抖阴社区

?????41:????????????

Start from the beginning
                                    

. ពេលបាយថ្ងៃត្រង់ជុងហ្គុកបានមកទីនេះ មានទាំងស៊ុប អាហារសម្រន់ នឹងទឹកកាហ្វេអោយគេ របស់ទាំងអស់នេះនាយធ្វើពីផ្ទះចំការមកទាំងអស់
"យ៉ាងម៉េចដែរ?"
"ឆ្ងាញ់.មានអារម្មណ៍ថានឹករសជាតិមួយនេះដល់ហើយ បងខានធ្វើអោយអូនញ៉ាំប៉ុន្មានថ្ងៃហើយ?"
"ប្រហែលប្រាំថ្ងៃអីហ្នឹង"
"ម៉េចក៏យូរម្ល៉េះ"
"ចាំបងធ្វើអោយរាល់ថ្ងៃ"
"Ok លោកប្ដី"
"បងចូលចិត្តអោយអូនហៅបែបនេះ"
"មែនហ៎..លោកប្ដីៗៗៗៗ.. អឹម!"ជុងហ្គុកអៀនពេកទើបស្រវាចាប់ថេហ្យុងថើប គេក៏ព្រមថើបតបវិញដូចគ្នា
"ថេយ៍.."
"បងមានរបស់អោយអូនរើស"
"រើសអី?"
"គឺផ្ទះ មិត្តបងគេចង់ទិញផ្ទះចង់អោយបងជួយមើល បងមិនចេះមើលទើបមកសួរអូន"
"អូនម៉េចនឹងដឹងថាមិត្តបងត្រូវការអី?"
"គ្រាន់តែរើសអ្វីដែលអូនស្រលាញ់ទៅ អូនជាស្ថាបត្យករ គ្រាន់តែឮឈ្មោះអូនគេជឿទៅហើយ"
"ទេ ធ្វើអញ្ចឹងមិនបានទេ បើរើសចំម៉ូតល្អតែគ្រឹះមិនល្អ ធ្វើយ៉ាងម៉េច?"
"ផ្ទះតម្លៃរាប់លានណាក៏គ្រឹះមិនល្អ"
"មិនដឹងទេ អូនហ៊ានទេមិត្តបងស្រលាញ់មួយណាអោយគេទិញមួយហ្នឹងទៅ"
"ឥឡូវអញ្ចេះចុះ ក្នុងចំណោមនេះអូនស្រលាញ់មួយណា"
"មួយណាក៏បានដែរ..ជុង!បងដូចជាស្វាហាប់ម៉េស"
"មិត្តបងគេពឹងពាក់អោយបងមកសួរអូន បងធ្វើយ៉ាងម៉េច? អូនរើសទៅមួយណាល្អជាងគេ ហើយប្រាប់ហេតុផលផងស្រួលបងប្រាប់គេ"
"ក៏បាន."ថេហ្យុងយកសៀវភៅគម្រូរមករើសហើយរៀបរាប់យ៉ាងក្បោះក្បាយ

. ចេញពីទៅនេះនាយបានទៅជួយមិត្តនាយទុកឡានអោយថេហ្យុង ព្រោះត្រូវជិះឡានទៅជាមួយគ្នា
"សម្រេចថាយកមួយនេះហើយ"
"អឹម"ជុងហ្គុកដើរទៅតាមបុគ្គលិក ហុចលុយអោយគេរួចគេក៏អោយIpadមួយគ្រឿងមក
. នៅតាមផ្លូវទៅផ្ទះវិញវីដេអូដើរលេងដែលថេហ្យុងកាត់យប់មិញគេផុសហើយ ទើប uploadបានមុនហ្នឹង ថ្ងៃដំបូងពួកគេបានទៅអគាស្ថាបត្យកម្ម សារមន្ទី ChinaTown និងក្លិបរាត្រី ជុងហ្គុកអង្គុយមើលតាមឡានសើចបណ្ដើរពេលថេហ្យុងឡើងរាំជាមួយស្រី្ដជនជាតិគេម្នាក់
"ឯងនៅសើចបានទៀត?"
"ហេតុអី?"
"ប្រពន្ធឯងឡើងរាំជាមួយមនុស្សស្រី ឯងមិនប្រចណ្ឌ័ទេ ឬឯងមិនស្រលាញ់គេ?"
"ឆ្គួតប្រចណ្ឌ័ធ្វើអីបើវីដេអូនឹងយើងកាន់ថតខ្លួនឯង"
"ឯងស្រលាញ់ប្រពន្ធទុកដូចមនុស្សប្រុសយ៉ាងម៉េចទេ ថ្ងៃមុនឃើញនាំគេទៅផឹកស្រា យើងពិតជាឆ្ងល់ ឯងបណ្ដោយគេធ្វើការខាងក្រៅ ដើរលេងតាមចិត្ត ខ្លួនឯងនៅផ្ទះគ្រប់គ្រង់ការងារផ្ទះទាំងអស់មិនខ្លាចគេនិយាយថាឯងអន់ទេ សម្លាញ់!តួនាទីប្រពន្ធណាគឺត្រូវគ្រប់គ្រង់ផ្ទះមើលថែស្វាមី ឯងធ្វើអញ្ចឹងគឺបញ្ច្រាស់គ្នាហើយ"
"យើងមិនអាចឃាត់ទេ ថេហ្យុងគេមានក្ដីស្រមៃរបស់គេ "
"ប៉ុន្តែក្ដីស្រមៃរបស់គេវាធ្ងន់ណាស់ ការងារសំណង់ណាសម្លាញ់មិនសមនឹងគេទេបញ្ឈប់ទៅ"នាយចង់បានន័យថាគួរតែនៅផ្ទះធ្វើខ្លួនអោយស្អាតៗទៅ
"យើងក៏ចង់ដែរ ប៉ុន្តែមិនអាចទេ ការងារសំណង់របស់គេវាធ្ងន់ណាស់យើងដឹង អញ្ចឹងហើយទើបយើងបណ្ដោយគេតាមចិត្ត ព្រោះយើងអាចជួយគេបានតែប៉ុណ្ណឹងទេ"
"HyungJae, ប្រពន្ធយើងមិនដូចប្រពន្ធឯងទេ ស្មាដ៏តូចរបស់គេមានទំនួសខុសត្រូវច្រើនណាស់ដែលត្រូវរែក ដូច្នេះហើយយើងមានតែអាចឈរពីក្រោយចាំជូតញើសអោយគេតែប៉ុណ្ណោះ"
"រាល់ថ្ងៃយើងមានអារម្មណ៍ថាខុស ទើបយើងមិនដែលបដិសេធថាខ្លួនឯងអន់ឡើយ ទើបយើងបណ្ដោយអោយគេដើរតាមចិត្ត ហើយគ្រប់គ្រងការងារផ្ទះទាំងអស់"

To be continues.....

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now