ពេលយប់...
អុីរាំងចាប់ផ្ដើមមួរម៉ៅ ពេលរៀបនិងងូតទឹកហើយបន្ទប់ទឹកប្រែជាដាច់ទឹក សង្ស័យតែគេលែងនៅបន្ទប់នេះយូរហើយ ទើបបើកទឹកលែងចេញបែបនេះ
"តុកៗៗ...!"
" អៅ! បងមានការអី? " គេសម្លឹងមកខ្លួនប្រាណរបស់បងគេ ដែលមានតែកន្សែងជាប់និងចង្កេះ តាមមើលប្រហែលជាចង់ងូតទឹកហើយ
" បន្ទប់ទឹកបងដាច់ទឹកហើយ! "
" ចឹងបងចង់ងូចទឹកក្នុងបន្ទប់ទឹកខ្ញុំមែនទេ?" គេធ្វើមុខភ័យៗ ព្រោះក្នុងបន្ទប់ទឹកគេស្អីក៏អត់ដែរ ដោយសារតែម្ចាស់វានេះមិនដែលនៅផ្ទះ ចឹងហើយសម្ភារៈក្នុងបន្ទប់ទឹកគឺទរទេស្អាត
" ឯងកើតអី ធ្វើមុខៗភ័យដូចមានពិរុណ!" គេដើរបុកស្មាគ្រីស ចូលមកបន្ទប់ប្អូនប្រុសជាលើកដំបូង បន្ទប់ពីខានចូលអស់១៥ឆ្នាំមកនេះ!
" គ្រីស! បន្ទប់ទឹកឯងអត់សាប៊ូទេ?" គេមុខម៉ូវដាក់ប្អូន មកពីហត់ហើយចង់ធ្វើអីក៏អត់បានសម្រេចដែរ
" បងចាំបន្តិច...ខ្ញុំទិញមករួចហើយ តែភ្លេចប្រាប់គេឲ្យយកមកដាក់ឲ្យ ចាំបន្តិចណាខ្ញុំយកមកឲ្យឥឡូវហើយ!" គ្រីសប្រញាប់ចុះមកខាងក្រោម យកសាប៊ូឲ្យកំពូលបង បងប្អូនគេនេះប្រើសាប៊ូរើសណាស់ របស់អ្វីដែលគេមិនចូលចិត្តគឺគេមិនមែនប៉ះឡើយ!
គ្រីសបន្ទាប់ពីយកសាប៊ូឲ្យបងរួចគេក៏ចុះមកខាងក្រោមវិញ ឲ្យបងគេងូចទឹកឲ្យសប្បាយចិត្តចុះ
ស្របពេលនោះដែរ ក្មេងស្រីដែលទើបតែមកដល់ផ្ទះ ដែលគ្រប់គ្នាស្គាល់ថាជាក្មួយម្ចាស់ផ្ទះនេះ ដើរចូលផ្ទះទាំងទឹកមុខខឹងសម្បា តែគ្រប់គ្នាមិនដឹងទេថានាងតូចនេះខឹងអ្នកណា?
" កើតអីមែនទេអ្នកនាង...មុខក្រហមអស់ហើយ!" ម៉ែដោះឃើញទឹកមុខនេះហើយ ដឹងភ្លាមថាមានអ្នកធ្វើឲ្យខឹងទៀតមិនខាន!
" ម៉ែដោះគ្រីស! គ្រីសនៅទេ?"
" ចា៎សនៅ! ឃើញយកសាប៊ូឡើងទៅខាងលើមិញ" សៃហ្វៀដឹងហើយប្រញាប់ឡើងទៅទាំងដោះស្បែកជើង ទាំងកាយវិការដើរ ទងទឹកមុខអម្បាញ់មិញគ្រីសបើមិនពិការក៏ស្លាប់ដែរ!
" គ្រីស!!"
នាងគោះទ្វាខ្លាំងៗ ព្រោះចិត្តនាងកំពុងតែក្ដៅ ទាំងខឹងទាំងក្ដៅវាកំពុងតែវាយលុកចិត្តនាងឲ្យចង់វៃក្មេងក្បាលខូចនោះហើយ! នាងខឹងគ្រីស ខឹងដែលគេយកឡានដែលនាងស្រលាញ់ដូចពេជ្រ យកទៅបើកប្រាណាំងជាមួយមិត្ត ឥឡូវខ្ទេចខ្ទីអស់ហើយ ឡានពោពេញដោយស្នាមកូត ទាំងទ្វាទាំងខាងមុខខាងក្រោយ មើលសឹងមិនយល់ នៅប្ដូរពណ៌ឡាននាងទៀត!
" គ្រីសបើទ...!" នាងបម្រុងស្រែកឲ្យគេបើទ្វា តែពេលមួលទៅឃើញថាមិនជាប់សោរ នាងប្រញាប់សម្រុកចូលទៅ
" គ្រីស!!!" នាងស្រែកហៅមួយអស់សម្លេង នាំឲ្យអ្នកដែលកំពុងងូចទឹកក្នុងបន្ទប់ទឹកជ្រួញចិញ្ចើម ទាញកន្សែងមកស្លៀក តើអ្នកណាហេតុអីមកឡូឡាពេញបន្ទប់ប្អូនគេបែបនេះ! អុីរាំងបើទ្វារបន្ទប់ទឹក ស្រប់ពេលដែលសៃហ្វៀរៀបនឹងបើកទ្វាចូលទៅ!
អុីរាំងចោលក្រសែភ្នែកមុតស្រួចទៅកាន់នាង ដែលកំពុងតែបើកភ្នែកភ្លឺសៗសម្លឹងមកគេ សៃហ្វៀរៀបនឹងលើកដៃដែលមានកាន់ដបទឹក វាយទៅលើគេទៅហើយ តែនាងក៏អាក់វិញ ព្រោះនេះមិនមែនគ្រីស តើគេជាអ្នកណា? ចុះឯណាគ្រីស គេនៅឯណាគេលួចគេចខ្លួនទៀតហើយមែនទេ?
អុីរាំងសម្លឹងមើលមុខនាងកាន់តែច្បាស់ ទើបដឹងថាជាក្មេងស្រីដែលថតប្រម៉ូត ឲ្យផលិតផលដែលគេរៀបនិងវិនិយោគតើ!
" លោក...!"
" បងប្រុស!!" គ្រីសប្រញាប់ចូលមកទាញបងប្រុស ព្រោះខ្លាចបងស្រីវាយច្រឡំមនុស្ស!
" គ្រីសឯង!!!" កំហឹងនាងចាប់ផ្ដើមកើតឡើងម្ដងទៀត ពេលឃើញមុខគ្រីសភ្លាម នាងកាន់ដបទឹកដើរសំដៅទៅរកគ្រីស ដែលយកបងប្រុសគេមកធ្វើជាបង្គោល!
" បងស្រីស្ដាប់ខ្ញុំសិន!" ឃើញនាងដើរមកកាន់តែក្បែរគេ គេកាន់តែភ័យទៀតហើយ សៃហ្វៀមិនដែលខឹងទេ តែកុំឲ្យនាងខឹងឲ្យសោះ ចង់ខ្លងជាងបងប្រុសគេទៀតផង ចិត្តក្ដៅឆៅមិនស្ដាប់ការបកស្រាយយើងឡើង សៃហ្វៀរៀបនិងវាយទៅកាន់គ្រីសទៅហើយតែអុីរាំងចូលមកចាប់ដៃនាងជាប់
" នាងចង់ធ្វើស្អីប្អូនខ្ញុំ?" គេមុខម៉ូវដាក់នាង ដូចនាងធ្វើមុខដាក់ប្អូនគេ នាងជាស្អីខឹងស្អីទើបមកវាយប្អូនគេបែបនេះ
" គ្រីស!!!" នាងមិនខ្វល់និងគេ ពេលនេះនាងកំពុងតែចង់សំពងក្បាលគ្រីស នាងប្រាប់ហើយប្រាប់ទៀត ឡានផ្សេងប៉ះបានតែឡានមួយនោះហាម វាជាកម្លាំងញើសឈាមលើកដំបូងរបស់នាង នាងមិនចង់ឲ្យអ្នកណាមកប៉ះទេ តែនេះស្អី? គេលួចនាងយកទៅប្រណាំងគ្នាទាល់តែមើលលែងយល់កែលែងកើត ទើបយកមកទុកឲ្យនាង ថែមទាំងមិនប្រសប់នាងទៀត នេះចេះនាងទៅលេងផ្ទះនាង បើមិនចឹងទេនាងគ្មានថ្ងៃដឹងឡើយថាប្អូនកំហូចនេះ ធ្វើឲ្យរបស់នាងខូចបែបនេះ!
" បងស្រី!" គ្រីសធ្វើមុខកម្សត់ដាក់នាង គេចង់ប្រាប់នាងយូរហើយ តែមើលចុះនេះលិទ្ធផលប្រសិនបើនាងដឹង គេច្បាស់ជាមិនរួចខ្លួនពីក្រញាំបងស្រីឆ្នាស់នេះឡើយ!
" គេទៅធ្វើស្អីនាង...ទើបចង់វាយគេបែបនេះគេមិនមែនក្មេងទេ នាងក៏ដូចគ្នាវាជារបស់ស្អីសំខាន់ណាស់ណាទៅ ទើបត្រូវលើកដៃវាយគេឯឮងបែបនេះ?" អុីរាំងដែលឈរពាំងប្អូនមើលសកម្មភាពពួកគេនេះ គ្មានដឹងឡើយថានាងចង់វាយគេព្រោះអី!
គ្រីសដែលឈរស្ដាប់បងនិយាយនេះ កាន់តែញ័រជើងទៀតហើយ សម្ដីនេះវាខ្លាំងពេកហើយសម្រាប់សៃហ្វៀ ព្រោះគេដឹងច្បាស់ណាស់សម្រាប់ឡានដែលគេធ្វើឲ្យខូចនោះ វាមានអត្តន័យចំពោះនាងប៉ុណ្ណា!
" លោកគ្មានថ្ងៃយល់ទេ!" នាងកាន់តែញ័រខ្លួន ពេលឮសម្ដីបងប្រុសគេហើយ នាងរលីងរលោងទឹកភ្នែកដក់ជាប់ថ្ពាល់ ភ្នែកប្រែជាក្រហម ព្រោះប្រឹងទប់យំ នាងដើរចេញ ឈប់រករឿងគ្រីសទៀត
"បងស្រី...!" គ្រីសបម្រុងទៅតាម តែអុីរាំងចាប់ដៃគេជាប់
"តែប៉ុណ្ណេះមួយខែលួចអត់បាត់ផង!" គ្រីសចង់យំ ដើរមកទម្លាក់ខ្លួនលើពូកទាំងអស់សង្ឃឹម!__________
អាណិតគ្រីសណាស់ក្មេងក្បាលខូច😫
