សៃហ្វៀមួយយប់ទល់ព្រឹក គេងមិនលក់ ព្រោះតែគេកំពុងតែទុកពេលឲ្យនាងតែបីថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យនាងពិចារណារឿងនោះ។ នាងងាកមើលទៅបុរស ដែលគេងលើសាឡុង គេមិនព្រមត្រឡប់ទៅផ្ទះវិញ សុខចិត្តគេងលើឡុង នាងដកដង្ហើមធំ ពេលចាប់ផ្ដើមគិតអំពីអនាគតម្ដងទៀត ព្រោះមិនដឹងខ្លួនចង់បានអី ចង់ធ្វើអីឲ្យប្រាកដ ប្ដីក៏នាងមិនចង់បាន តែនាងមិនចង់ជាប់ឈ្មោះជាស្រីដែលគេលេងហើយ បោះចោលនោះទេ យ៉ាងណាក៏គេមានភាពជាកូនប្រុស ចង់ទទួលទៅលើអ្វីដែលគេបានធ្វើដែរ
" នាងមិនគេងមួយយប់ទល់ព្រឹកមែនទេ?" អុីរាំងក្រោកអង្គុយ ចិញ្ចើមជ្រួញចូលគ្នា ព្រោះតែនាងរំខានការគេងគេពេញមួយយប់ នាងរើសចុះរើឡើង ម្ដងអង្គុយម្ដងគេង គេនេះត្រូវភ្ញាក់ដោយសារនាងរហូត
" តើខ្ញុំអាចគេងលក់ដែរមែនទេ?" នាងសម្លក់ដាក់គេ គេជាអ្នកធ្វើឲ្យនាងគិត នាំឲ្យនាងគេងមិនលក់ តែគេបែរជាមុខម៉ូវដាក់នាង ធ្វើដូចនាងស្រែករំខានគេណាស់ចឹង! អុីរាំងក្រោកឈរ ដើរសំដៅទៅគ្រែរបស់នាង គេទម្លាក់ខ្លួនមួយជំហរមកលើគ្រែ ទាញនាងឲ្យមកនៅក្រោមទ្រូងរបស់គេ
" កុំរើ! ធានាថានាងនឹងគេងលក់ស្រួលមិនខាន!" គេចាប់ផ្ដើមយល់ពីមនុស្សស្រី ដឹងថានាងគិតច្រើន ដឹងថានាងខ្លាចគេ ទើបគេចូលមកក្បែរនាង ធ្វើបែបនេះ នាងនឹងឈប់គិតច្រើន ហើយនាងនឹងបានគេងលក់ស្រួល! សៃហ្វៀសាក់ស្ដាប់តាមសម្ដីរបស់គេ មិនប្រកែក ពេលគេអោបរឹតស្មានាង រាងកាយចាប់ផ្ដើមទន់ ភ្នែកចាប់ផ្ដើមបិតសន្សឹមៗ មិនប៉ុន្មានផងនាងនឹងគេក៏គេងលក់បាត់ ទាំងដែលពេលនេះ សមជាពេលគ្រប់គ្នាក្រោកទៅហើយ!ពេលថ្ងៃ...
អុីរាំងក្រោកមកទាំងធីងធោង ដៃចាប់ផ្ដើមរាវរកអ្នកគេងក្បែរខ្លួន តែមិនប៉ះនាំឲ្យគេបើកភ្នែកឡើង ទើបដឹងថាក្មេងជើងល្អក្រោកចោលគេបាត់ទៅហើយ គេប្រញាប់ចុះមកខាងក្រោម ព្រោះគេត្រូវត្រឡប់ទៅផ្ទះវិញដូចគ្នា ចុះមកដល់ឃើញក្មេងកំពុងតែមើលទូរទស្សន៍ គេក៏ឈានចូលកន្លែងនាងបន្តិច។
" កុំភ្លេចឲ្យសោះ...តែបីថ្ងៃទេ!" គេប្រាប់នាងរួចទើបដើរចេញមករកឡាន ឯសៃហ្វៀវិញហាក់មិនខ្វល់សោះ នាងមិនមែនខ្លាចគេទេ តែនាងគ្រាន់តែគិតអំពីខ្លួនឯងប៉ុណ្ណោះ ឆ្នាំនេះនាងអាយុទើបតែ២៣មែន តែប៉ានាងចាស់ហើយ នាងចង់មានពេលវេលាជាមួយគាត់ច្រើនជាងនេះ ទើបចង់រកបុរសណាម្នាក់ ជាគោលជំហរ តែវាហាក់មិនអាចសោះ ព្រោះតែភាពស្មោះត្រង់របស់ នាងចង់ឲ្យបុរសណា ប៉ះពាល់ខ្លួននាង ទាំងដែលនាងលែងបរិសុទ្ធទៀតនោះទេ ដូចនេះហើយ ទើបនាងគិតអំពីសំណើររបស់អុីរាំង។
" ហ៊ិន!!" សម្លេងនៃការដកដង្ហើមធំរបស់នាង ធ្វើឲ្យម៉ែដោះយែនៅពីក្រោយក្រវីក្បាល ដឹងថានាងគិតច្រើន តែគាត់ហាក់មិនអាចជួយអីនាងបានសោះ បានត្រឹមតែអាណិត អាណិតក្មេងស្រីឯកាម្នាក់នេះ។
" តឺតៗ...!" សម្លេងទូរស័ព្ទធ្វើឲ្យនាង ប្រញាប់ចុចទទួល ព្រោះជាលេងអ្នកនៅឆ្ងាយ
" ជម្រាបសួរអ៊ំ វុិចទ័រ!"
" អ្នកនាងអាចមកអាមេរិកបានទេ?"
សម្ដីរបស់គាត់ធ្វើឲ្យនាងចាប់ផ្ដើមភ័យ នាងមិនដែលមានអារម្មណ៍ភ័យខ្លាចបែបនេះទេ តែសម្ដីរបស់គាត់ ហាក់ធ្វើឲ្យនាងមានអារម្មណ៍មិនស្រួល!សហរដ្ឋអាមេរិក...
សៃហ្វៀចំណាយពេលពេលមួយថ្ងៃ ទម្រាំតែនាងអាចមកដល់អាមេរិកបាន នាងប្រញាប់ទាក់ទងទៅលោកវុិចទ័រដើម្បីឲ្យគាត់មកទទួលនាង។នាងរង់ចាំមិនប៉ុន្មានផង គាត់ក៏មកដល់
" មានរឿងអីមែនទេ?" ទឹកមុខកម្សត់សម្លឹងមើលទៅបុរសវ័យចំណាស់ ដែលកំពុងតែធ្វើមុខស្រពោនដាក់នាង
" អ្នកនាងទៅជាមួយខ្ញុំសិនបានទេ?" គាត់មិនចង់និយាយច្រើន សមឲ្យនាងទៅជាមួយគាត់សិន សៃហ្វៀមិនសូញសាញ ប្រញាប់ឡើងឡានចេញមកជាមួយគាត់ ចំណាយមិនប៉ុន្មានផង គាត់ក៏បាននាំនាងមកកាន់មន្ទីរពេទ្យធំមួយ នាងកាន់តែភ័យ តែមិនហ៊ានសួរ ព្រោះខ្លាចទទួលបានចម្លើយមកមិនសមចិត្តនាង! គាត់នាំនាងដើរកាន់តែឆ្ងាយ ទើបនាងសម្រេចចិត្តឈប់សុំសួរគាត់ម្ដងទៀត!
" លោកប៉ាកើតអីមែនទេ?"
សម្ដីរបស់នាងធ្វើឲ្យគាត់បង្អាក់ដំណើរ ងាកមកមើលក្មេងស្រីកម្សត់ ដែលធ្វើមុខគួរឲ្យអាណិត
" អ្នកនាងចូលទៅមើលគាត់បន្តិចទៅ!" គាត់មិនចង់និយាយច្រើន ទុកពេលឲ្យប៉ាកូនគេបាននិយាយគ្នាខ្លះ គាត់មិនចង់ឲ្យនាងខូចចិត្ត ទើបឥ្យនាងចូលទៅមើលគាត់ដោយផ្ទាល់។
សៃហ្វៀប្រញាប់ចូលមកបន្ទប់ ដែលគាត់ចង្អុលប្រាប់
គ្រាន់តែចូលមកដល់ឃើញទិដ្ឋភាពគាត់ហើយ នាងចង់ទន់ជើង ដៃដាក់សេរ៉ូបជំនួយកម្លាំង ច្រមុះដាក់នៅឧបករណ៍ជំនួយខ្យល់ដង្ហើម អុកសុីសែនលោតចុះលោតឡើង ម្ដងចុះម្ដងឡើង បង្ហាញថាអ្នកជំងឺមានខ្យល់ដង្ហើមទាប កែវភ្នែកភ្លឺថ្លា ចាប់ផ្ដើមក្រហម ទឹកនេត្រាចាប់កល់នៅនឹងភ្នែក ពេលសម្លឹងមើលរាងកាយដែលគេងស្ដូកស្ដឹងមិនដឹងខ្លួន នាងដើរសន្សឹមៗទៅកន្លែងគាត់ ដៃស្រលូនលូកមកចាប់ដៃគាត់ យ៉ាងគួរឲ្យអាណិត។
" ប៉ា...ប៉ាឮកូនហៅប៉ាទេ?" ទឹកភ្នែកដែលរាបនឹងស្រក់ ក៏ស្រក់នៅលើថ្ពាល់ក្រពុំទាំងមិនដឹងខ្លួន នាងគិតមិនយល់នឹកមិនដល់ ស្រម៉ៃមិនចេញ ពីទិដ្ឋភាពដែលគាត់កំពុងតែជួប តើគាត់ចាប់ផ្ដើមឈឺតាំងពីពេលណា...ហេតុអីគ្មានអ្នកណាប្រាប់នាង ហេតុអីគាត់លាក់បាំងនាង?
" ក្រាក!!" សម្លេងបើកទ្វារបង្ហាញឲ្យឃើញអ្នកដើរចូលមក ថាជាគ្រូពេទ្យប្រចាំកាយរបស់គាត់
" អ្នកនាងគឺ...!"
" ខ្ញុំសៃហ្វៀ កូនស្រីរបស់គាត់!" នាងជូនទឹកភ្នែកសម្លឹងមើលទៅលោកគ្រូពេទ្យវ័យចំណាស់
" លោកគ្រូពេទ្យ...តើប៉ាខ្ញុំគាត់..."
" ប៉ាអ្នកនាងកើតជំងឺមហារីក...គាត់កើតមកយូរហើយ តែលើកនេះអាការៈគាត់រាងធ្ងន់ មិនដឹងទេថាគេអាចបន្តរស់នៅដល់ពេលណាទៀតទេ!" គាត់ដកដង្ហើមធំ ពេលនិយាយដល់រឿងនេះ ឯអ្នកស្ដាប់វិញ គ្រាន់តែដឹងភ្លាម ទឹកភ្នែកស្រក់ចុះមិនដាច់ ព្រោះតែទទួលយកមិនបាននឹងរឿងនេះ។________
មកវិញហើយ😭
