抖阴社区

?????66:???????????????????

2.7K 152 7
                                    

( ច្បាប់កែសម្រួលឡើងវិញ )

.     អំឡុងពេលដឹងខ្លួនឡើងវិញ ជុងហ្គុកបានសួរដំណឹងអំពីប្អូនប្រុសនាយដែរ គ្រប់គ្នានិយាយថា នាយបានសារភាពកំហុសនឹងយល់ព្រមទទួលទោស នាយចង់ទៅមើលគេដែរ ប៉ុន្តែគ្រប់គ្នាចង់អោយនាយសម្រាកអោយបានច្រើនវិញ រឿងការងារជីនចូលខ្លួនមកជំនួសកន្លែងខ្លះ ចំណែករីស៊តត្រូវចាំអោយនាយត្រឡប់មកជាស្រួលបួលវិញទើបបើកដំណើរការ។
"អូនសម្លាញ់!"សម្លេងជុងហ្គុកលាន់ឮរំពងពេញបន្ទប់ពេទ្យតាមហៅថេហ្យុង មុននេះនាយគ្រាន់តែលរលេងអត់និយាយរកគេបន្តិចសោះ គេក៏អន់ចិត្តខឹងអត់និយាយរកនាយវិញទុកអោយនាយតាមលួងតាមហៅអស់មួយព្រឹកធំ មកដល់ពេលនេះហើយនៅអត់ព្រមមាត់ករតបតរកនាយទៀត តែគេក៏អត់ទុកនាយចោលដែរគ្រាន់តែអត់ហាស្ដីនិយាយអីប៉ុណ្ណឹង
"មកណេះតិចមើល"នាយបក់ដែរហៅគេក៏មកអង្គុយកក្បែរ តែអោនមុខចុះ
"កើតអី?ខឹងប្ដីហ៎...?"នាយសួររបៀបចំអន់លេងសើច តែថេហ្យុងក្រវីក្បាល
"ចឹងកើតអី?"នាយផ្ងើយមុខគេឡើង ចង់សើចបន្តិចពេលឃើញមុខគេរលីងរលោងរកយំ
"សុំទោស"
"ហាស៎!"នាយសួរបញ្ជាក់ព្រោះគេហើបមាត់ម្ហបៗនិយាយតិចៗនាយស្ទើរស្ដាប់មិនឮ
"សុំទោស! មកពីអូនមិនល្អ អូនសុំទោស"
"សុំទោស?រឿងអីគេ?"
"គឺអូន អូនបានបង្ខំបងទើបធ្វើអោយបងឈឺ៊ ពេលនោះអូនគួរតែមើលថែបងអោយល្អ អូនគួរតែខ្វល់ខ្វាយពីបងច្រើនជាងនេះ អត់ទេអូនគួរតែទុកអោយពេលដំណើរការទៅខ្លួនឯង អូនខុសខ្លួនឯង អូនបង្ខំបងគ្រប់យ៉ាងទាល់តែបងឈឺ"
"បានហើយ អូនធ្វើបានល្អបំផុតហើយ មិនអីទេ"នាយលួងគេ តែគេរឹតតែយំខ្លាំងជាងមុនដដែល
"អត់ទេ អូនធ្វើអោយទឹកកំពប់លើបង អូនធ្វើអោយបងប៊ិសកាត់ជើងចោលដោយសារតែអូន"
"ដោយសារតែអូន?អត់ទេ បងដើរដួលខ្លួនឯងតើ កំហុសអូនមកពីណា ម្យ៉ាងទៀតពេលនោះអូនស្រវឹងផងមិនចឹង? អ្នកមិនដឹងគ្មានកំហុសទេ"ជុងហ្គុកសើច ថេហ្យុងងើបសម្លឹងមុខនាយទឹកភ្នែករលីងលោងហូរចុះមកមិនឈប់ នាយក៏យកដៃជូតសម្អាតអោយ
"អូនអត់ស្រវឹងទេ អូនចង់ធ្វើបាបបង"ថេហ្យុង ចាប់ផ្ដើមពេបមាត់យំម្ដងទៀត ពេលនាយស្ងាត់សម្លឹងមុខគេ គេដឹងតែត្រូវនាយស្ដីបន្ទោសរខ្លាំងហើយ ស្រួលមិនស្រួលដល់ថ្នាក់លែងលះផងមិនដឹង
"សុំទោស"គេអោនមុខចុះរងចាំការស្អីបន្ទោសពីនាយ
"ក្មេងល្ងង់!ពេលនោះអូនអត់ស្រលាញ់បងផងអោយខ្វល់ពីបងច្រើនបានយ៉ាងម៉េច?"នាយញញឹមហើយឈោងដៃខោកក្បាលគេមួយក្រញ៉ស្រាល របៀបខ្នាញ់កូនក្មេង
"បងអត់ខឹងអូនទេ?"
"អត់ទេ បើគ្រាន់តែអូនស្រលាញ់បងយល់ព្រមរៀបការជាបងពេលនោះវាពេកណាស់ទៅហើយ"
"ប៉ុន្តែអូនព្រមរៀបការនោះដោយសារចង់សងសឹកប្អូនបងប៉ុណ្ណោះ"
"រឿងនឹង..បងដឹង ប៉ុន្តែបងមិនខ្វល់ទេ ទោះជាហេតុផលអូនបែបណាក៏ដោយសំខាន់អូនព្រមរៀបការជាមួយបងហើយ ម៉្យាងទៀត រឿងភិតក្បត់!បងដឹងថាអូនឈឺចាប់ប៉ុណ្ណាពេលត្រូវសេ្នហារបស់យើងបោកប្រាស់ បងក៏ធ្លាប់ជួបអារម្មណ៍នឹងដូចគ្នា ប៉ុន្តែពេលបងគិតពីវាបងយល់ថា... វាមិនអីទេ បើប្អូនបងអ្នកធ្វើហើយបងគ្រាន់តែទៅទទួលទោសជំនួសគេ វាមិនធំដុំនោះទេ ពេលនេះអូនស្រលាញ់បងហើយ បងចង់ចាំតែប៉ុណ្ណឹង"
"សុំទោស"គេរលីងរលោងទឹកភ្នែកម្ដងទៀតអោបនាយដោយក្ដីរំភើប
"អា៎..រឿងអីទៀតហើយ"
"រឿងគ្រប់យ៉ាង អូនចង់ប្រាប់បង អូនពិតជាដឹងកំហុស ចង់សុំទោស"
"បានហើយឬចង់អោយបងខឹងពិតមែន?"
"អត់ទេ"គេងើបមកវិញឆ្លើយភា្លមៗ ប៉ុន្តែទឹកភ្នែកនៅតែហូរព្រោះមិនបានឃាត់ទេ
"អូនក៏ចង់ដែរ..ហ្អឹកៗ"គេស្រវាអោបនាយហើយយំម្ដងទៀត ក្នុងខ្លួនគេពេលនេះគឺចង់អោយនាយខឹងគេហើយដាក់ទោសគេដើម្បីលុបលាងកំហុស ប៉ុន្តែគេពិតជាមិនអាចទទួលយកបានទេ បើសិនជានាយប្រែជាខឹងហើយច្រឡោតដាក់គេ ដូច្នេះហើយបានជាគេយំព្រោះមិនដឹងខ្លួនឯងត្រូវការអីអោយប្រាកដនោះទេ គេសមតែទទួលទោស
"ណ្ហើយចុះ..រឿងគ្រប់យ៉ាងបានចប់អស់ហើយ បងគ្រាន់តែចង់អោយអូននៅបានសុខប៉ុណ្ណោះ បងបានព្យាយាមបណ្ដេញរឿងអាក្រក់ទាំងអស់ចេញពីអូនហើយ ចុងក្រោយអូនបែរជានៅមិនសុខទៅវិញ"
"អូនសុំទោស"
"អា៎...ទៀតហើយ មើលចុះ!"នាយចាប់លើកគេឡើងវិញ ហើយញញឹមជូតទឹកភ្នែកគេតិចៗ ថេហ្យុងស្ងាត់មាត់ សម្ងំយំ គេមិនដឹងនិយាយអីនោះទេ ពេលនេះគេបានត្រឹមទម្លាក់ខ្លួនចូលអោបនាយកាន់តែណែនជាងមុនទាំងឆ្ងល់ថា តើជាតិមុនគេបានសាងបុណ្យអីគេបានជាជាតិនេះគេបានជួបបុរសម្នាក់នេះ? បុរសដែលស្រលាញ់គេអស់ពីបេះដូង ផ្ដល់អោយគ្រប់យ៉ាងទាំងមិនបានទាមទាររហូតគេមានអារម្មណ៍រអៀសចិត្តថាខ្លួនឯងមិនបានសាកសមនឹងនាយអីបន្តិច ចំពោះការលះបង់ដ៏ធំធេងរបស់នាយ
"អូនសន្យានឹងស្រលាញ់បងហើយតបស្នងបងវិញយ៉ាងសាកសមបំផុត"គេអោបនាយស្ងាត់ជាយូរទើបនិយាយឡើង ព្រោះគេគ្មានអ្វីទេក្រៅពីពាក្យសន្យាថាស្មោះត្រង់បំផុត
"អញ្ចឹងអូនធ្វើរឿងម្យ៉ាងអោយបងបានទេ?"
"រឿងអីគេ?"គេងើបឡើងត្រង់ខ្លួនរងចាំស្ដាប់ការនិយាយស្ដីរបស់នាយ

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now