抖阴社区

?????48(a):?????????????

Start from the beginning
                                    

SKIP
. ឈានចូលដល់ព្រឹកថ្ងៃថ្មីដោយសារតែថ្ងៃនេះពួកគេត្រូវមកមើលការដ្ឋានជាមួយគ្នា ទើបនាយក្រាស់ ជុងហ្គុកបើកឡានជូនប្រពន្ធទៅទុកនៅការិយាល័យរួចទើបទៅចំការទាល់តែម៉ោង9ថ្ងៃទើបមកវិញ ដោយមានរបស់ជាប់ដៃ មិនចម្លែកដែរព្រោះនាយតែងតែយកអោយគេរាល់ថ្ងៃអោយតែមានអ្វីប្លែកថ្មីនៅចំការ។
"ម្ចាស់គម្រោង!លោកមេការ!"ពេលទៅដល់ការដ្ឋានតែងតែមានអ្នករាក់ទាក់ជាហូរហែរ ថេហ្យុងដើរគៀកជាប់ក្បែរជុងហ្គុកចូលទៅ ពួកមិនបង្ហាញភាពស្និលស្នាលពេកទេព្រោះជាតួនាទីកន្លែងការងារ
"បងយល់យ៉ាងម៉េចដែរ?"
"បងយល់ថាលឿន មួយភ្លែតសោះជិតរួចរាល់ទៅហើយ"ការសាងសងបាន75%ហើយ នៅសងតែលាបពណ៍ ដីគ័រ រៀបចំផ្នែកខាងក្រៅអោយបានស្រស់ស្អាតទៀតប៉ុណ្ណោះ
"ពួកយើងចាប់ផ្ដើមសាងសងតាំងពីខែ3ឥឡូវខែ10ហី វាក៏មិនលឿនពេកដែរ ប៉ុន្តែអាចនឹងចប់មុនការគ្រោង បងមានគម្រោងអីហើយនៅ"
"ដំបូងបងចង់រៀបចំកម្រាលបុរាណ ប៉ុន្តែយល់ថាគួរតែពាក់ពន្ធ័នឹងពណ័បៃតង់ បងចង់អោយភ្ញៀវមកលេងទីនេះបានទៅចំការបង"
"ល្អតើ ចឹងពួកយើងរៀបចំអោយទូលាយទាក់ទងនឹងធម្មជាតិទៅ"
"អូនរៀបចំទៅ ចាំបងអោយភាគហ៊ុនអូន20%ដែរ"
"ស្អី?"
"គឺគ្រោងការមួយនេះជោគជ័យដោយសារតែមានអូនជួយនោះអី ម្យ៉ាងទៀតបងអោយអូនក៏ដូចជាជួលអូនដែរ ក្រែងអូនជាinfluencerមែនទេ ជាជាងធ្វើការអោយគេអូនធ្វើការអោយបងទៅ បងយកអូនជាទូតសុឆន្ទៈ(BA)"
"នែ៎..ចន ជុងហ្គុកអូនអត់ទាន់និយាយថាយល់ព្រមទេ"
"បងមិនជឿថាអូនមិនព្រមទេ បើលុយរត់តាមអូនត្រុកៗទៅហើយ"
"នែ៎..អូនមិនព្រមទេ ប៉ុន្តែឯណាក្រដាស់សញ៉េ អូនរៀបចំខ្លួនឯងក៏បានដែរ ហិហិ"ថេហ្យុងនិយាយទាំងសើចស្ញេច ជុងហ្គុកគ្រឺតពេកទើបខោកគេមួយក្រញ៉ស្រាលបន្ទាប់មកកៀក.កគេទៅរកកន្លែងញ៉ាំបាយ ដោយទាំងចែ វីលៀម លា ទៅជាមួយដែរ
"ថេយ៍..អូនញ៉ាំសិនទៅ បងទៅក្រៅសិន"ជុងហ្គុកងើបចេញលើកទូរសព្ទ័និយាយ វាមិនឆ្ងាយពេកទេទើបធ្វើអោយគេឮពីការសន្ទនាទាំងនោះ
"មានរឿងអី?"ថេហ្យុងសួរ ធម្មតាគេមិនសួរទេតែមើលទៅនាយដូចតានតឹងដែរ
"គឺ គេតេមកសួររឿងទិញដីបងប្រាប់អូននោះអី"
"ដីនៅជាប់ឆ្នេរ វាល្អតើម៉េចក៏បងមិនទិញ"
"វាល្អ បងក៏ស្ដាយដែរ ប៉ុន្តែបងគ្មានលុយគ្រប់នោះទេ"
"ចុះលុយ50លានដែលបងអោយអូនថ្ងៃមុន កុំប្រាប់ថាយកទៅទិញផ្ទះណា"
"អត់ទេ លុយហ្នឹងក្រែងបងអោយអូនបើកក្រុមហ៊ុន បងម៉េចហ្នឹងហ៊ានដកចាយទៅ"
"អូនមិនត្រូវការទេ បងយកទៅប្រើទៅ"
"មិនបានទេ លុយបងអោយអូនគឺរបស់អូន បងមិនយកប្រើទេ"
"អញ្ចឹងបងទិញដីហ្នឹងអោយអូនទៅ អូនចង់បានវាធ្វើសណ្ឋាគារ"
"អូន-"
"ហ្អែមៗ"ពួកគេនិយាយគ្នាអត់មានមើលចែលាអង្គុយពីមុខទេ ឮប្រកែកគ្នារឿងលុយ50លាន និងថេហ្យុងចង់ទិញដីហ្នឹងដាក់ឈ្មោះគេ នេះកុំប្រាប់ថាថេយ៍នៅតែចង់បោកនាយទៀតណាបែបនេះនាងមិនព្រមទេ ត្បិតតែវិធីនេះនាងជាអ្នកផ្ដល់គំនិតពិតមែនប៉ុន្តែបើគ្រប់យ៉ាងបានទៅលើថេហ្យុងនាងក៏មិនព្រមដែរ
"បងទៅក្រៅបន្តិច"ជុងហ្គុកនិយាយប្រហែលជាទៅនិយាយរឿងដីដែលថេហ្យុងចង់បាននោះហើយ ព្រោះនាយមិនដែលបដិសេធនិងគេស្រាប់ហើយ
"ឯងនឹងគាត់ស្និតស្នាលគ្នាពេកហើយ"
"ហឹម?..ក៏យើងជាប្រពន្ធគាត់នោះហើយ"
"ឈប់ចង់បោកគាត់ហើយ?"
"យើង.."ថេហ្យុងនិយាយកែវភ្នែកសម្លឹងទៅក្រៅ នាងនិយាយឮល្មមដែរខ្លាចតែនាយក្រាស់ឮទេ
"ហៃយ៉ាថេហ្យុង..ឯងបានច្រើនណាស់ហើយនៅចង់បានអីទៀត គាត់អោយឯងច្រើនយ៉ាងនេះហើយនៅចង់បោកគាត់ទៀត មិនអាណិតគាត់ទេអី"នាងនិយាយលឺៗក្នុងប្រយោគនេះ
"យើងមិនបាន.."
"មិនបានស្រលាញ់គាត់ គួរតែដោះលែងគាត់ ឯងបានច្រើនហើយ កុំអោយរឿងបែកការអី"
"រាល់ថ្ងៃឯងមើលមិនដឹងយើង.."
"ថេយ៍!"ឮសម្លេងជុងហ្គុងហៅ ថេហ្យុងភ័យប្រហោងពោះ
"ជុង!បង..?"
"មីនយូហៅបងទៅក្រៅ អូនទៅជាមួយបងឥឡូវឬអត់?"
"អូនទៅឥឡូវតោះ"
"យករឿងទាំងនោះទៅគិតឡើងវិញថេយ៍ យើងទុកពេល.."
"ហ៊ើយ..ឯងកាន់តែវែងឆ្ងាយហើយ ចាំយើងនិយាយបកស្រាយថ្ងៃក្រោយ តោះ"ថេហ្យុងនិយាយ រួចអោបចង្កេះរាងក្រាស់ចេញទៅមិនមែនសម្ដែងបោកប្រាស់ទេ គេគ្រាន់តែចង់ប្រាប់នាងថាគេស្រលាញ់ជុងហ្គុកពិតមែន ពេលខ្លះគេក៏ឆ្ងល់ដែរ ម៉េចក៏មិត្តគេចេះតែជម្រុញអោយគេលែងលះជុងហ្គុករហូតចឹង?
"ថេយ៍..អូនមានរឿងអី"
"គ្មានអីទេ គ្រាន់តែទាស់សម្ដីគ្នាតិចតួច"
"មកពីអូនឯងឆ្នាស់ខ្លាំងពេក"
"ហ៊ី.."ថេហ្យុងញិញធ្មេញដាក់នាយ ពេលនាយញីសក់ក្បាលរបស់គេ ក្រោមក្រសែភ្នែករបស់កញ្ញា លា ដែលតាមមើលមិនព្រិចភ្នែកនោះអី
"បើឯងមិននិយាយទុកអោយយើងនិយាយ ចាំមើលឯងបានពាក្យអីនិយាយដោះសារទៀត "

To be continues...

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now