抖阴社区

?????56:?????????????????????????????????

1.8K 129 21
                                    

.     រយ:ពេលច្រើនថ្ងៃកន្លងផុតទៅហើយ តាំងពីថ្ងៃដែលនាយទៅរកថេហ្យុងនៅយប់នោះមក នាយតែងមករកគេជារៀងរាល់ថ្ងៃនៅកន្លែងការងារ មានទាំងរបស់ជាប់ដៃដូចជាតាមយកចិត្ត ដូចកាលពីជុងហ្គុកតាមស្រលាញ់ថេហ្យុងដំបូងអញ្ចឹង ទោះមិនត្រូវបានការស្វាគមន៍ក៏មិនរុញរា ម្នាក់នោះគឺជាចនជុនស៊ូនោះឯង។ នាយមករាល់ថ្ងៃទោះថេហ្យុងជេរស្ដីដេញទៅវិញយ៉ាងណាក៏ដោយ
តុតុ!
ឮសម្លេងគោះទ្វា ថេហ្យុងអនុញ្ញាតអោយចូល ស្មានតែជាអ៊ុនជី តាមពិតជាជុនស៊ូ គេក៏ធ្វើមិនដឹង ចាត់ទុកថានាយដូចមនុស្សអត់រូបរាងអញ្ចឹង
"មានការអី?"ថេហ្យុងនិយាយធ្វើមុខធុញរបៀបដូចមិនចង់និយាយរកអីបែបហ្នឹង
"បងមករកអូន..នេះបងឈាងចូលទិញមកអោយ cream cheese cakeរបស់ដែលអូនចូលចិត្ត"
"ហេឡូ!អ៊ុនជី ចូលមកក្នុងបន្តិច" មិនថានាយនិយាយអីថេហ្យុងខ្ជិលយកត្រចៀកស្ដាប់បន្តទៀត គេចុចទូរសព្ទ័ខលទៅលេខាយកឯកសារមកអោយ
"បន្តិចទៀត ឯងមានណាត់ជាមួយដៃគូរភាគី"
"បន្តិចទៀត?"
"អឺ..យើងបានបញ្ជាក់ប្រាប់ឯងរួចហើយ នេះកុំប្រាប់ថាឯងភ្លេច?"
"អា~មែនហើយយើងភ្លេច នេះជិតដល់ម៉ោងហើយ"
"មួយនេះ..យើងរៀបចំរួចហើយ"
"អរគុណឯងហើយ ផ្ញើរការិយាល័យផង"
"អឹម.."ថេហ្យុងបើកទ្វាចេញទៅ នាយជុនស៊ូក៏រត់ដេញតាមត្រឹកៗដូច**ពីក្រោយ
"អ៊ុនជី..ខ្ញុំអោយ"ជុនស៊ូ ហុចរបស់ថេហ្យុងមិនយកអោយទៅនាងរួចហើយរត់តាមថេហ្យុងបន្តទៀត
.      ពួកគេដើរកាត់ជណ្ដើរយន្តធំមួយដែលមានរាងក្រាស់ជុងហ្គុកនៅខាងក្នុង គឺវាជាពេលរសៀលនាយត្រូវមករកថេហ្យុងនោះ។ ពេលក្រឡេកភ្នែកចេញនាយបានឃើញថេហ្យុងដើរចូលជណ្ដើរយន្តជាមួយអ្នកណាមិនដឹង មុខស្រដៀងៗ?
.      ការពិតជុងហ្គុកតែងតែតាមទាន់រាល់ដង ពេលដែលពួកគេនៅជាមួយគ្នា នាយក៏ធ្លាប់សួរថេហ្យុងដែរថាម្នាក់ហ្នឹងជាជុនស៊ូមែនឬអត់តែគេប្រាប់ថាមិនដឹង មិនដឹងយ៉ាងម៉េចបើឃើញនៅជាមួយគ្នារហូតអញ្ចឹង? ពេលសួរដេញទៅថាមានការងារ ម្នាក់ថាមាន ម្នាក់ថាអត់ ដល់ជុងហ្គុកអ្នកនៅកណ្ដាលមានតែពិបាកចិត្តទៅតាមហ្នឹង ព្រោះមានអារម្មណ៍ថា2នាក់ហ្នឹងធ្វើខ្លួនលាក់លាមនាយយ៉ាងម៉េចមិនដឹង។
"អ៊ុនជី!"ជុងហ្គុកដើរចូលទៅក្នុងការិយាល័យ យ៉ាងណាក៏នាយមិនអាចអាកាត់តែខ្លួនឯងបានដែរ
"ថេហ្យុង ទៅក្រៅមានការងារ"
"ជាមួយអ្នកណា? ខ្ញុំចង់សួចថា មិនឮគេនិយាយប្រាប់មកខ្ញុំ"
"អរ..ជាមួយលោកលី..គាត់ជាដៃគូរភាគីរបស់ថេហ្យុង"
"បាទ! ចុះខ្ញុំឃើញគេទៅជាមួយអ្នកណា?"
"ហឹម?"នាងធ្វើមិខឆ្ងល់ហាកមិនយល់សំណួរ
"ប្រហែលជាខ្ញុំមើលច្រឡំសុំទោស"ជុងហ្គុកដើរចេញមកវិញ ទាញទូរស័ព្ទឃើញថេហ្យុងផ្ញើរសារមកនាយ ដំបូងនាយថាទៅផ្សារទិញម្ហូប ប៉ុន្តែត្រូវបានមីនជីខលហៅទៅជួប ឱកាសល្អ នាយក៏យល់ព្រមទៅ ។ ចំណែកថេហ្យុងពេលទៅដល់ភោជនីយដ្ឋាន ចៃដន្យជាភោជនីយដ្ឋានតែមួយជាមួយជុងហ្គុកទៀត តែគេមិនចាប់អារម្មណ៍ដឹង ពេលទៅដល់ក៏ចូលទៅតុរួមជាមួយក្រុមការងារ ចំណែកឯជុនស៊ូនៅអង្គុយក្បែរខាង(តុផ្សេងនិងឆ្ងាយពីគ្នា) បន្ទាប់ពីនិយាយរួច លោកលីក៏ត្រឡប់ទៅវិញ សល់តែមនុស្សជិតស្និតជាមួយគ្នា
"វានឹងល្អ បើសិនជាឯងឆាប់បើកក្រុមហ៊ុនវាយលុកទីផ្សារក្នុងពេលនេះ"
"យើងមិនដឹងទៅរួចឬអត់ផងហ្នឹង សំខាន់រឿងពេលវេលាតែម្ដង បទពិសោមួយទៀត យើងគ្មានក្រាស់ក្រែលប៉ុន្មានដែរ"
"យ៉ាងណាក៏ឯងធ្លាប់ធ្វើការនៅប៉ារើសច្រើនឆ្នាំដែរ មិនចឹង? យើងថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ"
"និយាយត្រង់ចុះ..អ៉ិនស៊ូ រាល់ថ្ងៃនេះយើងមានតែការិយាល័យមួយចែកពេលមិនចង់ត្រង់ជុំផង ជុងហ្គុករអ៊ូរាល់ថ្ងៃ ថាយើងគ្មានពេលអោយគាត់ អ្នកណាទៅដឹង ការងារយើងច្រើនកន្លែងបែបហ្នឹង បើបើកក្រុមហ៊ុនទៀតគឺកាន់តែរវល់ហើយ យើងខ្លាចប្ដីទ្រាំមិនបានលែងក្បាលចោល ហាសហា" ថេហ្យុងនិយាយរៀបលេងសើច ជុងហ្គុកមិនដែលរអ៊ូដាក់គេរឿងការងារទេ តែគេក៏ក្រែងចិត្តនាយដែរ ម្ងៃៗគឺព្រលឹមបាត់ព្រលប់ចូលបើនាយមិនមករក ពួកគេមិនបានជួយគ្នាទេដល់យប់
"ឯងមិនចង់គិតគូរទេហេស រៀបការជាងមួយឆ្នាំហើយ ពូមីងប្រហែលជាចង់បានចៅពរណាស់ហើយ"
"រឿងនេះពួកយើងកំពុងពិភាក្សាគ្នា"
"ពិតមែន?ចុះបានការណ៍យ៉ាងម៉េច? បែបវិទ្យាសាស្រ្តឬធម្មជាតិ?"នាងសួរទាំងទឹកមុខអររំភើប ស្លន់ជាងថេហ្យុងទៀត
"ហៃយ៉ា..ឯងនេះ គឺបែបវិទ្យាសាស្រ្តហើយ យើងមិនមែនស្រីធម្មជាតិម៉េចនឹងកើត"
"វិទ្យាសាស្ត្រក៏ល្អ ប្ដីឯងមានលុយច្រើន យកភ្លោះតែម្ដងទៅស្រួល"
"មិនស្រួលទេ.."ថេហ្យុងធ្វើមុខអៀន យ៉ាងម៉េចចេះ?ឬមកពីគេឧស្សាហ៍ឮជុងហ្គុកនិយាយពីកូនពេកទេដឹង
"យើងគិតទៅប្រាប់ពូមីងសិន បន្តិចទៀតគ្រួសារគីមថែមសមាជិក មួយ ពីរ ឬក៏បីនាក់ទៀតហើយ ហាសហា"
"អ៊ិនស៊ូ!"ថេហ្យុងស្រែកអោយនាងរបៀបអៀនពេលនាងញ៉ោះគេ។ ពួកគេនៅនិយាយបន្តិចទៀតទើបបំបែបគ្នា
"ថេយ៍.!និយាយគ្នាសិន"ក្រោយពេលថេហ្យុងក្រោកចេញនាយក៏ស្រវារត់មកតាមគេទៀត ចង់យ៉ាងម៉េច?
"ស្អីរបស់លោក លែងខ្ញុំ!"ពេលនាយចាប់ដៃគេអោយឈប់ គេក៏ក្រលាស់វាចេញ
"ដែលអូននិយាយមុននេះ បានន័យថាម៉េច? អូនមានកូនបានយ៉ាងម៉េច?"
"ឆ្គួតទេហេស នរណាប្រាប់លោក"ថេហ្យុងហួសចិត្ត រឿងធ្វើយ៉ាងម៉េចបានមានកូន? ជារឿងប្ដីប្រពន្ធតើ អ្នកណាឆ្គួតនិយាយប្រាប់អ្នកដទៃ ថែមទាំងជាទីសាធារណ:ទៀត
"អូននិយាយរឿងមានកូនដើម្បីបញ្ឈឺរចិត្តបងមែនទេ ដែលអូនប្រឹងនិយាយព្រោះឃើញបងនៅទីនោះមែនទេ?"
"កាន់តែឆ្គួតទៅហើយ"ថេហ្យុងក្រវីក្បាលរៀបដើរចេញតែ
"ថេហ្យុង! និយាយគ្នាសិន!"នាយទាញគេមកវិញ
"លោកចង់បានអី និយាយស្អីទៀត? "ថេហ្យុងធ្វើមុខធុញ ពិតជាធុញពិតមែនហើយ
"និយាយមកថាអូនធ្វើដើម្បីបញ្ឈឺរបង-"
"មែនហើយ"ថេហ្យុងស្រែកកាត់នាយ ឮល្មមដែរមុននឹងនិយាយបន្តទៀត
"ខ្ញុំបញ្ឈឺរលោក អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើសព្វថ្ងៃនេះដោយតែចង់អោយលោកឈឺចាប់សោកស្ដាយដូចអ្វីដែរខ្ញុំធ្លាប់មាន យ៉ាងម៉េច ចម្លើយប៉ុណ្ណឹងសមចិត្តលោកហើយមែន បើសមចិត្តហើយ កុំមកតាមខ្ញុំបន្តទៀត..អុ!ជុង!"ថេហ្យុងបែរមកវិញទុកជំហា៊ន ស្រឡាំងកាំងនឹងវត្តមានជុងហ្គុកដែលឈរនៅពីក្រោយគេ ច្រងោៗតើនាយបានឮគេនិយាយទាំងអស់ឬអត់ នាយព្រមអោយគេបកស្រាយឬអត់
"អូន..."ថេហ្យុងមិនដឹងនិយាយអ្វីពេលដែលនាយសម្លឹងមើលមកគេ មិនឈប់បែបហ្នឹង
"អូនមានការងារជាមួយជុនស៊ូហ៎"សម្លេងរបស់នាយនៅនឹងធម្មតាដដែល បញ្ជាក់ថាមិនបានឮអ្វីដែលគេនិយាយមិញនេះទេ
"អត់មានទេ"ថេហ្យុងហាក់សប្បាយចិត្តឡើងវិញមុននឹងចូលទៅរកនាយ
"ជុនស៊ូ!នេះឯងមកប៊ូសានតាំងពីកាល លោកប៉ាយ៉ាងម៉េចហើយ?"នាយក្រាស់សួរប៉ុន្តែនាយមិនឆ្លើយ
"មួយរយៈនេះមិនបានខលទៅលេងគាត់សោះឯង-/ជុង!"ថេហ្យុងចូលទៅដល់កាត់សម្ដីនាយ
"បងដឹងថាអូនមកទីនេះហ៎?"
"អត់ទេ បងមានការជាមួយមីនជី ចុះអូនមានការអីនៅទីនេះ"
"អូនប្រាប់បងរួចហើយ"
"អឹម..ចុះ..?"
"ជុងហ្អា៎..ពួកយើងរកអីញ៉ាំទៅអូនឃ្លានហើយ" ថេហ្យុងនិយាយកាត់នាយមិនព្រមអោយនិយាយរកប្អូនសោះ
"អូនចង់ញ៉ាំអីពួកយើងទៅជាន់លើទៅ"(នៅទីនោះ ជាន់ក្រោមជាភោជនីយដ្ឋាន ជាន់លើជាផ្សារទំនើប)
"អូនចង់ញ៉ាំប៊ីហ្គី"
"មិនបាន មិនអោយអូនញ៉ាំ fast foodទេ"
"ជុង!"ថេហ្យុងធ្វើមុខងរដាក់នាយ នៅចូលទៅអោបធ្វើឫកដូចកូនក្មេងទៀត
"ពេទ្យថាយ៉ាងម៉េច អូនមានចាំទេ?"
"មិនចាំទេ មិនឮអីទេ"
"ញ៉ាំមិនបានទេ អូនមិនខ្លាចធាត់ទេ"
"អត់.."
"ញ៉ាំអីផ្សេងទៅបងទិញអោយ"
"ញ៉ាំបង្អែមទៅ"ជុងហ្គុកបន្តព្រោះឃើញគេមុខស្អុយមិនព្រមនិយាយរកនាយ
"តោះ.."ថេហ្យុងញញឹមធ្វើមុខស្ញេចៗអូសដៃនាយចូលតូបគេលក់។ ការពិតពួកគេដើរចេញមកឆ្ងាយហើយ ប៉ុន្តែមនុស្សអច្ឆរិយៈពីរនាក់នោះនៅតែតាមមើល
"ខ្ញុំបានប្រាប់លោកហើយ ថាអោយប្រញាប់តែលោកមិនស្ដាប់ខ្ញុំ"
"ការពិតគេបានឃើញទាំងអស់គ្រាន់តែធ្វើមិនឮ"ស្នាមញញឹមរបស់នាយជុនស៊ូបានរីកឡើងនៅពេលឃើញនឹកឃើញពីអ្វីមួយឡើង
"ហឹស!"

SKIP

.       ថ្ងៃថ្មីឈានចូលមកដល់ ដូចរាល់ដងថេហ្យុងតែងតែឈាងចូលមើលរីស៊តជុងហ្គុក ថ្ងៃនេះមានអ្វីជាច្រើនដែលត្រូវត្រួតពិនិត្យមើល ដឹងស្រាប់ហើយថាការដ្ឋានជិតសាងសងហើយបែបនេះត្រូវតែតេស្ដគុណភាពអោយបានញឹកញាប់ គេត្រូវមើលទាំងពីដាន គុណភាពប្រពន្ធ័ទឹកភ្លើង សម្លេង និងដីរគរ័ផ្សេងៗទៀត ។ ទាល់តែពេលរសៀលទើបគេត្រឡប់ទៅផ្ទះវិញ ល្ងាចនេះជុងហ្គុកនិយាយថាមិនបានមកទេ នាយត្រូវទៅមើលគេរៀបឆាកសមសម្ដែងបង្ហាញម៉ូតទៀត ដូច្នេះគេត្រូវត្រឡប់ទៅវិញខ្លួនឯង ពេលដើរមកដល់ឡាន ស្រាប់តែមានអារម្មណ៍ថាវិលមុខរកដួល ជំងឺគេរាល់ដងមិនធ្ងន់ធ្ងរអញ្ចឹងដែរ ប៉ុន្តែម៉េចក៏លើកនេះវិលមុខខ្លាំងម្ល៉េះ ទ្រាំមិនបានថេហ្យុងក៏ចូលទៅគេងក្នុងឡាន មិនបានទាំងបិទជិតទ្វាផង
"ល្អណាស់!"នារីដ៏ស្រស់ស្អាត Emyla ឈរញញឹមមើលសភាពថេហ្យុងពីចំងាយ ខំរកឧបាយដាក់ថ្នាំថេហ្យុងបន្តិចម្ដងរាល់ថ្ងៃ ពេលនេះសម្រេចហើយ តើនាងចង់ធ្វើអ្វីបន្តទៀត ?

To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now