抖阴社区

???????

165 10 0
                                    

    ឮសម្លីគេហើយ សៃហ្វៀប្រែជាក្ដៅឆេវ ដើរមកពាំមុខគេសម្លឹងមើលបុរសដែលមាននាមជាប្ដីមិនដាក់ភ្នែក
" ខឹងខ្ញុំ?" នាងដំឡើងសម្ដីខ្លាំងដាក់
" ខឹង? តើខ្ញុំមាសិទ្ធិដែរមែនទេ...ខ្ញុំអាចខឹងដែរមែនទេ?" គេទាញនាងចេញពីទ្វារ បើកទ្វារចង់ចេញក្រៅ តែនាងមិនព្រម ចេញមកពាំពីមុខគេដដែល គេកាន់តែមួរម៉ៅពេលឃើញបែបនេះ
  គេស្ត្រេសស្ទើរឆ្កួតហើយ
គេដើរចូលមកខាងក្នុងវិញ ដើរមកកាន់រាលហាល ដប់ស្រាដែលនៅលើតុទាំងប៉ុន្មាន ត្រូវធ្លាក់បែកខ្ចាយទាំងអស់ សៃហ្វៀឈរត្រង់ខ្លួន ពេលឃើញគេបែបនេះ
" តឺតៗ! "
" មានការស្អី?" សម្លេងនិយាយទូរស័ព្ទ តែធ្វើឲ្យអ្នកដែលឈរក្បែរមាត់ទ្វារមើលមកគេនេះ រឹងខ្លួនស្ដូក មនុស្សអីខឹងម្ដង់ៗគួរឲ្យស្អប់
" ឆែកឃើញហើយ!...ម្នាក់ដែលអ្នកនាងជួបនៅក្លឹបថ្ងៃមុននោះ ការពិតគឺជាគ្រីស គេរត់ពួនមនុស្សរបស់ខ្ញុំ ហើយត្រូវអ្នកនាងទៅទទួលគេដល់ទីនោះ! " គេរៀបរាប់ តាមកាំមេរ៉ានៅកកបែរកន្លែងសៃហ្វៀចតឡាន សំណាងហើយដែលគេដឹងមុន ទើបអាចរកឃើញទាន់
" ប្រញាប់រកវាឲ្យឃើញទៅ...ឃើញត្រង់ណាអូសក្បាលវាមកឲ្យយើងភ្លាមៗ យើងស្អប់បំផុតអាប្អូនមិនចេះស្ដាប់!" គេនិយាយខ្លាំងៗ បំណងឲ្យអ្នកនៅក្បែរៗនោះឮ ព្រោះនាងជួយប្អូនគេម្ដងជសពីដងហើយ គេមិនចង់ឲ្យប្អូនគេខូចអនាគតឡើយ គ្រីសមិនមែនក្មេង គេធំហើយល្មមអាចជួយដល់គ្រួសារ តែនេះគរនៅផ្ទះដើរតែលេង បង្ករតែបញ្ហាដល់គ្រួសារ ក្នុងនាងគេជាបង គេត្រូវតែគិតគូរពីប្អូន ណាមួយគេជាប្រុសមិនមែនស្រី អនាគតគេរកសុី មិនអាចចេះតែបណ្ដោយបានឡើយ។
" នាងក៏ដូចគ្នា! អ្វីដែលខ្ញុំហាមឲ្យចេះស្ដាប់ផង...លុយខ្ញុំមានឲ្យចាយហើយ ល្មមបញ្ឈប់គំនិតចង់ធ្វើការទៀតទៅ ដេកផ្ទះមិនស្រួលមែនទេ...ឬក៏ខ្លាចមិនបានជួបប្រុសក្រៅ?" គេខឹងប្អូន តែក៏មិនភ្លេចមករាលដាលដល់នាងដែរ ព្រោះមួយរយៈនេះនាងចេញក្រៅធ្វើការរហូត ជួបមនុស្សជាច្រើនដែលគេ ស្គាល់ នាងស្និទ្ធស្នាលជាមួយអ្នកផ្សេង មើលរំលងគេដែលជាស្វាមី គេជាប្ដីដឹងឮពេលណា ឈឺចិត្តពេលនោះ!

" ប្រហែលបែបនឹងហើយ!"
" សៃហ្វៀ!" គេក្រហឹម ដើរសំដៅមកកាន់នាង
" កុំឲ្យខ្ញុំដឹងឲ្យសោះ...ថាអាចង្រៃណាមករញ៉េរញ៉ៃនាង មិនចឹងទេ...!" គេនិយាយបានត្រឹមនឹង ស្នាមញញឹមក៏លេចឡើង ជាស្នាមញញឹមដល់អាក្រក់បំផុតដែលនាងមិនដែលឃើញ គេសម្លឹងមុខនាងបន្តិច ជាការគម្រាម ព្រោះគេនិយាយមែនធ្វើមែន ធ្វើឲ្យគេត្រជាក់គេត្រជាក់បំផុត តែបើក្ដៅគឺក្ដៅបំផុត!
សៃហ្វៀឈប់មាត់ ដើរមកគេងលើគ្រែវិញ ទើបអុីរាំងដើរចូលបន្ទប់ទឹកដូចគ្នា!
 
   ចេញមកវិញឃើញនាងគេងបែរខ្នងដាក់ ហាក់អន់ចិត្តនឹងគេខ្លាំង អុីរាំងទាញភួយ ទាញខ្នើយមកកាន់នឹងដៃ ដើរសំដៅមកកាន់សាឡុង មិនមែនគេមិនចង់គេងលើគ្រែ តែគេកំពុងតែស្រវឹង ទោះងូចទឹកសម្អាតយ៉ាងណា ក្លិនស្រាក៏នៅតែជាប់ប្រាណគេ ណាមួយខ្លាចខ្លួនទប់អារម្មណ៍មិនបាន ឈានដល់ការធ្វើបាបរាងកាយនាង
     រាងកាយរឹងមាំដាក់ខ្លួនគេងលើសាឡុង យ៉ាងរំភើយ គ្រាន់តែខ្នងដល់សាឡុងភ្លាម ភ្នែកគេក៏បិតភ្លាម! សៃហ្វៀបើកភ្នែកសន្សឹមៗ ពេលមិនឃើញគេគេងលើគ្រែ ទើបដាច់ចិត្តងាកមកមើលគេបន្តិច
" បើនៅតែគេងលើសាឡុងទៀត ស្អែកខ្ញុំដកសាឡុងចោលហើយ!" នាងរអ៊ូរតិចៗ ចាប់ផ្ដើមមួរម៉ៅនឹងគេ ដែលគេងលើសាឡុងម្ដងទៀត ឲ្យតែគេអន់ចិត្តឬខឹង សាឡុងគឺជាកន្លែងគេហើយ

?????????????????Where stories live. Discover now