ក្នុងបន្ទប់ធំនៃផ្ទះរបស់លោកស្តេហ្វិន បង្ហាញឲ្យឃើញនូវស្នាមញញឹមស្រស់លេចឡើង ក្រោយនិយាយទូរស័ព្ទជាមួយកូនស្រីរួច ធ្វើឲ្យលោកវុិចទ័រដែលជាជំនួយការ កើតជាចម្ងល់ជាខ្លាំង
" មានរឿងអីមែនទេលោកម្ចាស់?" ឃើញគាត់ញញឹមហាក់សប្បាយចិត្ត ទើបសួរឡើងព្រោះកម្រឃើញគាត់បែបនេះណាស់ គាត់ងាកមកសម្លឹងកូនចៅ ទាំងមានក្ដីសុខ ព្រោះដូចដឹងថាបន្តិចទៀតនេះនិងមានរឿងអីកើតឡើង
" ចាំអុីរាំងទេ?"
" បាទចាំ! ក្មេងប្រុសដែលលោកសរសើររហូតនោះមែនទេ?" ពិតជាជំនួយការ តែគាត់មិនសូវបានដើរតាមលោកស្តេហ្វិនទេ ព្រោះគាត់អាយុច្រើនជាង ដូចនេះការងារខ្លះគាត់មិនអាចធ្វើបានទេ បានតែធ្វើការងាយៗជូនលោកម្ចាស់របស់គាត់តែប៉ុណ្ណោះ!" ត្រូវហើយ!" និយាយបានប៉ុណ្ណឹងគាត់ក៏ក្រោកចេញ ស្នាមញញឹមនៅតែកើតមានលើផ្ទៃមុខបុរសវ័យ៥០ឆ្នាំជាងដដែល។ គាត់ចេញមកបង្ហើយការងាររបស់គាត់ឲ្យហើយ ស្រួលស្អែកមានពេលទំនេររង់ចាំមនុស្សពិសេសរបស់គាត់!
ថ្ងៃថ្មី....
លោកស្តេហ្វិនកំពុងតែអង្គុយនៅរានហាល សម្លឹងមើលទៅលើមេឃ ដោយដៃមានកាន់កាហ្វេមួយកែវ កែវភ្នែកពណ៌ត្នោតងាកមកសម្លឹងមើលរូបថតកូនស្រី ដែលមានរូបសម្រស់ស្រស់ស្អាតតាំងពីកំណើត កាត់ទៅគាត់បន្តិចកាន់ទៅភរិយារបស់គាត់បន្តិច គាត់ចាប់ផ្ដើមដកដង្ហើមធំ ពេលនឹកទៅដល់អតីតកាល មកទល់ពេលនេះគាត់នៅតែបន្ទោសខ្លួនឯងរហូត នៅព្រឹត្តិការណ៍ដែលកើតឡើងចំពោះកូនស្រីនិងភរិយា។ ហើយនេះក៏ជាហេតុផល ដែលគាត់មិនចង់ត្រឡប់ទៅប្រទេសចិនវិញ រាល់ពេលដែលគាត់ទៅ គាត់តែងតែស្រមើស្រម៉ៃរូបភាពដល់កម្សត់របស់កូនស្រី ដែលត្រូវបាត់បង់ម្ដាយតាំងពីវ័យក្មេង។
" លោកម្ចាស់! មានមនុស្សមករក!"
" បន្តិចទៀតយើងចុះទៅហើយ...ឲ្យគេចាំបន្តិចទៅ!" គាត់ចូលមករៀបចំខ្លួន ព្រោះត្រូវរៀបចំទឹកមុខ ដើម្បីនិយាយជាមួយអ្នកដែលមកជួប រៀបចំរួចគាត់ក៏ចុះមកជួបគេ ស្នាមញញឹមចាប់ផ្ដើមលេចចេញមកម្ដងទៀត ពេលសម្លឹងឃើញថាពិតជាគេមែន ដែលមកជួបគាត់
" ពីចិនមកទីនេះមិនជិតទេ...តែលោកនៅតែមករកខ្ញុំមកបែបនេះច្បាស់ជាមានរឿងត្រូវជជែកហើយ!" គាត់សម្លឹងមើលមកកាន់អុីរាំង ដែលកំពុងអង្គុយរងចាំគាត់ គាត់ចូលមកអង្គុយទល់មុខជាមួយគេ ទាំងកាយវិការឆ្មើងឆ្មៃបំផុត!
" លោកធ្វើបែបនេះធ្វើអី?" មិននិយាយច្រើនគេចាប់ផ្ដើមចូលសាច់រឿង ព្រោះគោលបំណងមកគឺមករកគាត់នេះហើយ មកនិយាយគ្នាឲ្យស្រួល ឲ្យដាច់ស្រេចគេមិនព្រម មិនព្រមនឹងទង្វើរបស់គាត់ចំពោះគេនោះទេ
" លោកនិយាយពីរឿង...!" គាត់ធ្វើជ្រួញចិញ្ចើម ដូចមិនយល់ពីអ្វីដែលគេនិយាយមុននេះ អុីរាំងមកនលេងសើច សម្លឹងមើលមុខគាត់ទាំងក្រោធខឹង គេមិនចូលចិត្តឲ្យអ្នកដទៃយកអារម្មណ៍គេមកលេងសើចបែបនេះទេ រាល់ពាក្យដែលគេទទួលគេត្រូវតែធ្វើវាឲ្យបាន
" ខ្ញុំគិតថាលោកមិនឆោតដល់ថ្នាក់នេះទេ..មុខលោកសម្ដែងមិនសមឡើយ!"
" បើលោកមកនិយាយពីរឿងរៀបការ... ខ្ញុំថាកុំអី ឃើញលោកមិនពេញចិត្ត ខ្ញុំក៏គ្រាន់តែធ្វើវាដើម្បីលោកប៉ុណ្ណោះ...ឬក៏លោកមិនសប្បាយចិត្ត?" គាត់ចាប់ផ្ដើមចាប់កំហុសគេ ដឹងឮហើយ ថារបស់អីដែលគេទទួលយកហើយ ត្រូវតែបានតែគាត់ហាក់មិនសុខចិត្ត ចង់ឃើញនឹងភ្នែកទៀត!
" កុំនិយាយច្រើន! ខ្ញុំចង់បានហេតុផងដែលច្បាស់លាស់..." កម្លោះសង្ហារក្រោកឈរពេញកម្ពស់ គេមកមិនបានលេងសើច គេមកនិយាយរឿងរៀបការ ដោយគ្មានប៉ាម៉ាក់គេ គេមកម្នាក់ឯងព្រោះមិនសុខចិត្ត ចង់រៀបការក៏រៀប មិនចង់រៀបការក៏មិនចង់ ទុកគេជាស្អី?
" មិនកុហកលោកទេ...កូនមហាសេដ្ឋីម្នាក់គេបានពេញចិត្តនឹងកូនខ្ញុំ...ឃើញថាគេល្អអាចមើលថែកូនស្រីខ្ញុំបាន ទើបសម្រេចចិត្តមិនឲ្យកូនស្រីរៀបការជាមួយលោកវិញ ណាមួយពួកយើងក៏មិនបានធ្វើស្អីផង គ្រាន់តែនិយាយមាត់នឹងមាត់ប៉ុណ្ណោះ...សំខាន់ថ្ងៃនោះកូនស្រីខ្ញុំក៏បាននិយាយហើយ ថាលោកនិងកូនខ្ញុំមិនបានធ្វើស្អីខុសទេ ទើបខ្ញុំគិតមិនចង់រំខានលោក ក៏ខលប្រាប់បងស្រីមិនឲ្យគិតរឿងរៀបការតែម្ដង...សង្ឃឹមថាលោកនឹងយល់ចុះ!" ស្នាមញញឹមកើតឡើងភ្លាម ពេលគាត់និយាយចប់ ឯអ្នកស្ដាប់ស្ងាត់មាត់ជ្រៀប ព្រោះកំពុងតែគិត! អុីរាំងប្រើកែភ្នែកខ្មៅសម្លឹងមើលមកមនុស្សចាស់ ដែលពោលអម្បាញ់មិញ ទឹកមុខប្រែជាក្រហមដៃគេបែកញើសជោក ពេលឃើញទឹកមុខពឹសពុលរបស់អនាគតប៉ា
ក្មេក គេកំពុងតែមិនយល់ថាគាត់គិតអី តើអាសេដ្ឋីណាវាកំពូងតែមើលឃើញសៃហ្វៀ?
" ខ្ញុំមិនចូលចិត្តមនុស្សចិត្តក្ដៅទេ ក៏មិនចូលចិត្តមនុស្សនិយាយបាតដៃខ្នងដៃដូចគ្នា...ចំពោះរឿងដែលលោកនិយាយនោះ ក៏ខ្ញុំមិនព្រមដែរ...មិនមែនខ្ញុំស្រលាញ់កូនលោកទេ តែខ្ញុំចូលចិត្តរក្សាពាក្យសម្ដី!" គ្រក្រោកឈរពេញកម្ពស់ ព្រោះកំពូងតែមិនយល់ព្រមជាមួយសំណើររបស់គាត់ គេមិនព្រមព្រោះអ្វីដែលត្រូវបានគេបង្ខំហើយនោះ បើគេយល់ព្រមហើយ គេមិនដោះលែងវិញទេ!
" រឿងនេះខ្ញុំមិនអាចសម្រេចទេ! ព្រោះកូនខ្ញុំជាអ្នកសម្រេច មិនមែនខ្ញុំនាងចង់បានអ្នកណា..ស្រលាញ់អ្នកណាខ្ញុំគ្មានមានសិទ្ធិទេ បើលោកចង់បាននាង គឺត្រូវមើលថាលោកអាចធ្វើវាបានដែរឬទេ?"
" សម្ដីលោកមុននេះ ដូចជាលើកនាងខ្ពស់ពេកហើយ ខ្ញុំគ្មានហេតុផលអីត្រូវដណ្ដើមនាងជាមួយអ្នកដទៃឡើយ នាងគ្មានស្អីធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទេ ខ្ញុំមកនេះគ្រាន់តែចង់រក្សាពាក្យដែលខ្ញុំបានទទួលប៉ុណ្ណោះ!" សម្ដីខ្លាំងទៅខ្លាំងមក ហាក់មិនបាត់ពីមាត់ម្នាក់ណាឡើយ ម្នាក់ៗសុទ្ធតែប្រកែកចង់ឈ្នះរៀងខ្លួន
" ហ្ហឹស! កូនខ្ញុំគ្មានស្អីឥ្យលោកចាប់អារម្មណ៍ផង លោកតាមចង់បាននាងប៉ុណ្ណឹងហើយ...ចុះទម្រាំលោកចង់បាននាងទៀតនោះ?" លោកស្តេហ្វិនសើចដើមក ពេលឮសម្ដីគេថាមិនចាប់អារម្មណ៍កូនស្រីខ្លួន ត្រូវហើយវាជាសារធាតុរបស់មនុស្សប្រុស ដែលកំពុងតែវង្វេងនឹងខ្លួនឯងប៉ុណ្ណោះ ដែលមិនដឹងថាខ្លួនឯងត្រូវការស្អីឲ្យប្រាកដ!មួយសប្តាហ៍ក្រោយមក...
