កាត់មកដល់ថ្ងៃរៀបការ កម្មវិធីរៀបចំឡើងនៅបរិវេណមុខផ្ទះថេហ្យុងតែម្ដង។ លោកគីមអោយគេធ្វើទីនេះព្រោះមានភាពងាយស្រួលកែសម្រួលចំណុចខ្វះខាត ចំណែកលោកចនគាត់ត្រូវស្នាក់នៅប៊ូសានជាច្រើនថ្ងៃដើម្បីជួយរៀបចំកម្មវិធីមួយនេះ ជីនគឺជាអ្នករវល់ជាងគេ ដោយសារតែគេនៅក្មេងរហ័សរហួនជាង ការងារតូចធំភាគច្រើនត្រូវពឹងគេជួយតាំងពីកក់រោង កក់សំអាង ជួលវង់ភ្លេង ជួលអ្នកតុបតែងជាងដើម(រឿងហៅភ្ញៀវ រត់សំបុត្រអាពាហ៍ពិពាហ៍ចាស់ៗរៀបចំ)។
ដោយសារពេលវេលាប្រគៀកគ្នាពេករៀបចំពុំទាន់ពួកគាត់ក៏សម្រេចប្រគល់រឿងទិញផ្ទះអោយជុងហ្គុកចាត់ចែង។ ដំបូងឡើយនាយចង់ទិញផ្ទះធំដាច់ដោយឡែកតែឯង(វីឡាទោល)ដែរ តែដោយសារមួយរយៈនេះ នាយបោះទន់ច្រើនពេក កសិផលនៅចំការក៏មិនទាន់ប្រមូលផល លុយមួយចំនួនធំស្ទើរតែ80%ត្រូវប្រគល់ទៅអោយការដ្ឋានសាងសង់រីសតរបស់នាយទាំងអស់ ទើបនាយសម្រេចចិត្តទិញត្រឹម apartment ទំហំល្មមមួយស្នាក់នៅពីរនាក់បណ្ដោះអាសន្នសិន ចាំគ្រប់យ៉ាងរៀបរយ:ពេលណានាយនឹងទិញវីឡាធំមួយសម្រាប់រស់នៅអោយសាកសមនឹងកិតិ្តយសអនាគតភរិយាជាទីស្រលាញ់របស់នាយកម្មវិធីរៀបចំត្បិតតែតូចប៉ុន្តែគ្រប់យ៉ាងស្រស់ស្អាតនិងឥខ្ចោះទាំងអស់ ផ្កាភ្ញីស្រស់ៗមានគ្រប់ពណ៍ចម្រុះក្លិនក្រអូបទាក់ទាញជាប់ច្រមុះ រូបភាពកម្លោះទាំងពីឈរអោបគ្នាញញឹមយ៉ាងស្រស់ពីរបីផ្ទាំងដាក់តាំងខាងមុខរោងពីលើកម្រាលព្រំក្រហមក្រាលជាជួរតាំងពីមាត់ច្រកចូលរហូតដល់ក្នុងពិធី មានផ្កាភ្ញីត្រូវបានដាក់ដាំជាជួររបងអមសងខាងផ្លូវដោយខ្សែរបូពណ៍លឿង ក្រហម សរ បៃតងចងយ៉ាងស្រស់ស្អាតនៅលើសសរបង្គោលកម្មវីធី ភ្លើងចម្រុះពណ៌ចង់ជាខ្សែរទម្លាក់ចុះលោតផ្លាស់ប្ដូរភ្លឹបភ្លែតនៅតាមចន្លោះជាយវាំងននរពណ៍សរកាន់តែធ្វើអោយសម្រស់នៃពីធីគួរជាទីចាប់អារម្មណ៍និងកោតសសើរ។ នៅចន្លោះចុងរោងកណ្ដាលកម្មវិធីមានសាឡុងមួយយ៉ាងធំដាក់តាំងនៅសម្រាប់កម្លោះទាំងពីអង្គុយស្បថស្បែរបំពាក់ចិញ្ចៀនពីមុខលោកអាចារ្យ ខាងស្ដាំដៃកូនកម្លោះធំមានវង់ភ្លេងសម្រាប់ប្រគុំតន្ដ្រីកំដរអារម្មណ៍ ភ្ញៀវទាំងអស់ត្រូវបានដាក់អោយអង្គុយលើកៅអីរៀបជាជួរសងខាងផ្លូវ គ្រប់គ្នាត្រៀមរួចជាស្រេចដើម្បីទះដៃអបអរដល់គូស្វាមីភរិយាថ្មី។
"ថេហ្យុង!"
"មានកាអី?"
"យើងមិនបានទៅចូលរួមទេណា ឯងកុំខឹងអីណា"
"មិនអីទេ យើងមិនបានទុកពិធីនឹងសំខាន់ទេ"
"ឯងនិយាយអីចឹងប្រយត្ន័តែកូនកម្លោះឯងឮ.."
"ឮក៏ឮទៅយើងមិនខ្វល់ទេ យើង.ចង់និយាយអោយគេឮហ្នឹងហើយ"
"គិតទៅកូនកម្លោះឯងក៏សង្ហាដែរវើយ អាថេយ៍ ប្រយ័ត្នតែរៀបការហើយលង់ស្នេហ៍គេមិនដឹងខ្លួនវើយ"
"យី!អានេះ ឯងក៏ដឹងថាយើងរៀបការដើម្បីអី ឯងកុំចេះតែនិយាយ"
"អា..ធ្វើបាបគេល្មមៗហើយវើយ អាណិតគេផង"
"ជួយមិនបាន អ្នកណាអោយគេកើតមកខុសវង្សត្រកូលធ្វើអី"ថេហ្យុងនិយាយធម្មតាញាក់ស្មាហីៗ បន្តនិយាយទូរសព្ទ័ជាមួយមិត្តមិនឈប់
នៅក្នុងបន្ទប់រងចាំជុងហ្គុកត្រូវបានចាស់ៗយកមកដាក់អោយអង្គុយទីនេះដោយសារតែនាយឈរមិនបានយូរ ពួកគាត់មិនចង់អោយចំណាយកម្លាំងអត់អំពើទេ នៅទីនេះក៏មានជីន និងកូនឆ្កែតូច bammieរបស់នាយនៅកំដរមិនអផ្សុកទេ
"ជុងហ្គុក!"
"ហៃយ៉ា..នៅសម្ងំទីនេះសោះ ខំតែដើររកក្នុងពិធី"
"កម្លោះៗមកដល់ហើយ ផ្ញើរជុងហ្គុកផង ពូទៅមើលថេហ្យុងបន្តិច"ជីននិយាយ គេរកតែមនុស្សមកជួយហ្នឹងហើយ
"រកយើងមានការអី?"
"គ្មានអីទេ យើងគ្រាន់តែចង់មកមើល"
"ឃើញថាប៉ុន្មានថ្ងៃមុនមានបញ្ហាសម្ពាធផ្លូវចិត្ត ដល់ឥឡូវមកអង្គុយញញឹមស្រស់អីណា"
"ចឹងបានគេថាចិត្តមនុស្សប្រែប្រួលមិនទៀងពិតមែន"
"ពួកឯងនាំគ្នាមកបង្អាប់យើង?"
"ចេះទាយមែនទេសម្លាញ់ ហាសហា"ពួកគេនាំគ្នាសើច ជុងហ្គុកក៏សើចដូចគ្នា ភាគច្រើននាយមិនសូរនិយាយទេត្រូវតែគេបង្អាប់និងនៅខាងមុខពិធី ភ្ញៀវទាំងអស់មូរមីមកចូលរួមឥតដាច់លោកចន លោកគីមនិងចាស់ៗទាំងសងខាងឈរចាំទទួលស្វាគមន៍ដោយទាំងមុខរីករាយដូចគ្នា
"លោកម្ចាស់ លោកអាចារ្យថាដល់ម៉ោងចាប់ផ្ដើមកម្មវិធីហើយ"
"អញ្ចឹងឯងទៅហៅ ជុងហ្គុកមក "
"បាទ"
"ថេហ្យុងផង"
"បាទ"មីនយូចេញទៅ លោកចនក៏ដើរចេញទៅខាងក្រៅទាញទូរសព្ទ៍ខលទៅនរណាម្នាក់ដោយសារភ្ញៀវទាំងបានមកជុំគ្នាហើយ នៅឡើយតែមនុស្សសំខាន់ដែលមិនទាន់មក
"ជុនស៊ូហា ឯងនៅឯណា?"
"នៅផ្ទះ"
"នៅផ្ទះបានយ៉ាងម៉េច នេះជាពិធីបងឯងណា"
"និយាយម្ដងទៀតលោកប៉ា នោះជាកូនប្រុសប៉ា មិនមែនបងខ្ញុំ"
"ជុនស៊ូ!នេះឯងខឹងគ្នាខ្លាំងប៉ុណ្ណា?យល់ដល់មុខប៉ា.."
"បានហើយ ខ្ញុំប្រាប់ប៉ារួចហើយថាខ្ញុំមិនចាប់អារម្មណ៍ទេ ចង់គេរៀបការឬទៅស្លាប់ឯណាក៏ខ្ញុំមិនខ្វល់"
"ជុនស៊ូ!"ទឺតៗ សម្លេងទូរសព្ទ័បានផ្ដាច់ទៅលោកចនពិតជាគ្រឺតនឹងកូននេះណាស់ មិនដឹងជាទៅខឹងស្អប់ជុងហ្គុកពីពេលណា អោយតែគាត់លើកពីឈ្មោះនាយឬរឿងរៀបការនាយតែងតែក្រោកដើរចេញមិនដែលស្ដាប់
"ទៅណា?"រូបភាពកាត់ទៅខាងជុនស៊ូ
"ពិធីរៀបការ"
"អ្នកណាថាខ្ញុំទៅ យកខោអាវទៅទុកវិញ"
"ចុះបងចង់ទៅណា?"
"ក្រុមហ៊ុន"
"ទៀតហើយ ទាំងយប់ហ្នឹង?"
"រឿងខ្ញុំកុំចេះ"
"ជុនស៊ូ!"នាយគ្រាន់តែងាកមកវិញមិនបាននិយាយអី
"បើបងនៅតែមិនខ្វល់ពីខ្ញុំ ខ្ញុំក៏នឹងឈប់ខ្វល់ពីបងវិញដូចគ្នា"អ្នកណាថាក្រោយរៀបការគ្រួសារមួយនេះផ្អែមល្ហែម មើលតែសំដីនិយាយរកគ្នាទៅដឹងហើយកម្មវិធីបំពាក់ចិញ្ចៀនឈានចូលមកដល់ បន្ទាប់ពីថេហ្យុងដើរមកដល់ជុងហ្គុកក៏ត្រូវតែក្រោកឈរទទួល
"ផ្ញើរប្អូនផង"
"បាទ"និយាយហើយអង្គុយចុះវិញដាក់ឈើច្រត់ផ្អែកទៅម្ខាង
"អូនស្អាត"នាយអង្គុយញញឹមអោនទៅខ្សិបកាន់ដៃថេហ្យុងជាប់រហូតដូចខ្លាចរបូត
"ធ្វើអោយគេស្អាតបានរហូតអត់"ថេហ្យុងមិនដឹងនិយាយអីក៏និយាយពាក្យហ្នឹងទៅ
"ច្បាស់ជាអាច"
"សន្យា?"
"ស្បថយកមេឃដីជាសាក្សី"
"សម្ដីប្រុសព្រាន.."
"ព្រានឯណាចេះចូលរោងការ"
"ថាមិនត្រូវដែរ ជួនកាល.."
"ថាមិនត្រូវកុំចេះតែថា"ជុងហ្គុកនិយាយកាត់សម្ដី មនុស្សអីឃើញប្ដីថាមនុស្សមិនល្អរហូតចឹងTo be continues...

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)