ត្រឡប់ទៅកាលពីព្រឹកមិញ
ជុងហ្គុកបានទៅដល់មន្ទីរពេទ្យម៉ោងប្រហែលជា10ព្រឹក នាយក៏ចូលទៅរកនាយម្នាក់ដែលធ្លាក់ពីលើរ៉កនោះមុនទៅជួបគ្រូពេទ្យសង្ហាប្រចាំខ្លួនរបស់នាយ
"គ្រូពេទ្យតើគេមិនអីទេមែនទេ?"ជុងហ្គុកបានចូលទៅនិយាយជាមួយនាយម្នាក់នោះមួយសន្ទុះទើបគ្រូពេទ្យចូលទៅពិនិត្យរួចនាយក៏សួរលទ្ធផល
"បាទ!គាត់មិនអីគ្រាន់តែបែកក្បាលបន្តិចប៉ុន្តែខាងយើងចង់អោយគាត់សម្រាកតាមដានប៉ុន្មានថ្ងៃ.."
"មិនបានទេគ្រូពេទ្យ"នាយម្នាក់នោះស្រែកតបមកវិញ
"ហេតុអីមិនបាន?លោកបានធ្លាក់ពីទីខ្ពស់ខ្ញុំខ្លាចថាលោកមានរបួសគ្រាំក្នុង"
"ខ្ញុំមិនមានលុយអោយគ្រូពេទ្យនោះទេ"
"លោកមិនបាច់ភ័យទេខ្ញុំនឹងចេញអោយ"ជុងហ្គុកនិយាយ
"ចុះគ្រួសាររបស់ខ្ញុំ បើគ្មានខ្ញុំពួកគេនឹងរស់នៅដូចម្ដេច កន្លែងការងាររបស់ខ្ញុំបើខ្ញុំមិនទៅពួកគេនឹងដេញខ្ញុំចេញ "
"ខ្ញុំអោយលោកចេញលោកប្រាកដទេថានៅថ្នមខ្លួនមិនធ្វើការធ្ងន់អោយខ្លួនឯងឈឺបន្ថែមទៀតក្រែងនិយាយថាគ្រួសារខ្វះមិនបានហេស.."
"ខ្ញុំត្រូវរកលុយចិញ្ចឹមគ្រួសារលោកមិនយល់ទេ"
"ណ្ហើយចុះ...ខ្ញុំគ្មានសិទ្ធហាមឃាត់លោកទេ បើលោកនិយាយថាចង់ចេញខ្ញុំអោយលោកចេញប៉ុន្តែត្រូវសម្រាកមួយល្ងាចទៀតបន្ទាប់មកខ្ញុំនឹងសញ្ញេបង់លុយអោយលោកចេញ ចំណែកប្រាក់សងជំនឿចិត្ត និងប្រាក់សម្រាកថ្លៃពលកម្ម ខ្ញុំអោយលោកហើយខ្ញុំធានាសប្ដាហ៍ក្រោយលោកអាចចូលធ្វើការវិញគ្មានការដេញចេញនោះទេ"
ជុងហ្គុកនិយាយរៀបចំចាត់ចែងអោយតាមអ្វីដែលនាយនិយាយជាមួយថេហ្យុងកាលពីព្រឹកមិញ បន្ទាប់មកក៏ចាកចេញទៅមន្ទីរពេទ្យរបស់គ្រូពេទ្យសង្ហាប្រចាំខ្លួនរបស់នាយ
"រួចហើយ"ជុងហ្គុកចូលទៅដល់មិនធ្វើអ្វីច្រើនទេគ្រាន់តែស្រាយបង់រំរបួសចេញ បន្ទាប់មកក៏ទៅចំការ ជិះឡានតាមផ្លូវ នាយគិតតែពីអង្គុយញញឹមមិនដឹងខ្លួនពេលនឹកឃើញដល់រឿងកាលពីព្រឹកមិញយប់មិញលាយគ្នា រហូតនាយជាកូនចៅចាប់បានក្រវីក្បាលហួសចិត្តមិនឈប់
"អ្នកប្រុសខ្ញុំហ្អើយ..កាន់តែលង់ទៅឆ្ងាយហើយ"មីនយូនិយាយរអ៊ូ នឹកឃើញថាមនុស្សកំពុងមានក្ដីសុខរឿងស្នេហា នាយខ្ជិលហៅកាក់សួ បន្ទាប់មកក៏ដល់ចំការ ក៏នាំគ្នាចុះទៅធ្វើការតាមធម្មតា (មិនធម្មតាតែជុងហ្គុកម្នាក់ប៉ុណ្ណោះ ហិហិ🤭)

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)