គាត់និយាយទាំងញញឹមស្រស់ គិតថាថេហ្យុងគ្រាន់តែចូលមករាក់ទាក់
"លោកពូខ្ញុំសុំ.."
"បងស្គាល់គេដែរ?"
"ស្គាល់តើ កូនពូគីមម្ចាស់កំពុងផែនោះអី"
"កូនច្បាស់កំពុងផែ..ម៉េចក៏..ស្លៀកពាក់បែបនេះ?"ជីននិយាយទាំងមើលលើក្រោម មិនមែនចង់មើលងាយតែដូចជាមិនសម
"ដោយសារខ្ញុំ..ខ្ញុំត្រូវចោរប្លន់...មែនហើយកាលពីខ្ញុំជិះតាក់ស៊ីត្រឡប់ទៅផ្ទះនោះខ្ញុំត្រូវចោប្លន់ គេយកខ្ញុំមកទុកត្រង់នេះ ខ្ញុំមិនដឹងទៅណាទៀតទេ លុយក៏គ្មាន សូមលោកពូជួយខ្ញុំផង អោយទូរស័ព្ទខ្ញុំខ្ចីខលទៅអ្នកផ្ទះតែមួយនាទីក៏បានដែរ ខ្ញុំមិនរំខានលោកពូច្រើនទេ"ថេហ្យុងនិយាយអង្វរគេរៀបនឹងលុតជុង្គង់ចុះតែណាមជូនឃាត់
"មិនបាច់ទេ ពេលនេះយប់ជ្រៅណាស់ហើយចាំពូជូនទៅ"
"ពិតមែនហេស អរគុណច្រើនណាស់លោកពូខ្ញុំអរគុណណាស់"ថេហ្យុងសប្បាយចិត្តណាស់ គេអោនគោរពគាត់ច្រើនសារ
"មិនអីទេ ផ្ទះពូក៏នៅផ្លូវហ្នឹងដែរ មិនបាច់ធ្វើចឹងទេ" ណាមជូនឃាត់យ៉ាងណានាយនឹងលោកគីម(ប៉ាថេហ្យុង)ស្គាល់គ្នាច្រើនឆ្នាំដែរ ជួយថេហ្យុងដូចជាជួយកូនក្មួយខ្លួនឯងដែរមិនចឹង
"អូនត្រូវហៅគេថាម៉េច?"
"ហៅធម្មតាទៅ ពួកយើងមិនជាប់សាច់ឈាមឯណា"
"អរ.."ជីនក៏ងក់ក្បាលយល់ន័យបន្ទាប់មកឡានក៏បើកចេញទៅ ថេហ្យុងនៅក្នុងឡានមិនសូវស្ងាត់ទេព្រោះត្រូវនិយាយរៀបរាប់តាមធ្វើដែលជីនសួរ
"ដល់ហើយថេហ្យុង ជួបគ្នាថ្ងៃក្រោយណា"
"បាទ អរគុណលោកពូហើយ លាហើយ"
"ចាំពូមកលេង"
"បាទ"ថេហ្យុងញញឹម មើលទៅគេឆាប់ចុះសម្រុងជាមួយជីនណាស់ បន្ទាប់ពីឡានបើកទៅថេហ្យុងក៏ដើរចូលផ្ទះ ជីនក៏និយាយបន្ត
"អូនជឿដែរទេថាគេត្រូវចោរប្លន់"
"អត់ទេ ប៉ុន្តែមើលទៅគេដូចជាសោកសៅណាស់"
"អូនឆាប់ចុះសម្រុងជាមួយគេ.."
"អូនគ្រាន់តែគិតថាមាននិស្ស័យ"ជីននិយាយធម្មតា ណាមជូនតាមត្រឹមតែសើច ផ្ទះពួកគេរំលងមួយផ្លូវពីផ្ទះនេះ ពេលទៅដល់ហើយក៏ប្រញប់ងូតទឹកឡើងគេងមិនបាននិយាយគ្នាអីទៀតទេ។ ចំណែកថេហ្យុងពេលដើរចូលផ្ទះគ្រួសារគេចូលគេងលក់ស្ងាត់អស់ហើយគ្មាននរណាចាំសួរនាំអីទេ គេក៏ឡើងទៅសម្រាកព្រោះហត់នឿយមួយថ្ងៃហើយ។

SKIP

✨ New Day ✨

ព្រឹកថ្ងៃថ្មីចូលមកដល់ ថ្ងៃនេះបន្ទាប់ពីប្រជុំភាគហ៊ុនហើយ ជុងហ្គុកបានយកក្រដាសលាឈប់មួយច្បាប់មកអោយប៉ាគេ បន្ទាប់មកក៏លាគាត់ទៅប៊ូសានតែម្ដង ចំណែកទីនេះនាយប្រគល់អោយប្អូនប្រុសផ្ដាច់មុខហើយ នាយមិននៅអោយទើសមុខមាត់គេនោះទេ 
"លោកប៉ា.."
"ទៅហើយហេសកូន"
"បាទ"ជុងហ្គុកចុះមកក្រោមហើយចូលទៅអោបគាត់ដើម្បីលាគាត់
"បើកបរដោយសុវត្ថិភាពណា នេះប៉ាអោយកូន"លែងចេញពីការអោបគាត់ក៏ហុចក្រដាស់សឺមីមួយច្បាប់អោយនាយ
"លោកប៉ាគឺ.."
"ដីនេះប៉ាទុកចោលយូរហើយប៉ាអោយកូនទុកបើកការរកស៊ី" លោកចនឮថាជុងហ្គុកចង់បើករីស៊តទើបប្រគល់ដីនេះអោយការពិតគាត់ចង់អោយជុនស៊ូទេ
"ស្អីគេ?ប៉ាអោយដីហ្នឹងទៅគាត់ ក្រែងប៉ាថាអោយវាមកខ្ញុំហេស"នាយម្នាក់នោះគ្រាន់តែឮហើយបើកភ្នែកធំស្រែកប្រកែកពីក្នុងផ្ទះតែម្ដង ដីនោះជាដីតំបន់អភិវឌ្ឍន៍ លក់តែមួយហត្ថចំណេញរាប់លាន់នេះគាត់គិតអីបានអោយដីហ្នឹងទៅជុងហ្គុក?
"ឯងបានក្រុមហ៊ុនហើយចង់បានអីទៀត?"
"ខ្ញុំមិនព្រមទេ"
"មិនព្រមឯងចង់ធ្វើអីប៉ា?ដីប៉ា លុយប៉ា ប៉ាចង់អោយអ្នកណា ជាសិទ្ធរបស់ប៉ាឯងកុំមកចេះ"
"ហឹស.យកដីហ្នឹងហើយទៅអោយបានសុខ"
"ជុនស៊ូ!"លោកចនស្រែកពេលជុនស៊ូចេញទៅ ពិតជាខឹងចំពោះកាយវិការច្រឡើសបើសរបស់នាយណាស់
"លោកប៉ាអោយប្អូនទៅ កូនមិនយកទេ"
"អត់ទេ ប៉ាអោយកូន ទទួលយកទៅចាត់ទុកថាជាទ្រព្យប៉ាចែកអោយកូន"
"ប៉ុន្តែ..."
"មិនបាច់ខ្វល់ពីគេទេ យកទៅប៉ាអោយ"លោកចន និយាយម្ដងទៀត ជុងហ្គុកក៏ព្រមទទួលយក យ៉ាងណានាយក៏ត្រូវការដីសាងសងរីស៊តដែរ បើចាំទិញគេខ្លាចលុយមិនគ្រប់ចាំរកស៊ីចំណេញចាំយកមកសងគាត់ចុះ នាយមិនយក freeទេ ចំណែកនាក់នៅចាំស្ដាប់ខាងក្រៅនោះឮហើយនឹងខ្នាញ់មែនទែនតែមិនដឹងធ្វើម៉េចបានត្រឹមនឹកក្ដៅក្នុងចិត្តម្នាក់ឯងប៉ុណ្ណឹង...

To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now