抖阴社区

?????(?????)

164 8 2
                                    

    ដូចដែលសៃហ្វៀនិយាយស្អែកឡើងនាងក៏ទៅជួបគ្រីសមែន ពួកគេបាននាំគ្នាដើរលេងជាច្រើនកន្លែង បង្កើតជាអានុស្សាវរីយ៍ជាច្រើនសម្រាប់នាងនិងគេ
" តែខ្ញុំមានលុយច្រើនជានេះ ខ្ញុំនឹងនាំបងទៅលេងគ្រប់ប្រទេសតែម្ដង!" គ្រីសសម្លឹងមើលទៅផ្ទៃមុខរលោងស្អាត ដែលកំពុងញញឹមមើលទៅកាន់ថ្ងៃកំពុងរៀបនឹងលិច
" បងមិនចូលចិត្តដើរលេងទេ! ត្រឹមប៉ុណ្ណេះបងអស់ចិត្តហើយ បងចូលចិត្តធ្វើការជាងការដើរលេង"
" ចុះហេតុអីបងមកទីនេះ?" គេស្ទើតែភ្លេចសួរនាងទៅហើយ មកមិនប្រាប់អ្នកផ្ទះហើយ មិនដឹងថាមកធ្វើអីទៀត
" បងមកជួបមនុស្សម្នាក់!" នាងនិយាយទាំងញញឹម ពេលនឹងឃើញមុខលោកប៉ារបស់ នាងមកដើម្បីគាត់ មកលេងមកមើលថាគាត់យ៉ាងមិចហើយ គ្រីសលួចមើលមុខបងស្រី ហាក់មានក្ដីសុខខ្លាំង ពេលនិយាយដល់រឿងនេះ
"ប៉ាបងមែនទេ?" សម្ដីរបស់គេ ធ្វើឲ្យសៃហ្វៀងាកមកសម្លឹងមុខគេ នាងមើលដោយការឆ្ងល់ ហេតុគេដឹង តើគេដឹងតាំងពីពេលណា បើនាងមិនដែលនិយាយប្រាប់អ្នកណាផងហ្នឹង!
" មើលទៅឯងដឹងរឿងយើងច្រើនណាស់" នាងដាក់គេមួយដៃចំខ្នង ខ្នាញ់និងចរិតរបស់គេដឹងគ្រប់រឿងអំពីនាង
" ចុះបងទៅវិញពេលណា? អ្នកផ្ទះគេកំពុងរកបង" គ្រីសគេដឹងរឿងនេះ ព្រោះពេលខលទៅម៉ាក់ គាត់និយាយប្រាប់ តែគេមិនបានប្រាប់ឡើយថាសៃហ្វៀនៅទីនេះ គ្រាន់តែប្រាប់ថាកុំឲ្យបារម្ភ
" ស្អែកនេះហើយ! យ៉ាងហោចណាស់ត្រូវគាត់ស្ដីឲ្យបន្តិចនឹង!" នាងញញឹម ដឹងមុនទៅហើយថាពួកគាត់បារម្ភជាពិសេសអ៊ុំស្រី ដឹងតែបារម្ភជាងគេមិនខានទេ

ប្រទេសចិន...
នាងនៅមិនបានប៉ុន្មានផង ពេលនេះក៏មកដល់ប្រទេចិនវិញបាត់ទៅហើយ  គ្រាន់តែមកដល់ទឹកដីប្រទេសចិនភ្លាមទូរស័ព្ទនាងក៏ត្រូវបានខលចូលភ្លាម ឃើញថាជាលេខអ៊ុំស្រី នាងដកដង្ហើមមួយធំ ព្រោះលើកនេះដឹងតែត្រូវធ្ងន់ហើយ ដើរមិនចេះប្រាប់បែបនេះ
" សួស្តីអ៊ុំស្រី!" នាងនិយាយទាំងសម្លេងស្រទន់ ហាក់លួចចិត្តគាត់ក៏ឲ្យខឹងនាង
" អ៊ុំឲ្យគេទៅទទួលហើយ...សង្ឃឹមថាព្រមមកទៅចុះណា ហាមប្រកែក មកផ្ទះអ៊ុំ មានរឿងចង់់និយាយបន្តិច!" គាត់និយាយទាំងទឹកមុខស្មើ ព្រោះបារម្ភនាងផងខឹងនាងផង គាត់មិនខឹងទេបើនាងដើរប្រាប់ តែនេះអត់ប្រាប់អ្នកផ្ទះអីមួយម៉ាត់ ចុះបើមានរឿងអីកើតឡើងលើនាង ឲ្យគាត់ជាអ៊ុំដែលជាអ្នកមើលថែនាងនេះ ត្រូវធ្វើបែបណា។ ពេលមកដល់ផ្ទះគាត់ភ្លាម មានគាត់ចាំទទួលនៅបន្ទប់ទទួលភ្ញៀវល្មម គាត់សម្លឹងមើលទៅក្មេងស្រីតូចច្រឡឹង ហ៊ានណាស់ ហ៊ានដើរម្នាក់ឯងគ្មានខ្លាចអីបន្តិច
" ឮថាក្មួយទៅអាមេរិក?" កែវភ្នែកទទេសស្អាតសម្លឹងមើលទៅនាងដែលធ្វើញឹមៗដាក់គាត់
" ចា៎ស!"
" អ៊ុំមិនសួរទេថាទៅធ្វើអី តែបើទៅបែបនេះគួរតែប្រាប់អ៊ុំដែរណា កុំឲ្យអ្នកផ្ទះគេបារម្ភបែបនេះ...ដឹងទេថាអុីរាំងមិនបានគេង ព្រោះតែត្រូវតាមរកក្មួយ ខ្លាចក្មួយមានបញ្ហា មានរឿងអី!" សៃហ្វៀស្ងៀម ពេលឮថាអុីរាំងតាមរកនាង នាងគិតមិនដល់ ស្មានមិនដល់ ធ្វើឲ្យគេឯងពិបាកបែបនេះ លោកស្រីសុីវ ឃើញមុខនាងក៏មិនសប្បាយចិត្ត គាត់ឈប់ស្ដីឲ្យ ប្រាប់ឲ្យនាងឡើងទៅបន្ទប់! ចូលមកដល់បន្ទប់នាងយំយកៗ មានអារម្មណ៍ថាខុស ខុសដែលធ្វើឲ្យគ្រប់គ្នាពិបាកព្រោះនាង ម៉ែដោះចូលមកឃើញនាងយំបែបនេះ ក៏ចូលមកលួងលោម មកអោបមកថើប
" កុំយំអី? គ្រប់គ្នាគ្រាន់តែបារម្ភពីអ្នកនាងប៉ុណ្ណោះ!" សម្ដីផ្អែមពិរោះមិនដូររបស់គាត់ កាន់តែធ្វើឲ្យនាងយំ
" សុំទោស...ហ៊ឹក..ឲ្យខ្ញុំសុំទោស ខ្ញុំគ្រាន់តែនឹកគាត់ប៉ុណ្ណោះ...ខ្ញុំនឹកប៉ាខ្ញុំចង់ជួបគាត់!" នាងកាន់តែយំ ពេលគាត់លើកដៃអង្លែលក្បាលនាងតិចៗ
" ពុទ្ធោ! អ្នកនាងរបស់ខ្ញុំ!" ឮនាងនិយាយហើយកាន់តែអាណិត ទោះជារស់នៅជាមួយគេស្រួលប៉ុណ្ណា ក៏មិនស្រួលដូចគ្រួសារយើងដែរ គេអាចផ្ដល់គ្រប់យ៉ាង នាងអាចទទួលបានគ្រប់យ៉ាង តែនាងនៅតែត្រូវការប៉ារបស់នាង
ពេលយប់...
សៃហ្វៀចុះមកខាងក្រោម មកយកទឹកព្រោះក្នុងបន្ទប់នាងអស់ទឹក ចុះមកដល់ខាងក្រោម ឃើញបុរសដែលបាត់ពេញមួយថ្ងៃមិនឃើញ កំពុងតែបង្ហុយផ្សែងបារី ហាក់ដូចជាគេកំពុងតែស្ត្រេសណាស់ចឹង នាងនៅមិនទាន់បានសុំទោសគេ ទើបចង់ដើរទៅសុំទោសគេ
" លោក!" សម្លេងហៅតិចៗ ធ្វើឲ្យអ្នកដែលបិតភ្នែកដេកគិតត្រូវបើកភ្នែកដោយស្វ័យប្រវត្តិ! គេញីបារីទុកឈប់ជក់ពេលនាងដើរមកក្បែរ កែវភ្នែកខ្មៅឃ្លីកងាកមកសម្លឹងនាងក្រមុំដែលទើបតែចូលផ្ទះ! ធ្វើឲ្យគេបារម្ភអស់ពីពោះ តាមរកនាងស្ទើរគ្រប់ទីកន្លែងក្នុងទីក្រុងប៉េកាំង!
" ដើរលេងឆ្អែតហើយមែនទេ?" គេមិនស្ដីមិនថាឲ្យនាង តែបញ្ឆឺនាងជំនួសវិញ គេហត់មិនបានដេកមិនបានពួន ជាមួយកូនចៅគេ ដែលខំតាមរកនាង
គេទើបតែដឹងដំណឹងថានាងទៅអាមេរិក ក្រោយគំរាមប្អូនប្រុសដែលដឹងរឿងឲ្យភ័យ
" ខ្ញុំ...ខ្ញុំសុំទោស! លើកក្រោយខ្ញុំមិនធ្វើបែបនឹងទៀតទេ! ខ្ញីមិនឲ្យគ្រប់គ្នាបារម្ភគេ ទៅណាលើកក្រោយខ្ញុំនឹងប្រាប់គ្រប់គ្នា!"
" នៅមានលើកក្រោយទៀត?" គេចាប់កញ្ចឹងកនាង ខឹងណាស់ចង់តែទោះនាងចេញក្រៅផ្ទះទេ បើអាចគេពិតជាទាញរំពាត់វាយជើងនាងឲ្យបាក់តែម្ដង កុំឲ្យបុិនដើរមិនចេះប្រាប់ទៀត!
" អើ..លែង..លែងមានហើយ តែមួយលើកនេះទេ!" នាងលើដៃក្រវីសម្លឹងមើលមុខដែលកំពុងខឹងនឹងនាង ឡើងក្រហមអស់ហើយ
" ចុះបើមាន?"
" ខ្ញុំឲ្យលោកអ្នកដាក់ទោសខ្ញុំ!"
" នាងអ្នកនិយាយទេ! ចាំពាក្យខ្លួនឯងផង" គេប្រលែងដៃពីកញ្ចឹងកនាង ដើរឡើងទៅខាងលើ គេចាំពាក្យនាងទុក តែមានលើកក្រោយបោះចូលបឹងក្រពើម្ដង!

_________

?????????????????Where stories live. Discover now