抖阴社区

????????

930 6 3
                                    

15ឆ្នាំមុន...
ដោយសារតែ ប៉ាម៉ាក់របស់សៃហ្វៀបានចែកផ្លូវគ្នាតាំងពីនាងនៅក្មេង បានធ្វើឲ្យជីវិតក្មេងស្រីដែលធ្លាប់តែរីករាយ ធ្លាប់តែមានប៉ាហៅ មានប៉ានៅចាំមើលថែថ្នាក់ថ្នម ការពារនាងគ្រប់ពេល ប្រែក្លាយជាក្មេងស្រីដែលរស់នៅដោយគ្មានប៉ាហៅ រស់នៅទន្ទឹមរង់ចាំតែផ្លូវប៉ាត្រឡប់មមកវិញ មកមើលថែមកថ្នាក់ថ្នម មកការពារនាង ព្រោះតែនាងជាក្មេងខូចក្មេងរពឹស ទើបនាងតែងតែឈ្លោះគ្នាជាមួយមិត្តៗនាងរហូត!
ក្មេងស្រីដែលធ្លាប់តែរស់នៅមានភាពកក់ក្តៅ ប្រែក្លាយជាកណ្ដោចកណ្ដែង សោះអង្គើយ ព្រោះតែពាក្យសន្យារបស់គាត់ទើបធ្វើឲ្យនាង តែងតែអង្គុយចាំគាត់នៅបន្ទប់ទទួលភ្ញៀវរហូត!
" សៃហ្វៀ! កូនអង្គុយធ្វើអីនៅទីនេះ ប្រញាប់រៀបចំខ្លួនទៅ ម៉ាក់នាំកូនទៅលេងផ្ទះអ៊ុំប្រុសអ៊ុំស្រីកូន" អ្នកជាម្ដាយ ចុះពីខាងលើឃើញកូននៅអង្គុយទីនេះរាល់ព្រឹក មិនដឹងជាអង្គុយធ្វើអី ឲ្យតែព្រឹកឡើងដឹងតែមកអង្គុយហើយ
" ម៉ាក់! ពេលណាប៉ាមកវិញ? នាងតូចរង់ចាំគាត់មកជាយូរហើយ នេះមួយខែជាងហើយដែលគាត់សន្យានឹងនាង គាត់ថានិងត្រឡប់មករកនាង ចុះពេលនេះហេតុអីមិនឃើញគាត់ត្រឡប់មកវិញ? អ្នកជាម្ដាយសម្លឹងមើលមុខកូន ដោយក្ដីអាណិត ពួកគាត់ក៏មិនចង់បែបនឹងដែរ តែពួកគាត់ពិតជាមិនអាចរស់នៅជាមួយគ្នាបានមែន...! ការរៀបការដែលកើតចេញពីការព្រមព្រៀងរបស់ប៉ាម៉ាក់ទាំងសងខាង មិនបានធ្វើឲ្យពួកគាត់រស់នៅជាមួយគ្នាបានក្ដីសុខឡើយ! តែអភូតហេតុបែរជាកើតលើពួកគាត់ទាំងពីរ ដោយបានផ្ដល់ឲ្យនៅកូនស្រីដល់ស្រស់ស្អាតមួយរូប មកឲ្យពួកគាត់ជាចំណងដៃ ដែលគិតថានិងអាចឲ្យពួកគេរស់នៅជាមួយគ្នាមានក្ដីសុខបាន តែចុងក្រោយពួកគាត់នៅតែដដែល ចំណងមួយនេះក៏បានដាច់ ក្រោយពេលម្នាក់ៗរស់នៅជាមួយគ្នាលែងកើត ។
ហើយនេះហើយ ជាមូលហេតុដែលធ្វើឲ្យក្មេងស្រីសៃហ្វៀ ដែលមានឈាមជ័រជាកូនកាត់ចិនអាមេរិក ត្រូវរស់នៅកំព្រាប៉ាតាំងពីក្មេង។
" សៃហ្វៀ...ស្ដាប់ម៉ាក់ថ្ងៃណាមួយកូននឹងបានជួបប៉ាកូន ក្រោយពេលដែលកូនរៀនចប់ណា៎!" ពួកគាត់បានសន្យានិងគ្នារួចហើយ ក្រោយពេលនាងធំដឹងក្ដីឡើង គាត់នឹងត្រឡប់មកវិញ!
សៃហ្វៀងក់ក្បាល ស្ដាប់តាមសម្ដីម៉ាក់ រួចក៏រៀបចំខ្លួន ដើម្បីធ្វើដំណើរទៅលេងផ្ទះអ៊ុំរបស់នាង!

?????????????????Where stories live. Discover now