抖阴社区

?????35: ???????????????

2.3K 145 6
                                    

.         ពេលមកដល់ចំការ ពួកគេបានចូលទៅក្នុងផ្ទះយករបស់ទៅទុក ថេហ្យុងក៏ចូលទៅដែរ គេទៅដើរមើលខាងក្នុងចង់ដឹងការរៀបចំបែបម៉េច ចំណែកជុងហ្គុកទៅលើយកសម្ភារ:ទៅទុកនិងយករបស់ទៅចំការ។
.          ផ្ទះនេះតូចមានពីរបន្ទប់គេងនឹងផ្ទះបាយបន្ទប់ទទួលភ្ញៀវមួយ ល្មមសមរម្យសម្រាប់ការរស់នៅម្នាក់ឯង
"ការរៀបចំរាងសាមញ្ញបន្តិចហើយ "ជុងហ្គុកចុះមកវិញនិយាយពេលថេហ្យុងនៅក្នុងផ្ទះបាយ សម្ភារៈមិនទំនើបដូចនៅខនដូរបស់ពួកគេឯណា
"មានអី មើលទៅសមរម្យដែរតា គ្រាន់តែកន្លែងខ្លះរាងរញ៉េរញ៉ៃដាក់របស់របរច្រើនពេករាងចង្អៀត គួរតែដកខ្លះចេញ បន្ថែមពណ៍បន្តិចទើបមើលទៅស្អាតរៀបរយ"
"វានៅត្រង់នេះតាំងពីដើមបងមិនហ៊ានយកចេញផង"
"ហេតុអី?ក្រែងផ្ទះលោកហី?"
"របស់ម៉ាក់បងទេ និយាយទៅបងមកនៅទីនេះពេញលេងទើបតែបានកន្លះឆ្នាំប៉ុណ្ណោះ ព្រោះប៉ុន្មានខែក្រោយនេះបងទៅនៅជាមួយអូនហើយ"
"ចឹងកាលពីមុនលោកនៅឯណា?"
"បងនៅសេអ៊ូល កាលនោះបងធ្វើការនៅក្រុមហ៊ុន តែក្រោយប្អូនបងរៀបការបងក៏មកទីនេះ"
"ហេតុអី្វមកទីនេះ"
"ព្រោះត្រូវគ្រប់គ្រងការងាររបស់ម៉ាក់ ប្អូនគេមើលរបស់លោកប៉ាហើយ"
"មិនដែលក្រែងកូនច្បង.."
"បន្តិចទៀតអូនដឹងហើយ តោះ"ជុងហ្គុកចេញទៅកៀកករនាំថេហ្យុងចេញទៅជម្រាបសួរម៉ាក់នាយ រួចបណ្ដោយគេដើរលេងព្រោះត្រូវធ្វើការងារ តែមួយភ្លែតប៉ុណ្ណោះ ម្យ៉ាងនាយក៏បានប្រាប់អ្នកក្នុងចំការដែរថានាយតូចម្នាក់នេះជាអ្នកណា យ៉ាងណាក៏មិនសព្វគ្នាដែរព្រោះចំការនាយធំ កម្មករក៏ច្រើនមិនចឹង?
"អ្នកមីងឃើញថេហ្យុងទេ?"ជុងហ្គុកដើររកសួរគេរកថេហ្យុងនេះជិតដល់ម៉ោងបាយហើយ បណ្ដោយមួយភ្លែតបាត់ឈឹងមួយព្រឹកតែម្ដង មិនដឹងទៅណា
"ថេហ្យុង?"គាត់មិនស្គាល់ឈ្មោះទេ
"គឺ..ក្មេងប្រុសមាឌល្អិត ពាក់អាវអៀមស្ពាយកាំមេរ៉េនោះ.."
"អរ..គឺថៅកែតូច មុននេះខ្ញុំជួបគាត់នៅរោងបន្លែ គាត់ពិតជារួសរាយណាស់ ថែមទាំងថតរូបអោយខ្ញុំទៀត"គាត់និយាយទាំងលើកស្វីលបង្ហាញទាំងញញឹម
"គេតែបែបនេះ ចូលចិត្តថតរូប អញ្ចឹងខ្ញុំទៅហើយ"
"ចាស៎.."
.          ពួកគេក៏បំបែកគ្នា ជុងហ្គុកដើរចូលទៅមិនចាប់អារម្មណ៍រឿងអី្វកើតឡើងទេ ទៅដល់ក៏ស្ទុះទ្រអ្នកកំពុងដួល
"យូរ៉េ.."
"ថៅកែ.."ចៃដន្យពេលនោះថេហ្យុងងាកមកចំឃើញអញ្ចឹងក៏ប្រញាប់បែរទៅវិញយូរកន្ត្រកដើរទៅរ៉ុយមិននិយាយអីសោះ ជុងហ្គុកខ្លាចថាថេហ្យុងអន់ចិត្តទើបទម្លាក់នាងចុះហើយរត់ទៅតាមក្រោយ
"អឺសុំទោស..."នាងស្រីស្រស់បានត្រឹមនឹកហួសចិត្ត នេះមិនគិតអោយនាងឈរស្រួលបួលសិនទេថៅកែ លេងទម្លាក់ទៅនឹងដីតែម្ដង? ជុងហ្គុកមិនខ្វល់ទេ នាយកំពុងភ័យស្លេកមុខខ្លាចប្រពន្ធប្រច័ណ្ឌឯណោះ
"ថេយ៍!..អូនស្ដាប់បងសិនទៅមើល មិនដូចដែលអូនគិតទេ ថេយ៍.."
"អេ..នេះខ្ញុំគិតអី?"ថេហ្យុងឈប់ឈរនិយាយជាមួយនាយ ឫកពា...ធម្មតា
"គឺអូនប្រចណ្ឌ័បងនោះអី"
"ឆ្គួត អ្នកណាថាខ្ញុំប្រចណ្ឌ័លោកឯង"
"ចឹងអូនរត់មកធ្វើអី"
"ក៏ខ្ញុំខឹងលោកឯងនោះអី"
"ណក៎..អូនឯងកំពុងប្រចណ្ឌ័បងហើយ"
"អត់ទេ"
"ថេយ៍..អូននិយាយធ្វើដូចស្រលាញ់ប្រច័ណ្ឌបងបន្តិចទៅមើល"ជុងហ្គុកនិយាយអោនមុខកេះក្រចកទំនងជាអន់ចិត្តហ្នឹង 
"ភ្លើណាស់..ខ្ញុំចាំបាច់ប្រចណ្ឌច្រណែនលោកឯងរកអី បើកលោកស្រលាញ់ចាប់អារម្មណ៍មនុស្សស្រីស្មានមករៀបការជាមួយខ្ញុំហី"ថេហ្យុងនិយាយទាំងយកដៃទះថ្ងាស់នាយមួយដៃមិនស្រាលនោះទេ
"ហើយចឹង អូនរត់ចេញមកធ្វើអី?"ជុងហ្គុកងើបមុខនិយាយ អារម្មណ៍រំជើបរំជួលមុននេះស្មានប្រពន្ធស្រលាញ់ប្រចណ្ឌ័នាយទៅហើយ
"គឺ..ខឹងនាងនោះ នោះអី" ថេហ្យុងនិយាយហើយក្រវីក្បាលយូរកន្រ្តក់បន្លែចេញទៅ ជុងហ្គុកក៏ដើរទៅតាមទាញមកយូរ
"ហ៊ី..អូនមានរឿងអី"
"ដោយសារលោកឯងហ្នឹង"
"ថេយ៍.."
"លោកគួរតែដេញនាងចេញមិនគួរទុកនៅទេ"
"ហេតុអី?"
"ខ្ញុំជាកូនចៅដែលចៅហ្វាយស្រលាញ់ជាងគេ , បន្តិចទៀតខ្ញុំនឹងបានក្លាយជាលោកស្រី , ឯងបើចង់នៅទីនេះបានសុខត្រូវរៀនរណបយើង មួយទៀត លោកចនជារបស់យើងឯងកុំចង់មកតោង..ហីយ៉ាស់នាងស្រីជើងល្អគិតថាខ្លួនឯងជាស្អី? ខ្ញុំនៀកៗជាប្រពន្ធរៀបការពេញច្បាប់អត់ទាន់ចេញមុខកាងមួយមាត់ផង ចុះខ្លួនឯងជាស្អី ត្រឹមកូនចៅនិងចៅហ្វាយនាយ..នេះណាមិនទាន់.. នែ៎..លោកឯងញញឹមស្អី?"ថេហ្យុងនិយាយផងខឹងផងកាយវិកាផង ងាកទៅនាយក្រាស់បែរជាឈរញញឹមស្ងួតជើងធ្មេញទៅវិញធ្វើដូចជារឿងកំប្លែង
"ខ្ញុំណា..គួរតែខឹងលោកឯងច្រើនជាង ស្អី រៀបការជាមួយខ្ញុំជាងកន្លះឆ្នាំហីអត់ទាន់ប្រាប់គេថាខ្លួនឯងការប្រពន្ធ"ថេហ្យុង មុននេះពិតជាខឹងណាស់តែសំណាងដែលគេទប់ជាប់ គិតថានាងនៅក្មេងខ្ជិលប្រកាន់អី តែនាយក្រាស់វិញឃើញមុខពេលណាចង់តែវៃៗអោយបាក់ធ្មេញមុខពីរបីនឹងទេ
"បើអូនអត់ស្រលាញ់បងផង"
"យ៉ា..ចនជុងហ្គុក!"
"ហិហិ..អូនប្រចណ្ឌបងហី"
"អត់ទេ"
"អេ.ថេយ៍ទៅណា?បើថាប្រចណ្ឌថាទៅ បងមិនយកទោសពៃអីទេ..នែ៎..ថេយ៍ សុំអង្វរប្រចណ្ឌ័បងមួយមាត់ទៅ"ជុងហ្គុកយូរកន្រ្តក់រត់តាមក្រោយថេហ្យុងលួងផងញ៉ោះផងដេញគ្នារត់លេងពេញហ្នឹង ចំណែកមីនយូនៅឈរក្រវីក្បាលថតរូបភាព នាយទើបតែមកដល់មុននេះដែរ
"ចឹងតា..បានបង្ខំជិះយន្តហោះមកលឿនម៉េសអី"
.      ពេលម៉ោងបាយថ្ងៃត្រង់ ថ្ងៃនេះរាងពិសេសបន្តិចព្រោះថេហ្យុងចូលធ្វើម្ហូប គេទៅឃើញបន្លែល្អៗទើបចង់បេះមកធ្វើ
"បងមិនដែលដឹងថាអូនចេះធ្វើ"ជុងហ្គុកនៅអង្គុយជាមួយផ្ទះបាយហ្នឹងមិនទៅណាទេ
"ចេះតែមួយមុខហ្នឹងទេ លើកក្រោយកុំសង្ឃឹមថាខ្ញុំធ្វើអោយលោកទៀតនោះ"
"ថេយ៍..អូនចង់ញ៉ាំអីលាងមាត់ទេ"នាយនិយាយពេលបើកទូទឹកកក
"ចង់ញ៉ាំអី យកហ្នឹងទៅព្រឹកមិញខ្ញុំញ៉ាំច្រើនហើយ"
"លោករាល់ដងធ្វើម្ហូបខ្លួនឯងហេស"
"អត់ទេ ពេលបងខ្ជិលបងទៅញ៉ាំជាមួយកម្មករ"
"នៅឯណា ឆ្ងាយដែលទេ"
"នៅរោងចុងភៅរាងឆ្ងាយដែរ ប៉ុន្តែញ៉ាំគ្នាច្រើនទើបឆ្ងាញ់"
"តើខ្ញុំអាចសួរលោកមួយសំណួរបានទេ?"
"សួរអី បានតើ"
"ទំនាក់ទំនងលោកនឹងប្អូនលោក..ខ្ញុំចង់ថាបើលោកនិងគេមិនមែនរួមផ្ទៃតែមួយអញ្ចឹង.."
"អូនគិតថាដូចក្នុងរឿងភាគមែនទេ វាមិនដូចទេ ពួកយើងមិនបានឈ្លោះគ្នា គ្រាន់តែមិនសូវចុះសម្រុងគ្នា ហ៊ើយ..ធម្មតាទេកូនបង្កើតនឹងកូនអ្នកដទៃ បានប៉ុណ្ណឹងសំណាងណាងហើយ"
"ចុះលោកមានដែលខឹងពួកគាត់ទេ"
"បើអាចរើសបាន បងមិនចង់កើតមកទេ គ្មាននរណាចង់ជាប់ឈ្មោះជាកូនលួចលាក់មួយជិវិតទេ ប៉ុន្តែធ្វើម៉េចបើបងកើតមកហើយ មានតែទទួលយកប៉ុណ្ណឹង ចុះអូនអាចទទួលយកបានទេ"
"ខ្ញុំមិនដឹងដែរ"
"បងចង់ថាពេលមានប្ដីមានឈ្មោះមិនល្អដូចបងអញ្ចឹង"
"សម័យនេះហើយគ្មាននរណាគិតពីវាទេ"
"មែនហើយ..ពេលខ្លះបងគិតថាខ្លួនឯងសំណាងដែរ បើពេលនោះម៉ាក់បងមិនយកបងទៅអោយលោកប៉ា បងក៏គ្រាន់តែមានឈ្មោះកូនកំព្រាប៉ុន្តែរស់នៅលំបាកវេទនា គ្មានគ្រប់យ៉ាងដូចថ្ងៃនេះដែរ ប្រហែលគាត់គិតពីរឿងនេះទើបយកបងទៅ ហើយការសម្រេចចិត្តមួយនោះពិតជាត្រឹមត្រូវ វាបានធ្វើអោយបងក្លាយជាចន ជុងហ្គុកថ្ងៃនេះ បានជួបមនុស្សល្អៗថ្មីៗជាច្រើន បានជួបពូជីន ដែលស្រលាញ់មើលថែបងជួយបងនៅរឿងរ៉ាវជាច្រើន ជួបលោកប៉ា អ្នកម៉ាក់អេណា មិត្តភក្តិដែលស្រឡាញ់រាប់អានបងពិតប្រាកដ ពិសេសបានជួបអូន បងចង់និយាយថា បានជួបអូនគឺជាសំណាងធំបំផុតក្នុងឆាកជីវិតបង ដូច្នេះបើត្រឡប់ទៅគិតឡើងវិញបងក៏មិនដឹងទៅខឹងពួកគាត់រឿងអី"ជុងហ្គុកនិយាយពេលលាងក្រូចស្រង់ដាក់កញ្ច្រែងចំណែកថេហ្យុងបានត្រឹមឈរស្ដាប់គេហាន់បន្លែរជាមួយការគិតដ៏វែងឆ្ងាយ ជីវិតរបស់នាយសំណាងដែលបានជួបគេ? ជារឿងអាក្រក់ទៅវិញទេ
"មែនហើយ អូយ!"ថេហ្យុងហាន់មិនបានមើលទើបមុតដៃជុងហ្គុកឮអញ្ចឹងស្ទុះរត់មកលឿន
"អូនយ៉ាងម៉េចហើយ"នាយយកដៃគេទៅបៀមកុំអោយហូរឈាម
"មិនអីទេ"
"ប៉ុណ្នឹងបានហើយ ចាំបងធ្វើវិញ"
"មិនអី-"
"បងក៏មិនចង់អោយអូនធ្វើប៉ុន្មានដែរ អង្គុយទៅ"
"សុំទោស"
"មិនអីទេ"នាយជួយរំរបួសអោយគេហើយទើបដើរទៅលាងបន្លែបន្ត ថេហ្យុងនៅតែតាមមើលនាយពីក្រោយ ពាក្យសុំទោសមុននេះមិនមែនដើម្បីរឿងអាហារថ្ងៃមិនបានធ្វើឯណា

To be continues.....

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now