មួយឆ្នាំកន្លងផុតទៅ...
យប់ព្រឹកៗ រយៈពេលមួយឆ្នាំដែលនាងមិនធ្វើការ មិនទទួលការងារអ្វីទាំងអស់ នាងនៅតែផ្ទះដើរតែលេង ចាយតែលុយដែលប៉ានាងផ្ញើមកលើកមុនមិនទាន់ទាំងអស់ផង អាយុនាងកាន់តែកើន ឯសម្រស់នាងវិញកាន់តែក្មេង រយៈពេលដែលនៅផ្ទះនាងថែទាំងសុខភាព ថែទាំងសម្រស់ ពេលធុញក៏ដើរលេង ដើរទិញនេះទិញនោះ តាមតែចិត្តដែលនាងត្រូវការ
តែអ្វីដែលនាងមិនដូរនោះគឺការរៀនធ្វើម្ហូប នាងមិនចង់រៀន នាងមិនចូលចិត្តរៀនខាងហ្នឹង
" ពេលណាទើបទទួលការងារវិញ យើងដាច់លុយហើយ!" សុីអានចូលមកសួរមិត្ត ដែលកំពុងតែគេងផ្កាប់មុខដើម្បីទទួលពន្លឺកម្ដៅថ្ងៃនៅពេលព្រឹក ក្បែរមាត់សមុទ្រ
" ចាំត្រឡប់ទៅ...ចាំខ្ញុំគិតមើល ឈប់ធ្វើយូរដូចជាចង់ខ្ជិលហើយ!" នាងតូចត្រឡប់ខ្លួនមកនិយាយជាមួយមិត្ត ទើបទាញកន្សែងចេញបង្ហាញនៅឈុតប៊ីគីនី ដែលនាងកំពុងតែស្លៀក ធ្វើឲ្យអ្នកដែលដើរកាន់សម្លឹងមើលមិនដាក់ភ្នែក!
" នាងជាអ្នកណា?" កែវភ្នែកពណ៌ត្នោតសម្លឹងមើលមកស្រីស្អាត ដែលមានរូបឆោមគួរឲ្យចង់គយគន់ គេសម្លឹងមើលនាងពីក្បាលដល់ចុងជើង ខ្ពស់ស្អាត ដៃជើងស្រលូនប្លែក ត្រគៀករីកសាយ ដើមទ្រូងត្រលុកត្រលន់ ផ្ទៃមុខស្រស់ស្អាតខុសប្លែកពីជនជាតិចិនពិតប្រាកដ!
" ភ្នែកលោកប្រុសមុតល្អណាស់ នោះគឺអ្នកនាងសៃហ្វៀ ជាម៉ូដែលជាអ្នកថតប្រម៉ូផលិតផលនៅក្នុងប្រទេសចិននេះ...តាមឃើញពត៌មាននាងជាកូនកាត់អាមេរិក តែប្រវតិ្តគ្រួសារនាងគឺគ្មាននោះទេ!"
"....." ឆេងហ្វុងស្ងាត់បន្តិច តាមសម្លឹងមើលនាងមិនដាក់ភ្នែក មួយសន្ទុះក្រោយមកពេលឃើញនាងត្រឡប់ទៅវិញ ទើបគេដើរតាមនាង ចង់ដឹងថានាងនៅកន្លែងណា ព្រោះគេដូចជាមានចំណាប់អារម្មណ៍ចំពោះនាងហើយ!ពេលយប់...
សៃហ្វៀនឹងសុីអានចុះមកពីខន់ដូរ ដលរមកទិញឥវ៉ាន់បន្តិច នឹងនាំគ្មនមកញុាំមីផង
" ញុាំទីនេះហើយ...ខ្ញុំខ្ជិលឆុងនៅខាងលើណាស់!" សុីអានយកមីពីដៃមិត្ត យកមកឲ្យគេឆុងឲ្យ ទើបដើរមកកន្លែងសៃហ្វៀវិញ!
" ចង់ដូរឡានណាស់!" អង្គុយសុខៗ សៃហ្វៀក៏ពោលឡើង នាងជិះឡាននេះមកយូរហើយ ឃើញថាវាក៏ចាស់ណាស់ដែរ ទើបមានចិត្តចង់ដូរថ្មី!
"ចង់មែនឬ? ស្អែកនេះទៅមើលគេសម្ពោធឡានតែម្ដងទៅយ៉ាងមិចដែរ!" សុីអានទើបតែនឹកឃើញ ព្រោះ ថាស្អែកមានគេមកសម្ពោធឡាននៅជិកកន្លែងនាងដើរលេងនេះដែរ
" ក្រុមហ៊ុនណា?"
" MS...ឯងស្គាល់ទេ?" សុីអាននាងជាអ្នកដែលចូលចិត្តមើលឡាន តែរាល់ថ្ងៃគ្មានឡានដែលខ្លួនឯងចូលចិត្តជិះទេ នាងទិញតែតាមសម្ថភាពប៉ុណ្ណោះ!
" ធ្លាប់ឮ..តែមិនស្គាល់ទេ!"
" ដូចនេះតើអ្នកនាងចង់ស្គាល់ដែរទេ?" បុរសសង្ហាកូនកាន់ចិនអាល្លឺម៉ង់ដើរចូលមកក្បែរពួកគេ
" លោកគឺកូនម្ចាស់ក្រុមហ៊ុន MS មែនទេ?" សុីអានសួរឡើង ព្រោះឃើញមុខប្រហែលៗ នាយកប្រត្តិបត្តិនៃក្រុមហ៊ុន
" ខ្ញុំឆេងហ្វុងកូនប្រុសម្ចាស់ក្រុមហ៊ុន MS រីករាយណាស់ដែលបានស្គាល់អ្នកនាង!" គេលូកដៃចាប់ជាមួយសៃហ្វៀ នឹងសុីអានដើម្បីជាការស្គាល់គ្នា ឆ្នាំនេះគេទើបតែវ័យ១៩ឆ្នាំទេ គេរៀនផង ធ្វើការងារជំនួសប៉ាគេផង!
" រីករាយណាស់ដែលបានស្គាល់លោក...តែថាលោកអ៊ំម៉ាសាន់គាត់មិនមកដោយផ្ទាល់ទេឬ?" សុីអានសួរឡើង ព្រោះរាល់ដងមានគាត់និងអ្នកស្រីលូណាជាអ្នកមកដោយផ្ទាល់
" ការងារគាត់ច្រើនណាស់ ទើបខ្ញុំមកជំនួសគាត់!...តើអ្នកនាងចាប់អារម្មណ៍និងការងារថតឡានខ្ញុំទេ?" សំណួររបស់គេធ្វើឲ្យសុីអាននឹងសៃហ្វៀងាកមកមើលមុខគេ តើគេកំពុងតែចង់បាននាងថតមែនទេ ទើបសួរនាងបែបនឹង!
" លឿនពេកហើយ ខ្ញុំសុំគិតមើលសិនបានទេ!" នាងចង់បន្តិច អត់បន្តិច ព្រោះវាលឿនពេកទើបតែនិយាយជាមួយសុីអានមុននេះសោះ ស្រាប់តែមានគេហៅថតអីបែបនេះ អ្នកណាទៅហ៊ានសម្រេចចិត្តភ្លាមៗនោះ
" អ្នកនាងសាកគិតមើលបាន បើសិនជាគិតបែបណាអាចផ្ដល់ចម្លើយដល់ខ្ញុំបាន"
" ក៏បាន! សុំគិតមួយយប់សិន"
ក្រោយនិយាយគ្នារួចនាងក៏ត្រឡប់មកបន្ទប់វិញ គេងគិតស្ទើតែមួយយប់ ព្រោះនាងមិនធ្លាប់ធ្វើខាងប្រម៉ូតឡានអីទេ ធ្លាប់តែធ្វើខាងផលិតផល ទើបធ្វើឲ្យនាងពិបាក ពិបាកមិនដឹងត្រូវធ្វើបែបណា!
ថ្ងៃថ្មី សៃហ្វៀសម្រេចចិត្តរួចរាល់ ទើបនាងសុំមកជួបឆេងហ្វុងដោយផ្ទាល់ នាងបដិសេធ នឹងសំណើររបស់គេ នាងមិនចង់ចាប់នេះចាប់នោះច្រើនពេកទេ ឯឆេងហ្វុងគេមិនបានថាអីដូចគ្នា គេស្របតាមការសម្រេចចិត្តរបស់នាងជានិច្ច! តែគេក៏មិនភ្លេចអញ្ចើញនាងឲ្យទៅចូលរួមមើលការប្រណាំងឡាន នៅសប្ដាហ៍ក្រោយ បន្ទាប់ពីគេសម្ពោធឡាននៅថ្ងៃនេះរួច
ក្រោយនិយាយរួច នាងក៏ត្រឡប់មកផ្ទះរបស់នាងវិញ នាងដើរលេងមកច្រើនថ្ងៃ ច្រើនកន្លែងហើយ វាដល់ពេលដែលនាងសម្រេចចិត្តប្រលូកចូលក្នុងវិស័យរបស់នាងវិញដូចគ្នា!
" បើមានក្រុមហ៊ុនណាទាក់ទងមកក៏ទទួលទៅ!" ក្រោយពីផូសរូបដើរលេងរបស់នាងរួច ក៏ឆ្លៀតប្រាប់ទៅសុីអាន ដែលកំពុងតែសម្លឹងមើលមកនាងភ្លឺសៗ
" ពិតមែនឬ...ឯងត្រៀមខ្លួនហើយមែនទេ? សុីអានញញឹម សួរមិត្តទាំងសប្បាយចិត្ត ព្រោះពេលនេះនាងលែងខ្វះការងារធ្វើទៀតហើយ
នាងផូសរូបថ្មីមិនប៉ុន្មានផង ខាងក្រុមហ៊ុន{ BUT} ក៏ទាក់ទងមកនាង ចង់រួមការងារជាមួយនាងជាថ្មីម្ដងទៀត
សៃហ្វៀសម្លឹងមើលសារដែលខាយផ្ញើរមក នាងដកដង្ហើមធំ ពេលគេព្យាយាមសុំនាងណាត់ជួបជាច្រើនដង តែរាល់ពេលនាងតែងតែបដិសេធចំពោះគេ ទាំងដែលគេតែងតែធ្វើល្អដាក់នាងរហូតមក។
រយៈពេលមួយឆ្នាំនេះ គេតែងតែតាមនាងរហូត គេយកចិត្តទុកដាក់ ផ្ដល់ការងារឲ្យនាង មើលថែនាង អ្វីដែលសំខាន់ គេរង់ចាំចម្លើយពីនាងរយៈពេលបីខែហើយ!
" វាដល់ពេលហើយមែនទេ?" នាងសម្លឹងមើលរូបរាងខ្លួនឯង គិតអំពីវ័យរបស់នាង គិតអំពីមនុស្សជុំវិញខ្លួននាង តើនាងត្រូវនៅដូចនេះដល់ពេលណា តើវាដល់ពេលដែលនាងត្រូវជ្រើសរើសគូជីវិតហើយមែនទេ?__________
តើមួយឆ្នាំនេះមានអីកើតឡើង?🙃
កូនពូសាន់ មីងលូក៏មានក្នុងភាគនេះដែរចា៎ស
