មួយខែក្រោយមក...
មួយរយៈពេញដែលនាងនៅផ្ទះក្រកូលឆើង មិនបានទៅផ្ទះខ្លួនឯង ព្រោះលោកស្រីសុីវមិនអនុញ្ញាត មិនទុកចិត្តឲ្យនាងទៅគេងផ្ទះ ព្រោះនាងជាស្រី ឯអ្នកនៅផ្ទះនាងក៏មិនសូវមានប្រុស គាត់មិនធានាសុវត្ថិភាពនាង ទើបឲ្យនាងមកនៅផ្ទះគាត់វិញ មានប្រុសច្រើន ចាំការពារ ជាពិសេសមានអុីរាំង ដែលគាត់អាចយកជាភ្នែកយកជាច្រមុះបាន ទុកគ្រាន់មើលថែនាង !
" អ៊ុំទៅលេងលោកតាហើយ...នៅផ្ទះស្ដាប់បងផង ហាមដើរមិនប្រាប់ឮទេ ជាពិសេសគេនោះ ត្រូវតែប្រាប់ បើក្មួយមិនប្រាប់គេទេ អ៊ុំមិននៅអ៊ុំជួយអីមិនបានទេ ក្មួយក៏ដឹងថាគេបែបណា!" គាត់និយាយងាកទៅសម្លឹងមើលកូនប្រុសច្បងដែលកំពុងអានកាសែត មួយរយៈនេះឃើញគេតឹងតែងចំពោះសៃហ្វៀណាស់ សូម្បីតែចេញក្រៅពេលគេមិននៅក៏ត្រូវកំណត់ម៉ោងដែរ យូរៗទៅគាត់អាណិតសៃហ្វៀទៅវិញ គាត់ខឹងមិនបានយូរទេ ឃើញក្មួយនៅក្មេង ច្បាស់ជាចង់ដើរលេងហើយ ពីមុននាងស្រួលដើរលេងណាស់ តែឥឡូវចប់! អុីរាំងខ្លាំងជាងគាត់ទៅទៀត។ គាត់ទៅលើកនេះអាចនិងយូរ ព្រោះការងារនៅទីនោះក៏មានដែរ ចឹងហើយទៅលេងគាត់ផងទៅធ្វើការផង
" ចា៎ស! ខ្ញុំនឹងស្ដាប់គាត់" នាងងក់ក្បាល តាំងពីលើកនោះមកនាងមិនសូវធ្វើឲ្យគេឯងបារម្ភឡើយ
" ឲ្យពិតដូចមាត់ផងចុះ!" មិនដឹងជាអានកាសែកកីលួចស្ដាប់គេទេ គេនិយាយតែគេទេ តែអុីរាំងហាក់ស្ដាប់មិនចូលត្រចៀក នៅសម្ដីរបស់នាងសោះ ព្រោះនាងជាក្មេងក្បាលរឹកខូចរកលេខដាក់គ្មាន ទើបគេមិនសូវជាជឿសម្ដីនាងទេ និយាយហើយក៏ធ្វើមិនបាន អាងតែប្រើពាក្យសុំទោស ខ្ញុំខុសហើយ លើកក្រោយខ្ញុំមិនធ្វើបែបនឹងទៀតទេ។
" កុំឲ្យតែឯងធ្វើបាបប្អូនទៅបានហើយ តែយើងមកវិញដឹងឯងធ្វើបាបប្អូនត្រូវរបស់យើងហើយ!" លោកជាំងពោលឡើង ព្រោះដឹងកូនវិន័យគេខ្ពស់ណាស់ មនុស្សល្មមៗដូចសៃហ្វៀនេះ គ្មាននៅស្ដាប់គេបានយូរទេ ហើយពេលនោះហើយដែលកូនប្រុសគាត់ច្បាស់ជាធ្វើបាបនាង!
" ខ្ញុំមិនធ្វើបានទេ! យ៉ាងច្រើនចាប់នាងយកឲ្យគេសុីពងក្រហមប៉ុណ្ណឹង!"
" អារាំង!!" លោកជាំងស្រែកដាក់ ដឹងកូននិយាយគម្រាម តែក៏មិនគួរនិយាយបែបនឹងដែរវាមិនសម លោកស្រីសុីវក្រវីក្បាល ឪកូនគេនេះមិនសូវត្រូវគ្នាទេ តាំងតែពីតូចរហូតដល់ឥឡូវនេះ
ក្រោយពួកគាត់ចេញទៅបាត់ សៃហ្វៀក៏សល់ពេលត្រូវទៅថតដូចគ្នា ដោយមានសុីអានមកយកដល់កន្លែង មុននឹងនាងចេញទៅ គេបានប្រាប់នាងហើយហាមមកក្រោយម៉ោង៧ ធ្វើយ៉ាងមិចត្រូវតែមកដល់ផ្ទះមុនម៉ោង៧ សៃហ្វៀមិនព្រម សមត្រឹមម៉ោង៨ តែគេមិនព្រម បើនាងមិនទៅក៏នៅដេកផ្ទះ សៃហ្វៀគ្មានអីបដិសេធ មិនដឹងថាទាន់ក៏អត់ទេ
" បើមិនទាន់អាចខលសុំបានទេ?"
" មិនបាន!" ពីរម៉ាត់របស់គេធ្វើឲ្យនាងបានត្រឹមឈរសម្លក់គេពីក្រោយ ពេលគេដើរចេញមកវិញប៉ុណ្ណោះ មិនដឹងជាកម្មអីនាងទេ បានមកជួបមនុស្សផ្ដាច់ការដូចគេបែបនេះ
" គេចាប់ផ្ដើមថតម៉ោង៤ ឯងមានពេលបីម៉ោង!" សុីអានធ្វើមុខមិនត្រូវ ធម្មតានាងថតយ៉ាងមិចក៏បីម៉ោងដែរទម្រាំតែរួចរាល់ ព្រោះមិនមែនមានតែសៃហ្វៀម្នាកឯណា
" មិនទាន់ក៏ត្រូវតែទាន់ដែរ!" ការងារនាង ដូចនេះនាងត្រូវតែធ្វើ បើមកមិនទាន់ចាំគិតទៀត តែសំខាន់នាងត្រូវធ្វើការលឿនជាងមុនអុីរាំងការពិតគេត្រូវចេញមកកំពង់ផែ ដើម្បីដឹងឥវ៉ាន់ទៅអាមេរិក ទាំងអស់នេះសុទ្ធតែជារបស់ដែលត្រូវនាំយកទៅលក់នៅអាមេរិក ជាផលិតផលដែលបានវិនិយោគ ដោយសារកំពង់ផែនៅឆ្ងាយពីទីក្រុង ទើបធ្វើឲ្យគេចំណាយពេលយូរទម្រាំតែត្រឡប់មកដល់ផ្ទះវិញ គេសម្លឹងមើលម៉ោងឃើញថាម៉ោង១១បាត់ទៅហើយ ក្មេងនោះច្បាស់ជាមកដល់យូរហើយ ទើបដើរចូលមកខាងក្នុងផ្ទះ ហើយដូចអ្វីដែលគេគិតមែន គឺនាងពិតជាមកដល់មុនគេមែន គេសម្លឹងមើលទៅក្មេងស្រីដែលកំពុងតែដាំទឹក មើលទៅប្រហែលជាចង់ឆុងមីហើយ
" យប់ហើយហេតុអីមិនចូលគេ?" គេដើរមកចង្ក្រានបាយ ដែលមាននាងកំពុងតែរៀបឆុងមី
" រឿងខ្ញុំកុំចេះ!" នាងមិនខ្វល់មិនមើលគេ នាងខំប្រញាប់ប្រញាល់ចេញមកដល់ផ្ទះឲ្យបានមុនម៉ោង៧តាមគេនិយាយ តែគេវិញ មើលចុះនេះជិតកណ្ដាលយប់ហើយ គេទើបត្រឡប់មកវិញ ចង់ហាមគេតែមិនមើលទង្វើខ្លួនឯង
" ទៅអង្គុយទៅ...ខ្ញុំឆុងឲ្យ" ស្ដាប់តាមសម្ដីដឹងថានាងខឹង គេមិនចង់ប្រកែកនឹងនាង ទើបដេញឲ្យនាងទៅអង្គុយ ទុកគេអ្នកធ្វើឲ្យព្រោះតាមមើល សូម្បីតែឆុងមីក៏នាងមិនចេះដែរ! សៃហ្វៀស្ដាប់តាមសម្ដីគេ មកអង្គុយនៅតុ គ្រប់គ្នានៅទីនេះសុទ្ធតែដឹងថានាងមិនចេះទេខាងធ្វើម្ហូបនេះ អាចនិយាយបានថានាងមិនដែលចូលចង្ក្រាន ចេះត្រឹមវីធីឆុងមីតិចតួចទុកគ្រាន់ប្រើការពេលនាងឃ្លាន!
" ត្រូវការទឹកទេ?" ឃើញនាងញុាំឯទឹកនៅឆ្ងាយពីដៃនាង ទើបគេសួរស្រួលគេចាក់ឲ្យ
" មិនបាច់!" មិនត្រឹមតែប្រើសម្ដីគម្រោះគម្រើយ នៅប្រើកែវភ្នែកកាចឆ្នាស់ដាក់គេទៀត អុីរាំងមិនមាត់នៅអង្គុយមើលនាងញុាំអី នាងឈប់ញុាំពេលគេគិតតែសម្លឹងមើលនាង
" ឆ្អែតហើយ!"
" ......!" សៃហ្វៀមិនតប យកចានមកលាងទុក ដើរឡើងទៅខាងលើធ្វើមិនដឹង! អុីរាំងតាមពីក្រោយ គេមិនប្រើសម្ដីធំព្រោះយប់ហើយ ដឹងក្មេងខឹងតែគេមិនដឹងធ្វើយ៉ាងមិនមានតែត្រជាក់ដាក់នាង
" ស្អែកដូចដើម!បើចេញម៉ោង៧ត្រូវតែចូលផ្ទះ!" នាងរៀបនឹងចូលក្នុងបន្ទប់ហើយ គេប្រាប់នាងឲ្យហើយ ព្រោះស្អែកគេចេញទៅពីព្រឹក ល្ងាចអីគេមកវិញហើយ មិនចង់ឲ្យនាងធ្វើខុសពីអ្វីដែលគេប្រាប់ ព្រោះពេលគេខឹងអាក្រក់ណាស់! នាងស្ដាប់ឮតែធ្វើដូចជាមិនឮដើរចូលបន្ទប់ចាក់សោរតាមធម្មតា
" អ្នកណាទៅស្ដាប់លោករហូតនោះ!"____________
កុំស្ដាប់ពេកនាំបានចិត្តជឿចែទៅ☺️
