抖阴社区

??????? (???)

183 8 0
                                    

   ពេញមួយសប្តាហ៍សៃហ្វៀមិនបានសម្រាកឡើយ នាងទទួលគ្រប់ការងារ ដែលគេដាក់ឲ្យធ្វើ ព្រោះតែមិនចង់ឲ្យខ្លួនឯងទំនេរ ណាមួយនាងចង់ធ្វើការរកលុយឲ្យបានច្រើន ថ្មីៗនេះនាងក៏មានគម្រោងទទួលការងារធំមួយរបស់ក្រុម BUT ដែលជាក្រុមហ៊ុននាងតែងតែធ្វើការជាមួយ
" យប់ជ្រៅហើយ...ឯងទៅគេងជាមួយយើងតែម្ដងទៅល្អទេ!" សុីអានឃើញមិត្តត្រឡប់ទៅវិញម្នាក់ឯង ទើបសុំឲ្យនាងគេងផ្ទះខ្លួន ព្រោះនេះយប់ណាស់ហើយ នាងធ្វើដំណើរម្នាក់ឯងគេមិនទុកចិត្តឡើយ
" មិនអីទេ! ស្អែកមិនមានការងារធ្វើយើងចង់គេងផ្ទះឲ្យបានស្កប់ស្កល់ម្ដង កុំបារម្ភអីយើងធានាបាន!" នាងដឹងថាមិត្តបារម្ភ តែនាងចង់ទៅផ្ទះមែន មិនចង់រំខានមិត្តច្រើនទេ ព្រោះរាល់ថ្ងៃនេះរំខានសុីអានច្រើនណាស់ហើយ សៃហ្វៀបើកឡាមកផ្ទះវិញម្នាក់ឯង មិនមែននាងមិនធ្លាប់ដើរម្នាក់ឯងទេ នាងដើរគ្រប់គ្រាន់ហើយ តាំងពីមិនទាន់មានសុីអានម្ល៉ោះ!
សៃហ្វៀត្រឡប់មកដល់ផ្ទះវិញដោយសុវត្តិភាព នាងប្រញាប់ឡើងមកខាងលើ ព្រោះពេលនេះនាងចង់គេងណាស់ ដាច់យប់ច្រើនថ្ងៃហើយ ត្រឡប់មកដល់ផ្ទះសង្ឃឹមថានឹងបានគេងឲ្យស្រួលខ្នងម្ដង! ដៃទន់ស្រលូនបើកទ្វារចូលក្នុងបន្ទប់  គ្រាន់តែសម្លឹងឃើញគ្រែភ្លាមនាងចង់តែលោតទៅគេងភ្លាមៗទេ សៃហ្វៀចាក់សោរទ្វាររួចរាល់ ក៏ដើរមកបើកភ្លើងសិន ព្រោះគិតថាខ្លួនមិនអាចគេងទាំងបែបនឹងបានទេ!
"លោក!!" កែវភ្នែកសក្បុសសម្លឹងមើលទៅបុរសឈុតខ្មៅ ដែលកំពុងតែអង្គុយគងទាក់ខ្លាក្រេបស្រាក្រហម សម្លឹងមើលមកនាងមិនដាក់ភ្នែក
"ភ្ញាក់ផ្អើល?" សំលេងសើចដើមក ផ្ទៃមុខពណ៌ក្រហមព្រោះតែផឹកស្រាច្រើនពេក លើកស្រាដែលសល់ក្នុងកែវផឹកបង្ហើយទាល់តែអស់ ទើបដើរមករកក្មេងស្រីដែលទើបតែចូលផ្ទះ គេទើបតែត្រឡប់មកពីអាមេរិក មិនទាន់បានចូលផ្ទះផង ក៏មកផ្ទះនាងមុនគេ
" ចេញឲ្យឆ្ងាយពីខ្ញុំបន្តិច...ខ្ញុំមិនចូលចិត្តនៅក្បែរមនុស្សពាលទេ!" ឃើញគេដើរចូលមកក្បែរ នាងមិនពេញចិត្ត នាងមិនដឹងទេថាគេចូលមកបានយ៉ាងមិច? ផ្ទះនាងមានរបងត្រឹមត្រូវ អ្នកការពារក៏មាន តែគេនៅតែអាចចូលមកបានដដែល!
" ពាល?...ត្រង់ណាដែលឃើញថាខ្ញុំពាល? ត្រង់នេះ...ត្រង់នេះ....ឬក៏ត្រង់នេះ?" អុីរាំងចាប់ដៃនាងមកចង្អុលនៅកន្លែងដែលនាងគិតថាគេជាមនុស្សពាល មុខមាត់គេចឹងសុំនឹងពាលណាស់ឬ?
" រោគចិត្ត!" ភ្នែកដែលងងុយប្រែជាស្វាង ពេលគេចាប់ដៃនាងឲ្យទៅប៉ះនឹងប្រាណរបស់គេ នាងស្អប់ណាស់អ្នកណាមកភ្លើៗដាក់នាងបែបនេះ!
" ហ្ហឹស! ខ្ញុំមិនមែនមនុស្សបែបនឹងទេ...នាងគិតថាខ្ញុំនឹងរោគចិត្តដាក់នាងមែនទេ? រស់និយមរបស់ខ្ញុំមិនមែនជានាងទេ!" គេមករកនាងគឺចង់រករឿងនាង គេទៅរករឿងប៉ានាងមួយអាទិត្យហើយ ទើបមករករឿងកូនវិញម្ដង គេស្អប់ណាស់មនុស្សលេបសម្ដី
" ចុះលោកគិតថារស់និយមខ្ញុំជាលោកមែនទេ? ហ្ហឹង!ឲ្យហ្វីក៏ខ្ញុំលេបមិនចូលដែរ!" នាងកាចនាងឆ្នាស គេនិយាយមកបែបណាដាក់ បាងតបទៅគេវិញបែបនោះ មិនឲ្យក្រោបអ្នកណាឡើយ នាងដើរបុកស្មាគេ សម្ដៅមកកាន់តុសម្អាង ព្រោះត្រូវដោះគ្រឿងអលង្ការ ទុក អុីរាំងតាមសម្លឹងមើលនាង ពេលឮសម្ដីនាងមុននេះ គេអាចនិយាបែបនោះដាក់នាងបាន! តែនាងវិញមិនអាចទេ...! គេដើរសម្ដៅមកនាង ចាប់នាងបីឡើង នាំឲ្យសៃហ្វៀភ្ញាក់ជាមួយនឹងកាយវិការប្លែកៗរបស់គេ
" ធ្វើស្អី! ដាក់ខ្ញុំចុះភ្លាម កុំយកដៃរបស់លោកមកប៉ះខ្លួនខ្ញុំឲ្យសោះ!" នាងចាប់ផ្ដើមរើបម្រាស ពេលគេមិនព្រមដាក់នាងចុះ តែគេបែរដើរសម្ដៅមកគ្រែរបស់នាងវិញ នាងចាប់ផ្ដើមភ័យ ព្រោះមិនដឹងគេចង់ធ្វើស្អីដាក់នាង នាងមិនហ៊ានស្រម៉ៃ ចាប់ផ្ដើមភ័យនឹងពាក្យសម្ដីខ្លួនឯងមុននេះ!
" ខ្ញុំឲ្យនាងហ្វី! ចាំមើលនាងលេបចូលទេ?" ដៃក្រាស់ទម្លាក់នាងចុះលើពូករួចក៏ឡើងមកសង្កត់នាងពីលើ នាងខ្លាចថានាងនឹងខឹង មិនខ្លាចថាប៉ានាងនឹងប្ដឹងទេ
" កុំមកធ្វើអីឆ្កួតៗដាក់ខ្ញុំណា!" ទោះភ័យតែនាងនៅតែរក្សាជំហរ តតាំងជាមួយបុរសដែលព្យាយាមបំពានរាងកាយរបស់នាង មុននាងចាប់ផ្ដើមស្លេកមែនទែន ពេលគេដោះអាវរបស់គេអស់ បង្ហាញឲ្យឃើញតែរាងកាយដល់រឹងមាំរបស់គេ ស្មាបើកធំ ដើមទ្រូងមាំ ក្បាលពោះរាបស្មើលេចចេញនូវសាច់ពោះរឹងៗកង់ៗ នាំឲ្យនាងលេបទឹកមាត់ក្អឹកៗ!
" ភ័យ?" ដៃគេម្ខាងចាប់ដៃនាងសង់ខាងលើកឡើងផុតក្បាលរបស់នាង ភ្នែកសៃហ្វៀចាប់ផ្ដើមសក្បុស ភ័យនឹងកាយវិការគេផង ភ័យនឹងឃើញរាងកាយគេផង ឯទឹកមុខគេវិញឃើញហើយនាងកាន់តែភ័យលើសដើម!
" ភ័យ! ហ្ហឹស...ទោះជាលោកធ្វើស្អីខ្ញុំក៏វាគ្មានន័យដែរ ព្រោះអីដឹងទេ? ខ្ញុំលែងបរិសុទ្ធតាំងទី២១ឯណ្ណោះ!" នាងងើបខ្សឹបប្រាប់គេ ស្នាមញញឹមនាងចាប់ផ្ដើមកើតឡើង ពេលនាងឃើញមុខគេប្រែជាក្រហម ដៃគេដែលចាប់ដៃនាងជាប់ប្រែជាបន្ថយ សៃហ្វៀលេចឡើងនៅស្នាមញញឹម ពេលនាងអាចដកដៃចេញពីគេបាន!
" ល្អ! ដូចនេះខ្ញុំមិនបាត់ភ័យថាប៉ានាងនឹងប្ដឹងខ្ញុំទេ"

___________
កូនស្រីខ្ញុំអើយ មិចម៉ាទេយប់នឹង😭 បើសម្ដីចាក់ទឹកអត់លេចចឹងហូ

?????????????????Where stories live. Discover now