抖阴社区

?????59:??????????????

1.9K 146 10
                                    


.        មុខពេលពិធីចប់មានការជួបជុំថតរូបជុំគ្នា ជុងហ្គុកក្នុងនាមជាម្ចាស់កម្មវិធីត្រូវឈរកណ្ដាល ឯថេហ្យុងជាបងធំមេកាក៏ត្រូវបានចាប់អោយឈរកណ្ដាលដូចគ្នា Emylaរត់ទៅឈរខាងស្ដាំដៃនាយ ជីនឈរបន្ទាប់ ម៉ាក់មីនយូឈរកៀន ឯខាងណោះជាវិស្វករ និងមេកាប្រចាំ សល់ប៉ុន្មានមិត្តនាយនិងអ្នកផ្សេងទៀត ឯមីនយូអ្នកថតរូប
ក្រិបៗ
"អ្នកនាង!"
"ចាស៎"
"មកណេះ"
"ខ្ញុំហេស?"Emylaចង្អុលខ្លួនឯង
"បាទហ្នឹងហើយ ខ្ញុំចូលថតម្ដង"មីនយូរហុចអោយនាយក៏ចូលថតម្ដង ឈរក្បែរម៉ាក់នាយ ជីនបង្ខិតខ្លួនចូលកណ្ដាល ទាញដៃថេហ្យុងអោបចង្កេះនាយ ហើយដាក់ដៃលើដៃជុងហ្គុក(ដែលអោបចង្កេះថេហ្យុងស្រាប់ដោយសាឧបហេតុមុននេះ) មួយប៉ុសនេះ ញញឹមផ្អែមពិសេសណាស់
.    ក្រោយពេលថតរូបចប់ពួកគេក៏បំបែកគ្នា
"អរគុណទាំងអស់គ្នា"ជុងហ្គុកនិយាយទាំងអោនមុនបន្តិច នាយរាងស្រវឹងស្រឿងៗដែរ
"ជុង!ពូទៅផ្ទះមុនហើយណា"
"បាទ!ពូអរគុណហើយ"
"មិនអីទេ"
"អាជុង!ទៅក្លឹបទេ"
"ទៅ!"មិត្តរបស់នាយស្រែកហៅនាយឆ្លើយយ៉ាងលឿន ធ្វើឱ្យថេហ្យុងងាកមកសម្លឹងមុខ ព្រោះនាយមិនមែននិយាយតិចៗណា គេក៏ឡើងឡានទៅផ្ទះទៅ។ ឡានពីរគ្រឿងបើកចេញទៅស្របពេល ខាងមុខរបស់ថេហ្យុង និងខាងក្រោយរបស់មីនយូ ព្រោះនាយត្រូវជូនម៉ាក់នាយទៅគេងក្នុងក្រុងដែរ
"អ្នកប្រុស មើលរូបនេះ!"នាយបានចុចរូបមុននេះអោយនាយក្រាស់មើល រូបថតដែល មានEmylaដាក់ក្បាលផ្អែកលើស្មារបស់នាយ
"ឆ្មាចូលអន្ទាក់ហើយអ្នកប្រុស"
"ទៅក្លឹបយ៉ុនយ៉ុងឲទៅ"
"បាទអ្នកប្រុស!" ឡានបើកចេញទៅប្រើពេលមិនយូរនោះទេ
"ជុងហ្គុក!"ពេលក្រឡេកឃើញនាយពួកគេក៏បក់ដៃហៅ
"អរគុណពួកឯងហើយ"នាយចូលទៅចាប់ដៃរលាក់តិចៗ
"មិនអីទេ ហៅអីផឹកទៅ"
"អឹម! អូន!"អ្នករត់តុចូលទៅរកទទួលការកម្មង់របស់នាយ
"ឈប់សិន!"នៅជ្រុងម្ខាងទៀត Emylaដើរចូលមកខ្សិបអ្នករត់តុម្នាក់នោះ
"ធ្វើតាមអ្វីដែលយើងប្រាប់ឮទេ"នាងនិយាយព្រមទាំងស៊កលុយ100$ចូលក្នុងហ៊ោបាវរបស់គេ អ្នករត់តុគ្រាន់តែងក់ក្បាល
"អ្នកប្រុស! សុំអញ្ជើញ"
"អឹម!"ជុងហ្គុកងក់ក្បាល boy ម្នាក់នោះក៏ដើរចេញទៅ
"ជុងហ្គុក!យើងទៅវិញហើយ"
"អឹម!"
"ស្រួលបួលណាវើយ"
"ដឹងហើយ"ពួកគេទះស្មានាយបន្តិច ទើបដើរចេញទៅ ជុងហ្គុកនៅទីនេះបន្តទៀត ផឹកwhiskeyនោះអស់ទើបមានអ្នកមករក
"អ្នកប្រុស!"នាងចូលមកដល់មិនអង្គុយឯណាឆ្ងាយទេគឺឡើងអង្គុយលើភ្លៅតោងករនាយតែម្ដង
"ហ៊ឹម...?ថេហ្យុង?"ជុងហ្គុកស្រវឹងហើយដោយសារនាយផឹកច្រើននៅកម្មវិធីនោះផង និងជាតិថ្នាំក្នុងស្រាផង
"បងសម្លាញ់!"បានឱកាសល្អEmylaក៏ប្រញាប់ប្ដូរសម្លេងជាថេហ្យុងអោយជុងហ្គុកជឿកាន់តែជឿស្លុងរុលមុខខិតទៅជិត
"ឈប់!ពួកយើងទៅក្នុងបន្ទប់ទៅ"
"ទៅ"នាងប្រុងនឹងក្រោកដើរប៉ុន្តែជុងហ្គុកលើកបីទៅ
.       ពេលទៅដល់ក្នុងបន្ទប់ ជុងហ្គុកក៏ប្រញាប់លើកនាងបោះទៅលើពូកឡើងទ្រោបពីលើនាងភ្លាមៗ ស្រីស្រស់សប្បាយដៃ ថតរូបផង ថតវីដេអូផងផ្ញើរអោយថេហ្យុង ប៉ុន្តែមិនយូរផងជុងហ្គុកស្រាប់តែនៅស្ងៀមគេងលក់បាត់ទៅ
"ស្អីអញ្ចេះ?"នាងរុញនាយទៅម្ខាង 
"តែក៏ល្អដែរ បានរូបច្រើនដែរតើ" នាងបានផ្ញើររូបទាំងនោះអោយទៅថេហ្យុងរួចងាកមកមើលនាយ
"បើដឹងថាលោកសង្ហាហើយមានយ៉ាងនេះ ខ្ញុំមិនផ្ដល់យោបល់ថេហ្យុងអោយរៀបការជាមួយលោកសោះ ស្ដាយណាស់ ហាសហា ត្រូវអរគុណដល់ភាពឆោតល្ងង់របស់គេដែលប្រគល់លោកអោយខ្ញុំដោយគ្មានលក្ខខណ្ឌអ្វីសោះ"នាងនិយាយព្រមទាំងអូសម្រាមដៃលើបបូរមាត់ពណ៍ក្រហមស៊ីចស៊ីរបស់នាយ ហើយព្យាយាមប្រឡេះលាវអាវនាយតិចៗមុននឹងចាប់ផ្ដើមនិយាយបន្ត 
"រឿងរ៉ាវទាំងអស់ខ្ញុំជាអ្នកចាប់ផ្ដើម ខ្ញុំជាអ្នកបង្គាប់ថេហ្យុងអោយរៀបការជាមួយលោកក៏ជាអ្នកធ្វើអោយគេបែកគ្នាជាមួយលោក ខ្ញុំបានដាក់ថ្នាំគេចាប់យកគេទៅផ្ទះសំណាក់ ជួលគេរំលោភ ហើយពេលនេះខ្ញុំដាក់ថ្នាំអោយលោក ធ្វើជារបស់ខ្ញុំណា ខ្ញុំស្រលាញ់លោក"
"ហឹស!"បបូរមាត់ដែលសម្ងំគេងអស់ពេលជាយូរក៏ចាប់កម្រើកឡើង ជាមួយនឹងស្នាមញញឹមដ៏សែនហួសចិត្តបំផុត
"ខ្ញុំកោតនាងណាស់Emyla!"សម្លេងឮចេញពីទីងងឹត ស្រប់ពេលរាងកាយក្រាស់ក្រោកអង្គុយឡើង
"ថតជាប់អស់ហើយឬមីនយូ?"
"បាទ!ថតជាប់អស់ហើយអ្នកប្រុស!"
"ល្អ!យើងទៅមើល"ជុងហ្គុកក្រោកឡើងបិទឡេវអាវដើរចេញទៅ ទាំងដែលEmylaនៅស្រឡាងកាំងនៅឡើយ
"អូ!Emyla នាងជាតួសម្ដែងដែលល្អឥតខ្ចោះ"
"អ្នកប្រុសមើលទៅនាងដូចជាមិនយល់ឡើយ"មីនយូនិយាយព្រោះតែឃើញនាងសម្លឹងមើលមកពួកគេប្លែកៗ 
"ហឹម?មកពីយើងមិនបានប្រាប់នាងថាមុននេះគឺយើងសម្ដែងទេ"
"ពួកឯង-"
"អ្នកប្រុស.."
"ពួកឯងបោកប្រាស់យើង!"
"អូ!នាងដូចជាខឹងហើយ អ្នកប្រុស!"មីនយូរនិយាយខ្ទប់មាត់ ធ្វើដូចជាគ្មានរឿងអី
"យកលុយអោយតួសម្ដែងទៅ"
"បាទ!នេះលុយ សម្រាប់នាង"
"តោះ!"
"យើងនឹងប្ដឹងចាប់ពួកឯងដាក់គុក"
"ហឹម?ប្ដឹង?នេះនាងចង់ប្ដឹងពីអី?"ជុងហ្គុកនិយាយសម្លឹងមុខនាង
"ឯងចាប់រំលោភយើង"
"ហាសហា"មីនយូសើច ព្រោះអស់សំណើចពេក
"ប្ដឹងទៅ យើងនឹងបានយកភស្តុតាងនាងដាក់ថ្នាំយើងនិងថេហ្យុងអោយតុលាការមើល"ជុងហ្គុកនិយាយ ព្រោះនាយបានរកឃើញគ្រប់យ៉ាងអស់ហើយ
"យ៉ាងណាក៏ដោយ យើងបានផ្ញើរវីដេអូអោយថេហ្យុងហើយ គេបានមើលហើយក៏ព្រមបែកគ្នាជាមួយឯងដែរ"
"ពិតមែនហេស?"ជុងហ្គុកនិយាយធ្វើមុខភិតភ័យបន្តិច នាងក៏ចាប់ផ្ដើមញញឹមអារម្មណ៍ល្អឡើងវិញ
"មីនយូ បង្ហោះវីដេអូទៅ"
"បាទ! បង្ហោះឥឡូវមែនទេអ្នកប្រុស?"
"បង្ហោះទៅ ចាំកាលទៀត បើថេហ្យុងសុំបែកគ្នាជាមួយយើងរួចទៅហើយ យើងក៏គ្មានអីត្រូវខ្វល់ខ្វាយទៀត ម្យ៉ាងទៀតយើងក៏ចង់ដឹងមើលថា ការដែលព័ត៌មានជាមួយអតីតកញ្ញាឯងអ៊ីតាលីកនៀកវាល្បីក្ដូងក្ដាំងខ្លាំងប៉ុណ្ណា?"ជុងហ្គុកនិយាយ សម្លឹងមើលនាង ជីវៈប្រវត្តិនាងនាយស៊ើបមើលរួចអស់ហើយ នាយថែមទាំងបានដឹងថា កាលដែលនាងមកកូរ៉េគឺដើម្បីរត់គេចនោះទេ
"អត់ទេ"Emylaចាប់ផ្ដើមស្លន់ស្លោរ រឿងអតីតនាងមិនខ្វល់នោះទេប៉ុន្តែរឿងអនាគត? បើមនុស្សដែលនាងរត់គេចបានឃើញវីដេអូនាងនៅទីនេះច្បាស់ជាចាប់នាងទៅវិញមិនខាន ទេនាងមិនទៅនៅនរកទៀតទេ
"មីនយូ!"
"បាទ!"
"អត់ទេ ខ្ញុំសុំអង្វរ កុំបង្ហោះវាអីខ្ញុំសុំអង្វរ លោកជុង អោយខ្ញុំធ្វើអីក៏បានដែរ ខ្ញុំសុំតែកុំបង្ហោះវាអី ណាខ្ញុំសុំអង្វរណា.."
"ហឹស!"
"ខ្ញុំសុំអង្វរលោកជុង អោយខ្ញុំទៅបកស្រាយប្រាប់ថេហ្យុងក៏បានដែរ"
"គ្មានប្រយោជន៍ទេ គេសុំបែកខ្ញុំហើយ"
"អត់ទេ ខ្ញុំគ្រាន់តែកុហកលោកប៉ុណ្ណោះ ខ្ញុំសុំទោស អោយខ្ញុំធ្វើអីក៏បានដែរ"នាងលើដៃសំពះ ពិតជាមិនអាចអោយវីដេអូនោះបង្ហោះចេញទៅមែន
"ចាកចេញពីថេហ្យុង ចេញពីប្រទេសកូរ៉េរបស់ខ្ញុំឥឡូវនេះ"ជុងហ្គុករៀបនឹងបែរខ្លួនចេញទៅ
"ហេតុអី?ហេតុអីលោកស្រលាញ់ថេហ្យុងយ៉ាងនេះ គេគ្មានអី្វល្អនោះទេ"
"គេគ្រាន់តែចង់បោកប្រាស់លោកប៉ុណ្ណោះ ខ្ញុំប្រាប់លោកការពិតទៅចុះ រឿងនៅក្នុងរីសតនោះគឺជារឿងពិត ថេហ្យុងជាមួយប្អូនលោកធ្លាប់ជាសង្សានឹងគ្នា ពេលបែកគ្នាថេហ្យុងគ្រាន់តែចង់យកលោកបញ្ឈឺរប្អូនលោក និងបោកយកគ្រប់យ៉ាងពីលោក ដើម្បីសងសឹង វាជាគំនិតរបស់ខ្ញុំ គឺខ្ញុំប្រាប់គេអោយរៀបការជាមួយលោក"
"រឿងរបស់នាង គឺត្រូវចាកចេញពីប្រពន្ធខ្ញុំ ចេញឥឡូវនេះ កុំអោយខ្ញុំឃើញមុខទៀតអោយសោះ មិនអញ្ចឹងនាងច្បាស់ជាត្រូវធ្ងន់ជាងអាម្នាក់នៅអ៊ីតាលនោះទៀតមិនខាន"ជុងហ្គុកងាកមកនិយាយច្បាស់ៗ មិនក្រឡាស់ពាក្យសម្ដីមួយម៉ាត់ណាឡើយ
"បាន"
"ល្អ ចាំពាក្យនាយអោយច្បាស់"នាយនិយាយរួចទើបបើកទ្វាចេញទៅស្រាប់តែវាក់អើដែលថេហ្យុងនៅពីមុខ នាយក៏ដើរចៀសគេចេញទៅ មីនយូដើរមកតាមក្រោយ អោនគោរពថេហ្យុងបន្តិចមុននឹងចាកចេញទៅ
"កុំគិតថាមានអ្នកជួយឯងអាចធ្វើបានគ្រប់យ៉ាង"
"យើងមិនដែលអាងមនុស្សនៅពីក្រោយខ្នងទេEmyla"
"ល្អ យើងចាំមើល"នាងប្រុងនឹងតទៀតតែជុងហ្គុកងាកមកហើយ នាយដើរចូលមកចាប់ដៃថេហ្យុងទៅជាមួយ
"ខ្ញុំបរាជ័យហើយ"នាងវាយទូរស័ព្ទធ្វើសារទៅនរណាម្នាក់ មើលទៅនាងដូចមិនចង់ចប់នោះឡើយ ដូច្នេះហើយទើបមានអ្នកធ្វើអោយចប់
"ប៉ា!"Emylaស្រឡាំងកាំងពេលឃើញប៉ានាងនៅឈរមុខផ្ទះ
"ត្រឡប់ទៅផ្ទះ"
"អត់ទេ ខ្ញុំមិនទៅចុះនរកទៀតទេ"
"ថាទៅផ្ទះ"
"អត់ទេ.."
"ផាច់!ឯងទៅឬមិនទៅ"នាងបានត្រឹមក្រហាយច្រមុះរកយំ ពេលទៅវិញច្បាស់ជាជួយអាម្នាក់នោះទៀតហើយ

To be continues....

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now