抖阴社区

?????13:?? ????????! ?????????????...

Start from the beginning
                                    

SKIP

ព្រឹកថ្ងៃថ្មី អ្វីៗកន្លងហួសទៅជាង2សប្ដាហ៍ ថេហ្យុងនៅតែប្រព្រឹត្តិខ្លួនធម្មតា គេទៅធ្វើការ ណាត់ភ្ញៀវដើរលេងថត Vlogsដូចដើម ចំណែករឿងរៀបការទុកមួយដុំ គេសុំពេលគិតមើលសិន។ ប៉ុន្មានថ្ងៃមុនគេក៏បានទៅជួបនាយសុងអ៊ុកនោះដែរ គ្មានអីចម្លែកទេគេស្គាល់នាយហើយ ថែមទាំងតែងខ្លួនពិបាកមើលជាងពេលទៅជួបជុងហ្គុកទៀតពេលទៅជួបនាយ។
មួយរយៈនេះ នាយសង្ហាក៏ឧស្សាហ៍ចូលមករកគេដោយគ្មានការអនុញ្ញាតដែរ ប៉ុន្តែមិនញឹកញាប់ពេកទេ របៀបថាយូរៗមកជួបម្ដងពេលនាយចុះមកពីភ្នំមកមើលការដ្ឋាន ជួបមិត្តអីបែបហ្នឹងក៏ចូលមករកហើយពេលមកម្ដងៗតែងតែមានរបស់ផ្ញើរ...

ថ្ងៃនេះជាថ្ងៃសុក្រ ថេហ្យុងចូលការិយាល័យមួយព្រឹកហើយក៏ទំនេរ ភាគច្រើនគេនៅផ្ទះឬដើរលេងថតរូបតាមទម្លាប់ធម្មតារបស់គេ ប៉ុន្តែថ្ងៃនេះគេមានណាត់ធ្វើការហើយក៏ចេញមកជួបនាយតែម្ដង
"យក Ice latte មួយ"
"ចុះលោក?"
"ខ្ញុំសុំ.. black coffee និង Ice cream cake strawberry នេះមួយមក"
"ចាស៎" បុគ្គលិកទទួលកម្មង់ហើយក៏ដើរចេញទៅ ជុងហ្គុកក៏ចាប់ផ្ដើមនិយាយ
"ខ្ញុំមិនដែលដឹងសោះថា ថេយ៍ចេះញ៉ាំការហ្វេ"
"ត្រឹមតែការហ្វេទឹកដោះគោខ្ញុំចេះតើ គិតតែលោកទៅកាហ្វេខ្មៅ មិនខ្លាចល្វីងទេហី?"
"មិនអីទេ អោយតែនៅក្បែរថេយ៍ស្អីក៏ផ្អែមដែរ"
"ឆើស.."ថេហ្យុងពេបមាត់ជ្រេញនឹងនាយមិនបានសប្បាយអររំភើបជាពាក្យលេបខាយរបស់នាយទេ គេស្ដាប់ឡើងសាំហើយ (ចាំណារឿននេះរឿងអ្នកមកក្រោយ😅👌)
"ថេយ៍!"
"ហឹម?"
"ខ្ញុំអោយ"ជុងហ្គុកហុចប្រអប់គ្រឿងអលង្ការមួយអោយថេយ៍
"អីគេ?"
"ខ្សែរករ ខ្ញុំឃើញវានៅផ្សារទំនងនឹកដល់ថេយ៍ក៏ទិញមកទៅ" ជុងហ្គុកនិយាយធម្មតាលើកកែវការហេ្វមកផឹក រុញនំខេកអោយគេ
"ទៀតហើយ លោកមិនខ្លាចខាតទេ? ប្រាប់អោយហើយរបស់អស់នេះខ្ញុំមិនអោយវិញទេ"
"ថេយ៍..ប្រុងតែចងបញ្ចប់តែម្ដងហី"
"ត្រូវហើយ ខ្ញុំខ្លាចលោកបានតែពីដំបូង"
"ខ្ញុំមិនដូចគេទេ.." ថេហ្យុងមិនតបគ្រាន់តែមើលមុខ
"ខ្ញុំមិនមែនទម្លាក់គេដើម្បីលើកខ្លួនឯងទេ ប៉ុន្តែចរិកខ្ញុំបែបណាថេយ៍ស្គាល់ច្បាស់ហើយ"
"ខ្ញុំធ្លាប់មើលមនុស្សខុសដល់ទៅ5ឆ្នាំ"
"បើចឹងថេយ៍ចង់សាកទេ"
"សាកអី?លោកចង់ធ្វើអី?"
"ថេយ៍ចង់អោយខ្ញុំធ្វើអី?"
"ខ្ញុំទៅវិញទេដែលគួរសួរលោក លោកហ៊ានធ្វើអី?"
"អ្វីក៏បានខ្ញុំអោយថេយ៍សម្រេចចិត្ត"
"បើចឹងលោកក្រោកឈរទៅ"
"បាន.."
"អេ..ខ្ញុំនិយាយលេងទេ អង្គុយវិញទៅ"ថេហ្យុងបើកភ្នែកធំៗស្រែកឃាត់ពេលដែលនាយរៀបនឹងក្រោកឈរឡើងពិតមែន
"ហេតុអី?ថេយ៍..ខ្លាចខ្ញុំធ្វើមិនបាន?"
"អត់ទេ ខ្ញុំខ្លាចលោកដួល"ថេហ្យុងមិនសង្ស័យថានាយធ្វើមិនបានទេ តែគេខ្លាចនាយក្រោកឈរហើយដួលគេទប់មិនជាប់ទៅវិញទេ
"ខ្ញុំនឹងខំប្រឹងរៀនដើរអោយចេះ មិនអោយថេយ៍ពិបាកទេ"
"ខ្ញុំមិនអីទេ មិនបាច់ខំប្រឹងពេកទេ"ថេហ្យុងមានអារម្មណ៍ថាខុសពេលឃើញនាយទម្លាក់ទឹកមុខចុះ
"ខ្ញុំមិនយល់ថេយ៍នៅទាក់ទើរឿងអី ប៉ាខ្ញុំក៏ថេយ៍ជួបហើយ រឿងផ្ទាល់ខ្លួនខ្ញុំក៏ថេយ៍ដឹងអស់ហើយ តើមានរឿងអីដែលថេយ៍នៅសង្ស័យ? ឬមកពីខ្ញុំពិកា?ត្រូវហើយខ្ញុំបែបនេះអ្នកណាទទួលយកបាន?"
"អត់ទេ ខ្ញុំមិនមែនមើលងាយលោកទេ"
"បើចឹងមានរឿងអីដែលថេយ៍នៅសង្ស័យ?"
"លោកពិតជាស្រលាញ់ខ្ញុំមែនអី?"
"តើចង់អោយខ្ញុំធ្វើអី?"
"ខ្ញុំចង់អោយលោករៀបការ ហ៊ានទេ"ថេហ្យុងញញឹមចុងមាត់ កាន់តែបានចិត្តពេលនាយសម្លឹងមកគេដោយក្រសែភ្នែកស្ទាក់ស្ទើរមិនដឹងនិយាយអី
"រៀបការមិនមែនជារឿងលេងសើចទេ"ជុងហ្គុកនិយាយប្រយោគនេះថេហ្យុងមានតែសើច គេសើចដើមករហឹសៗរបៀចម្អកអោយនាយ
"ខ្ញុំថាហើយលោកមិនគួរខាតពេល-"
"រឿងរៀបការមិនមែនជារឿងលេងសើចទេ ប៉ុន្តែបើខ្ញុំច្បាស់លាស់ជាមួយថេយ៍ ខ្ញុំនឹងរៀបការ"
"ហាស?"ថេហ្យុងងាកមកវិញមិញនេះគេរៀបនឹងក្រោកចេញហើយតើ
"ខ្ញុំនិយាយថា ខ្ញុំនឹងរៀបការ"ជុងហ្គុកនិយាយទាំងទឹកមុខស្មើរមិនបានលេងសើចទេ បើថេយ៍ចង់អោយនាយរៀបការដើម្បីបញ្ជាក់ថានាយច្បាស់លាស់ជាមួយគេឬទេ នាយនឹងធ្វើមិនស្ទាក់ស្ទើនោះទេ មិញនេះនាយគ្រាន់តែគិតថាវាលឿនពេកតើ

ពេលល្ងាចត្រឡប់មកផ្ទះវិញ ថេហ្យុងញ៉ាំបាយរួចហើយមិនបានរួមតុជាមួយប៉ាម៉ាក់ទេ ចំណែកពួកគាត់ក៏ដូចគ្នា ញ៉ាំបាយហើយក៏នាំគ្នាឡើងទៅលើ ថេហ្យុងនៅជាន់ក្រោមរកទឹកផឹកស្រាប់តែឮសម្លេងប្រកែកគ្នា
"បងមិនយល់ទេ ហេតុអីអូនចេះតែចង់អោយកូនរៀបកា?"
"កុំថាតែអូនចុះបងហ៎ ជម្រុញកូនជាមួយមនុស្សពិកា បងគិតអី?មិនខ្លាចកូនរស់នៅពិបាកទេហេស?"
"អូនគិតថាមនុស្សដែលអូនរើសល្អអស្ចារ្យប៉ុណ្ណា? សម្រាប់បងជុងហ្គុកជាក្មេងល្អស្លូតបូកស្ដាប់បង្គាប់ឧស្សាហ៍ពូកែតាំងពីតូច ពិសេសបងនឹងអូនសុទ្ធតែមើលឃើញគេធំឡើងជាមួយគ្នា"
"អូនមិនដឹង អូនមិនព្រមទេ យ៉ាងណាក៏អូនមិនព្រមដែរ ថេហ្យុងជាកូនអូនទុកអោយអូនជាអ្នកសម្រេចចិត្ត"
"អូនមិនជឿស្ដាប់សម្ដីបងទេមែនទេ?"
"លោកប៉ាអ្នកម៉ាក់មិនបាច់ប្រកែកគ្នាទេ" ថេហ្យុងចូលមកកាត់សម្លេងឆ្លើយតបរបស់លោកគីម
"រឿងរៀបការគឺជារឿងផ្លូវជីវិតរបស់កូន បើលោកទាំងពីរពិតជាចង់អោយកូនរៀបការ កូនសូមជាអ្នកសម្រេចចិត្តខ្លួនឯងបានទេ?"
"ថេយ៍..នេះម៉ាក់មិនព្រមទេ.."
"ម៉ាក់មិនព្រមតែកូនព្រម លោកប៉ារៀបចំទៅ កូនតាមប៉ា ពេលណាក៏បាន"
"ប៉ាចង់អោយកូនភ្ជាប់ពាក្យសិន"
"អត់ទេ បើជ្រុលជារៀបការ កូនចង់ការឥឡូវ លោកប៉ារៀបចំទៅកាន់តែឆាប់កាន់តែល្អ"
"ចាំមើលប៉ាណាត់ខាងគេសិន"
"បាទ"ថេហ្យុងនិយាយហើយក៏ដើរចេញទៅ គេមិនចង់នៅអោយខ្លួនឯងកាន់តែឈឺចាប់ពេលឃើញប៉ាម៉ាក់ឈ្លោះគ្នាដោយសាររឿងគេបែបនេះ ដើរទៅដល់ខាងមុខ ទឹកមុខស្រងូតស្រងាត់មិញនេះក៏បានផ្លាស់ប្ដូរទៅជាញញឹមចុងមាត់ទៅវិញ តើគេកំពុងគិតអី?

To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now