. ទម្រាំតែពេលវេលាមមាញឹកនេះកន្លងផុត ទៅ3ឆ្នាំកន្លងទៅប្រាំឆ្នាំទៀតចូលមកដល់ សរុបទៅគឺ17ឆ្នាំក្រោយពេលរៀបការ ពួកគេពិតជាមានកូនប្រាំនាក់តាមសន្យាពិតមែន គ្រាន់តែកូនៗពួកគេក្រោយនេះកើតតាមបែបវិទ្យាសាស្រ្តនោះទេគឺគេជួលអ្នកពពោះជំនួសពេលដែលដាន់ប៊ីអាយុបាន15ឆ្នាំ ថេហ្យុងពិតជាដាបខ្លាំងណាស់ ជុងហ្គុកមិនហ៊ានប្រថុយនោះទេ នាយបានដាក់ឈ្មោះកូនភ្លោះប្រុសទាំងពីរនាក់នោះថា ថេហ្គុក ថេហ្គូ ដើម្បីបញ្ជាក់ថាប៉ានឹងម៉ាក់គេស្រលាញ់គ្នាប៉ុណ្ណា ថ្នាក់មានអ្នកចូលមកបំបែកបំបាក់ខ្ចាត់ព្រាត់ស្ទើរស្លាប់ស្ទើររស់ចេញពីគ្នាក៏នៅតែអាចត្រឡប់មកជួបជុំគ្នា។
. ពេលដែលកូនៗពួកគេកាន់តែធំគេក៏កាន់តែមានពេលអោយគ្នាច្រើនជាងមុន ហើយបន្ទាប់ពីកូនស្រីច្បងរបស់គេចន ដាន់ប៊ីត្រូវបានបញ្ជូនទៅរៀននៅបរទេសទាំងវ័យក្មេង គេមានក្ដីស្រម័យចង់អភិវឌ្ឍន៍ក្រុមហ៊ុនបន្តពីលោកប៉ាគឺកែច្នៃវិស័យទេចរណ៍អោយកាន់តែរីកចម្រើនជាងមុន គេបានទៅរៀននៅជុំវិញពិភពលោកកន្លែងណាដែលផ្ដល់ចំណេះអោយគេបានគេនឹងយក ចំណែកប្អូនៗទើបតែរៀនបឋមពេលវ៉ាកង់ម្ដងៗតែងតែត្រូវលោកតាទាំងសងខាងដណ្ដើមយកទៅនៅជាមួយ ខាងលោកតាចនរាងនៅឆ្ងាយតែខាងលោកតាគីមវិញសឹងតែរាលថ្ងៃ គាត់ភាគច្រើនយកចៅទៅគេងជាមួយដើម្បីអោយជុងហ្គុកមានពេលមើលថែកូនតូចនៅផ្ទះ។ ហើយវាក៏បន្តបែបនេះរហូតដល់ព្រឹកមួយ ..
រ៉ីងៗៗ
"ជុងហ្គុកៗ ទូរស័ព្ទរោទ៍"
"បាទ..ហេឡូ!"នាយរាវដៃចុចមិនមើលព្រោះនៅព្រឹកនៅឡើយ ហើយអ្នកណាតេមកទាំងព្រលឹមអុល?
"អឹម..ហាស់!!"នាយបើកភ្នែកស្ទុះវឹងសឹងធ្លាក់ប្រពន្ធពីលើគ្រែព្រោះគេគេងអោបនាយពីលើ
"នរណាៗ..កើតអីៗ?"គេស្រវាស្រវាក្រោកទាំងមីងមាំងដូចគ្នា
"ជុនស៊ូថាដាន់ប៊ីមក"
"ហាស?"ថេហ្យុងភ្ញាក់ផ្អើលបើកភ្នែកធំៗកូនក្រមុំមកម៉េចមិនប្រាប់មុន?
"បងទៅដាស់កូនអូនទៅរៀបចំខោអាវ"
"អឺ.."ជុងហ្គុកស្ទុះវឹងចេញទៅ
"ឈប់សិនៗ ស្លៀកកន្សែងសិន"គេចូលមករកនាយលេងចេញទៅទាំងចឹងកូនឃើញយំពេញផ្ទះឥឡូវហើយ
"អូនស្លៀកខោក្នុងផង"នាយស្អែកអោយពេលដែលគេរត់ចូលទៅបន្ទប់ខោអាវ ពាក់តែអាវស្ដើងនាយមួយពេលកូនឃើញញញឹមរត់ពេញផ្ទះឥឡូវហើយ។ គេចូលទៅងូតទឹក ជុងហ្គុកចេញទៅដាស់កូនយកទៅងូតទឹក ថេហ្យុងចេញមកវិញរត់ទៅបន្ទប់កូនស្លៀកពាក់អោយពួកគេ
"បងស្អាតនៅ?"រាល់ថ្ងៃមិនដែលសួរទេតែថ្ងៃនេះទៅទទួលកូន
"ស្អាតហើយ..ចុះអូន?"
"ធម្មតា..ព្រោះអូនស្អាតរាល់ថ្ងៃហី"
"ឆើស.."ថេហ្យុងពេបមាត់ កំពុងប្រញាប់ហើយនៅឆ្លៀតញ៉ោះបានទៀត
"បងទៅបើកទ្វា អូនបើកឡានទៅ"
"ក៏បាន..តោះ..ថេហ្គុកថេហ្គូ"គេរុញកូនចូលឡានជុងហ្គុកក៏ចេញទៅមាត់ទ្វា
"Surprise!!"
"ភ្ញាក់*កណ្ដុំឆែបដាន់ប៊ី!"ជុងហ្គុកភ្ញាក់ច្រងាកចង់ផ្ងាក្រោយ នាយចាស់ហើយស្មារតីមិនផ្ចិតផ្ចង់ដូចមុនទេ
"ហាសហា.. surprise good morningលោកប៉ា"នាងសើចហើយចូលមកថើបនាយ ជុងហ្គុកបានតែញញឹមនាយមិនហ៊ានអោបកូនដូចមុនទេព្រោះកូនធំពេញក្រមុំហើយបានត្រឹមលើកដៃញីសក់ក្បាលប៉ុណ្ណឹង
"ជុង!កើតអីយើងប្រញាប់ណា"ថេហ្យុងចេញមកហៅនាយនៅឈរធ្មឹងចឹងក្រែងប្រញាប់ទៅយកកូនហី
"Surprise!ប៉ាតូចថេយ៍"នាងចូលទៅរកគេ ថេហ្យុងបានហ៊ានអោប
"ហើយមកពីកាលហាកូន ម៉េចមិនប្រាប់ប៉ា?"
"ចង់ surpriseនឹងណា"
"លោះព្រលឹងប៉ាអស់ហើយកូនមិញនេះ"
"កូននេះគេចង់អោយបងឆាប់ស្លាប់ជាងមុន"ជុងហ្គុក ដឹងថានាយមុននេះភ័យប៉ុណ្ណាទេ?លេងមក surpriseចឹងៗអីនាយភ័យអាយុខ្លីតែម្ដង
"ប៉ាហ្អក៎...."នាងពេបមាត់មុននឹងចូលទៅរកប្អូន
"ថេហ្គុក ថេហ្គូហ្អា៎.. នូណាមានរបស់អោយណា"នាងចូលទៅអោបប្អូននឹកណាស់ព្រោះមិនដែលសូវបានជួបគ្នា
"ប៉ា..ឯណាចូឌែន ចូដា?"
"នៅផ្ទះលោកតា"ជុងហ្គុក
"មុននេះប៉ាថាទៅយកប្អូនហើយទៅយកកូន"ថេហ្យុង
"ចឹងចាំកូនទៅយក"
"អេ..មិនល្អទេ កូនទើបមកពីហត់ ទុកអោយប៉ាវិញ"ថេហ្យុង
"មិនអីទេ..កូនចង់surpriseលោកតាដែរ"នាងកញ្ឆក់សោរឡានពីថេហ្យុងហើយរត់ទៅវឹង
"នែ៎..លោកតាចាស់ហើយណា កុំលេងដូចមិញ"ជុងហ្គុកស្រែកហៅមិនដឹងឮឬអត់
"កូននេះកាត់ទៅអ្នកណា?"ថេហ្យុងក្រវីក្បាល មានកូនស្រីមួយរឡិរឡក់ដូចទឹកកន្លះក្អមមើលចុះ ហើយចេះបើកឡានពីកាលម៉េចក៏គេមិនដឹង?
"កូនកាត់ទៅអូនហ្នឹង"
"ត្រូវហើយ បើជាកូនអូនមិនអោយកាត់មកអូន"ថេហ្យុងសន្លក់នាយ ជុងហ្គុកសើចចង់ញ៉ោះថាចាស់តែខ្លាចប្រពន្ធខឹង
"បងស្រលាញ់អូន"នាយចូលមកក្បែរអោនថើបគេមួយខ្សឺត______________ចប់______________
✨សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតានដានសាច់មួយនេះតាំងពីដើមដល់ចប់ បើមានកំហុសឆ្គងឬកំហុសអក្ខរាវិរុទ្ធត្រង់ណាមិនសមរម្យសូមមេត្តាអធ្យាស្រ័យ☺️🙏 និងសូមជូនពរអ្នកទាំងអស់គ្នាជួបតែ ពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈពលៈ បដិភាណ:កុំបីឃ្លាងឃ្លៀតឡើយ សូមអរគុណ!♥️✨
ជួបគ្នារឿងក្រោយណា☺️ bye bye ជុបជុប😚♥️
___
ចុងក្រោយបង្អស់នាងខ្ញុំ Jelly ជាអ្នកសសេររឿងនេះ សុំរំខានអ្នកទាំងអស់គ្នាបន្តិចណា៎.ជួយខមិនសាច់រឿង តម្លៃអប់រំឬចំណុចខ្វះខាតរបស់ខ្ញុំ ក្នុងរឿងនេះអោយខ្ញុំបានដឹងផង ដើម្បីអោយខ្ញុំបានកែប្រែនូវរឿងក្រោយទៀត ក៏ដូចជាបានដឹងថា តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ🙏☺️សូមអរគុណទុកជាមុនណា៎😘😘ស្រលាញ់អ្នកទាំងអស់គ្នា
បេះដូង❤️❤️❤️

YOU ARE READING
???????????? Season 2?????{ My Alpha' husband ? }(Completed)
Romance????????????????????????????????????????????_Jungkook (?????????season1)
?????76:??????????????????
Start from the beginning