抖阴社区

?????54:???????????????????????????????????

1.7K 139 21
                                    

.        ក្រោយពេលញ៉ាំអាហារពេលល្ងាចរួច ពួកគេក៏ឡើងទៅគេង ប៉ុន្តែពេញមួយយប់នេះ ថេហ្យុងពិតជាគេងមិនលក់នោះទេ ទោះជាគេខំប្រឹងគេងប៉ុណ្ណាក៏ដោយ ស្រាប់តែសុខៗជុងហ្គុកស្រាប់តែប្រះខ្លួនបែរខ្នងដាក់គេ អារម្មណ៍ពេលនេះពិតជាពិបាកទទួលយកណាស់ គេក៏ប្រះខ្លួនគេងបែរខ្នងដាក់វិញយកដៃអោបខ្លួនជូតទឹកភ្នែកចេញ មានអារម្មណ៍ថាឯការណាស់ យូរទៅក៏គេងលក់ដោយសារអាកាសធាតុពត្រជាក់ខ្លាំងពេក។
.     មិនយូរព្រះអាទិត្យក៏រះឡើង មាន់ចាប់ផ្តើមរងាវថេហ្យុងក៏ភ្ញាក់ពីគេង អ្វីដែលស្មានមិនដល់គឺនាយក្រាស់បែរខ្លួនចូលមកអោបគេវិញ អញ្ចឹងតើបានមានអារម្មណ៍ថាកក់ក្ដៅណាស់ គេក៏ប្រះខ្លួនបែរទៅអោបនាយវិញដូចគ្នា ដៃត្រជាក់ៗរបស់គេធ្វើអោយនាយក្រាស់ភ្ញាក់
"Aww ?"នាយក្រោកឡើងទះក្បាលខ្លួនឯងបន្តិចមុននេះនាយយល់សប្តិទេ ប៉ុន្តែថេហ្យុងម៉េចក៏ក្រោកលឿនម៉េ្លស?
"ថេយ៍!"នាយហៅម្ដងជាពីដងមិនឮ ពិតជាភ័យណាស់ ស្ទុះក្រោកឡើងទៅមើលបន្ទប់ទឹកតែមិនឃើញទេ
"ថេយ៍! ថេហ្យុង! អូនសម្លាញ់!"នាយចុះមកដល់ក្រោមព្រោះស្វែងរកគ្រប់បន្ទប់ហើយមិនឃើញទេ
"អូនសម្លាញ់ ថេហ្យុង!/ជុង"ថេហ្យុងស្រែកហៅព្រោះនាយប្រកូកហៅឈ្មោះគេឮច្រើនដងពេក គ្រាន់តែឮសម្លេងគេភ្លាមនាយក៏ស្ទុះរត់ទៅអោបគេឡើងជាប់
"ថេយ៍"
"កើតអីហ្នឹង?"
"ម៉េចក៏ក្រោកមិនដាស់បងអញ្ចឹង?"
"មកពីឃើញបងគេងលក់ស្រួលពេក"
"ម៉េចក៏អូនក្រោកលឿនម៉េ្លះថ្ងៃហ្នឹង?"
"បងទេដែរក្រោកយឺតនោះ"
"អូន...."
"បងកើតអី"ថេហ្យុងនិយាយសួរនាយម្ដងទៀត ព្រោះនាយនៅតែអោបគេជាប់ណែនមិនព្រមលែងដដែរ
"យប់មិញបងយល់សប្ដិ.."
"ហឹម..?"
"បងយល់សប្តិឃើញអូនទៅនៅជាមួយគេ.."
"អ្នកណាគេ?"
"មិនដឹងទេ តែបងមិនចូលចិត្តទេ.."ជុងហ្គុកនិយាយពេបមាត់ ជ្រួញចិញ្ចើមបន្តិច ធ្វើចរិកដូចកូនក្មេងចឹង(ចាំvideo army នាំគ្នាទិញ kombuchaរសជាតិក្រូចគាត់អស់អត់ ហ្នឹងធ្វើមុខចឹង)
"បានហើយវាគ្រាន់តែជារឿងយល់សប្តិទេ.."
"បងដឹង តែបងមិនចូលចិត្តទេ ថ្ងៃក្រោយកុំក្រោកចោលបងទៀតបានទេ ត្រូវដាស់បងផង បងមិនទម្លាប់ក្រោកពីគេងមិនឃើញអូនទេ..ថេយ៍!"ជុងហ្គុកងើបមុខឡើងនិយាយហៅឈ្មោះថេហ្យុងព្រោះមើលទៅគេដូចជាភ្លឹកៗយ៉ាងម៉េចទេ
"អូនមួយរយ:ហ្នឹងកើតអី បងនិយាយម៉េចក៏អូនភ្លឹកៗចឹង អូនមានរឿងអី?"នាយនិយាយ មិនមែនគ្មានអំណះអំណាងទេ ថេហ្យុងប៉ុន្មានថ្ងៃនេះនាយសង្កេតឃើញគេកើតអីមិនដឹង មិនរីករាយស្រស់ថ្លាដូចរាល់ដងសោះ
"អូនគ្មានអីទេ"
"បងមិនចូលចិត្តទេ.."ជុងហ្គុកបានត្រឹមដកដង្ហើមធំ មិនហ៊ានសួរនាំច្រើនខ្លាចថេហ្យុងធុញព្រោះអារម្មណ៍គេមួយរយ:នេះមិនសូវល្អទេ
"បានហើយឆាប់ទៅញ៉ាំបាយទៅ"ថេហ្យុងនិយាយដេញនាយ ព្រោះមិនអញ្ចឹងមិនព្រមលែងគេទៅណាទេ
"មែនហើយ បងប្រញាប់ទៅធ្វើសិន អូនច្បាស់ជាឃ្លានហើយ"
"មិនបាច់ទេ អូនធ្វើរួចហើយ នៅលើតុហ្នឹង បងយកញ៉ាំទៅ "
"ចុះអូន?"
"អូនញ៉ាំរួចហើយ ទៅហើយ!"
"ឈប់សិន! ទៅណា ទៅធ្វើការមែន?បងជូនទៅ"នាយឃាត់ពេលថេហ្យុងកំពុងស៊កLaptopចូលសាក់កាដូ(កាតាបស្ពាយពីក្រោយ)
"អត់ទេ អូនទៅច្រើនកន្លែង អូនទៅខ្លួនឯងស្រួលជាង"
"ក៏បាន ប៉ុន្តែអូនជិះឡានបងទៅ"
"ហេតុអី?ឡានអូនមានអូន-"
"បងយកអោយជាងហើយវាឆ្កូត ម៉េចក៏អូនអត់ប្រាប់បងអញ្ចឹង?"
"អូនមិនដឹង ប៉ុន្តែបងមានអីជិះទៅចំការ?"
"បងអត់ទៅទេ ថ្ងៃនេះថ្ងៃចុងក្រោយដែលក្មេងៗមកធ្វើផ្ទះអោយយើងហើយ បងចង់នៅមើលគេ អូនកុំភ្លេចមកមើលផងពេលថ្ងៃត្រង់"
"អូនដឹង! អញ្ចឹងអូនទៅហើយ"
"ឈប់!(នាយចូលទៅអោបគេ)ជិះឡានស្រួលបួល បងស្រលាញ់អូនហើយបារម្ភពីអូនគ្រប់ពេល ជុប! កុំធ្វើមុខចឹងបានទេ"ពេលនាយថើបគេរួច មុខថេហ្យុងនៅស្មើរដដែលទើបនិយាយបង្ខំគេគ្រាន់តែញញឹមមុខស្ងួតបន្តិចទើបដើរចេញទៅ ក្រោមក្រសែភ្នែកនិងសម្លេងខ្យល់ដកដង្ហើមធំរបស់នាយ។

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now