抖阴社区

???????( ???????????)

146 8 4
                                    

      ថ្ងៃថ្មី...
សៃហ្វៀរៀបចំខ្លួនស្អាតបាត នាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ ឃើញថាស្អាតហើយទើបចេញក្រៅ ថ្ងៃនេះនាងព្រមទទួលការណាត់របស់ខាយ ទើបគេបបួលនាងទៅញុាំអាហារពេលល្ងាច ពេលមកដល់នាងឃើញគេកំពុងតែចាំនាងបាត់ទៅហើយ នាងសើរទៅរកគេទាំងញញឹម សម្លឹងទៅមើលបុរសខ្ពស់ស្រឡះ រាងកាយមាំមួន ពាក់អាវសមូលដៃអាវដល់កែងដៃ នាងឃើញហើយកាន់តែញញឹម ព្រោះនេះជាស្តាយដែលនាងចូលចិត្តដូចគ្នា
" អង្គុយទីនេះមក!" សុភាពបុរសដើរមកទាញកៅអី ដើម្បីឲ្យនាងងាយស្រួលក្នុងការចូលអង្គុយ សៃហ្វៀញញឹមបន្តិច ជាការអរគុណចំពោះគេ
" អ្នកនាងចង់ញុាំអីបន្ថែមទេ?" ខាយសួរឡើង ទើបសៃហ្វៀសម្លឹងមើលម្ហូបលើតុ នាងក្រវីក្បាល ព្រោះសុទ្ធតែជារបស់ដែលនាងចូលចិត្តហើយ
" សប្ដាហ៍ក្រោយអ្នកនាងទំនេរទេ?"
" លោកមានការអីមែនទេ?" នាងបើកភ្នែកភឺសៗសម្លឹងមើលមុខគេ
" ខ្ញុំចង់ណែនាំអ្នកនាងឲ្យម៉ាក់ខ្ញុំស្គាល់!"
" អឺ...ខ្ញុំថាកុំអី រឿងដែលលោកនិយាយថ្ងៃនោះខ្ញុំមិនទាន់ព្រមទេ...ហើយថ្ងៃនេះខ្ញុំក៏មានរឿងខ្លះចង់ប្រាប់លោកដូចគ្នា" នាងញញឹមបន្តិច នាងមិនទាន់ព្រមរឿងដែលគេសុំសិទ្ធិមើលថែនាង
" មិនទាន់ព្រមក៏មិនអី ខ្ញុំអាចរង់ចាំបាន ហើយក៏ចាំស្ដាប់រាល់រឿងដែលអ្នកនាងនិយាយដូចគ្នា!" គេរាងទម្លាក់ទឹកមុខចុះ ព្រោះតាមមើលគេហាក់គ្មានសង្ឃឹមឡើយ នាងដូចមិនចាប់អារម្មណ៍រឿងនេះសោះ
   ក្រោយពួកគេញុាំបាយរួច ក៏ជជែកគ្នាបន្តិច ខាយជាមនុស្សនិយាយច្រើន គេចូលចិត្តមើលមនុស្សដែលគេស្រលាញ់ ថានាងចូលចិត្តអីស្អប់អី គេដឹងស្ទើតែទាំងអស់
" លោកខាយ!" សម្លេងហៅគេតិចៗរបស់នាង ធ្វើឲ្យគេសម្លឹងមើលមុខនាង ដោយកែវភ្នែកភ្លឺថ្លា
" ខ្ញុំចាំស្ដាប់ជានិច្ច!"
" សុំទោសផង! ក្ដីស្រលាញ់របស់លោកខ្ញុំមិនអាចទទួលយកបានទេ..." នាងនិយាយទៅកាន់គេទាំងញញឹម ឱនសុំទោសគែជាកាគួរសម នាងមិនស្រលាញ់គេ នាងមិនចង់ផ្ដល់ក្ដីស្រលាញ់ក្លែងក្លាយឲ្យគេទេ គេជាមនុស្សល្អបរិសុទ្ធ នាងមិនចង់ធ្វើឲ្យអ្នកណាឈឺចាប់ដោយសារនាងឡើយ មិនថាគេស្រលញ់នាងប៉ុណ្ណាទេ បើនាងមិនស្រលាញ់ហើយ នាងត្រូវតែបដិសេធ
" មិនអីទេ...សុំត្រឹមធ្វើជាបងប្រុសរបស់សៃហ្វៀក៏ខ្ញុំអស់ចិត្ត ទោះមិនបានមើលថែដោយផ្ទាល់ តែសូមឲ្យខ្ញុំបានមើលថែពីចំងាយផងបានទេ?" គេដឹងតាំងពីដំបូង តែគេនៅតែចង់សាក់ល្បង ព្រោះគេមានជំនឿថាគេអាចយកចិត្តរបស់នាងបាន  តែគេបរាជ័យហើយ គេមិនអាចទេ មិនអាចសូម្បីតែក្បែរនាងដូចពីមុន! នាងតូចងក់ក្បាល ពេលគេបានធ្វើជាបងប្រុសម្នាក់ នាងមិនបដិសេធទេ ព្រោះយល់ច្បាស់ពីបំណងរបស់គេ។
" ត្រូវហើយលោកខាយ...ខ្ញុំមិនទាន់បានមើលម៉ូតខ្សែកដែលខ្ញុំត្រៀមនឹងឡើងបង្ហាញ់នោះទេ លោកអាចឥ្យខ្ញុំមើលរូបបានទេ ស្រួលខ្ញុំមើលរ៉ូបណាដែលសមជាមួយខ្សែកនោះ!" កាន់តែជិតសល់ថ្ងៃដើរបង្ហាញ ម៉ូតខ្សែកគេហើយ តែនាងមិនទាន់បានមើលនៅឡើយ នាងចង់ជ្រើសរើសរ៉ូបដោយខ្លួនឯង ទើបសុំគេមើលមុនបែបនេះ ខាយគេមិនខ្លាចនឹងឲ្យនាងមើលទេ គេទាញរូបខ្សែក ដែលត្រូវឲ្យនាងដើរបង្ហាញ
យកមកឲ្យនាងមើល សៃហ្វៀមើលមួយសន្ទុះ ទើបញញឹមឡើង នាងចង់បានវា វាស្អាតប្លែកខុសគេ ចិត្តនាងចាប់ផ្ដើមប៉ងនឹងខ្សែកមួយនេះ ទើបទាញទូរស័ព្ទផ្ញើរសារទៅប៉ានាង!
" អរគុណច្រើនណាស់! ខ្ញុំសុំទៅមុនសិនហើយ សង្ឃឹមថាលោកមិនប្រកាន់នឹងខ្ញុំទេ ខានស្អែកជួបគ្នាណា! " ខាយងក់ក្បាល ញញឹមស្រស់ដាក់នាង ទោះជាត្រូវគេបដិសេធស្នេហ៍រួចក៏ដោយ ឯសៃហ្វៀក្រោយចេញពីកន្លែងញុាំអីរួច ក៏ទៅរកប្អូនប្រុសកំហូចរបស់នាង ព្រោះទើបតែទទួលបានទូរស័ព្ទពីអ្នកស្រីសុីវថា គេដើរមិនចូលផ្ទះពីរថ្ងៃហើយ រវល់តែជាមួយឡានដែលទើបនឹងទិញ នៅលួចគាត់ទៅប្រណាំងឡានប្រណាំងម៉ូតូជាមួយមិត្តភក្តិគេទៀត ទាំងស៊ដែលការងារគេគរឲ្យដូចភ្នំ ។

?????????????????Where stories live. Discover now