抖阴社区

??????? ( ??????????????)

136 7 0
                                    

  ពេលវេលាចេះតែដើរទៅមុខ គ្រប់យ៉ាងមានការប្រែប្រួលរបស់វា ទាំងធម្មជាតិទាំងមនុស្សសុទ្ធតែមានការប្រែប្រួលរបស់វា គ្រប់យ៉ាងមិនអាចនៅដូចដើមបានទេ ត្រូវតែមានការប្រួលប្រួលខ្លះ។ សម្លេងនៃខ្យល់ព្យុះភ្លៀងបន្លឺឡើង ស្របពេលដែលក្មេងស្រីរូបស្រស់កំពុងតែរៀបនឹងចូលគេងទៅហើយ នាងចាប់ផ្ដើមភ័យ ពេលសម្លេងរន្ទះលាន់ឮពេញមេឃ គួបផ្សំជាមួយខ្យល់បក់បោកខ្លាំងទៀត កាន់តែធ្វើឲ្យនាងភ័យនាងខ្លាចខ្លួនចាប់ផ្ដើមញ័រ ពេលភ្លៀងស្រាប់តែបង្អុលចុះមក!
" ភ្លៀងបែបនេះសៃហ្វៀគេងកើតអត់ទេ!" អ្នកស្រីសុីវចាប់ផ្ដើមគេងមិនលក់ ពេលដឹងថាមានភ្លៀងខ្យល់រន្ទះខ្លាំងៗបែបនេះ ព្រោះបារម្ភពីក្មួយដែលនៅផ្ទះផ្សេងពីគាត់ មិនដឹងជាមានអ្នកទៅមើលឬអត់ទេ
  គាត់ប្រញាប់ចូលមកគោះទ្វាបន្ទប់កូនប្រុស ព្រោះដឹងថាកូនមោនទាន់គេងទេ
" ម៉ាក់មានការអីមែនទេ?" អុីរាំងជ្រួញចិញ្ចើម ព្រោះឃើញម៉ាក់មករកទាំងយប់បែបនេះ ណាមួយមេឃកំពុងភ្លៀងខ្លាំងផង!
" ជូនម៉ាក់ទៅផ្ទះសៃហ្វៀបន្តិចបានទេ!"
" ហេតុអី! នេះកំពុងតែភ្លៀងណាម៉ាក់!" គេមិនដឹងគេមិនយល់ ថាហេតុអីគាត់ចង់ទៅផ្ទះនាងទាំងមេឃបែបនេះ
" សៃហ្វៀមិនចូលចិត្តរន្ទះមិនចូលចិត្តភ្លៀង មិនចូលចិត្តខ្យល់ខ្លាំងៗទេ នាងច្បាស់ជាខ្លាចហើយពេលនេះ ម៉ាក់ខលទៅច្រើនដងហើយគ្មានអ្នកណាទទួលសោះ" គាត់អន្ទះសារ ព្រោះបារម្ភពីនាងខ្លាំង នាងយ៉ាងមិចគាត់ដឹងច្បាស់ណាស់ ក្មេងស្រីដែលមើលទៅរឹងមាំ តែបែរមកចាញ់របស់ដែលគេនឹកស្មានមិនដល់ទៅវិញ អុីរាំងប្រញាប់ចេញឡានទៅផ្ទះនាង ដោយមិនឲ្យម៉ាក់ទៅជាមួយទេ ព្រោះយប់ហើយ ណាមួយភ្លៀងខ្លាំងទៀត ទុកឲ្យគេជាអ្នកទៅមើលនាងវិញដើម្បីឲ្យម៉ាក់គេអស់ចិត្ត! ចំណាយពេលមិនប៉ុន្មានផងគេកីមកដល់ផ្ទះរបស់នាង សំណាងរបងផ្ទះនាងម៉ាក់គេមានសោរ ទើបគេអាចបើកឡានចូលបាន។ ក្នុងផ្ទះប្រែជាស្ងាត់ ពេលគេចូលមកដល់ សភាពងងឹតឈឹង ព្រោះតែប្រពន្ធ័ភ្លើងត្រូវបានដាច់ ដោយសារភ្លៀងខ្លាំងពេក! អុីរាំងប្រញាប់ឡើងមកខាងលើ តែគេមិនស្គាល់មិនដឹងថាមួយណាបន្ទប់នាងទេ ទើបគេចេះតែព្យាយាមបើកបន្ទប់ចូលមើលប៉ុណ្ណោះ!
" សៃហ្វៀ! នៅទីនេះទេ?" គេព្យាយាមហៅនាងតិចៗ ពេលចូលមកដល់បន្ទប់មួយដែលធំគ្រាន់បើ សំខាន់មានរូបនាងតាំងជាច្រើន!
" ផាំង!!" 
" ហ៊ិក ហ៊ិក...ប៉ាកូនខ្លាចណាស់!" សម្លេងយំពោលពេញដោយការភ័យខ្លាច បន្លឺឡើងពេលដែលឮសំឡេងដែលនាងមិនចង់ឮ! អុីរាំងប្រញាប់ដើររក ព្រោះមិនឃើញលើគ្រែ ឮតែសម្លេងធំដែលគេស្គាល់ច្បាស់ថាជាអ្នកណា!
" សៃហ្វៀ!" ផ្ទៃមុខសង្ហាងាកទៅសម្លឹងមើលអ្នកដែលអង្គុយយំនៅកន្លៀតគ្រែ ដៃជើងញ័រអស់ខ្លួនញាក់ទទ្រើង បង្ហាញឲ្យគេឃើញច្បាស់ថានាងពិតជាខ្លាចពេលមានភ្លៀងធ្លាក់ពិតមែន! គេប្រញាប់ចូលមកក្រែងនាង ទាញនាងចេញពីកន្លែងងងឹត មកស្រសោបអោបជាប់ដើមទ្រូង ដែលកំពុងតែលោតដុកដាក់ៗ
" មិនអីគេខ្ញុំនៅទីនេះហើយ!" សម្លេងលួងលោម គួបជាមួយការអោបដល់កក់ក្ដៅរបស់គេ កាន់តែធ្វើឲ្យនាងយំ យំលើសដើម
" ខ្ញុំខ្លាច...កុំទៅវិញបានទេ!" ដៃតូចស្ដើងតោកកគេជាប់ ព្រោះខ្លាចគេត្រឡប់ទៅវិញទុកនាងចោល នាងពិតជាស្អប់អារម្មណ៍បែបនេះណាស់ នឹកឃើញពេលណាវាធ្វើឲ្យតែនាងឈឺចាប់រហូត!
" ខ្ញុំមិនទៅណាទេ! ឆាប់គេងទៅបើនាងមិនគេង នាងនៅតែខ្លាចបែបនេះ!" សម្ដីលួងលោម ដែលលគេមិនធ្លាប់ចេះនិយាយដាក់ស្រីណា ពេលនេះគេកំពុងតេប្រើដាក់ក្មេងស្រីម្នាក់នេះហើយ
" លោកគេងទីនេះដែរបានទេ?" កែងភ្លែងដែលដាបដោយទឹកភ្នែកងាកទៅសម្លឹងមុខបុរសដែលចូលមកជួយនាងពេលកំពុងតែពិបាក!
" ខ្ញុំជាប្រុស....នាងជាស្រីមិនបានទេ ខ្ញុំគេងលើសាឡុងកំដរនាងនៅទីនេះល្អទេ?" គេមិនចង់ឲ្យអ្នកផ្សេងមកឃើញគេហើយនាងបែបនេះ ទើបគេសុខចិត្តគេងលើសាឡុង តែអ្នកណាទៅដឹងទៅ ក្មេងស្រីម្នាក់នេះមិនត្រឹមតែចិត្តរឹងទេសូម្បីតែក្បាលក៏រឹងដែរ គេខំធ្វើសុភាពបុរសហើយ នាងនៅមើលមិនដឹងទៀត!
" លោកមិនអាណិតខ្ញុំទេឬ? " កែវភ្នែកគួរឲ្យអាណិតសម្លឹងមើលមុខគេដែលមកផ្ទះនាងទាំងយប់ អុីរាំងងក់ក្បាល ព្រមគេងកំដរនាង ភ្លៀងកាន់តែធ្លាក់ខ្យល់បក់បោកក៏កាន់តែខ្លាំង នាំឲ្យក្មេងស្រីដែលគេងប្រញាប់សសៀតខ្លួនមកគេងក្បែរអុីរាំងដែលខំគេងឆ្ងាយពីនាង!
" ខ្ញុំស្អប់ភ្លៀងស្អប់ខ្យល់ស្អប់រន្ទះ...សូមមេត្តាខ្ញុំផងទៅ!" នាងដឹងថាគេច្បាស់គេមិនព្រមឲ្យនាងគេងក្បែរទេ តែធ្វើបែបណា បើនាងពិតជាខ្លាចមែន អុីរាំងប្រសោបនាងឲ្យមកគេងលើទ្រូង ដណ្ដប់ភួយឲ្យនាងជិតខ្លួន ដៃដែលទំនេរក៏ចាប់ផ្ដើមអោបនាង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់នាង ដឹងថានាងភ័យនាងខ្លាច តែក៏មិនគិតថាដល់ថ្នាក់នេះ!
" នាងជំពាក់ខ្ញុំមួយលើកហើយ!"
" ខ្ញុំច្បាស់ជាសងលោកនៅពេលក្រោយ!" នាងមិនខ្វល់អ្វីទាំងអស់ពេលនេះ អ្វីដែលសំខាន់គឺនាងខ្លាច ជំពាក់អីជំពាក់ទៅ មានឱកាសច្បាស់ជាសងមិនខានទេ!
ព្រឹកថ្ងៃថ្មី.....
    ថ្ងៃរះខ្ពស់ណាស់ទៅហើយ តែក្រឡេកមកមើលក្មេងៗមួយគូរនេះវិញ នៅគេងអោបគ្នាមិនទាន់ក្រោកនៅឡើយទេ ព្រោះតែយំមិញទម្រាំតែបានគេង ជិតម៉ោង២ទៅហើយ!
" លោកម្ចាស់!" អ្នកបម្រើដែលកំពុងតែរៀបចំផ្ទះងាកមកមើលលោកម្ចាស់ ដែលខានមកផ្ទះនេះ១០ឆ្នាំជាងទៅហើយ សុខៗក៏លេចវត្តមានរបស់គាត់មកជាថ្មីម្ដងទៀត!
" សៃហ្វៀមិននៅទេមែនទេ?"
" អ្នកនាងនៅខាងលើ! មិនទាន់ក្រោកទេ!" គាត់ងក់ក្បាលដើរឡើងមកខាងលើ ដោយមានម៉ែដោះជូនមកជាមួយ!

_____________
លោកស្តេហ្វិនមិចមកអត់ប្រាប់ចឹង🙃

?????????????????Where stories live. Discover now