抖阴社区

?????42:??????????????

Start from the beginning
                                    

.        ចេញពីទីនោះនាយទៅចំការ ផ្ដាំផ្ញើមីនយូរបន្តិចទើបមកofficeវិញ នាំទាំងកូនចៅចេះបើកឡានម្នាក់មកទៀត ព្រោះពួកគេជិះយន្តហោះទៅ
"ថេយ៍..រួចហើយនៅ តោះ"ជុងហ្គុកចូលមកដល់ផ្ទះព្រោះថេហ្យុងចង់ទៅប្ដូរខោអាវ ទៅជួបOppaម្ដង ស្លៀកពាក់ធម្មតាទៅម៉េចកើត
"ថេយ៍.."ជុងហ្គុកងាកសម្លឹងមើលថេហ្យុងពេលមកដល់មុខអគារ Hybe គេបែរជាមិនព្រមចូលទៅ
"បងសម្លាញ់អូនដូចជាភ័យយ៉ាងម៉េចទេ"
"ភ័យធ្វើអីអគារហ្នឹងមិនបាក់សង្កត់យើងទេ"
"អត់ទេ បងមិនយល់ទេ"ថេហ្យុងធ្វើមុខចង់យំគេញ័រដៃញ័រជើងហើយមិនឃើញទេ
"មោះ..ភ័យអី ប្រយ័ត្នតែគេចូលទៅក្នុងបាត់លែងបានជួបហើយ"
"ហ៊ើយ.."ថេហ្យុងដើរតាមការអូសដៃរបស់នាយចូលទៅ បេះដូងលោតឌុកដាក់ ភ័យជាងពេលផ្សំដំណេកលើកដំបូងទៀត🤭😁
.     ពួកគេចូលទៅជុងហ្គុកស្កែនកាតឡើងទៅជាន់ការងារ
"ជុង!"ថេហ្យុងចាប់ផ្ដើមធ្វើមុខងេញងាមបន្ទាប់ពីឃើញV ដើរចេញពីជណ្ដើរយន្តខាងក្រោយ
"អេ..V ចាំបន្តិច"ជុងហ្គុកស្រែកហៅបកដៃថែមទៀត ថេហ្យុងភ័យពេកភ្លេចទាញទូរសព្ទ័ថតអស់គេស្ទើរតែរត់ទៅពួនក្រោយខ្នងនាយទៅហើយ
"អូ!ហ្យុង!"Vដើរមកជិតចម្ងាយត្រឹមពីរមែត្រពីថេហ្យុង (ក្នុងរឿងVអាយុប្អូនជុងហ្គុកមួយឆ្នាំ)
"ចាំទៅជាមួយគ្នា"
"សួស្តី"
"សួស្តី!"
"គឺ អញ្ចេះទេ ថេយ៍..គឺជាអ្នកគាំទ្ររ បស់bangtanជាពិសេសគេ Stand Vk(ចង់និយាយថាគាំទ្រV Jkខ្លាំងជាងគេ មិនមែនShipចូលគ្នាទេ) គេតាមខ្ញុំមកទីនេះគឺសុំថតរូបជាVssi មួយប៉ុសតើបានទេ?"ជុងហ្គុកនិយាយហើយថេហ្យុងស្ទើរតែលើកមេដៃពីរអោយនាយទៅហើយហេតុអីប្ដីគេយល់ចិត្តគេយ៉ាងនេះ មើលចុះ បើគេវិញមិនហ៊ាននិយាយទេ
"បាន មិនអីទេ ប៉ុន្តែមុខខ្ញុំអត់មានលាបអីទេ"អត់មានmake upទេ
"អួយ..ប៉ុណ្ណឹងក៏ស្អាតដែរ"ថេហ្យុងនិយាយតិចៗពេលរាវរកទូរសព្ទ័ ហើយជុងហ្គុកថតអោយ
"អូ! Jungkookie 👋"បន្ទាប់ពីថតរូបរួចVងាកទៅឃើញJKដើរមកទើបស្រែកហៅ ថេហ្យុងងាកទៅស្រឡាំងកាំងព្រោះគេស្រលាញ់JkជាងV
"ហ្យុង!ហ្យុង សួស្តី"JKដើរមកចាប់ដៃជាមួយរាងក្រាស់ហើយអោបទះខ្នងគ្នា
"សុខសប្បាយអត់"
"មិនអីទេ"
"ឥឡូវមាំមួនណាស់នៀក"JK
"ខ្ញុំក៏ភ្ញាក់ផ្អើលដែរ"V
"ទើបតែដើរបានថ្មីៗនេះទេ ឥឡូវពួកយើងថតរូបជាមួយគ្នាទៅ "
"ok/ក៏បាន ម៉ោះ"ថេហ្យុងដើរចូលមកកណ្ដាល ចន្លោះទំនេរ ជុងហ្គុកកាន់កាំមេរ៉ា Vឈរក្រោយគេ
"អរគុណ"ថេហ្យុងអោនបន្តិចព្រោះមិនដឹងនិយាយអីទេ
"តោះដល់ម៉ោងហើយ"
"ឈប់សិន តើខ្ញុំសុំសញ្ញេមួយបានទេ លើអាល់ប៊ុមនេះ តើបានទេ?"ថេហ្យុងនិយាយទាំងក្រែងចិត្ត Vក៏ញញឹមហើយដើរមកជិតគេ បើJKវិញនៅឈរកន្លែងដដែលនៅឡើយព្រោះមិនដឹងរឿងអីទេ
"ឈ្មោះអីដែរ?"
"គីម ថេហ្យុង"
"អូ!ឈ្មោះដូចហ្យុង"Jk
"ហិហិ..ចៃដន្យទេ"
"Jungkook ឯងសញ្ញេមួយទៅ"Vហុចអោយអោយ Jkក៏យកទៅសញ្ញេ
"ថែមបេះដូងបានទេ"
"ហិហិ បាន"
"អរគុណ"
"ឈប់សិន ហ្យុង ថតរូប"Vនិយាយហើយទាញថេហ្យុងចូលកណ្ដាលលើកអាល់ប៊ុមឡើងធ្វើស្តាយខ្ជូតៗអោយរាងក្រាស់ថតរូបអោយ
"រួចហើយ"
"អរគុណហើយ អរគុណ"ថេហ្យុងអោនបន្តិចជុងហ្គុកក៏ដោះកាតអោយ
"ពាក់ចូលសារមន្ទីចាំបងទៅ បើអផ្សុកនៅមុខនេះមានហាងកាហ្វេ"
"ដឹងហើយ"ថេហ្យុងនិយាយហើយពួកគេក៏ដើរចូលទៅ
"នេះអ្នកណាគេ ប្អូនហ្យុងហេស"
"អត់ទេ ប្រពន្ធ"
"អូ!រៀបការពីកាលអត់ហៅខ្ញុំសោះ"
"អីយ៉ា..ពួកយើងរៀបចំតូចតាចប៉ុណ្ណោះ"សម្លេងជជែកគ្នាទាល់តែចូលទៅក្នុងបន្ទប់បាត់ ថេហ្យុងតាមមើលពីក្រោយចង់ប្រកាច់បន្តិចអីបន្តិចរំភើបពេក
.       រូបភាពដែលពួកគេថតជាមួយគ្នាមុននេះត្រូវបានបង្ហោះក្រោយពេលជុងហ្គុកបានផ្ញើរទាំងអស់អោយថេហ្យុង គេបានថតអាល់ប៊ុមដែលបានសញ្ញ៉េមុននេះទៀត ហើយបានដាក់រូបភាពគេជាមួយជុងហ្គុកតែពីនាក់នៅគ្របដំបូងដោយ caption ថា: ថ្ងៃនេះខ្ញុំសប្បាយចិត្តជាងគេដែលបានជួបVនិងJK អរគុណបងលោកប្ដីជុងហ្គុកដែលតែងតែជាផ្កាយសំណាងរបស់អូន❤️ បន្ទាប់មកសសេរដាក់Commentថា: ហាសហា ត្បិតតែអូនស្រលាញ់V និងJK តែអូនស្រលាញ់បងជាងគេលោកប្ដី គេសសេរបែបនេះព្រោះជុងហ្គុកបានcommentលេងសើចតូចចិត្តមកគេ
"ផ្កាយសំណាងហេស/ស្រលាញ់បងជាងគេហេស"មនុស្សពីរនាក់ដែលថេហ្យុងស្គាល់ស្និតបំផុតបានមានប្រតិកម្មដូចគ្នានៅទីកន្លែងផ្សេងគ្នា សូម្បីភេទក៏ខុសគ្នា តើពួកគេជាអ្នកណា?

To be continues......

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now