抖阴社区

???????

126 7 0
                                    

   យប់ជ្រៅណាស់ទៅហើយ តែក្មេងស្រីរូបស្រស់នៅមិនទាន់គេងទៀត ព្រោះកំពុងតែឆែកប្រវត្តិរបស់អនាគតស្វាមី នាងមិនហ៊ានសួរគេ ទើបត្រូវមកឆែកមើលប្រវត្តិគេបែបនេះ បើនាងក៏មិនសម គេច្បាស់ជាស្ដីឲ្យជាមិនខាន នាងចំណាយពេលពីរម៉ោងទៅហើយ តែហាក់គ្មានបានអ្វីសោះ សូម្បីតែម៉ាក់ប៉ាគេជាអ្នកណា ក៏គ្មានក្នុងបណ្តាញសង្គមដែរ
   " នេះបម្រុសលាក់រហូតមែនទេ?" នាងដកដង្ហើមធំ ពេលរកយូរហើយតែមិនឃើញ
" ចង់ដឹងពីខ្ញុំហេតុអីមិនសួរ...ចាំបាត់ធ្វើឲ្យខ្លួនឯងពិបាកធ្វើអី?"
" នេះលោក!...គួរឲ្យស្អប់" នាងសម្លក់ សម្លឹងមើលទៅបុរសដែលឈរក្បែរមាត់បង្អត់ មើលមកនាង
អុីរាំងដើរសំដៅមកនាងទាំងមុខស្មើ សម្លឹងមើលទៅកំព្យូទ័រលើតុ
" ចង់ដឹងពីខ្ញុំ?" គេដើរមកកាន់តែក្បែរនាង ធ្វើឲ្យនាងត្រូវថយឆ្ងាយពីគេ  នាងសម្លឹងមើលមុខដែលក្រហម កែវភ្នែកខ្មៅឃ្លីក សម្លឹងមើលនាងពីលើដល់ក្រោម
" កុំចូលមកជិតខ្ញុំ!" នាងហាមគេពេលគេកាន់តែដើរមកក្បែរ តែគេហាក់មិនខ្វល់នឹងសម្ដីនាងសោះ នៅតែដើរមកក្បែរ រហូតដល់នាងត្រូវអស់ផ្លូវគេចពីគេ
" តើអ្នកណាទៅ...ទើបអាចចូលក្បែរនាង?" ដៃក្រាស់មាំចាប់ចង្ការនាងឲ្យសម្លឹងមើលមុខគេចំ គេមិនចូលចិត្តមនុស្សដែលគេចមុខ ពេលនិយាយជាមួយគេឡើយ គេមិនបានអាក្រក់ដល់ថ្នាក់គេចមុខចេញពីគេនោះទេ
" អ្នកណាក៏បាន...កុំឲ្យតែលោក!" 
" សាកនិយាយម្ដងទៀតទៅមើល!" ចិញ្ចើមក្រាស់ជ្រួញចូលគ្នា ដៃមាំចាប់ទាញចង្កេះមួយក្ដាប់ មកអឹបជាប់នឹងគេ គេសែនស្អប់ ពេលត្រូវបានគេមើលរំលង ទាំងដែលគេជិតក្លាយជាប្ដីនាងពេញសិទ្ធិទៅហើយ តែមើលសម្ដីនាងចុះ គួរណាតែគេទេ តែត្រូវនិយាយពាក្យនេះ តែក្មេងជើងល្អនេះ សាហាវជាការគិតរបស់គេទៅទៀត ។
   សៃហ្វៀស្ងាត់មាត់ មិននិយាយអ្វីច្រើនទៀត ព្រោះដឹងច្បាស់បើនាងឈ្នះគេពេលនេះ វាគ្មានអ្វីចំណេញទេ មានតែខាននឹងខាន
" ស្ងាត់...មានន័យថាយ៉ាងមិច ណាចង្រៃណាទើបអាចចូលក្បែរនាងបាន ឬអាចង្រៃដែលនាងជួបព្រឹកមិញ?" គេស្រែកហាក់នាង រំលឹងនាងពីលីឈាន ដែលនាងបានទៅជួបព្រឹកមិញ សៃហ្វៀសម្លឹងមើលមុខគេទាំងមកនពេញចិត្ត ពេលដឹងដល់ឡានដែលតាមនាងគឺជាគេ
" លោកតាមដានខ្ញុំ?"
" ចុះយ៉ាងមិច...ខ្លាចខ្ញុំដឹងរឿងនាងនឹងវាមែនទេ?" គេកាន់តែមួរម៉ៅ ពេលនិយាយដល់បុរសម្នាក់នោះ
" ថោកទាប!" នាងរើបម្រាស់ពីគេ នាងស្អប់មនុស្សណាដែលមិនទុកឯកជនភាពឲ្យនាងណាស់ នាងជាមនុស្សដូចគេដូចឯង នាងត្រូវការសេរីភាពដូចគេដូចឯងដែរ នាងមិនចូលចិត្តអ្នកណាមកចាប់កំហុសនាងទេ នាងកាន់តែស្អប់បើម្នាក់នោះជាគេ
" វាជាស្អីនឹងនាង?" គេមិនចង់និយាយច្រើន សួរនាងត្រង់ៗឲ្យហើយ កុំឲ្យទៅថ្ងៃខាងមុខពិបាក
" ជាស្អី...វាសំខាន់សម្រាប់លោកដែរមែនទេ?"
" ហេតុអីមិនសំខាន់? នាងជាភរិយារបស់ខ្ញុំ!" គេកាន់តែមួរម៉ៅពេលឮសម្ដីរបស់នាង នាងជារបស់គេ ទោះពេលមិនមែន តែមិនប៉ុន្មានថ្ងៃទៀតទេ នាងនឹងក្លាយជារបស់គេយ៉ាងជាក់លាក់ហើយ 
   " មិនទាន់រៀបការទេ...កុំហួងហែងខ្ញុំពេក!"
" មិនបានហួងហែង...តែវាជាតួនាទីរបស់នាង ដែលត្រូវធ្វើ នាងគួរតែយល់ច្បាស់ មនុស្សដែលជិតមានគ្រួសារ អ្វីគួរធ្វើអ្វីមិនគួរ...នាងប្រហែលមិនមែនមកនដឹងទេ នាងជាស្រី ជាមនុស្សដែលមានប្រជាប្រិយភាព ធ្វើអីមួយគួរតែគិតពីមុខមាត់អ្នកផ្ទះ ព្រោះការរៀបការមិនមែនការលេងសើច ខ្ញុំក៏មិនយកនាងលេងសើចដូចគ្នា ដូចនេះសូមផ្ដល់កិត្តិយសឲ្យខ្ញុំផង...!" សៃហ្វៀស្ងាត់មាត់បន្តិច ពេលឮដល់សម្ដៅដល់ជ្រារជ្រៅរបស់គេ នាងមិនធ្លាប់គិតថាគេជាមនុស្សបែបនេះ ជាមនុស្សដែលចេះណែនាំគេ ទាំងដែលគេសម្រាប់នាង គ្មានអីគួរឲ្យចាប់អារម្មណ៍សោះ ចុះពេលនេះ ហេតុនាងមានអារម្មណ៍ថានាងស្គាល់គេមិនទាន់ច្បាស់ គេហាក់មិនដូចជាមនុស្សដែលនាងគិតឡើយ
" គេ...គេគ្រាន់តែជាមិត្តរបស់ខ្ញុំកាលនៅរៀនវិទ្យាល័យប៉ុណ្ណោះ គេមកទីនេះ ទើបពួកយើងណាត់គ្នាញុាំបាយ វាមិនដូចអ្វីដែលលោកគិតទេ!" ពីដំបូងគិតថាមិនប្រាប់ តែនាងមិនចង់វែងឆ្ងាយ មិនចង់ឲ្យគេគិតថាខ្លួនលាក់បាំងគេ ទើបសម្រេចចិត្តប្រាប់ អុីរាំងងក់ក្បាល គេមិនមែនជាមនុស្សដែលគ្មានហេតុផលនោះទេ គេឆាប់ខឹង ប៉ុន្តែក៏ឆាប់យល់ការដូចគ្នា
" គេងទៅ..យប់ហើយ! ស្អែកទៅមើលឈុត!" សម្ដីកាចមុននោះ ប្រែមកជាស្រទន់វិញ ក្រោយដឹងចម្លើយ គេក៏ដើរចេញ មិនរំខាននាងទៀត យប់ក៏ជ្រៅណាស់ហើយ
" គេងទីនេះហើយ...លោកមិនមើលម៉ោងទេឬ?" គេដើរមកដល់មាត់បង្អូចទៅហើយ នាងក៏ឃាត ព្រោះយប់ជ្រៅណាស់ហើយ ទម្រាំតែដល់ផ្ទះទៀត វាកាន់តែយប់ ណាមួយគេបើកបរពេលយប់ម្នាក់ឯងផង នាងមិនធានានោះទេ នាងមិនចង់មេម៉ាយទាំងក្មេងឡើយ
" នាងមិនខ្លាចខ្ញុំទេ?"
" ខ្ញុំដែលខ្លាចលោកពីពេលណា? នោះកន្លែងលោក!" នាងបោះខ្នើយទៅលើសាឡុង បញ្ជាក់ថាគេត្រូវគេងលើសាឡុង
" ខ្ញុំមិនគេងលើសាឡុងទេ" គេដើរសំដៅមកគ្រែ ព្រោះសាឡុងនាងតូច មិនដូចសាឡុងគេទេ ពេលគេងគេអាចពិបាក!
" តែ...!"
" នាងគ្មានអីគួរឲ្យចាប់អារម្មណ៍គេ ចឹងហើយកុំភ័យ" គេទាញខ្នើយឱបដាក់កណ្ដាលគ្រែ ដើម្បីកុំឲ្យនាងមានអារម្មណ៍ថាគ្មានសុវត្តិភាព
" ប្រុសៗតែងតែនិយាយបែបនេះ ក្រោយមកក៏ធ្វើវាដដែល គ្មានបានជាការស្អីនោះទេ!" នាងគ្មានទៅជឿស្អីទេ មាត់ថាមិនចាប់អារម្មណ៍ តែទង្វើរខុសពីមាត់រហូត ប្រុសណាក៏ដូចប្រុសណា
"  អាចង្រៃណាធ្លាប់និយាយដាក់នាងមែនទេ?" គេក្រោកភ្លាម ពេលឮបែបនេះ ព្រោះគេក៏មិនទុកចិត្តខ្លួនឯងដែរ
" ក៏មានខ្លះដែរ!"
" លើកក្រោយមិនត្រូវជឿគេនោះទេ" គេជាប្រុស គេនៅមិនទុកចិត្ត ព្រោះចរិយមនុស្សមួយចំនួនគឺបែបនេះ ដូចជាគេជាដើម មាត់ខុសពីចិត្ត
" ដូចជាលោកនេះមែនទេ?"
" ខ្ញុំជាករណីលើកលែង...ក្រៅពីនោះហាមជឿ"

_____________
Ok bro 🙃

?????????????????Where stories live. Discover now