抖阴社区

?????76:??????????????????

Start from the beginning
                                    

.    3ឆ្នាំកន្លងទៅទៀត ចន ដាន់ប៊ី ពេលនេះរៀនថ្នាក់ទីពីរគេចូលចិត្តតន្ដ្រីតែមាននិស្ស័យខាងធម្មតាជាតិ តាំងពីក្មេងគេចូលចិត្តតាមជុងហ្គុកនៅលេងនៅចំការព្រោះសំបូរក្មេងៗ អោយគេរត់លេងជាមួយ ពេលឈានចូលដល់ថ្នាក់ទីបីជុងហ្គុកបានផ្លាស់គេទៅរៀននៅសាលាល្អមួយជាមួយកូនភ្លោះរបស់សុកជីនស្រួលមើលថែគ្នាម្យ៉ាងអាយុពួកគេក៏អាយុស្របាលគ្នា។ ពេលចេញពីរៀនគេតែងតែមានប៉ាៗគុកទៅទទួលរៀងរាល់ថ្ងៃតែថ្ងៃនេះដូចជាចម្លែងព្រោះតែមានតែលោកតាជីនជំនួសលោកប៉ាសំណព្វចិត្តរបស់គេទៅវិញ
"ប៉ាៗ?!..."
"Danbi ខាងនេះ"ជីនស្រែកហៅ គេមកទទួលកូនរបស់គេ ជុងហ្គុកក៏ពឹងអោយហួសមកយកដាន់ប៊ីជំនួសព្រោះនាយមានធុរ:សំខាន់
"ជម្រាបសួរលោកតាជូន លោកតាជីន"
"បាទជម្រាបសួរ"ពួកគេញញឹម ក្មេងម្នាក់នេះចរិតល្អគួរអោយស្រលាញ់មានសុជីវធម៍ព្រោះជុងហ្គុកបង្រៀនបានល្អតាំងពីតូច
"លោកតាឃើញប៉ាអូនទេ?"
"ប៉ាអូនរវល់មិនបានមកទេ គេអោយតាមកជំនួស"
"ហ្អ៎.."ក្នេងតូចពេបមាត់ព្រោះបានសន្យាគ្នាហើយថាមកទទួល
"ប៉ាអូនទៅពេទ្យមិនមែនមិនចង់មកទេ"
"ប៉ាអូនឈឺហ៎្អ?"គេសួរទាំងពេបមាត់ ធ្វើអោយជីនធ្លោយមាត់សើច
"ប្អូនអូនកើតហើយ ពួកយើងមកទទួលអូនទៅមន្ទីរពេទ្យ"
"ទៅពេទ្យ មើលប្អូន?"
"ពិតមែន"
"យេ....ប្អូនព្រមចេញមកលេងហើយ"គេសប្បាយចិត្ត កាលរស់នៅម្នាក់ឯងរយ:ពេលប្រាំបីឆ្នាំពិតជាកំសត់ ក្មេងតូចបានត្រឹមលោតកញ្ច្រោលសប្បាយអរប៉ុណ្ណឹង

.        នៅខាងមន្ទីរពេទ្យ ដោយសារតែថេហ្យុងឈឺពោះទាន់ហន់ពេកជុងហ្គុកមិនបានត្រៀមអ្វីមកទេ គេឈឺពោះកំឡុងពេលប្រាំបីខែដោយសារតែជាកូនភ្លោះ ថេហ្យុងពិតជាពិបាកខ្លាំងណាស់ក្នុងអំឡុងពេលពរពោះ ព្រោះគេចាញ់ផងធ្វើការងារផង គេត្រូវទ្រទ្រង់ក្រុនហ៊ុនមួយទាំងមូល ហើយមិនបានត្រៀមទុកដូចមុនទេ ដោយសារតែគេមិនស្មានថានឹងមានកូនទៀតព្រោះកន្លងហួសជាងមួយទស្សវត្សទៅហើយស្រាប់តែមានម្ដងកូនភ្លោះ
"យ៉ាងម៉េចហើយ"មើលទៅថេហ្យុងដូចជាដាបជាមុន គេនៅបន្ទប់សង្រ្គោះ8ម៉ោងឯណោះទើបចេញមកវិញបាន ជុងហ្គុកទឹកមុខក្រៀមក្រំពិបាកចិត្តជំនួសប្រពន្ធ
"កូនរបស់ខ្ញុំដាក់ក្នុងកែវលោកប៉ាទៅមើលទៅ"ដោយសារតែកើតមិនគ្រប់ខែទើបត្រូវយកទៅដាក់ទីនោះ ចិញ្ចឹមប៉ុន្មានម៉ោងសិនទើបអាចយកចេញមកបាន
"ពួកគេឈ្មោះអី?"
"ចូឌែន និងចូដា ហៅក្រៅនូឌី..គឺដាន់ប៊ីដាក់ឈ្មោះចំណែកកូនប្រុសច្បងគឺJoJo"
"កូនមានការបន្ទាន់អញ្ចឹងចុះក្រុមហ៊ុន?"
"ខ្ញុំមានតែពឹងអោយអ៊ុំមេផ្ទះជួយមើលថែថេហ៍ជំនួសប៉ុណ្ណោះ"ព្រោះជាពេលអភិវឌ្ឍក្រុមហ៊ុននាយបោះទុកទៅហើយអោយធ្វើយ៉ាងម៉េច?
"បងសុំទោស"នាយមានអារម្មណ៍ថាខុស ព្រោះការមានកូនលើកនេះនាយមិនសូវបាននៅក្បែរគេដូចមុននោះទេ

???????????? Season 2?????{ My Alpha' husband ? }(Completed)Where stories live. Discover now