. 2-3ថ្ងៃកន្លងទៅ ជុងហ្គុកនៅតែត្រូវជូនគេទៅកន្លែងធ្វើការដដែលប៉ុន្តែឡាននាយអោយអ្នកបើកឡានជិះទៅហើយ ចំណែកផ្ទះនាយក៏មានអ្នកមកសម្អាតដែរគ្រាន់តែអ្នកទាំងនោះយកពីផ្ទះត្រកូលគីមទាំងអស់ ដោយសារផ្ទះពួកគេមិនទាន់រៀបចំហើយ ថេហ្យុងចង់អោយស្អាតបំផុតទើបធ្វើយូរថ្ងៃ
"អូនសម្លាញ់.."
"អរគុណហើយ"ពេលទៅដល់officeដាក់របស់ហើយទើបនាយនិយាយ
"ខំប្រឹងធ្វើការណា ប៉ុន្តែដល់ពេលសម្រាកត្រូវឈប់ មិនអញ្ចឹងបងរករឿងអូនហើយ"
"ដឹងហើយ"
"អ៊ុនជី ផ្ញើរផងមានការអី ខលប្រាប់ខ្ញុំ"
"ចាស.."
"បងទៅហើយពេលថ្ងៃបងមករក"នាយថើបដៃគេមួយខ្សឺតទើបចេញទៅ
"អ៊ុ!"ពេលបើកទ្វា ស្របពេលដែលមិត្តរបស់ថេហ្យុង លា ចូលមកដែរទើបនាយប្រញាប់ឈានថយក្រោយកុំអោយខ្លួននាងដួលមកលើនាយបានឡើយ
"អួយ!"
"លា!"អ៊ុនជីប្រញាប់ចូលទៅលើក
"ថេយ៍..បងប្រញាប់ សុំទោសអ្នកនាង"ងាកមកនិយាយជាមួយថេហ្យុងហើយទើបនាយបើកទ្វាធំចេញទៅ ថេហ្យុងសង្កេតមើលប្រតិកម្មនាយ មើលទៅនាយដូចជាមិនចូលចិត្តមិត្តខ្លួនឡើយ (ចាំយូ៉រីធ្វើដួលលើកមុនបានអត់កាលនុះនាយរត់ទៅទ្រមិនមែនបណ្ដោយដូចពេលឡើយ🤷). ពេលម៉ោង9ថ្ងៃត្រង់ជុងហ្គុកបានត្រឡប់មកវិញទាំងត្រហេបត្រហប
ក្រាក!
"ថេយ៍..ថេយ៍ អូនយ៉ាងម៉េចហើយ"នាយចូលមកស្រវារត់រកថេហ្យុងតែម្ដងមិនបានចាប់អារម្មណ៍អ្នកណាឡើយ
"ហ៊ឹម..អូនយ៉ាងម៉េច?"
"ក្រែងអ៊ុនជី ខលប្រាប់បងថាអូនដួលក្នុងបន្ទប់ប្រជុំនោះ អូនយ៉ាងម៉េចហើយ ម៉េចក៏មុខអូនស្លេកខ្លាំងអញ្ចឹង?"
"អូនមិនអីទេ គ្រាន់តែវិលមុខបន្តិចហ្នឹង"
"មិនបានទេ បងជូនអូនទៅពេទ្យ ម៉ោះ"
"អត់ទេ ដោយសារអូនហត់ខ្លាំងពេកពេលនេះអស់អីហើយ"
"មកពីបងមែនទេ..ដោយសារយប់មិញបង.."
"ជុង..!🤫"ថេហ្យុងហៅនាយឈប់ហើយក្រឡេកទៅក្រោយ មិត្តគេនៅហ្នឹងនិយាយរឿងចឹងៗម៉េចកើត
"ពីរនាក់ឯងនិយាយគ្នាចុះ ខ្ញុំទៅក្រៅហើយ"
"អរគុណឯងហើយ លា"
"អឺ.."នាងបើកទ្វាចេញទៅ នាយក្រាស់ក៏និយាយបន្ត
"បងសន្យា បងឈប់ធ្វើអញ្ចឹងហើយ"
"បងពិតជាអាចពិតមែន?"
"អឹម..ដោយតែបងស្រលាញ់អូន ហើយស្រលាញ់ខ្លាំងពេក បងសុំទោស.ម៉ោះសម្រាកសិនទៅ"នាយលើកគេបីឡើងយកទៅសាឡុងអង្គុយអោបក្នុងរង្វង់ដៃ
"ម៉េចក៏ពាក់ស្បែកជើងនេះ មកពីបងប្រញាប់ពេកឬ?"
"មកពីឮថាអូនឈឺ បងគ្មានពេលគិតពីវាឡើយ"
"អរគុណហើយ"
"បងខុសហើយ"
"ហៃយ៉ា..បានហើយ"ថេហ្យុងវៃនាយតិចៗផ្ដេកក្បាលនឹងស្នារបស់នាយ
"ស្អែកថ្ងៃសម្រាកអូនទៅចំការបងទៅ"
"មិនបានទេ អូនត្រូវធ្វើការងារ"
"ឈប់ថតប្រម៉ូតផលិតផលអោយគេទៅ បងសុំអង្វរ អូនមិនខ្វះលុយចាយឡើយ សម្រាកមួយថ្ងៃទៅ"
"ក៏បាន..ប៉ុន្តែស្អែកជាថ្ងៃចុងក្រោយ"
"ទៅថតនៅចំការបង រូបថតសន្លឹកបងជាអ្នកថតអោយ"
"Ok,ហួយ..ហេតុអីក៏ប្ដីអូនគួរអោយស្រលាញ់យ៉ាងនេះ អូនកាន់តែលង់ស្នេហ៍បងហើយ សឺតៗ!"ថេយ៍ច្បិចថ្ពាល់នាយ ទាញនាយមកថើប អោយជុងហ្គុកសើចស្ញេចឡើងវិញ
"អូនក៏គួរអោយស្រលាញ់ដែរ បងស្រលាញ់ពេកហើយ"
"ហិហិ"ថេហ្យុងសើចពេលដែលនាយទាញថ្ពាល់គេវិញ នៅលើដៃនាយគេពិតជាចូលចិត្តណាស់
"អោយលេខលោកចនមកយើង"នៅក្រៅបន្ទាប់ពី លា ចាកចេញទៅ
"អោយ?នាងយកធ្វើអី?"
"ក៏នាងមានធ្វើអី?"
"គឺ..គាត់ផ្ដាំផ្ញើរនោះអី"
"យើងក៏ដូចគ្នា ឆាប់អោយមក"នាងកញ្ឆក់យកមកឆែកហើយ ហុចអោយនាងវិញ
"ថ្ងៃក្រោយមានរឿងអីចេះបិទមាត់ខ្លះទៅកុំអោយថាមិនបានរស់ដល់ជាតិក្រោយ"នាងនិយាយពេលដកស្ករគ្រាប់ពីមាត់យកមកញ៉ាំហើយញញឹមស្ញេចមុននឹងនិយាយ
"ហឹស..គីមថេហ្យុង មនុស្សដូចឯងមិនសាកសមឡើយ"To be continues...

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)
?????47:??????????????????????
Start from the beginning