ថ្ងៃថ្មី...
សៃហ្វៀភ្ញាក់តាំងពីព្រឹក ដើម្បីទៅជួយបេះផ្លែឈើអ៊ំៗ ដោយសារតែយប់មិញសន្យាជាមួយពួកគាត់ថាទៅជួយ នាងស្លៀកពាក់សាមញ្ញធម្មតា ដើរចុះមកពីខាងលើទាំងញញឹមស្រស់
" ទៅណាមែនទេចៅ!" លោកតាឃើញហើយអត់មិនបាននឹងសួរចៅ
" ចៅទៅចំការ ទៅជួយអ៊ំៗបេះផ្លែឈើ លោកតាមិនថាអីទេមែនទេ!" នាងដើរមកក្បែរគាត់ ទើបគាត់ហុចមួកយកឲ្យចៅស្រី បញ្ជាក់ថាជាមិនប្រកែកឡើយ
" ប្រាប់អុីរាំងរួចហើយមែនទេ?" គាត់សួរព្រោះមិនឃើញអុីរាំងចុះមកនៅឡើយ
" នៅទេ...តែក្រោកមកមិនឃើញគាត់ផង!" នាងស្មានតែគាត់ដឹងថាគេទៅណា
" អ៊ឺ! ចឹងចៅទៅចុះ ចាំឲ្យគេជូនទៅ!" គាត់ហៅអ្នកបើកឡានគាត់ឲ្យជូននាងទៅ ព្រោះបើដើរទៅវារៀងឆ្ងាយគ្រាន់បើ សៃហ្វៀញញឹមអរគុណលោកតា រួចក៏ចេញដំណើរទៅអុីរាំងគេមិនបានទៅណាទេ គឺគេមកផ្សារមកទិញរបស់ខ្លះទុកឲ្យលោកតា នឹងឲ្យអ៊ំៗកម្មកររបស់លោកតាប៉ុណ្ណោះ ព្រោះគេមកគេមិនបានទិញអីមកទេ គេទិញរបស់រាងច្រើន ទើបចំណាយពេលយូរ ទម្រាំងែមកដល់ផ្ទះវិញ ថ្ងៃបាត់ទៅហើយ ចូលមកដល់ក្នុងផ្ទះ គេងាកឆ្វេងងាកស្ដាំ ហាក់សម្លឹងរកអ្វីម៉្យាង
" គេទៅណាអស់ហើយអ៊ំ!" ឃើញផ្ទះស្ងាត់ គ្មានអ្នកណានៅផ្ទះ ឃើញតែអ៊ំចុងភៅរបស់លោកតា ទើបគេសួរទៅកាន់គាត់
" លោកម្ចាស់គាត់នៅខាងក្រោយផ្ទះ កំពុងតែស្រោចទឹកផ្កា លោកប្រុសត្រូវការអីមែនទេ?"
" អត់ទេ! នេះរបស់អ៊ំ" គេហុចប្រអប់មួយឲ្យមកកាន់គាត់ គាត់ញញឹមអរគុណគេទាំងសប្បាយចិត្ត
អុីរាំងប្រញាប់ឡើងមកខាងលើ ក្រែងក្មេងជើងល្អ មិនទាន់ក្រោក តែចូលមកដល់មិនឃើញនាងឡើយ ទើបគេចុះមកខាងក្រោមវិញ ដើរទៅកន្លែងលោកតា មកដល់ឃើញគាត់កំពុងតែថែសួនរបស់គាត់" លោកតាខ្ញុំក៏ចេះស្រលាញ់ផ្កាដែរមែនទេ?" មកដល់ភ្លាម គេប្រើសម្ដីឌឺដងលោកតាភ្លាម ព្រោះមិនដែលដឹងថាគាត់ស្រលាញ់ផ្កា ឬដាំផ្កាក្រោយផ្ទះបែបនេះទេ!
" មកពីភរិយាយើងស្រលាញ់ផ្កា ដូចនេះយើងត្រូវតែស្រលាញ់ផ្កាដូចគ្នា!" ស្រោចបណ្ដើរ ឌឺដងចៅវិញបណ្ដើរ គាត់និយាយក៏មិនខុស ភរិយារបស់គាត់ស្រលាញ់ផ្កាណាស់ នៅមុខផ្ទះក្រោយផ្ទះ គឺតែងតែមានសួនផ្កា ដែលដាំឡើងដោយដៃរបស់គាត់
ដូចនេះក្រោយគាត់ចាក់ចេញ មានតែលោកតានេះហើយ ដែលជាអ្នកដាំជំនួស
" មកពីតាបែបនេះសោះ ទើបលោកយាយស្រលាញ់តាខ្លាំងបែបនេះ!"
" ចុះឯង...ចង់ឲ្យប្រពន្ធឯងស្រលាញ់ខ្លាំងដូចយាយឯងស្រលាញ់យើងទេ?" គាត់ដើរមកអង្គុយនៅតុ ទើបអុីរាំងដើរមកអង្គុយក្បែរគាត់
" មនុស្សស្រីមិនមែនសុទ្ធតែចិត្តដូចគ្នាទេលោកតា ការតម្រូវចិត្តមនុស្សស្រី ក៏មិនដូចគ្នាដែរ បើនាងមិនស្រលាញ់យើង មិនពេញចិត្តយើង ទោះយើងធ្វើដល់ស្លាប់ខ្លួន ក៏មិនអាចទទួលបានក្ដីស្រលាញ់ពីនាងដែរ!"
" ចុះឯងបានសាកឬនៅ?"
" ខ្ញុំមិនចង់សាកទេ...!"
" មិនមែនមិនហ៊ានទេឬ?" គេយល់ពីចៅប្រុសគាត់ គេអាចក្លាហ៊ានក្នុងរឿងជាច្រើន តែចំពោះរឿងស្នេហា គេអាចចាញ់គេ ព្រោះគេមិនចេះផ្គាប់ចិត្ត មិនចេះទំនើងតាមចិត្តឯងឡើយ
"លោកតាចង់គិតបែបណាក៏បាន!" គេក្រោកឈរពេញកម្ពស់ ព្រោះមិនចង់នៅក្បែរគាត់យូរជាងនេះ
" សៃហ្វៀទៅចំការ...ឮថាទៅជួយបេះផ្លែឈើអ៊ំៗនៅទីនោះ!" ទោះចៅមិនសួរ តែគាត់ចង់ប្រាប់ អុីរាំងមិនមាត់ ដើរចេញពីកន្លែងគាត់ គេឡើងមកបន្ទប់ ប្ដូរសម្លៀកបំពាក់ ទាញទូរស័ព្ទបម្រុងខលទៅនាង តែក៏ប្រទាក់ភ្នែកនឹងទូរស័ព្ទរបស់នាងនៅលើតុ
" យ៉ាប់ណាស់!" គេដាក់ទូរស័ព្ទចុះ ដើរចេញមកខាងក្រៅ រៀបរបស់ដាក់គូទឡាន ទើបបើកចេញមកចំការ មកដល់ចំពេលគេកំពុងតែហូបបាយល្មម
" អូ៎រ!លោកប្រុស...មករកអ្នកនាងមែនទេ?" អ៊ំស្រីសួរឡើងទាំងញញឹម ព្រោះគិតថាគេមករកសៃហ្វៀ
" អត់ទេ! ខ្ញុំយករបស់មកឲ្យអ៊ំៗប៉ុណ្ណោះ!" គេញញឹម ហុចរបស់មួយប្រអប់ៗ ទៅកាន់អ៊ំៗកម្មករ ពួកគាត់ទទួលយកទាំងញញឹម
" អរគុណច្រើនណាស់...លោកប្រុសនៅហូបបាយសិនដែរទេ?"
" អត់ទេ! គ្រប់គ្នាញុាំបន្តចុះ ខ្ញុំដើរមើលផ្លែឈើបន្តិចសិន!" គេសម្លឹងរកមើលនាង តែរកមិនឃើញ ទើបសមពួកគាត់ដើរមើលក្នុងចំការវិញ
" បាត់ទៅណា...ហេតុអីមិនទៅញុាំបាយ?" ដើរផងរអ៊ូរផង ព្រោះនេះថ្ងៃណាស់ហើយ គ្រប់គ្នាសុទ្ធតែញុាំបាយ តែនាងបែរជាមិនមកញុាំ មិនដឹងដើរទៅដល់ណាទេ!" អ្នកនាងចង់ញុាំមួយនេះមែនទេ?" បុរសវ័យប្រហែល១៩ឆ្នាំ ដែលជាកូនប្រុសអ៊ំកម្មករ ធ្វើការនៅទីនេះសួរទៅកាន់សៃហ្វៀ ព្រោះនាងប្រើគេឲ្យបេះផ្លែរ៉ូយាល់ សៃហ្វៀងក់ក្បាលទាំងញញឹម ព្រោះតែឃើញវាក្រហមស្អាតពេក ទើបនាងប្រើឲ្យគេបេះឲ្យ
" អរគុណច្រើនណាស់!" គេហុចឲ្យនាង នាងទទួលទាំងពោលពាក្យអរគុណ
" ពួកយើងទៅវិញទៅ...ថ្ងៃណាស់ហើយ ក្រែងពួកគាត់ចាំអ្នកនាងញុាំបាយ!"
" ក៏បាន!" នាងក៏ឃ្លានបាយហើយដែរ តែដោយសារតែឃើញផ្លែរ៉ូយាល់នេះវាទំនងពេក ទើបឈប់បេះវាសិន
" អួយ៎!"
" អ្នកនាង! កើតអីទេ?" គេប្រញាប់មកជួយលើកសៃហ្វៀ ពេលនាងដើរមិនប្រយ័ត្នធ្វើឲ្យធ្លាក់ក្នុងរណ្ដៅដែលគេជីករៀបនឹងដាំដើមឈើ
" ជើងខ្ញុំ!" នាងហាក់ឈឺត្រង់កជើង សំណាងរណ្តៅរាក់ មិនជ្រៅខ្លាំង
" ដើររួចទេ?" គេស្ទាប់ត្រង់កជើងនាង
" ចាំខ្ញុំសាកសិន!" វាឈឺ តែឈឺមិនខ្លាំងនោះទេ
" មិនអីទេ! ខ្ញុំអាចដើរបាន..." មិនចង់ខ្លាចជាបន្ទប់គេ នាងក៏ឆ្លើយថាមិនអី ទាំងដែរកាន់តែដើរ វាកាន់តែឈឺ!
" ខ្ញុំថាជើងអ្នកនាងគ្រីចហើយ! ចាំខ្ញុំគ្រៀអ្នកនាង" គេសម្លឹងមើលទៅវាចាប់ផ្ដើមក្រហម ហើយហើមទៀត ទើបគេមានបំណងល្អ ចង់ជួយ ខ្លាចលោកតាស្ដីឲ្យពួកគេ ដែលមិនចេះមើលថែចៅរបស់គាត់ សៃហ្វៀមិនបដិសេធ ទើបគេចូលមកជួយគ្រៀនាង!" ធ្វើស្អី?" សម្លេងធំមាំ មិនដឹងដើរមកពីណា សួរមកកាន់គេដែលកំពុងតែប៉ះពាល់ប្រពន្ធគេ
" អ៊ឺ! គឺអ្នកនាងគ្រីចជើង!" គេមិនព្រមចេញឆ្ងាយពីសៃហ្វៀ ទោះជាឃើញលោកប្រុសមកដល់ក៏ដោយ ធ្វើឲ្យអ្នកដែលដើរមកឃើញកាន់តែមួរម៉ៅ
" ដើរមិនចេះប្រយ័ត្ន!" គេដើរមកក្បែរនាង ទាញនាងចេញពីដៃប្រុសផ្សេង លើកនាងបីដើរសំដៅចេញពីចំការ សៃហ្វៀរឹងខ្លួនស្ដូក មិនហ៊ានមាត់ច្រើន បានត្រឹមតែស្ងៀមៗឲ្យគេបី
" បើដឹងថាខ្លួនឯងសស្លាក់សស្លើក លើកក្រោយកុំដើរទៀតអី នាំតែពិបាកគេឯង!" ដើរមកដល់ឡាន ដាក់ឲ្យនាងអង្គុយស្រួលបួលហើយ ឆ្លៀតស្ដីឲ្យបន្ថែមទៀត
" តែខ្ញុំមិនបានសុំឲ្យលោកមកជួយខ្ញុំឯណា?" នាងប្រកែក ព្រោះមិនបានសុំឲ្យគេមកពិបាកជាមួយ គេជាអ្នកមកពិបាកខ្លួនឯង
" មិនបានសុំខ្ញុំឲ្យជួយ...តែសុំប្រុសផ្សេង!" គេមុខម៉ូវដាក់ មិនទាន់បាត់ខឹងផងដែលនាងឲ្យអ្នកផ្សេងប៉ះនាង ឥឡូវនៅមកតមាត់ដាក់គេទៀត
" ប្អូនគ្រាន់តែជួយ..."
" លេស!"____________
ចឹងសោះខឹងគេដែរ?🥺
