抖阴社区

?????9:????????????????????????????????

2.9K 170 8
                                    

4ខែកន្លងផុតទៅ....

ពេលវេលាមិនរង់ចាំអ្នកណាប្រៀបដូចជាស្នេហាដែលនិរាសបែកបាក់គ្នាហើយរមែងតែងរលាយមនោសញ្ចតនាទៅតាមខ្យល់អាកាសយ៉ាងចឹង។ រយៈពេល4ខែកន្លងទៅនេះ ថេហ្យុងពិតជារវល់ខ្លាំងណាស់ មុខរបររកស៊ីរបស់គេក៏កាក់កបជាមុន ការងារនៅការដ្ឋានចេញចូលសឹងរាល់ថ្ងៃ មិនបាច់និយាយពីឃ្លាំងទំនិញអីទេដឹងតែគ្មានរបស់សល់ហើយពេលខ្លះ ទំនិញលក់ចេញទិញចូលឥតដាច់ ថ្នាក់គេគ្មានពេលគ្រប់គ្រាន់នឹងទៅប្រម៉ូតផ្សាយផលិតផលផង ប៉ុន្តែមនុស្សថេហ្យុងចង់បានលុយណាស់ ចឹងហើយទោះបីជារវល់ខ្លាំងប៉ុណ្ណាក៏គេនៅតែអាចឆ្លៀតពេលទទួលផលិតផលប្រម៉ូតផ្សាយអោយអតិថិជនទាល់តែបាន ។
និយាយអីចឹងថ្ងៃនេះក៏ដូចគ្នា ម៉ោង6ជាងទៅហើយ ថេហ្យុងនៅតែមិនទាន់ចូលផ្ទះទៀត គេបើកឡានមកភោជនីយដ្ឋានប្រពៃណីមួយកន្លែងដើម្បីជួបភ្ញៀវនិយាយពីរឿងការងារគូរប្លង់របស់គេ ប៉ុន្តែមិនទាន់ទាំងបានចូលផងក៏មានរឿងកើតឡើងទៅហើយ៖
"អាល្អិតឯងគឺគីមថេហ្យុងហេស?"
"គីមថេហ្យុងណា..មិនស្គាល់ទេ ថយចេញ"ថេហ្យុងឃើញគ្នាគេមានច្រើននាក់ថែមទាំងមានឡានបើកទ្វាចាំទៀត ចេតនាមិនស្រួលបែបនេះគេក៏ឆ្លើយបង្ខុសរកផ្លូវរត់ តែមិនទាន់ទាំងបានទៅផងគ្នាវាម្នាក់ក៏ចូលមកកញ្ឆក់ដៃគេចាប់ជាប់
"ទៅជាមួយយើងតាមសម្រួល ឬចង់អោយយើងប្រើកម្លាំងបាយ"នាយម្នាក់នោះស្រែកសម្លុតពេលថេហ្យុងរើរមិនព្រមអោយចាប់
"ទៅណា មិនទៅទេ លែងយើង លែងយើងទៅ ជួយផងអ្នកក៏បានដែរជួយខ្ញុំផង លែងយើង...អាយ (ឌិប!) ព្រុស!!"រាងកាយថេហ្យុងត្រូវបានមីនយូចាប់ក្រវាត់ទៅម្ខាងដួលទៅលើឥដ្ឋស្របពេលដែលនាយលើកជើងរវែទាត់ចំកញ្ចឹងករបុរសដែលបានចាប់ចំរឹតគេនោះអោយដួលទៅលើដីសន្លប់ភ្លាមៗបន្ថែមដោយពាក្យចម្អកឡកឡើយថា..
"យ៉ាងម៉េច អាងគ្នាច្រើនចង់ធ្វើបាបក្មេងហេស"មីនយូសង្រ្កឺតធ្មេញ គេពិតជាស្អប់ទង្វើរបែបនេះណាស់
"ឯងកុំចេះដឹងរឿងរបស់យើង"
"បើយើងចង់ចេះវាយ៉ាងម៉េច"
"ហៃយ៉ា..ប្រហើនមិនស្គាល់ងាប់ ឯងដឹងថាយើងជាអ្នកណាគេទេហេស "
"យើងដឹងថាយើងជាជីតារបស់ឯង"
"ឯង-"
"បើខ្លាំងចូលមក"មីនយូពត់ដៃពត់ជើងហើយបក់ដៃហៅគេចូលថែមទាំងញាក់ចិញ្ចើមឌឺដាក់ទៀត ក្នុងនាមជាអង្គរក្សទទួលការហ្វឹកហាត់ត្រឹមត្រូវនាយមិនញញើតនឹងពួកក្មេងស្ទាវបាតសង្គមអស់នេះឡើយ
"លោក!មិនអីទេហេស"ជុងហ្គុកចូលមកដល់ ឈោងដៃអោយថេហ្យុងតោងក្រោកឈរឡើង
"មិនអីទេ អរគុណហើយ"ថេហ្យុងងើបឈរបោសដៃតិចៗ ហើយងាកទៅកន្លែងវៃគ្នា ស្មានមិនដល់តែមួយភ្លែតសោះមីនយូវៃពួកនោះសន្លប់ខ្មូរមុខគ្រប់គ្នា
"អ្នកប្រុស រួចហើយ ត្រូវការ...អូ!អាល្អិតឯងមិនអីទេហេស"
"ខ្ញុំមិនអីទេ អរគុណលោកណាស់"ថេហុ្យងនិយាយហើយឱនគោរពមីនយូ តែគេរាដៃមិនអោយធ្វើ
"អត់ទេ កុំអរគុណខ្ញុំអី អរគុណអ្នកប្រុសខ្ញុំវិញទៅគាត់ជាអ្នកអោយខ្ញុំមកជួយលោកទេ"
"អូ!បើចឹងខ្ញុំអរគុណលោកហើយ លោក..."
"ជុងហ្គុក! ចន ជុងហ្គុក"
"បាទ!អរគុណលោកចន ខ្ញុំគីមថេហ្យុង"
"អូ!បាទ សួស្តី! ថេហ្យុង ខ្ញុំអាចហៅបែបនេះបានទេ"
"បាទ!បានមិនអីទេ"ថេហ្យុងនិយាយហើយញញឹម ជុងហ្គុកក៏ញញឹមដូចគ្នា
"អ្នកប្រុស! ពួកក្មេងស្ទេវអស់នេះអោយធ្វើយ៉ាងម៉េច"
"មានធ្វើយ៉ាងម៉េច ចាប់អោយប៉ូលីសនឹងហើយ មីនយូឯងចាត់ការទៅ"
"អឺ..មិនអីទេចាំលោកខ្ញុំប្ដឹងសន្តិសុខក្នុងហាងក៏បាន មិនហ៊ានរំខានលោកច្រើនទេ"
"មិនបាច់ក្រែងចិត្តទេ អ្នកប្រុសខ្ញុំជាមនុស្សចូលចិត្តជួយគេ បើមិនបានជួយលោកទេ ច្បាស់ជាគេងមិនលក់មិនខាន"
"មីនយូ..."
"ហិហិ អ្នកប្រុស.."មីនយូសើចហើយដើរចេញទៅ ជុងហ្គុកបានត្រឹមក្រវីក្បាលហួសចិត្តប៉ុណ្ណោះ មានកូនចៅមួយយាយពីថាប៉ិញ៉ោះ
"ខ្ញុំរំខានលោកហើយ"
"មិនអីទេ"

ចំណាយពេលមិនដល់កន្លះម៉ោងផងប៉ូលីសបានមកដល់ ថេហ្យុងក៏ទៅដោះស្រាយនិងដាក់ពាក្យបណ្ដឹងផ្សេងៗ ចំណែកជុងហ្គុកក៏ទៅតាមដែរព្រោះតែជាសាក្សីក្នុងហេតុការណ៍ស្រាប់ ទម្រាំចប់សព្វគ្រប់ ម៉ោងជាង8 យប់ទៅហើយ នាយក៏បានខលទៅ cancel ណាត់មិត្តនាយរួចហើយដែរក៏ទទួលដំណឹងថាស្ថាបត្យករធ្វើប្លង់អោយនាយនោះក៏មានធុរ:សំខាន់មិនបានមកដូចគ្នាចៃដន្យណាស់
"ថេហ្យុង!"អ្នកស្រីគីមរត់មកពីចំងាយឮថាកូននៅប៉ុសប៉ូលីស គាត់ភ័យតាំងពីនៅផ្ទះស្មានតែកើតរឿងអីធ្ងន់ធ្ងរ
"ម៉ាក់.."
"មានកើតអីត្រង់ណាទេកូន មើលរបួសកន្លែងណាម៉ាក់មើលបន្តិច"អ្នកស្រីរត់ចូលមកបង្វិលថេហ្យុងមើលតែម្ដង មិនចាំអោយគេឆ្លើយសិនទាន់
"ម៉ាក់ខ្ញុំអត់អីទេ"ទាល់តែបែបនេះទើបគាត់ស្ងប់ចិត្តបន្តិច
"កើតរឿងអីឡើងហាកូន?"
"គឺ..មានគេចាប់ចំរឹតខ្ញុំ តែមិនអីទេមានអ្នកមកជួយកូនតើ"
"អ្នកណាគេ"
"គេគឺ..អាវ?ទៅណាហើយ"ថេហ្យុងថាងាកមកណែនាំជុងហ្គុកតែស្រាប់តែបាត់មនុស្ស ប្រហែលនាយប្រញាប់ទៅវិញហើយមិញនេះនៅនិយាយគ្នាសោះ
"គេមិននៅទេ ចាំថ្ងៃក្រោយចុះ ប៉ុន្តែកូនឯងទៅវិញ ប៉ាកូនច្បាស់ជាបារម្ភណាស់ហើយបើដឹងរឿងនេះ"
"អ្នកម៉ាក់កុំអោយគាត់ដឹងអី"
"ថ្ងៃក្រោយកុំទៅណាមកណាយប់ព្រលប់ម្នាក់ឯងទៀតណា មនុស្សសម័យនេះអត់គំនិតរកស៊ីចង់មានផ្លូវកាត់មានច្រើនណាស់"
"បាទថ្ងៃក្រោយកូននឹងប្រយ័ត្ន"ថេហ្យុងនិយាយជាមួយម៉ាក់គេបណ្ដើរគ្នាចេញទៅ មិនបានចាប់អារម្មណ៍មានមនុស្សកំពុងតាមមើលនោះទេ
"អ្នកប្រុសអូសខ្ញុំចេញមកធ្វើអី"
"ក៏..មិនចង់រំខានពេលវេលាគ្រួសារគេហ្នឹងហើយ"
"អ្នកប្រុសមិនដឹងទេហេស នេះគឺពេលវេលាល្អទទួលគុណសម្បត្តិពីម៉ាក់ក្មេកណា"
"ឯងនិយាយអី"
"ហៃយ៉ា...អ្នកប្រុស ខ្ញុំដឹងអ្នកប្រុសកំពុងសប្បាយចិត្ត ទទួលស្គាល់ទៅថាអ្នកប្រុសស្រលាញ់គេ"
"អត់ទេ ឯងកុំចេះតែថា.."
"អ្នកប្រុសអាយុ28ឆ្នាំហើយ មានស្នេហាក៏មិនចម្លែកដែរ"
"មីនយូ..ឈប់និយាយប្រយត្ន័យើងវៃឯងណា"
"អ្នកប្រុសខ្ញុំអើយឆ្លាត ក្លាហានគ្រប់រឿង បែរជាកំសាក់នឹងរឿងសារភាពស្នេហ៍ទៅវិញមិនយល់ទេ"មីនយូ ក្រវីក្បាលហើយដើរទៅតាមនាយ មិនមែនចេះតែនិយាយតែផ្ដាសនោះទេ នាយតាមសង្កេតមើលច្រើនដងហើយ ជុងហ្គុកអោយតែឮឈ្មោះថេហ្យុងមិនថាកន្លែងណាទីណាក៏ដោយដឹងតែប្រតិកម្មមុនគេហើយ ពិសេសក្រសែភ្នែកល្ងាចមិញនេះមិនបាច់ប្រាប់ក៏ទាយដឹង បើវាផ្អែមស្រទន់ថ្នាក់ហ្នឹង មិនចឹង?

To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now