"ព្រូស!អួយ..." សម្លេងភ័យផងឈឺខ្នងផង បន្លឺឡើងព្រមគ្នា ព្រោះត្រូវបុរសដៃធ្ងន់មិនចេះថ្នម ទម្លាក់លើពូក ដោយគ្មានការថ្នាក់ថ្នមសូម្បីតែបន្តិច
" កុំមកឆ្កួតដាក់ខ្ញុំបានទេ?" កែវភ្នែកភ្លឺថ្លា សម្លក់ទៅកាន់ប្រុសកំណាច ដែលចូលចិត្តមកបង្ករនាងជាមួយនាង!
" ឆ្កួត!ខ្ញុំខំមានចិត្តតាមមករកនាងដល់ទីនេះ នៅថាខ្ញុំឆ្កួត...អរ! ត្រូវហើយ...នាងខ្លាចខ្ញុំមករំខានក្ដីសុខនាងមែនទេ? ទើបតែនៅជាមួយខ្ញុំថ្ងៃមុនសោះ រត់មកជួបប្រុសដល់ទីនេះ...នាងគិតថាខ្ញុំមិនដឹងមែនទេ?" គេឃើញរូបដែលឆៃលីផ្ញើឲ្យ ទើបចេះតែវិនិច្ឆ័យ តាមការខឹងរបស់គេ សៃហ្វៀជ្រួញចិញ្ចើមមិនយល់ពីគេ នាងមកទីនេះគឺមិនចង់ជួបគេ គេបែរជាគិតនាងក្នុងផ្លូវផ្សេង
" លោកចង់គិតអីក៏គិតនឹងទៅ! ខ្ញុំគ្មានពេលនិយាយជាមួយលោកទេ!" នាងក្រោកចុះពីគ្រែ ដើរសំដៅមកមកទ្វារ តែគេចាប់ដៃនាងជាប់ មិនឲ្យនាងចេញទៅទាន់!
" ចង់ទៅណា? ចង់ទៅជួបអាចង្រៃណា?" ដៃក្រាស់ចាប់ស្មានាងអង្រួនខ្លាំងៗ សួរនាងដោយការខឹងសម្បារ ផ្ទៃមុខនាងប្រែជាស្លេក កែវភ្នែកចាប់ផ្ដើមក្រហម ដំណក់នៃទឹកភ្នែកស្រស់ចុះកាត់ថ្ពាល់ដោយមិនដឹងខ្លួន នាងមិននឹកស្មានថាគេដល់ថ្នាក់នេះ! អុីរាំងហាក់ភ្ញាក់ខ្លួន ពេលឃើញនាងយំទាំងគ្មានសម្លេង ទើបគេលើដៃច្រូតមុខខ្លួនឯង! នាងស្ងាត់មាត់ ឈប់ចង់ចេញក្រៅ ដើរមកគេងយំលើគ្រែវិញ នាងហត់ ហត់និងគេដែលតាមរករឿងនាង ហត់នឹងខ្លួនឯង ដែលមិនអាចធ្វើអីគេបាន។ អុីរាំងឃើញនាងស្ងាត់គេមួរម៉ៅនឹងខ្លួន ដើរចេញមកខាងក្រៅវិញ ព្រោះខ្លាចខ្លួនឯងមិនអាចទប់កំហឹងបាន
" ចង្រៃយ៎!" សម្លេងនៃការបែកបាក់កែវ ធ្វើឲ្យឆៃលីដែលទើបតែចេញមកពីបន្ទប់ទឹក ប្រញាប់មកមើល ឃើញថាជាចៅហ្វាយខ្លួន ទើបគេក្រវីក្បាលខំភ័យខ្លាចថាបានចោរចូលបន្ទប់តើ គេដើរមកជិតអុីរាំង សម្លឹងមើលមុខដល់យ៉ាប់របស់គេ ធ្វើឲ្យគេអត់មិនបាននឹងសួរ!
" មួរម៉ៅបែបនេះ...មិនមែនព្រោះនាងទេមែនទេ?" ឆៃលីទាញក្រក្រហមយកមកចាក់ដាក់កែវឲ្យចាហ្វាយ ដឹងថាគេកំពុងតែខឹង ទើបចេះតែសួរ ព្រោះចង់ឲ្យគេបញ្ចេញកំហឹងដាក់ខ្លួន!
" ឯងថាទៅមើល! មនុស្សពេលខឹងតើត្រូវធ្វើបែបណាទើបនាងឈប់ខឹង?" សុខៗសំណួរដែលឆៃលីមិនធ្លាប់ឮពីមាត់លោកប្រុសរបស់គេ ពេលនេះគេបែរជាសួរមកកាន់ខ្លួន!!
" ទន់ភ្លន់...បុរសដែលទន់ភ្លន់ចេះលួងលោម ចេះស្ដាប់ហេតុផល យល់ពីនាងថ្នាក់ថ្នមនាង ជាពិសេសពាក្យសម្ដី...នាងត្រូវការបុរសដែលមានសម្ដីផ្អែម មិនសំដៅដល់បុរសព្រាន តែជាបុរសដែលចេះនិយាយជាមួយនាង ដោយមានដំណោះស្រាយមួយល្អបំផុត!" ឆៃលីធ្លាប់មានស្នេហា ដូចនេះរឿងបែបនេះ គឺមិនពិបាកក្នុងការនិយាយប្រាប់ចៅហ្វាយរបស់គែទេ
ហើយសំណួររបស់គេអម្បាញ់មិញនេះ ធ្វើឲ្យគេដឹងភ្លាម ថាលោកប្រុសគេ កំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ក្មែរងនោះមិនខាន!
" យើងគ្មានទេចំណុងទាំងអស់នេះ!" គេលើកស្រាផឹកក្អឹកៗ ចំណុចដែលឆៃលីនិយាយមុននេះ គេគ្មានសូម្បីតែមួយ ឆៃលីឈប់និយាយបានត្រឹមតែញញឹម ទាញស្រាមកចាក់ឥ្យគេផឹកបន្ត ព្រោះរឿងបែបនេះ គេមិនសូវចង់ដឹងទេ រឿងចាហ្វាយ ទុកឲ្យគាត់អ្នកដោះស្រាយចុះ គេត្រឹមតែជាផ្នែកមួយ ដែលចាំជួយគាំទ្រប៉ុណ្ណោះ!
" ហុចបារីឲ្យយើងមួយដើមមក!" ផឹកសុខៗ គេប្រែជាចង់ជក់ ព្រោះកំពុងតែស្ត្រេស គិតអីមិនចេញចង់ជក់ឲ្យស្រឡះខួរក្បាលខ្លះ
" មនុស្សស្រីមិនចូលចិត្តប្រុសដែលជក់បារីទេ!" គេហុចឲ្យ តែក៏មិនភ្លេចប្រាប់មុននឹងគេទទួលយក គេបែកគ្នាក៏ដោយសាររឿងមួយដែរ គេមិនយល់ពីនាង មិនយល់ពីតម្រូវការនាង គេធ្វើមិនបានដើម្បីនាង ចុងក្រោយនាងក៏បានទៅលើដៃប្រុសផ្សេងបាត់
" យូរហើយហេតុអីមិនប្រាប់! រឿងបែបនេះត្រូវផ្លាស់ប្ដូរដើម្បីនាងដែរមែនទេ?" គេជាមនុស្សរឹង មិនងាយធ្វើតាមគេបញ្ជាឡើយ តែគេចូលចិត្តស្ដាប់គេនិយាយ ស្ដាប់រួចក៏យកមកពិចារណា ទើបគេក្រោកឈរពេញកម្ពស់ ដើរទៅបន្ទប់ទឹក ដើម្បីជម្រះខ្លួនបន្តិច!
យប់ជ្រៅកាន់តែស្ងាត់ អុីរាំងសម្រេចចិត្តទៅបន្ទប់នាងម្ដងទៀត ចូលមកដល់ឃើញនាងកំពុងតែគេងលើគ្រែ ទើបគេឡើងទៅគេងក្បែរនាង បាតដៃរាងក្រាស់ គេងបែរទៅអោបចង្កេះគេជាប់ ធ្វើឲ្យអ្នកម្ខាងទៀតដឹងខ្លួនភ្លាមៗ!
" គឺខ្ញុំ!" សម្លេងក្រលធំ ដូចសំលេងរាជសី ធ្វើឲ្យនាងដឹងភ្លាមថាជាអ្នកណា នាងចាប់ដៃគេចេញពីចង្កេះ មិនឲ្យគេអោប មិនឲ្យគេប៉ះ! តែនេះអុីរាំង...អុីរាំងដែលមិនចេះចាញ់អ្នកណា គេកាន់តែហាម អុីរាំងកាន់តែបៀត!
" ចង់គេងស្រួលឬអត់លេងជាមួយខ្ញុំទល់ព្រឹក?" សម្ដីគម្រាមរបស់គេហាក់មានប្រសិទ្ធិភាព នាងស្ងៀមឈប់តវ៉ាគេចង់ធ្វើអីមកលើនាងក៏នាងត្រូវស្ងាត់! ភាពកាចឆ្នាស់របស់នាងហាក់អន់ថយ ព្រោះនាងតែងតែចាញ់...ចាញ់នឹងពាក្យគម្រាមរបស់គេ!
" ខ្ញុំមិនមែនស្រីលោកទេ...បើចង់ណាស់ចេញក្រៅទៅ កុំមកប៉ះពាល់ខ្លួនខ្ញុំ!" គេប្រហើន ដៃមិនត្រឹមអោបចង្កេះនាង នៅលូកដៃចូលនាងនាងបម្រុងធ្វើរឿងមិនសមរម្យដាក់នាងម្ដងទៀត!
" ខ្ញុំមិនចូលចិត្តស្រីក្រៅទេ..." សម្លេងខ្សេវៗបន្លឺឡើងក្បែរត្រចៀកនាង ពេលនាងនាងមក ថ្ពាល់របស់នាងក៏ប៉ះនាងបបូរមាត់ក្រាស់ នាងប្រញាប់ងាកមកវិញ!
អុីរាំងញញឹម ទាញនាងឲ្យគេងកាន់តែបៀតខ្លួន ដៃអោបនាងណែនជាប់ ដូចខ្លាចបាត់នាងណាស់!
" ស្អែកគ្រីសមកលេងម៉ាក់! គាត់ឲ្យបបួលនាងទៅញុាំបាយល្ងាចជាមួយ!"
" មិនទៅទេ...ខ្ញុំរវល់!" នាងបដិសេធមិនទៅ ព្រោះមិនដឹងប្រឈមមុខនឹងគ្រួសារគេយ៉ាងមិច បើរាងកាយបរិសុទ្ធរបស់នាង ត្រូវកូនប្រុសគាត់ឆក់យកបាត់ទៅហើយហ្នឹង!
" ចឹងខ្ញុំទៅរកនាងដល់ផ្ទះ!"
" មិនបាច់! ខ្ញុំទៅក៏បាន!" នាងដូចដឹងពីបំណងរបស់គេ ទើបសម្រេចចិត្តទៅ យ៉ាងណាទៅទីនោះក៏មានគ្រីស មានអ៊ុំស្រីចាំមើលថែ មិនដូចជាពេលនៅផ្ទះ គេចង់ចេញចូលលែងពិបាកទៀតហើយ!__________
សាកឲ្យគាត់ទៅដល់ផ្ទះល៎មើល!🌚
