. ដើរផ្សារកន្លះថ្ងៃពួកគេទិញបានរបស់រាងច្រើនគួរសមដែរ ប៉ុន្តែភាគច្រើនជារបស់ថេហ្យុង ជុងហ្គុកចេញលុយទិញអោយរបស់នាយថាមានច្រើនហើយ ប៉ុន្តែថេហ្យុងក៏បានលួចទិញអោយនាយពីរបីសម្រាប់ដែរ
"បានហើយចាំទៅដល់នោះចាំទិញទៀត"ពេលនេះពួកគេកំពុងនៅហាងសម្លៀក បំពាក់ទិញបានច្រើនដែរតែមិនគ្រប់គ្រាន់នោះទេ ពួកគេចង់ទិញច្រើនសម្រាប់ផ្លាល់ប្ដូរថតរូបនៅកន្លែងស្អាតៗច្រើនទៀត
"ក៏បាន ម៉ោះ"ជុងហ្គុកដើរទៅគិតលុយ ចេញមកវិញដើរកាត់ហាង Skin care
"ចូលទៅមើលអត់"នាយក្រាស់សួរព្រោះឃើញថេហ្យុងសម្លឹងមើលពេក
"យកតាមយន្តហោះមិនកើតទេ"
"អ្នកណាថាសម្រាប់ដើរលេងចូលមក"នាយកៀកករថេយ៍ចូលទៅគេក៏ព្រមទៅព្រោះមានរបស់ចង់ទិញដែរ
"ចង់ទិញអីរើសទៅ បងមិនសូវដឹងទេ"ជុងហ្គុកដើរទៅអង្គុយនៅជ្រុងម្ខាងប៉ុន្តែក៏តាមសង្កេតមើលគេដែរ ថេហ្យុងដើរចូលទៅយកគ្រាន់តែឡេធ្វើអោយស្បែកភ្លឺថ្លាមួយកំប៉ុងទេ
"តែប៉ុណ្ណឹងទេ?"នាយសួរព្រោះចម្លែកចិត្ត ធ្លាប់ឃើញគេស្រីៗមកផ្សារម្ដងៗទិញគ្រឿងថែសម្រស់យូរដៃពីដៃបីបានអស់ដល់ថេហ្យុងកាន់តែមួយដូចខ្លាចនាយក្រ
"ទិញធ្វើអីច្រើនពេក របស់លើតុមួយគំនរ"
"បងប្រាប់អូន រឿងខោអាវបងជួយទិញអោយបានតែរឿង skin products បងជួយទិញមិនបានទេ ព្រោះបងអត់ដឹងស្អីជាស្អីទេ"
"ចុះអ្នកណាប្រើអោយលោកទិញអោយ របស់គេអោយខ្ញុំប្រើមិនទាំងអស់"
"លោកទៀតហើយ"ជុងហ្គុកនិយាយដូចអន់ចិត្ត តែក៏ល្មមដែរព្រោះថេហ្យុងហៅនាយម្ដងលោកម្ដងបងនាយស្របតាមឡើងវិលហើយ
"គេច្រឡំមាត់មិញ ទៅគេសុំទោស"
"អើ៊ណា..ក្រែងថាចេញលុយអោយហី យកទៅគិតលុយទៅតិចថា.ខ្ញុំ..អឺអូនរើសដាក់ថែមទៀតអស់លុយ100-200ដូល្លាលេងទៀតឡូងហី"ថេហ្យុងហុចរបស់អោយនាយ ទឹកមុខដូចចង់លួងតែសម្ដីដូចមិនមែនសោះ
"បងស្រលាញ់អូនខុសហើយ"ជុងហ្គុកព្រមដើរទៅតែក៏រអ៊ូ ខឹងងរម្ដងលួងអោយស្រួលបួលតិចក៏មិនបាន
"នែ៎..ប្រពន្ធលោករើសខ្លួនឯងទេប្រាប់អោយដឹង"ថេហ្យុងនិយាយស្រែកអោយនាយតែមិនឮខ្លាំងទេ គេច្រឡំមាត់ហៅលោកទៀតហើយដោយសារធ្លាប់មាត់ហៅតាំងពីដំបូងមកនោះ
. ចេញពីទីនោះពួកគេមិនទាន់ទៅណាទេនៅវិលវល់មុខហាងនៅឡើយ
"ចង់ទិញអីទៀត"
"បានហើយ"
"បងចង់ដើរមើលមួយជុំទៀត ម៉ោះ"
"អត់ទេ ដើរលែងរួចហើយ ឈឺ"
"ក៏បានទៅញ៉ាំអីសិនហើយចាំទៅផ្ទះ"
"អត់ទេ ចង់ទៅមើលកុនវិញ តាំងពីមកនៅប៊ូសានមិនបានមើលទេ"
"Ok ចាំកម្មងភីហ្សាទៅញ៉ាំ កក់បន្ទប់ privateទៅ"
"យកឥវ៉ានផ្ញើរគេសិន"
"តោះ អូនចង់មើលរឿងអី?"
"365ថ្ងៃយ៉ាងម៉េចដែរ"
"ហីយ៉ា..អូនក៏ចេះស្វីតដែរតើ"
"គិតថាមានតែលោក..ហិហិ"ថេហ្យុងសើចស្ញេចបន្លប់នាយ គេច្រឡំមាត់រហូត
"អូនចាំមើលបងហៅលោកវិញ"ជុងហ្គុកធ្វើមុខខឹងដើរចេញទៅ ថេហ្យុងក៏រត់ទៅតាម
"អេ..ចាំផងបងប្ដី"ថេហ្យុងចូលទៅអោបដៃនាយបណ្ដើរចូលទៅ គឺទៅតាមលួងនោះអី
ក្រិបៗ រូបភាពជាច្រើនសន្លឹកត្រូវបាននរណាម្នាក់ថតផ្ញើរទៅអោយអ្នកណាក៏មិនដឹង គ្រាន់តែដឹងថាធ្វើអោយអ្នកទទួលក្ដៅក្រហាយប៉ុណ្ណឹង
"ប្រាវ! ចង្រៃ!"

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)