抖阴社区

???????( ?????????????!)

213 7 2
                                    

  " លោកចង់នាំខ្ញុំទៅណា?" កែវភ្នែកភិតភ័យសម្លឹងមើលទៅបុរសដែល កំពុងតែធ្វើមុខមាំ មិនសូម្បីសម្លឹងមើលមុខនាងដែលសួរទៅកាន់គេ សៃហ្វៀដកដង្ហើមធំ ព្យាយាមទាញដៃគេចេញពីចង្កេះ តែគេអោបជាប់ មិនព្រមលែងដៃពីនាងសោះ រហូតបើកឡានមកដល់ផ្ទះរបស់នាង យប់នេះគេថាទៅគេងនៅខន់ដូរ តែបើជួបនាងហើយ ចាប់មកផ្ទះក៏មិនខុសអីដែរ ចូលមកដល់ក្នុងផ្ទះ ទើបគេព្រមប្រលែងដៃពីនាង សៃហ្វៀចេញឆ្ងាយពីគេ សុខៗបុរសដែលបំពានរាងកាយនាង ស្រាប់តែលេចមុខមកម្ដងទៀត
តើនាងនឹងគិតយ៉ាងណា បើគេធ្វើបាបនាងម្ដងទៀតនេះ?
" នាំគ្នាទៅសម្រាកទៅ!" ចូលមកដល់ ឃើញអ្នកបម្រើនៅធ្វើការងារនៅឡើយ ទើបគេស្រែកប្រាប់ឲ្យពួកគាត់ទៅសម្រាក ពួកគាត់សម្លឹងមើលមុខគ្នាបន្តិច ទើបនាំគ្នាទៅសម្រាកតាមបញ្ជារបស់អុីរាំង ទាំងដែលគេមិនមែនជាចាហ្វាយរបស់ខ្លួនផង
" នេះជាផ្ទះរបស់ខ្ញុំ...តើលោកកំពុងតែចង់ធ្វើស្អី?" ក្រោយពួកគាត់ចេញអស់ នាងក៏ដំឡើងសម្លេងដាក់គេ នាងស្អប់ណាស់អ្នកណាដែលមកត្រួតត្រានាង នាងមិនចូលចិត្តអារម្មណ៍ដែលត្រូវបានគេបង្ខំ នាងស្អប់ នាងខំរឹងមាំមកដោយខ្លួន ព្រោះតែមិនចង់ឲ្យនាក់ណាមើលមកនាងជា កកមេងដែលចាំតែស្ដាប់តាមសម្ដីគេ ដូចជាពេលនេះ! ពេលដែលគេកំពុងតែធ្វើដាក់នាង។
" ទៅងូចទឹកទៅ!..យប់ហើយ" សម្ដីរាក់កំផែលរបស់គេ ធ្វើឲ្យនាងកាន់តែខឹង មនុស្សស្អីនិយាយក្បាលចេញកន្ទុយ យកជាការមិនបាន
" ខ្ញុំមិនទៅ!" នាងឫកធំអង្គុយបែរខ្នងដាក់គេ មិនព្រមឡើងទៅខាងលើ មានហេតុផលអីដែលនាងត្រូវស្ដាប់តាមគេនោះ! នាងនៅកន្លែងកម្មពិធីសុខៗ គេបែរជានាងមកផ្ទះ លុយក៏មិនទាន់បានពីម្ចាស់កម្មពិធីទៀត
" កុំរឹងពេក...ខ្ញុំមិនមែនប៉ានាង ខ្ញុំមិនចេះស្របតាមក្មេងក្បាលរឹងទេ!" គេដើរសំដៅមកកន្លែងនាងទាំងទឹកមុខមិនស្រស់ នាំឲ្យសៃហ្វៀប្រញាប់ក្រោក ដើរចេញឆ្ងាយពីគេ មិនចង់នៅក្បែរ ព្រោះដឹងថាក្បែរពេលណា នាងមិនសូវចំណេញ មានតែខាតនឹងខាន!
  " ងូកទឹករួចចុះមកក្រោមផង!" នាងដើរចេញពីគេបានបន្តិច គេក៏ឆ្លៀតប្រាប់នាង ព្រោះមានរឿងចង់និយាយ សៃហ្វៀមិនខ្វល់នឹងសម្ដីគេ ឡើងមកដល់ខាងលើ រៀបចំធ្វើយ៉ាងណាកុំឲ្យចូលមកបាន នាងមិនចង់ប្រហែស ព្រោះខ្លាចដូចលើកមុន នាងមិនចង់បន្សល់ទុកការចងចាំក្នុងខួរក្បាលនាងឡើយ!

?????????????????Where stories live. Discover now