抖阴社区

?????42:??????????????

2K 144 16
                                    

.       នៅពេលយប់ស្ងាត់ បន្ទាប់ពីញ៉ាំអាហារពេលយប់ហើយពួកគេក៏នាំគ្នាទៅសម្រាកដោយ នាយតូចថេហ្យុងគេងលង់លក់លើដើមទ្រូងដ៏ហាប់ណែនរបស់នាយក្រាស់ជាស្វាមី។ ម៉ោង2រំលងអាធ្រាតគេបានភ្ញាក់ដឹងខ្លួនវិញដោយសារសម្លេងរំខាន
"ជុង..ជុង!"
"ហ៊ឹម..ហឹម? ថេយ៍មានការអី"ជុងហ្គុកភ្ញាក់ដឹងខ្លួនមីងមាំងសម្លឹងជុំវិញបន្ទប់ស្មានថេហ្យុងត្រូវការអី
"បងស្រមុ៉កដាក់អូន"
"ហាស់?ពិតមែនហ៎? បងសុំទោស"នាយរំកិលខ្លួនចុះក្រោមគេងផ្អៀងខ្លួនអោបពោះថេហ្យុងវិញ
"ធ្វើការហត់ខ្លាំងពេកមែន?"
"អឹម..."ជុងហ្គុកគ្រាន់តែក្រហឹម ងងុយគេងពេកមិនដឹងថេហ្យុងនិយាយអីផង
"បើហត់ខ្លាំងពេកឈប់សិនទៅ អូនមានលុយ ចាំអូនចិញ្ចឹមបង"
"ថេយ៍.."
"យ៉ាងម៉េច?"
"អូនយកប៉ារ៉ូលបង?"
"ហាសហា គេងទៅ អូនស្រលាញ់បង"
"ហិហិ..ស្រលាញ់អូនដូចគ្នា"ជុងហ្គុកញញឹមអៀនហើយលោទៅថើបមាត់ថេហ្យុងមួយបន្តិចទើបដាក់ខ្លួនគេងវិញ

ព្រឹកថ្ងៃថ្មី

        ថ្ងៃនេះពេលព្រឹកថេហ្យុងទៅធ្វើការដោយមាននាយក្រាស់ជូនទៅដដែលព្រោះតែពួកគេត្រូវទៅសេអ៊ូលជាមួយគ្នា
"អូនសម្លាញ់"ជុងហ្គុកដើរមកបើកទ្វាមិនទាន់ថេហ្យុងបើកចេញយកឥវ៉ាន់មុនហើយ
"អោយបងមក"
"មិនអីទេ បងប្រញាប់ទៅៗ ចូលមើលការដ្ឋានអោយអូនផង"
"បងដឹងហើយ ប៉ុន្តែបងជួយយកទៅ ម៉ោះ"នាយចចេសចូលទៅទាញកាតាបស្ពាយជំហៀងថេហ្យុងហើយកាន់ថងសម្ពាយរបស់គេ
"ធ្ងន់ណាស់អូនស្ពាយបានយ៉ាងម៉េច?"
"អូនធ្លាប់ហើយ"
"ចាំបងជួយយកអោយរាល់ថ្ងៃ"
"កុំសន្យាអី"
"បងនឹងធ្វើតាមអ្វីដែលអាចធ្វើបាន"
"ដឹងហើយ តោះ"ព្រោះតែការងារគេផ្សេងគ្នា ថេហ្យុងមិនដែលរំពឹងថានាយនឹងជួយគេបានគ្រប់រឿងទេគ្រាន់តែសង្ឃឹមថាការយកចិត្តទុកដាក់បន្តិចបន្តួចបែបនេះនឹងមានជារាងរហូតទៅ
.       ជុងហ្គុកដៃម្ខាងដាក់លើស្មាថេហ្យុងម្ខាងទៀតយូររបស់ដើរឆ្លងកាត់មុខក្រុមការងារគ្រប់គ្នា មិនលើកលែងសូម្បីតែលាជាមិត្តភក្តិថេហ្យុងដែរ
"នេះកុំប្រាប់ថាពួកគេស្រលាញ់គ្នា?"
.       ទៅដល់ការដ្ឋានជុងហ្គុកឈៀងចូលមើលបន្តិច ការសាងសងបាន50%ហើយ ប្រហែលកន្លះឆ្នាំទៀតអាចសម្ភោធបានហើយ
"សួរស្តី ម្ចាស់គម្រោង"វិស្វករប្រចាំការទីនេះចូលមករាក់ទាក់ លេងមកស្ងាត់ៗមិនបានប្រាប់មុនបែបនេះនាយក៏ភ័យដែរ
"បាទ!សួស្តី តើគ្រប់យ៉ាង យ៉ាងម៉េចដែរ?"
"បាទគឺរៀបរយ:ទេ"
" តើអាចនាំខ្ញុំមើលបន្តិចបានទេ?"
"បាទ បាន សុំអញ្ជើញ"តាំងពីចាប់ផ្ដើមបើកការដ្ឋាននាយបានមកតែ2-3ដងទេ ក៏មិនបានគ្រប់ជ្រុងជ្រោយដែរ
"សួរស្តី.."
"អ្នកនាងគឺ.."
"ខ្ញុំលា..វីលៀមលា ជាមិត្តរបស់ថេហ្យុង"
"អូ!បាទសួស្ដី អ្នកនាងមកចុះស្តាទីនេះថេហ្យុងប្រាប់ខ្ញុំ"
"ចាស៎..តើខ្ញុំអាចសុំជួបលោកបន្តិចបានទេ"
"អឺ...បាទ បាន អ្នកនាងមានការអី"ជុងហ្គុកមើលម៉ោងបន្តិចហើយដើរទៅតាមនាងចូលក្នុងការិយាល័យ
"លោកហេតុអី្វរៀបការជាមួយថេហ្យុង ចង់បានអី?"
"Aww?"ជុងហ្គុកធ្វើមុខមិនយល់ស្មានតែហៅមកសួររឿងការងារ

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now