抖阴社区

???????

145 12 0
                                    

   ក្រោកពីគេងមិនទាន់បានប៉ុន្មានផង សៃហ្វៀភ្ញាក់មកជាមួយនឹងរឿងរ៉ាវជាច្រើន ដែលគេកំពុងតែវែកញែកអំពីនាង សៃហ្វៀអូសមើលព័ត៌មាន ដែលគេកំពុងតែចែកចាយវីដេអូនឹងរូបភាព ជាច្រើនសន្លឹករបស់នាង មានមនុស្សជាច្រើននាំគ្នាចាប់ផ្ដើមនិយាយពីរឿងនាង ទាក់ទងនឹងការរៀបការរបស់នាង ដែលពួកគេមិនដែលបានឃើញមុខស្វាមីរបស់នាង រូបភាពនាងនឹងលីតុង ប្រែក្លាយជាប្រធានបទមួយដល់ក្ដៅគគុកក្នុងបណ្ដាញសង្គម
   សៃហ្វៀប្រញាប់ទាក់ទៅទៅកាន់សុីអាន ព្រោះមានរឿងខ្លះនាងត្រូវពឹងឲ្យគេជួយ
  មិនទាន់នឹងបានខលផង ទូរស័ព្ទរបស់នាងក៏រោទ៍ល្មម នាងប្រញាប់ចុចលើក ព្រោះជាលេខរបស់សុីអាន
" យ៉ាងមិចហើយ? ហេតុអីក៏កើតរឿងបែបនេះ ពេលនេះឯងនៅឯណា? ត្រូវការឲ្យយើងជួយដោះស្រាយទេ?" គ្រាន់តែនាងលើកភ្លាម សំណួរជាច្រើនកើតចេញពីសុីអាន ក៏បន្លឺឡើង
" ឯងដូចជាដឹងចិត្តយើងដល់ហើយ! ពឹងឯងឲ្យជួយលុបព័ត៌មាននេះចេញផង ឃើញហើយពិបាក់ភ្នែកមើលណាស់! ពេលនេះកំពុងនៅចំការលោកតា យ៉ាងណាៗខ្ញុំពឹងលើឯងហើយ..." នាងពិបាកមើលមែន ព្រោះជាព័ត៌មានមិនពិត ណាមួយនាងភ័យខ្លាច ធ្វើឲ្យលីតុងពិបាកដោយសារនាងក៏ថាបាន គេមិនស្គាល់នាងថាជាអ្នកណា សុខៗស្រាប់តែលេចឮព័ត៌មាន គេទាក់ទងជាមួយនាងនោះ វាកាន់តែពិបាក ពិបាកទាំងនាង ពិបាកទាំងគេ
" អុីរាំងដឹងព័ត៌មាននេះហើយឬនៅ?" សុីអានខ្លាចថា ពេលគេដឹងគេមិនសប្បាយចិត្ត គេមិនពេញចិត្ត ខ្លាចនាំទុក្ខដល់មិត្ត
" ខ្ញុំក៏មិនដឹងដែរ...គាត់រវល់ណាស់ គ្មានពេលឯណាទៅចាប់អារម្មណ៍រឿងនេះទេ!  យ៉ាងណាឯងជួយបំបិតព័ត៌មាននេះផង!" នាងក៏មិនដឹង ថាគេឃើញហើយឬនៅ ព្រោះនាងដឹងថាគេមិនសូវជាមានពេលលេងបណ្ដាញសង្គមនោះទេ

      " យប់មិញឯងចង់និយាយរឿងអី?" សម្ដីត្រជាក់ កែវភ្នែកសម្លឹងមើលរូបថតស្រីស្រស់ កំពុងតែអង្គុយជុំគ្នាក្នុងហាង ជាមួយលោកតា និងបុរសដែគេមិនស្គាល់ឈ្មោះ និយាយគ្នាទាំងស្នាមញញឹម គេសម្លឹងមើលវីដេអូសៃហ្វៀ និយាយជាមួយលីតុង ទាំងសើចទាំងញញឹម ហាក់ដូចជាមនុស្សស្គាល់គ្នារាប់ឆ្នាំ

" លោកប្រុសឃើញ!" ឆៃលីស្ងាត់មាត់ ពេលឮសំណួរបែបនេះ គេអាចទាញដឹងមុនបាន ថាលោកប្រុសរបស់គេច្បាស់ជាដឹងរឿងអីមួយមិនខាន
" អាចង្រៃ! ហេតុអីមិនប្រាប់យើង? ឯងចង់ឬុកយើងជាមនុស្សល្ងង់បែបទេ? ឆាប់ឲ្យគេលុបព័ត៌មានទាំងអស់ចេញទៅ យើងមិនចង់ឃើញទេ ទុកពេលឲ្យកន្លះម៉ោង ព័ត៌មានត្រូវតែស្ងាត់!" គេដាក់ទូរស័ព្ទចុះ មុននឹងដើរទៅរាលហាល ដើម្បីទូរស័ព្ទទៅលោកតាជាទីស្រលាញ់
   គេទូរស័ព្ទទៅច្រើនដង តែគាត់មិនទទួល គេដាក់ទូរស័ព្ទចុះ សម្លឹងមើលទៅលេខប្រពន្ធ គេមិនចង់ចូលទៅ មិនចង់និយាយជាមួយនាងពេលនេះ ខ្លាចខ្លួនឯងទប់កំហឹងមិនបាន ។

?????????????????Where stories live. Discover now