抖阴社区

??????? (??????!)

164 7 1
                                    

    ពេលយប់...
គ្រប់គ្នាដែលនៅក្នុងផ្ទះមុខស្រពោនទាំងអស់ ជាពិសេសអ្នកស្រីសុីវ គាត់បារម្ភពីកូន ក្លាយមុខជំនួញកូនបរាជ័យ ព្រោះតាមគេវិនិយោគច្រើនណាស់ កំឡុងពេលដែលគេមកប្រទេសចិននេះ ឯគ្រីសវិញក្រោយបានធ្វើការងារមួយរយៈមក គេចេះស្រលាញ់លុយជាងមុន ធ្វើអីក៏ត្រូវការគិត ទាំងចំណូលទាំងចំណាយ!
" ម៉ាក់ថាគួរតែឲ្យគ្រីសទៅជាមួយកូនដែរល្អទេ?"
" មិនអីទេម៉ាក់..ទុកការងារទីនេះឲ្យគេធ្វើជាមួយប៉ាចុះ បើគេមិនធ្វើបញ្ជូនគេឲ្យទៅនៅជាមួយលោកតាទៅ ជាពិសេសម៉ាក់គួរតែហាមគេ កុំឲ្យទៅបង្កររឿងជាមួយពពួកក្មេងអស់នោះទៀតអី!" គេសម្លឹងមើលទៅប្អូនប្រុស ដែលកំពុងតែធ្វើមុខមិនដឹងអីដាក់ម៉ាក់
" បងប្រុស! លោកតាណា៎ មិនមែនប៉ាទេ!" គ្រីសឲ្យតែឮឈ្មោះលោកតា គេដឹងតែខ្លាចតែម្ដង គាត់មិនត្រឹមតែកាចទេ នៅផ្ដាច់ការចំពោះគេទៀតផង រាល់ពេលគាត់មកលេងម្ដងៗ គ្រីសនេះហើយដែលរត់ពួន មិនខ្ចីមកផ្ទះសុខចិត្តគេងផ្ទះមិត្ត
" បានហើយៗ! យប់ជ្រៅហើយឆាប់ទៅគេងទៅ...អ៎មែនហើយ! គ្រីសយករបស់នេះឲ្យបងស្រីឯងផង ឃើញទឹកមុខមិនសូវជាសប្បាយចិត្តសោះ!" គាត់ហុចប្រអប់មួយ មកកាន់គ្រីស ព្រោះចង់ឲ្យគេយកឲ្យនាងផង ព្រោះបន្ទប់ពួកគេនៅមិនឆ្ងាយពីគ្នាទេ
" មិនបាច់ទេទុកឲ្យខ្ញុំ!" គ្រីសបម្រុងនឹងលូកដៃទទួលហើយ តែអ្នកម្ខាងទៀតស្រាប់តែទទួលមុនគេទៅទៀត ធ្វើឲ្យគ្រីសងាកមកសម្លឹងមុខម៉ាក់ តែគាត់បានត្រឹមតែក្រវីក្បាល ព្រោះគាត់ក៏មិនដឹងរឿងពួកគេទាំងពីរដូចគ្នា!
អុីរាំងឡើងមកដល់មុខបន្ទប់នាង លើកដៃបម្រុងគោះទ្វារ តែគេក៏បង្អាក់វិញ បើនាងដឹងថាគេជាអ្នកគោះទ្វារច្បាស់ណាស់ នាងមិនបើកឲ្យគេជាដាច់ខាន ទើបគេដើរមករកប្អូនប្រុស ឲ្យគេជាអ្នកគោះទ្វារវិញ
" តុកៗៗ" គោះពីរបីដងនាងនៅតែមិនបើក ទើបគេដេញប្អូនឲ្យទៅយកសោរមកឲ្យគេ  គ្រីសប្រើបានដូចចិត្តទៀត គ្រាន់តែបងប្រើភ្លាម ចុះមករកឲ្យបងភ្លាម
" ទៅដេកទៅ!" បានរបស់ហើយ អុីរាំងក៏ដេញប្អូនឲ្យទៅដេក ព្រោះគេត្រូវបានរឿងនិយាយជាមួយសៃហ្វៀខ្លះ មិនចង់ឲ្យប្អូនដឹង មិនចង់ឲ្យប្អូនឮទើបដេញឲ្យទៅគេងវិញ!
អុីរាំងបើកទ្វារបន្ទប់មក មិនបានឃើញនាងទេ គេសម្លឹងមើលក្នុងបន្ទប់ទឹក សម្លេងបើកទឹកធ្វើឲ្យគេដឹងថានាងកំពុងតែនៅខាងក្នុង គេដើរមកអង្គុយលើគ្រែរបស់នាង ស្របពេលនាងចេញមកល្មម
" សុជីវធម៌លោកនៅមានខ្លះទេ??" ដៃជូតសក់ដែលសើប ឯមាត់ងាកមកស្ដីឲ្យបុរសដែលចូលបន្ទប់នាងទាំងយប់ នាងលែងមានអារម្មណ៍សុវត្ថិភាពភាព រាល់ពេលគេតែងតែអាចចូលមកបាន ទោះជាទ្វារត្រូវបានចាក់សោរក៏ដោយ
" ចំពោះនាងត្រូវមានសុជីវធម៌ដែរមែនទេ? នេះរបស់ម៉ាក់ផ្ញើរយកមកឲ្យ! គិតថាខ្ញុំចង់ចូលណាស់មែនទេ...បើម៉ាក់មិនប្រើខ្ញុំក៏មិនចូលដែរ!" គេក្រោកឈរពេញកម្ពស់ ដៃលូកចូលហោប៉ៅយ៉ាងសង្ហា ធ្វើដូចមិនចាប់អារម្មណ៍នាងមែន សៃហ្វៀពេបមាត់ សែនជ្រេញនឹងចរិតរបស់គេ យករបស់ដែលគេឲ្យមកទុកក្នុងទូរ ដើរមកមាត់ទ្វារ បើកទ្វារអញ្ចើញគេចេញ ព្រោះមិនចង់និយាយច្រើនជាមួយគេទេ ខ្លាចទាស់សម្ដីគ្នាទៀត អុីរាំងជ្រួញចិញ្ចើម មុខម៉ូវដាក់នាងភ្លាម គេមិនទាន់និយាយអស់ផងនាងចង់ឲ្យគេចេញហើយមែនទេ?
" ស្អែកខ្ញុំទៅអាមេរិកហើយ!"
" ហើយយ៉ាងមិច?" សៃហ្វៀធ្វើមិនខ្វល់ មិនខ្វល់ថាគេទៅណាមកណា  ព្រោះរាល់ថ្ងៃនាងបន់ឲ្យតែគេចេញពីមុខនាងទេ
" រឿងថ្ងៃនោះ! ពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងប្រាប់ម៉ាក់ ឲ្យគាត់ចូលស្ដីនាងតាមប្រពៃណី...ខ្ញុំដឹងថានាងនៅបរិសុទ្ធ ដូចនេះមិនបាច់ប្រកែកទេ!" គេចាប់ផ្ដើមរំលឹករឿងថ្ងៃនោះ ទៅកាន់នាង ទោះពេលនោះគេធ្វើព្រោះចង់ឈ្នះនាងមែន តែគេជាប្រុស របស់ដែលគេប៉ះពាក់ហើយ គេចង់ទទួលខុសត្រូវ ទោះជាគ្មានការទាមទារពីនាងក៏ដោយ!
" ខ្ញុំមិនត្រូវការ! ខ្ញុំមានអ្នកដែលខ្ញុំស្រលាញ់ហើយ!" នាងងាកមុខចេញឆ្ងាយពីគេ នាងមិនដែលគិតឡើយថាសុំឲ្យគេទទួលខុសត្រូវ នាងគ្រាន់តែចាប់ទុកជាយប់ដល់អាក្រក់បំផុតសម្រាប់នាងប៉ុណ្ណោះ! នាងមិនត្រូវការ នាងមិនចង់បានអ្វីពីគេទាំងអស់
" អ្នកដែលស្រលាញ់? អាចង្រៃនោះមែនទេ? " គេចាប់ផ្ដើមមួរម៉ៅដាក់នាងម្ដងទៀត ចាប់ចង្ការនាងឲ្យងាកមកសម្លឹងមើលមុខគេចំ សៃហ្វៀមិនចាញ់សម្លឹងមុខគេមិនដាក់ភ្នែក នាងមិនចង់ទន់ខ្សោយចំពោះមុខគេឡើយ នាងចង់ឈ្នះនាងមិនចង់ចាញ់ប្រុសម្នាក់នេះទេ!
" អ្នកណាមិនសំខាន់ទេ...អ្វីដែលសំខាន់នោះគឺមិនមែនលោក!" នាងក្រវែសដៃគេចេញ បើកទ្វារឲ្យចេញទៅតាមសម្រួល អុីរាំងមុខក្រហមព្រោះមិនពេញចិត្តនឹងសម្ដីនាង
"គ្រាំង!!"
សំលេងបិទទ្វារធ្វើឲ្យសៃហ្វៀរាងភ្ញាក់បន្តិច សំណាងដែលគេព្រមចេញទៅ ទាំងមិនឈ្លោះជាមួយនាង នាងដកដង្ហើមធូរទ្រូង ពេកគេចេញផុតបាន
ទើបចាក់សោរទ្វារ ដើរមកគេងលើគ្រែបានស្រួលចិត្ត
.......

" ទៅសើបមើលថាអាចង្រៃនោះជាអ្នកណា?" អុីរាំងផ្ញើររូបសៃហ្វៀដែលអង្គុយញុាំបាយជាមួយថ្ងៃមុខ ឆៃលីឃើញហើយ ក៏ឆ្លៀតផ្ញើររូបរបស់បុរសម្នាក់នោះអោបនាងឲ្យគេមើល ព្រោះចង់ប្រាកដថាជាគេនេះមែនទេ!
អុីរាំងដែលឃើញរូបគេអោបនាងហើយ គេកាន់តែក្ដៅថែម ចាប់ផ្ដើមមើលឃើញនាងជាស្រីមិនល្អភ្លាមៗ
" ទៅស៊ើបទៅថាវាជាអ្នកណា!"

__________
ពាលដូចសៃហ្វៀថាមែនហ្នឹង!☺️

?????????????????Where stories live. Discover now